ជួយគ្នាក្នុងគ្រាមានអាសន្ន! ស្រ្តី ២នាក់ នៅភូមិកោះប៉ោ សម្រាលកូនលើអូរប័រ និងទូក ទទួលបានការយកចិត្តទុកដាក់…

ស្រ្តី ២នាក់ ដែលសម្រាលកូននៅលើអូរប័រ និងទូក កាលពីពេលថ្មីៗនេះ ត្រូវបានប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្រ្តីសុខាភិបាល និងបុគ្គលិកមន្ទីរពេទ្យ យកចិត្តទុកដាក់ជាខ្លាំងដោយបានចុះសួរសុខទុក្ខ ផ្ដល់ថវិកាមួយចំនួន និងលើកលែងការបង់សេវាសម្រាកពេទ្យ ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី ៤ ខែតុលានេះថា ក្រុមគ្រូពេទ្យរបស់លោក បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូនតាមផ្លូវនៅលើអូប័រ កណ្តាលដៃសមុទ្រ នៅយប់អាធ្រាតកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីដែលសម្រាលកូនលើអូរប័រខាងលើ មានឈ្មោះ លឹម ម៉ាប់ អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិកោះប៉ោ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា។ បន្ទាប់ពីបានជួយសង្គ្រោះនៅនឹងកន្លែងរួចមក ក្រុមគ្រូពេទ្យក៏បញ្ជូនស្រ្តីជាម្តាយមកសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទទួលបានជោគជ័យទាំងម្តាយ និងកូន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្ថែមថា កូនដែលសម្រាលបានមានទំងន់ ១៨០០ក្រាម ភេទប្រុស អាយុនៃផ្ទៃពោះ ៧ ខែ ដែលជាកូនលើកទី ១។ ដោយឡែកកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ត្រីម្នាក់ទៀត ក៏បានសម្រាលកូននៅលើកូនទូក នៅពេលគាត់កំពុងធ្វើដំណើរតាមទូក មកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តីជាម្តាយមានឈ្មោះ តាំ គ្រីម អាយុ ៣៤ឆាំ មានទីលំនៅភូមិកោះ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសម្រាលបានកូនស្រីមួយ ទំងន់ ២៥០០ក្រាម។ ក្រុមគ្រូពេទ្យ បានជួយសង្រ្គោះទាំងម្តាយ និងទារកប្រកបដោយសុវត្ថិភាព ព្រមទាំងដឹកបញ្ចូនតាមរថយន្តសង្រ្គោះបន្ទាន់ មកកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទងនឹងស្រ្តីសម្រាលកូនលើទូក ឬអូរប័រនេះ…

Read More

ការងារសប្បុរសធម៌! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជូនកាដូខ្ទះឆា ជិត ២ ម៉ឺនខ្ទះ ដោយឥតគិតថ្លៃ រយៈពេល…

តាមរយៈផេកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ បានបង្ហោះសារជូនកាដូ ខ្ទះឆាខ្មែរ គុណភាពល្អជាច្រើន ដែលឆ្នាំងខ្ទះនេះ ផ្ដល់ជូនមួយគ្រួសារចំនួន ១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជាកាដូផង និងជំរុញលើកទឹកចិត្តសិប្បកម្មផលិតក្នុងស្រុក និងបង្កើនការងារផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈអ្នកឧកញ៉ា បានបញ្ជាក់ឱ្យដឹងទៀតថា ការផ្ដល់ជូននេះ មានសម្រាប់រយៈពេល ៤ ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ នេះ សរុបចំនួនជិតពីរម៉ឺនខ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលអ្នកមកមុនបានមុន ស្របពេលការផ្ដល់ជូនមានចំនួនកំណត់។ ទន្ទឹមនោះ អ្នកទទួលត្រូវទៅដល់ទីតាំង នៅស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ជិតផ្សារព្រះប្រសប់៕ ប្រភព៖ ប្រជាប្រ័យ

Read More

សូមប្រាប់គ្នាបន្តផង!​ បងប្អូនដែលធ្លាប់បាត់ម៉ូតូរកមិនទាន់ឃើញ សូមភ្ជាប់ឯកសារទាំងនេះ ដើម្បីទៅទទួលម៉ូតូ នៅ…

អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះ បានបង្ហោះនូវបញ្ជីភិនភាគម៉ូតូជាច្រើន ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូ​ និងផ្ដល់ភាពងាយស្រួលដល់ក្រុមការងារ​ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រគល់ជូនម្ចាស់ដើមវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ខាងអធិការដ្ឋានបានបញ្ជាក់ ឱ្យប្រជាពលរដ្ឋពិនិត្យមើលបញ្ជីជាមុនសិន ហើយក្នុងករណីបងប្អូនពិនិត្យឃើញថាមានភិនភាគម៉ូតូរបស់ខ្លួន សូមយកឯកសារពាក់ព័ន្ធ(ច្បាប់ដើម)​ មកជាមួយ ដែលមានដូចជា៖​ អត្តសញ្ញាណប័ណ្ណ​ ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី)​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក្យបណ្ដឹង​ និង ឯកសារពាក់ព័ន្ធផ្សេងៗទៀតបើមាន ដើម្បីយកមកជួបក្រុមការងារ ដែលនៅប្រចាំការ​ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្ត​ តាមបណ្តោយមហាវិថី OCIC ភូមិដើមគ​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកអ្នកអាចសាកសួរព័ត៌មាន​បន្ថែមដូចខាងក្រោម ៖ ១.​ លោក​ ឃន​ សុជាតិ​ អភិបាលរងខណ្ឌ​ជ្រោយចង្វារ​ (012 222 120) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២.​ វរសេនីយ៍ទោ ឯក សេរីវុធ​ អធិការ​រងនគរបាលខណ្ឌជ្រោយចង្វារ​ (012 893 135) ៣. អនុសេនីយ៍​ឯក​ ម៉ែន​ វង​ មេបញ្ជាការ​រងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ​ (015 755 877)៕ ប្រភព៖ ប្រជាប្រ័យ

Read More

មិនដឹងមូលហេតុ! ជនជាតិរុស្ស៊ីម្នាក់ ដេក.ស្លា.ប់ក្នុងផ្ទះសំណាក់ រហូតមានក្លិនស្អុយ

មានការភ្ញា.ក់.ផ្អើលមួយបានកើតឡើងនៅក្នុងផ្ទះសំណាក់មួយកន្លែងកណ្តាលក្រុងបាត់ដំបង បន្ទាប់ពីអ្នករៀបចំបន្ទប់បានដើរកាត់មុខបន្ទប់មួយហើយធំក្លិនស្អុយចេញមកក្រៅ ហើយក៏រាយការណ៍ទៅសមត្ថកិច្ចទើបដឹងថា មានមនុស្សដេកស្លាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្នុងផ្ទះសំណាក់មួយកន្លែងយីហោ យូចាន់ទី នៅជាន់ទី២ បន្ទប់លេខ១០ ស្ថិតនៅក្នុងបរិវេណចំណតរថយន្តផ្សារបឹងឈូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការអះអាងពីបុគ្គលិកនៅក្នុងផ្ទះសំណាក់នេះបានបញ្ជាក់ថា ភ្ញៀវដែលស្លាប់ក្នុងបន្ទប់ខាងលើ គឺគាត់ជួលបន្ទប់ជាខែ ដូច្នេះមិនមានអ្នកណាម្នាក់ហ៊ានចូលទៅសម្អាតបន្ទប់ដោយគ្មានការអនុញ្ញាតពីម្ចាស់បន្ទប់នោះឡើយ ប៉ុន្តែនៅមុនពេលកើតហេតុ គឺមានក្លិនស្អុយចេញមកក្រៅ ដោយមានការសង្ស័យទើបម្ចាស់ផ្ទះសំណាក់សម្រេចបើកសោរបន្ទប់ដើម្បីពិនិត្យ បន្ទប់ពីបានគោះទ្វារហៅជាច្រើនដងតែមិនមានអ្នកណាឆ្លើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីសមត្ថកិច្ចជំនាញបានចុះពិនិត្យសង្គេតឃើញថា ជនរង.គ្រោះ.ស្លា.ប់ក្នុងសភាពអាក្រាតកាយ និងហើមខ្លាំង ដោយ​នៅត្រចៀកម្ខាងមានដាក់កាសស្តាប់ផង និងមានឈ្មោះ SAMARDAKOV KIRILL ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិរុស្សី ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះសំណាក់ យូចាន់ទី កាន់លិខិតឆ្លងដែនលេខ 725378101 ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការចូលរួមពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យ លោកព្រះរាជអាជ្ញារង ដួង សារ៉ន និងកម្លាំងការិយាល័យបច្ចេកទេស កោសល្យវិច្ច័យ គឺបានធ្វើការសន្និដ្ឋានរួមគ្នាទៅលើរោគសញ្ញា គឺជនរង.គ្រោះ.ស្លា.ប់ដោយជំងឺផ្ទាល់ខ្លួន (គាំងបេះដូង) ដោយមិនមានស្លាកស្នាមណាមួយនៅលើរាងកាយនោះឡើយ ហើយបច្ចុប្បន្នសពត្រូវបានបញ្ជូនទៅតម្កល់នៅក្នុងមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត រាជធានីភ្នំពេញ ៕ ប្រភព៖ កម្ពុជាថ្មី

Read More

ប៉ះពាល់ដល់បរិស្ថាន! បុរសដែលបានយកសំរាម.ចា.ក់ចូលទឹកទន្លេ ត្រូវមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ហៅមកធ្វើការអប់រំ …

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ក្រសួងបរិស្ថាន បានឲ្យដឹងថា មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ លោក ប៉ែន អ៊ៀតយៀន ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកអប់រំ ឲ្យបញ្ឈប់ចោលសំរាមទៅក្នុងទន្លេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ពលរដ្ឋឲ្យបញ្ឈប់សកម្មភាព យកសំរាមទៅបោះចោល ក្នុងប្រភពទឹក ឬទីសាធារណៈ និងស្នើឲ្យមានការចូលរួមលើកកម្ពស់បរិស្ថានអនាម័យឲ្យបានគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ចាក់ថា លោក ប៉ែន អ៊ៀតយៀន បានយកសំរាម ទៅបោះចោលក្នុងដងទន្លេចតុមុខ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ ដែលផ្ទុយពីសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងករណីមិនរៀងចាល នឹងមានការផាកពិន័យ តាមជំពូកទី៧ នៃអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។ ក្រោយពីទទួលបានការណែនាំ សាមីខ្លួនបានទទួលស្គាល់ នូវកំហុសឆ្គងរបស់ខ្លួន ព្រមទាំងបានសន្យាថា មិនប្រព្រឹត្តខុសជាលើកទី២ ទៀតនោះទេ៕ ប្រភព៖ ខ្មែរណូត

Read More

សាងល្អបានល្អធ្វើអាក្រក់ជាប់គុក! កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃា.ត់.ខ្លួនចោ.រ.ឆ.ក់ចំនួន ៣នាក់ជាបន្តបន្ទាប់ ក្រោយ…

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦៖៣០នាទី កម្លាំងជំនាញការិយាល័យ ចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញធ្វើការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈ្មោះ ម៉ា ម៉ៅហ៊ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ចំណែកជនសង្ស័យ០១នាក់ទៀត បានរត់គេចខ្លួន (បិទគូថ)។ បន្ទាប់មកកម្លាំងជំនាញ ក៏បន្តប្រដេញតាមឃាត់បានជនសង្ស័យចំនួន០២នាក់ទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានឈ្មោះ ជូ ដេវីណ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ លួស លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (អ្នកធ្វើសកម្មភាពឆក់) នៅត្រង់ម្តុំចំណុចវត្ត ឧណា្ណលោម ផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្ភារដកហូត ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AJ-6973 និងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IL-1662 (របស់ជនសង្ស័យ)។ បច្ចុប្បន្ន ការិយាល័យបាននាំជនសង្ស័យខាងលើមក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ…

Read More

ប្រុ.ង.ប្រ.យ័.ត្ន! ទឹកឡើងខ្លាំងដល់ថ្នាក់ប្រកាស.អា.ស.ន្ន សម្រាប់ខេត្តមួយនេះប្រកាសលើកពេលពិធីអុំទូក …

នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះគណនីហ៊្វេសប៊ុកផេករបស់រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសស្ដីជូនដំណឹងស្ដីពីការលើកពេលពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ ២០២២ ដោយសារតែកត្តាស្ថានភាពអាកាសធាតុ និង កម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយគិតត្រឹមថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ស្ថានីយស្ទឹងសែនទឹកមានកម្ពស់ ១៣,៩៥ ម៉ែត្រ ដែលលើសកម្រិតឱ្យមានការ.ប្រុ.ង.ប្រ.យ័.ត្ន (កម្ពស់.ប្រុ.ង.ប្រ.យ័.ត្នបឋម ១៣,៥០ ម៉ែត្រ) ស្ថានភាពបែបនេះបានធ្វើឱ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និង នៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅម្តុំផ្សារចាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិធីអុំទូកខេត្តកំពង់ធំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ ត្រូវបានលើកទៅពេលក្រោយ ដោយសារតែកម្ពស់ទឹកស្ទឹងសែនកហ់ឡើងខ្លាំង មិនអាចឱ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដោយបញ្ជាក់ថាពិធីអុំទូកនេះនឹងរៀបចំឡើងនៅពេលដែលកម្ពស់ទឹកស្ទឹងសែនមានលក្ខណៈសមស្របអាចឱ្យធ្វើបាន អាជ្ញាធរនឹងជូនដំណឹងជាថ្មី៕ ប្រភព៖ ប្រជាប្រ័យ

Read More

សេចក្តីជូនដំណឹង! ចំពោះប្រជាពលរដ្ធដែលបានបាត់ម៉ូតូ អាចមកពិនិត្យមើលនៅស្នងការការដ្ឋាននគរបាលខេត្ត…

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានធ្វើការប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចទៅពិនិត្យមើលនៅស្នងការការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាន។ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺសូមបងប្អូនប្រជាពលរដ្ឋយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ៕ ប្រភព៖ ខ្មែរណូត

Read More

ផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង និងផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិកតា បានរងផលប៉ះពាល់ និងរងការលិចលង់ដោយសារទឹកជំនន់ នៅ…

ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះ វិហារបានមានប្រសាសន៍ កាលពីថ្ងៃទី២ខែតុលា ឱ្យដឹងថា នៅទូទាំងខេត្តព្រះវិហារ ជំនន់ទឹកភ្លៀងបានធ្វើឱ្យរងផលប៉ះពាល់ និងរងការបំផ្លិចបំ.ផ្លា.ញផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង លិចលង់ផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិកតា លិចផ្លូវប្រវែង ១ម៉ឺន ៤២៦ ម៉ែត្រ និងស្ពាន ២ កន្លែង បានរងការជន់លិច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការជន់លិចលំនៅឋាន ផ្ទៃដីស្រូវស្រែ និងហេដ្ឋារចនា សម្ព័ន្ធនេះ គឺស្របពេល ដែលកម្ពុជា បាននិងកំពុងរងនូវសំពាធទាប (ITCZ) បានធ្វើឱ្យកម្ពុជាទទួលរងខ្យល់មូសុង ល្បឿនពីខ្សោយទៅបង្គួរ ដែលស្ថានភាពទាំងនេះ បានធ្វើឱ្យខេត្តព្រះវិហារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៦ ក្រុង-ស្រុក ក្នុងចំណោមក្រុង-ស្រុកទាំង៨ នៃខេត្តព្រះវិហារ ។ ឯកឧត្តមថា ក្រុង-ស្រុកទាំង ៦ ដែលរងការលិចលង់នោះ គឺក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី ស្រុកឆែប និងស្រុកគូលែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរបាយការណ៍របស់ ក្រុមការងារគ្រប់គ្រង.គ្រោះ.ម.ហ.ន្ត.រា.យ ខេត្តព្រះវិហារ បានបញ្ជាក់ថា ផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀង បានធ្វើឱ្យស្រូវស្រែ និងស្រូវចម្ការ នៅទូទាំងខេត្ត ១ពាន់ ៩៦៣ ហិកតា ស្មើនឹង១ពាន់ ៣២០ គ្រួសារ រងផលប៉ះពាល់ លិចដីចម្ការ ២៦៦ ហិចតា ស្មើនឹង ១៦៨ គ្រួសារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទះសម្បែងប្រជាពលរដ្ឋ ១៤០ ខ្នងផ្ទះ ស្មើនឹង ១៤០ គ្រួសារ បានរងការជន់លិច និងអាជ្ញាធរមាន…

Read More

ប្រជាជនជប៉ុន ឆោឡោរត់រកកន្លែងលាក់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បា.ញ់.មីស៊ីល រំលងប្រទេស

រដ្ឋាភិបាល​ជប៉ុន​ បាន​ជំរុញឲ្យ​ប្រជាជន​នៅ​កោះ​ហុកកៃដូ រត់រកកន្លែងសុវត្ថិភាព បន្ទាប់ពីកូរ៉េ​ខាង​ជើង​ បា.ញ់.មីស៊ីលផ្លោង ហោះសំដៅមកខ្លួន។ រដ្ឋាភិបាល​ជប៉ុន​ បាន​ជំរុញឲ្យ​ប្រជាជន​នៅ​កោះ​ហុកកៃដូ រត់រកកន្លែងសុវត្ថិភាព បន្ទាប់ពីកូរ៉េ​ខាង​ជើង​ បា.ញ់.មីស៊ីលផ្លោង ហោះសំដៅមកខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មីស៊ីលនេះ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បា.ញ់​.បង្ហោះ​នៅ​ប្រហែល​ម៉ោង ៧ និង ២៥ នាទី​ព្រឹក​ថ្ងៃ​អង្គារទី០៤ខែតុលានេះ​។ គណនី Twitter ផ្លូវការរបស់ទីក្រុង Ishikari លើកោះហុកកៃដូ បានបង្ហោះថា “មីស៊ីលនេះ ត្រូវបានគេជឿថា បា.ញ់.ចេញពីប្រទេសកូរ៉េខាងជើង។ មានការជម្លៀសមនុស្សនៅខាងក្នុងអគារ ឬក្រោមដី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលជាមួយគ្នានោះ គណនី Twitter ផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានបង្ហោះសារ សុំឲ្យប្រជាជននៅកោះហុកកៃដូ រត់រកកន្លែងលាក់ខ្លួនផងដែរ។ បន្ទាប់​មកលោក​បាន​បង្ហោះ​សារ Update ថា ​មីស៊ីល​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារនេះបន្តថា “មីស៊ីលដូចដែលរៀបរាប់ខាងលើ ត្រូវបានគេជឿថា បានឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ០៧:២៩នាទី។ ប្រសិនបើអ្នកឃើញអ្វីដែលគួរឲ្យសង្ស័យ សូមកុំចូលទៅជិតវា ហើយត្រូវទាក់ទងប៉ូលិសឬនាយកដ្ឋានពន្លត់អ.គ្គិ.ភ័.យ.ភ្លាមៗ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រធានខុទ្ទកាល័យលោក Hirokazu Matsuno, មីស៊ីលផ្លោងនេះ បានហោះពីលើតំបន់ Tohoku។ គួរបញ្ជាក់ថា ការបា.ញ់.បង្ហោះនេះគឺជាការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដើម្បីឆ្លើយតបជាក់ស្តែងចំពោះស.ម.យុ.ទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូរ៉េ​ខាង​ជើង ​ចាត់​ទុក​ស.ម.យុ.ទ្ធ​បែប​នេះ​ថា​ជា​ការ​ហាត់​សម​សម្រាប់ការ​លុកលុយ បើ​ទោះ​បី​ជាទី​ក្រុង​សេអ៊ូល និង​វ៉ាស៊ីនតោន​និយាយ​ថា ស.ម.យុ.ទ្ធនេះមាន​លក្ខណៈ​ការពារ​ក៏​ដោយ៕ ប្រភព៖ កម្ពុជាថ្មី

Read More