មន្ត្រីចរាចរណ៍ ដែលឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស ត្រូវបានដកឋានន្តរសក្តិ…

(ភ្នំពេញ)៖ យោងតាម សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វេីការផាកពិន័យ ដោយអ្នកបេីកបរមិនមានកំហុស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃេីញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វេីការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វេីការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបេីកបរធ្វេីការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបេីកបរមិនមានកំហុសទាល់តែសោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជេីងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វេីការ នៅការិយាល័យបុគ្គលិក ធ្វេីកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដេីម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុសដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕ ប្រភព៖ ខ្មែរណូត

Read More

ពិតជាអធិកអធមណាស់! ឌី សូនីត្តា ធ្វើកម្មវិធីខួបកំណើតគម្រប់ ២ ឆ្នាំ ឱ្យអូន Smile យ៉ាងធំ មានអ្នកសិល្បៈច្រើនណាស់…

ធ្មេចបើកៗរយៈពេល ២ ឆ្នាំ មកហើយ ដែលតារាស្រី ឌី សូនីត្តា និង តារាប្រុស អេឡិច ហ្សូរ៉ា បានក្លាយជាឪពុកម្តាយ ក្រោយទទួលបានកូនស្រីដ៏ស្រស់ស្អាតក្រោយសាងចំណងស្នេហ៍នឹងគ្នាជាច្រើនឆ្នាំ។ ក្នុងនោះ តារាប្រុសស្រី ២ រូប ខាងលើ ក៏បានដាក់ឈ្មោះឱ្យកូនស្រីយ៉ាងពីរោះថា ហ្សូតា ម៉ីហាណា ហៅអូន Smile។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្តែង ឌី សូនីត្តា ក៏បានរៀបចំកម្មវិធីខួបកំណើតគម្រប់ ២ ឆ្នាំ ឱ្យ អូន Smile ក្រោយខកខានកាលពីឆ្នាំមុន ពោលគឺកាលពីកូនអាយុ ១ ឆ្នាំ នាងមិនបានរៀបចំកម្មវិធីនោះឡើយ ក៏ព្រោះតែការរាលដាលជំងឺកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកម្មវិធីខួបគម្រប់ ២ ឆ្នាំ របស់អូន Smile អ្នកនាង ឌី សូនីត្តា ក៏បានរៀបចំកម្មវិធីយ៉ាងធំ ដោយមានការចូលរួមពីសំណាក់មិត្តក្នុង-ក្រៅ សិល្បៈជាច្រើន៕ ប្រភពព៖ ប្រជាប្រិយ

Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តពោធិ៍សាត់ គឺជាខេត្តដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ដទៃទៀត។ នៅក្នុងឱកាសចែកស្រូវពូជ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណប្រមាណ៤០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយ និងជម្នះបញ្ហាទឹកជំនន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងដាំដុះដំណាំផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះការរងគ្រោះរបស់ប្រជាពលរដ្ឋនោះឡើយ។ ក្នុងអាជ្ញាធរមូលដ្ឋាន សហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងកាកបាទក្រហម បានសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បម្រែបម្រួលអាកាសធាតុបានបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា តំបន់ និងពិភពលោក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះស្រាយស្បៀងជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជជូនកសិករជាដំណោះស្រាយរយៈពេលវែង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចែកស្រូវពូជមិនបានបែងចែករវាងដីតូ ឬធំនោះទេ គឺចែក ១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នា។ សម្តេចតេជោ រំពឹងថា អ្នកដីតូចពេលសល់ស្រូវពូជអាចចែករំលែកទៅឱ្យអ្នកមានដីធំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * សម្តេចតេជោ…

Read More

ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១ ខែវិច្ឆិកា បណ្ដារាជធានី-ខេត្តក្នុងផ្នែកខ្លះអាចមានភ្លៀងធ្លាក់ដោយអន្លើរ…

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វនិងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះខ្យល់ក៏បានប្ដូរទិសជាបណ្ដើរៗ។ លក្ខណៈបែបនេះនឹងធ្វើឱ្យ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – បណ្ដាខេត្ត-រាជធានី ផ្នែកខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ក្នុងផ្នែកខ្លះអាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅផ្គរ រន្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២៖ តំបន់ខ្ពង់រាប – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣°C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣៖ តំបន់មាត់សមុទ្រ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅផ្គរ រន្ទះ៕ ប្រភព៖ ខ្មែរណូត

Read More

អាចនឹងក្លាយជាការពិត! ហេង ចន្ថា រំពឹងខ្ពស់លើ ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចចូល Top10 ឬ ហក់ចូល…

នៅខ្វះតែ ១ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ពេលវេលានៃរាត្រីគ្រងមកុដដ៏រំភើបរបស់កម្មវិធីប្រកួតសម្រស់ Miss Grand International 2022 នឹងឈានដល់វគ្គប្រកាសរាជិនីគ្រងមកុដមួយរូបដែលមានទាំងសម្រស់ សមត្ថភាព និង ចំណេះដឹងដាច់គេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះបណ្ដាអ្នកគាំទ្រវិស័យបវរកញ្ញានៅតាមបណ្ដាប្រទេសនីមួយៗ ក៏កំពុងរំពឹងថាបវរកញ្ញារបស់ពួកគេ អាចនឹងក្លាយជាម្ចាស់មកុដ Miss Grand International 2022 នេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ បើងាកមកមើលអតីត Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា វិញ ក៏បង្ហាញពីក្ដីរំពឹងខ្ពស់ទៅលើ MGC 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងអាចនឹងដណ្ដើមបាន Top 10 ឬ អាចឈានដល់ Top 5 ផងក៏ថាបាន ព្រោះ វត្តី មានទាំងព្រម មិនថាសម្រស់ ចំណេះដឹង ឬភាពវៃឆ្លាតនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេង ចន្ថា រៀបរាប់ទាំងមានជំនឿចិត្តក្រោយឃើញ វត្តី គ្រងឈុតរាត្រីសមោសរយ៉ាងទាក់ទាញថា ៖ «ទ្រាំមិនបានទេផុសកាត់យប់តែម្តងទៅ ពិតជាស្អាតណាស់ My Queen សែនស្រឡាញ់ មិនថារូបនាងខ្ញុំនិង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងប្អូនប្រជាជនខ្មែរទាំងអស់គិតយ៉ាងមុតមាំថា ប្អូននឹងឈានចូល Top 10 មិនត្រឹមតែប៉ុននេះទេ Top 5 តែម្តង ប្អូនមានគ្រប់បែបយ៉ាង សម្រស់ សមត្ថភាព ភាពវ័យឆ្លាត ការតស៊ូ អត់ធ្មត់ មិនថានឿយហត់ប៉ុនណាក៏ប្អូនរឹងមាំបញ្ចេញសមត្ថភាពបានយ៉ាងល្អគ្រប់វិញ្ញាសា»៕ ប្រភព៖ ប្រជាប្រិយ

Read More

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីធ្វើការសិក្សារៀបចំយុ.ទ្ធសាស្ត្រត្រៀមពូជស្រូវ…

ខេត្តបាត់ដំបង​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុ.ក្ខា.ប្រ.មា.ញ់ និងនេសាទថ្មីធ្វើការសិក្សារៀបចំយុ.ទ្ធសាស្ត្រត្រៀមពូជស្រូវ ផលិតផលសម្រាប់ប្រជាជនដើម្បីឱ្យពួកគាត់ចំណាយពូជតិច និងទទួលបានប្រាក់ចំណេញច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១១ ៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាំបាច់ត្រូវរៀបចំឱ្យមានការបណ្តុះពូជស្រូវ ដោយចាប់ផ្តើមពីការកំណត់ប្រជាពលរដ្ឋដែលត្រូវប្រើប្រាស់ពូជ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «ខ្ញុំសុំយកឱកាសនេះដើម្បីរម្លឹកដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីទទួលយកយុទ្ធសាស្ត្រមួយចំនួនពីការផលិតពូជស្រូវ សម្រាប់ត្រៀមទុកដើម្បីបញ្ចេញចេញ នៅពេលប្រជាពលរដ្ឋត្រូវការ»។ សម្តេចតេជោបន្តថា ពូជស្រូវនេះប្រជាពលរដ្ឋក៏អាចលក់ស្រូវរបស់ខ្លួន ដើម្បីមកទិញ ឬដូរពូជដែល ផលិតត្រៀមនេះ ដើម្បីយកដាំដុះផងដែរដោយមិនចាំបាច់រកទិញកន្លែងណានោះទេ។ សម្តេចតេជោបានបញ្ជាក់ថា៖«នៅបាត់ដំបងប្រជាពលរដ្ឋផលិតស្រូវស្រាប់ ត្រូវយកកន្លែងណាដែលមានប្រភពទឹកគ្រប់គ្រាន់មួយដើម្បីផលិតត្រៀមទុក។ ដូច្នេះយើងធានាថាថ្ងៃក្រោយ យើងមានលទ្ធភាព ផ្គត់ផ្គង់ស្របទៅតាមតំបន់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការធ្វើបែបនេះដោយសារពូជស្រូវខ្លះមិនមែននៅក្នុងខេត្តបាត់ដំបងនោះទេ ហើយយើងនឹងអាចដឹងថាដូចជានៅខេត្តបាត់ដំបងត្រូវការស្តុកពូជប៉ុន្មាន និងខេត្តផ្សេងទៀតត្រូវការប៉ុន្មាន។ ការធ្វើបែបនេះវិស័យឯកជនក៏អាចចូលរួមបានផងដែរដោយធ្វើកិច្ចសន្យា។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ទិន្នផលនៃការបង្កបង្កើនផលក៏កើនឡើងដោយសារការប្រើប្រាស់ពូជត្រឹមត្រូវផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធនឹងករណីរឿងការអភិវឌ្ឍវិស័យកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «បញ្ហានេះ ខ្ញុំបានប្រើប្រាស់អស់ពាក់កណ្តាលជីវិត ដើម្បីកែប្រែឥ រិយាបថប្រជាជនយើង។ បានសេចក្តីថាចាប់តាំងពីឆ្នាំធ្វើនាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥ មកគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាយបថ»។ ទន្ទឹមនេះ សម្តេចតេជោក៏បានឱ្យដឹងទៀតថា កន្លងមក ប្រជាពលរដ្ឋខ្លះបានផ្លាស់ប្តូរឥរិយាយបថក្នុងការប្រើប្រាស់ពូជស្រូវ ប៉ុន្តែមិនទាន់ទទួលបានទិន្នផលគ្រប់គ្រាន់នោះទេ។ សម្ដេចតេជោបានអះអាងថា បើតាមការសិក្សាទៅ នៅខេត្ដបាត់ដំបង អាចសមស្របនឹងផ្ទៃដីក្នុងការផលិតពូជស្រូវដើម្បីត្រៀមទុករបស់ខេត្តបាត់ដំបងផង បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ សម្តេចតេជោក៏បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មធ្វើការសិក្សានៅតាមបណ្តាខេត្ត ដើម្បីធ្វើការបែងចែកតំបន់ដាំដុះ និងដាក់ពូជឱ្យត្រូវ។ «សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីធ្វើការសិក្សាបែងនៅតាមតំបន់ដាំដុះ តំបន់ដាក់ជី…

Read More

ប្រិយមិត្តសសើរមិនដាច់ពីមាត់! ពិធីការិនីកំពូលវោហាស័ព្ទ ពពោះជាង ៧ ខែហើយ កែវ ចាន់និមល នៅតែទទួលការងារ រីឯសម្រស់វិញ…

គិតមកដល់ពេលនេះ ពិធីការិនីកំពូលវោហាស័ព្ទ កែវ ចាន់និមល បានពពោះទាយាទទី ២ ដែលជាកូនប្រុសនោះ ប្រមាណជាង ៧ ខែហើយ ដែលឃើញថាពិធីការិនីរូបនេះ និង គ្រួសារ កំពុងបង្ហាញចិត្តអន្ទះសារ និងត្រៀមខ្លួនស្វាគមន៍សមាជិកថ្មីយ៉ាងរំភើបបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គេសង្កេតឃើញថាខណៈពពោះកូនក្នុងផ្ទៃមានអាយុច្រើនខែ ហើយពោះក៏ចាប់ផ្ដើមខ្ទាតធំឡើងនោះ ប៉ុន្តែ កែវ ចាន់និមល ពុំទាន់ឈប់ទទួលការងារនៅឡើយ ដោយនៅតែបន្តបំពេញការងារជាពិធីការិនីដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកចាប់អារម្មណ៍ចំពោះរូបសម្រស់របស់អ្នកនាងវិញ ស្របពេលពពោះកូនជិតគ្រប់ខែនេះដែរ ឃើញថាពោះកាន់តែខ្ទាត តែរូបសម្រស់នៅតែស្រស់ថ្លាផូរផង់ដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ ខណៈពេលដែល ធ្វើការតុបតែងខ្លួនចូលរួមជាពិធីការិនីក្នុងកម្មវិធីមួយ កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ និងសរសើរខ្លាំងចំពោះរូបសម្រស់អ្នកនាង ដែលបានតែងខ្លួនឡើងខ្ញង់ក្នុងឈុតប្រពៃណីមួយ សាច់ឈាមមុខមាត់នៅតែស្រស់ស្អាត និងរូបរាងក៏នៅតែស្អាតមើលសឹងមិនដឹងថាអ្នកនាងកំពុងពពោះ ដោយមើលទៅដូចខ្លួនមួយអ៊ីចឹង៕ ប្រភព៖ ប្រជាប្រិយ

Read More

សោកស្តាយ! លោក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករងអត្ដសញ្ញាណកម្ម ទទួលមរណភាព ដោយសារ…

លោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករងនៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសបង្កើតរបស់លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែង បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ ៣៩ឆ្នាំ ដោយសារបញ្ហាគាំងបេះដូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងដ៏សោកសៅនេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ចំពោះការបាត់បង់កូនប្រុស គឺលោក សារ៉ាត ច័ន្ទវីរៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ស សុខា បានចាត់ទុកថា នេះជាការបាត់បង់កូន ជាទីស្រឡាញ់បំផុតរបស់លោកឪពុកម្ដាយ និងសាច់ញាតិទាំងអស់។ លោក ស សុខា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក សារ៉ាត ច័ន្ទវីរៈ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ប្រភព៖ កម្ពុជាថ្មី

Read More

មហាជនចាប់អារម្មណ៍! ហ៊ិន ច័ន្ទនីរ័ត្ន ថតកៀកកិតជាមួយ ខាយ រួចនិយាយពាក្យនេះទៅកាន់អ្នកគាំទ្រ…

ម្ចាស់បទ «Mascara ទឹកភ្នែក» គឺអ្នកកំលោះរូបរាងខ្ពស់សង្ហា ខាយ និង ពិធីការិនីសម្បូរដោយប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន កំពុងធ្វើឱ្យអ្នកគាំទ្រញញឹមញញែមបិទមាត់សឹងមិនជិត ក្រោយឃើញសកម្មភាពអ្នកទាំងពីរស្និទ្ធស្នាលគ្នាប្លែកខុសធម្មតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចាប់អារម្មណ៍របស់មហាជនបានកើតឡើងបន្ទាប់ពីតារាស្រីសាច់សខ្ចីដូចបណ្ដូលចេក ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះរូបថតកៀកកិតនឹងប្រុសស្អាត ខាយ ប៉ុន្មានប៉ុស្ដិ៍បង្ហោះលើបណ្ដាញសង្គម ដែលក្នុងនោះ ហ៊ិន ច័ន្ទនីរ័ត្ន ថែមទាំងបានសរសេរ Caption យ៉ាងទាក់ទាញទៀតថា ៖ «ទឹកភ្នែក លែងដក់លើ Mascara ទៀតហើយ ម្ចាស់បទមកជូតឱ្យផ្ទាល់ KAI»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាសកម្មភាព ក៏ដូចជាពាក្យសម្ដីដែលស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះលើហ្វេសប៊ុកនោះគ្រាន់តែជាការលេងសើចក្នុងនាមជាអ្នកសិល្បៈដូចគ្នាក៏ពិតមែន ប៉ុន្ដែក្នុងនោះគេឃើញមានមិត្តភក្ដិក្នុងចង្កោមសិល្បៈជាច្រើនបានចូលបញ្ចេញយោបល់ចំអន់ នីរ័ត្ន ហើយលើសពីនេះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាលើកឡើងថា ពួកគេទាំងពីរពិតជាសមគ្នាខ្លាំងថែមទៀតផង៕ ប្រភព៖ ប្រជាប្រិយ

Read More

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំសន្ទុក ធ្វើឲ្យជន់លិចផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ…

ខេត្តកំពង់ធំ៖ យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៤ទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំសន្ទុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលតម្រងទឹកភ្លៀងនៅស្ថានីយភូមិសាលាសន្ទុក ( កន្លែងជន់លិច ) ត្រងបានក្នុងកំរិតខ្ពស់គឺ ១៧០មម បានធ្វើឲ្យជន់លិចផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ១៤៦-១៤៧ នៅភូមិជីមាឃ ឃុំកកោះស្រុកសន្ទុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការជន់លិចដោយទឹកភ្លៀងនេះនៅវេលាម៉ោងប្រហែល៥និង៣០នាទី មកដល់ពេលនេះវេលាម៉ោងប្រហែល៨ព្រឹក បានជន់ហូរលើផ្លូវជាតិប្រហែល ១០សង់ទីម៉ែត្រប្រវែង៤៥០ម៉ែត្រ ។ ស្ថានភាពជំនន់នេះកំពុងបន្តកើនឡើងបន្តិចៗ នៅឡើយ ៕ ប្រភពៈ ខ្មែរណូត

Read More