WOW មិនធម្មតា​!! សេដ្ឋីនីវ័យក្មេង អាយុទើបតែ ១០ឆ្នាំ បានក្លាយជាសេដ្ឋីទៅហើយ

ប្រទេស​ថៃ ៖ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​មហាជន​ដែល​តែងតែ​និយម​តាមដាន​រឿង​ភាគ​ថៃ ប្រាកដជា​បាន​ស្គាល់ កុមារី​តូច​ច្រ​ឡឹ​ក វ័យ​១០​ឆ្នាំ ឃ្យូ​ត​គួរ​អោយ​ស្រលាញ់ មាន​ទាំង​សមត្ថភាព ទេព​កោសល្យ​ក្នុង​វិស័យ​សិល្ប​: និង​មានចំណេះ​ដឹង​ខ្ពស់​មិនធម្មតា ដែល​ជា​តារា​សម្ដែង​ស្រី​ថៃ​ឈ្មោះ​នាង​តូច «Inter Rungrada» ជាក់​ជា​មិន​ខាន​ឡើយ​។ នាង​តូច Inter ជា​ក្មេង​ស្រី​តូច​មួយ​រូប មាន​វ័យ​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ តែ​នាង​តូច​មាន​ដុ​ង​ខាង​ផ្នែក​សិល្បៈ​​ខ្ពស់ ដោយ​និយាយ​ចំពោះ​សមត្ថភាព​ក្នុង​ការ​សម្ដែង​របស់​នាង​តូច​វិញ គឺ​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​មិន​ថា​តួរ​បែប​ណា​នោះ​ឡើយ រហូត​ផ្ទុះ​ការ​កោតសរសើរ​ពេញ​ៗ​មាត់​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​អ្នកគាំទ្រ​កម្ពុជា​ជា​ច្រើន ក៏​ជា​ហ្វេ​ន​នាង​តូច Inter ដែល​តែងតែ​តាម​ដាន​​ជា​និច្ច​រាល់​ការ​សម្ដែង​របស់​តារា​ស្រី​តូច​ច្រឡឹង​រូប​នេះ​។ យ៉ាងណាមិញ តារា​សម្ដែង​ស្រី​វ័យ​១០​ឆ្នាំ របស់​ប្រទេស​ថៃ​រូប​នេះ ត្រូវ​បាន​មហាជន​ហៅ​ថា ជា​សេដ្ឋីនី​វ័យក្មេង​ដែល​មានទ្រព្យ​ស្ដុកស្ដម្ភ ព្រោះ​សមត្ថភាព​ក្នុង​ការ​រក​ចំណូល​របស់​តារា​ស្រី Inter លើស​ពី​ក្មេង​ទូទៅ​មួយ​ចំនួន​មិន​អាច​ធ្វើ​បាន​ដូច​ជា​នាង​តូច​ឡើយ​។ ចំពោះ​ការងារ​របស់​កុមារី​ដ៏​ស្រស់​ស្អាត Inter ទទួល​បានការ​កោតស្ញប់ស្ញែង​ជា​ខ្លាំង ពី​សំណាក់​អ្នកគាំទ្រ​។ Inter អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដោយ​គ្រាន់តែ​តម្លៃ​ខ្លួន​សម្ដែង​របស់​នាង គឺ​ហក់​ដល់​ខ្ទង់ ៧ លាន​បាទ​ឯណោះ​។ ជា​ពិសេស Inter ជា​អ្នកតំណាង​ឱ្យ​ផលិតផល របស់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ទៀត​ផង​។ នាង​តូច Inter បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តាំង​តែ​អាយុ​៥​ឆ្នាំ​មក​ម្ល៉េះ ខណៈ​បច្ចុប្បន្ន​នាង​តូច​មាន​អាយុ​១០​ឆ្នាំ ពោល​គឺ​មាន​ន័យ​ថា ក្មេង​ស្រី​រូប​នេះ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ តែ​អាច​សាង​កេរ្តិ៍ឈ្មោះ​អោយ​ល្បីល្បាញ​ទូ​ទាំង​ប្រទេស ពិសេស​ជាប់​ឈ្មោះ​ជា​សេដ្ឋីនី​វ័យក្មេង​។ inter ជា​ក្មេង​ស្រី​តូច​មួយ​រូប ដែល​ស្រលាញ់​ការងារ​ខ្លាំង ជា​ពិសេស​នាង​ចំណាយពេល​ច្រើន​ខ្លាំង​មែន​ទែន​ទៅ​លើ​មុខ​ជំនួញ​រកស៊ី ក៏​ដូច​ជា​ការងារ​សិល្បៈ និង​ការ​រៀនសូត្រ​។ ក្មេង​ស្រី​វ័យ​១០​ឆ្នាំ​រូប​នេះ មិន​ចំណាយពេល​ឥតប្រយោជន៍​អោយ​ខាត​ពេលវេលា​ចោល​ទទេ​ៗ​ឡើយ​។ ជា​ទូទៅ​ក្នុង​មួ​យស​ប្ដា​ហ៍​ច្បាស់​ណាស់​អ្នកធ្វើការ​ងារ ត្រូវ​មាន​ពេល​ឈប់​សម្រាក់​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ។ ចំណែកឯ នាង​តូច Inter វិញ ក្នុង​មួ​យស​ប្តា​ហ៍ ធ្វើការ​ចំនួន​៧​ថ្ងៃ​ពេញ​តែ​ម្ដង ដោយ​មិន​ខ្ចី​សម្រាក​សៅរ៍ ឬ​អាទិត្យ ដូច​មនុស្ស​ធំ​ទូទៅ​មួយ​ចំនួន​ឡើយ​។ នាង​តូច Inter ចេញពីផ្ទះ​ម៉ោង​៨​ព្រឹក​ចូល​ផ្ទះ​ម៉ោង​១០​យប់​ឯណោះ ពិសេស​បាន​ឆ្លៀត​រៀន​ថែម​ទៀត​ផង​។ ទោះជា​រវល់​ចំពោះ​ការងារ​យ៉ាងណា​ក្ដី តារា​សម្ដែង​ស្រី​វ័យក្មេង​របស់​ថៃ​រូប​នេះ មិន​ភ្លេច​ឡើយ​ការ​សិក្សា​របស់​នាង​។ និយាយ​ចំពោះ​ការ​សិក្សា​វិញ​ម្ដង ក្រៅពី​មាន​អាជីព​ជា​តារា​សម្ដែង​ពោរពេញ​ដោយ​ទេព​កោសល្យ…

Read More

រំភើបជំនួស! ប្ដីប្រពន្ធ ២នាក់រៀបរាប់ទាំងទឹកភ្នែក ឃើញម៉ូតូខ្លួនឯងនៅឃ្លាំង OCIC ហើយក៏មករកអភិបាលរងក្រុង ឱ្យជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ​

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ឃ្លាំង ហួត ​អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅមុននេះបន្តិច បានបង្ហោះវីដេអូប្រមាណជិត ២នាទី ក្នុងវីដេអូនោះបានឱ្យដឹងថា ខ្លួនពីអ្នកប្ដីប្រពន្ធ បានបាត់ម៉ូតូ ដោយបានឃើញស្លាកលេខម៉ូតូនៅឃ្លាំង OCIC ដែលគេបិទស្រដៀង នឹងម៉ូតូរបស់ខ្លួនទើបចូលមករកអភិបាលរងរាជធានីភ្នំពេញជួយដោះស្រាយ និងជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ។ ក្នុងនោះផងដែរលោក ឃ្លាំង ហួត ក៏បានសរសេររៀបរាប់នៅក្នុងគណនីហ្វេស ប៊ុក យ៉ាងដូច្នេះថា៖ អាណិតណាស់តាមមករកខ្ញុំដល់សាលារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ ព្រោះថាឃើញនៅឃ្លាំង OCIC។ ពួកគាត់នៅផ្ទះជួល ១ខែ ៥០ដុល្លារ ហើយប្ដីជាមន្រ្តីចូលនិវត្តន៍ បច្ចុប្បន្នដើរបង្រៀនគេតាមផ្ទះ បាន១០០០០០រៀលក្នុងមួយខែ បង្រៀនបាន២,៣ផ្ទះ។ ខ្ញុំបានសន្យាជាមួយពួកគាត់ទាំងពីរថានឹងប្រឹងប្រែងដោះស្រាយជូនពួកគាត់ ៕

Read More

Hot News: កុមារមិនដឹងអ្វីសោះចំនួន ១៧នាក់បានបាត់បង់ជីវិតក្នុងករណីនៅកីឡដ្ឋានបាល់ទាត់ឥណ្ឌូនេស៊ី ខណៈហេតុការណ៍នេះត្រូវគេចាត់ទុកជាករណីដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក

ឥណ្ឌូនេស៊ី៖ អំពើហិង្សាដែលជាការវាយតប់គ្នារវាងក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែងកើតមានជារឿយៗ ជាពិសេសនៅក្នុងក្របខណ្ឌបាល់ទាល់នៅក្នុងខេត្ត Jakarta ដែលសម្បូរទៅដោយអ្នកគាំទ្រមានលក្ខណៈជ្រុលនិយមនិងហិង្សានិយម។ យ៉ាងណាក្តីកាលពីចុងសប្តាហ៍កន្លងទៅនេះ មានហេតុការណ៍ហិង្សាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងក្រុង Malang ខេត្ត Java ដែលបានបណ្តាលឲ្យមានមនុស្សស្លា.ប់រហូត​ដល់ ១២៥នាក់ និងបង្កឲ្យមានអ្នករងរបួសចំនួន ៣២៣នាក់ផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលានេះបានបញ្ជាក់ថា អំពើហិង្សាខាងលើនេះត្រូវបានគេចាត់ទុកថា ជាអំពើហិង្សាដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក។ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ១៧នាក់ជាកុមារ ដែលមិនបានធ្វើសកម្មភាពហិង្សាអ្វីទាល់តែសោះ ពោលគឺពួកគេបានស្លា.ប់យ៉ាងអាណោចអាធ័មបំផុត ព្រោះតែឥរិយាបថគឃ្លើន គ្មានការពិចារណា និងអសីលធម៌បំផុតពីសំណាក់ក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ជាមនុស្សធំពេញវ័យ។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ផ្តើមឡើងដោយក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Arema FC ដែលបានលេងចាញ់ក្រុមភ្ញៀវគឺក្រុមបាល់ទាត់ Persebaya Surabaya ក្នុងលទ្ធផល ៣-២ទាំងមិនអស់ចិត្ត ហើយរហូតមកទល់នឹងពេលនេះដាក់បន្ទុកទៅលើអ្នកណាម្នាក់ឬការពិន័យយ៉ាងនោះនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ៕

Read More

មិនឲ្យចាញ់ក្មេងៗទេ!!! តារា ៣ ដួង អាយុកាន់តែច្រើន តុបតែង​ខ្លួននៅ​តែ​ស្អាត​ទាក់​ទាញ ធ្វើអោយក្មេងៗច្រណែន

ទស្សនិកជន​​បាន​ស្គាល់​​ពីវត្តមាន​តារា​ចម្រៀង​អ្នក​នាង​ឱក​ សុគន្ធកញ្ញា​ អ្នក​នាង​ សុគន្ធ នីសា និង​កញ្ញា ពេជ្រ សោភា បើ​ទោះ​បី​ជា​តារា​ទាំង ​៣ ​ដួងនេះ​អាយុ​ច្រើន​មែន​ តែបើសម្រស់វិញ​​នៅតែ​​ស្អាត​ ធ្វើឲ្យ​មហាជន​មិន​សរសើរមិនបាន។ ជា​ការ​ពិត​ណាស់ តារា​ទាំង​ ៣ ​ដួង​ខាង​លើ​បាន​រក្សា​ឈ្មោះ​នៅ​ក្នុងរង្វង់​សិល្បៈ​ជាយូរណាស់​មក​ហើយ​ និង​បាន​ទាក់​ទាញ​អារម្មណ៍​ពី​បណ្ដា​អ្នក​គាំ​ទ្រ​យ៉ាង​ខ្លាំង​ ជា​ពិសេស​គឺ​​ការ​តុប​តែង​ខ្លួន​របស់​ពួកគេ​។ ១.អ្នក​នាងឱក​ សុគន្ធកញ្ញា អ្នក​នាងឱក សុគន្ធកញ្ញា​ ​ជា​តារា​ចម្រៀង​លេចធ្លោមួយដួង នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស មាស។ អ្នកនាង​បានរៀប​ការ​មាន​គ្រួសារ​ ​និង​ទទួល​បាន​កូន​ប្រុស​មួយ​រូបជា​ចំណង​ដៃ​​។ បើ​ងាក​មក​មើល​ពី​រូប​សម្រស់​និង​ការ​តុប​តែង​ខ្លួន​របស់​អ្នក​នាងតែងទាក់ទាញការ​ចាប់​អារម្មណ៍​ពី​មហាជន ជាង​នៅ​ក្រមុំ​ទៅ​ទៀត។ ​ការ​តុប​តែង​ខ្លួន​របស់ម្តាយ​វ័យ​ក្មេង​​រូប​នេះ​​ គ្រប់​ទម្រង់​មិន​ថា​បែប​បុរាណ​ ឬ​សម័យ​ ការ​ផាត់​មុខ ស្តាយ៍នៃ​ការ​តុប​តែង​នៅ​ពេល​ចូល​រួម​កម្ម​វិធី​ផ្សេងៗ​ បាន​ទាក់​ទាញ​នៅ​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំ​ទ្រ​យ៉ាង​ខ្លាំង​ និង​កោត​សរសើរ​ពី​រូប​សម្រស់​អ្នកនាង​។ ២. អ្នក​នាង​សុគន្ធ នីសា តារា​ចម្រៀង​រូប​ស្រស់​ សំឡេង​ស្រទន់ ​ថ្នម​ អ្នក​នាង​សុគន្ធ​ នីសា ថ្វី​ក្បិត​តែ​មាន​អាយុ​ច្រើន​បន្តិច​មែន ប៉ុន្តែ​រូប​សម្រស់​របស់​អ្នក​នាង​ហាក់​មិន​ចាស់​ដូច​អាយុ ហើយ​នៅ​តែ​ក្មេង​ជាង​វ័យ ទាំង​ស្បែក​ស​ខ្ចី​មត់​រលោង​ គួប​ផ្សំ​នឹង​រូប​​រាង​ដ៏​តូច​ច្រឡឹង​ ​ការ​តុប​តែង​យ៉ាង​ស្រស់​ស្អាត​គ្រប់​ទម្រង់​ស្ទើរ​តែ​មហាជន​អ្នក​គាំទ្រ​រក​កន្លែង​ទាស់​រូបនាងគ្មាន​ឡើយ។ តាំង​ពី​តារា​ចម្រៀង​មួយ​ដួង​នេះ​បាន​រៀប​ការ​មាន​ស្វាមី​រួច​មក ​ការ​តែង​ខ្លួន​របស់​​នាង​​កាន់​តែ​ស្អាត​ប្លែក​ជាង​ពី​ពេល​មុនៗ​ទៅ​ទៀត​ ដែល​រូប​សម្រស់​មួយ​នេះ​ក្មេងៗ​មួយ​ចំនួនស្ទើរតែ​សុំ​ខ្មាស​។ ៣.​កញ្ញា​ ពេជ្រ ​សោភា កញ្ញា​ពេជ្រ​ សោភា ភ្លេចៗ​អាយុ​៣៩ ឆ្នាំ​ទៅ​ហើយ​តែ​កុំនិយាយ​ពីសម្រស់​ និង​រូប​រាង​របស់នាង នៅ​តែ​ក្មេង​​ ស្រស់ស្អាត​។ ​បើ​ទោះ​បី​ជា​តារា​ចម្រៀង​រូប​នេះ​បាន​ចូល​ប្រ​លូក​ក្នុង​វិថី​សិល្បៈ​យូរយ៉ាង​ណា​ក៏​ដោយ​ ក៏​សម្រស់​របស់​នាង​​​កាន់​តែ​ស្អាត​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​ឆ្នាំ ក្នុង​នោះ​ឃើញ​ថា ទាំង​ការ​តុប​តែង​ខ្លួន​ ដែលបានបង្ហាញ​នៅ​រូប​ភាព​មួយ​សន្លឹកៗ​ចេញ​មក​តាម​បណ្ដាញ​​សង្គម​ ត្រូវ​បាន​មហាជន​សរសើរ​ថា​នៅ​តែ​ស្រស់ស្អាត​រក្សា​សម្រស់​បាន​ពីធម្មជាតិ ​មិន​សម​នឹង​អាយុ​របស់​នាង​នោះឡើយ៕

Read More

អាណិតណាស់! លោកយាយម្នាក់មានជំងឺប្រចាំកាយ តស៊ូដើររើសកំប៉ុងតាមផ្លូវ ពេលខ្លះដើរដល់ម៉ោង៣ភ្លឺ លោកយាយបំណងចង់បានរទេះរើសអេតចាយមួយ

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីលោកយាយវ័យចំណាស់ម្នាក់ ដែលមានជំងឺប្រចាំកាយ ហើយខំប្រឹងតស៊ូដើររើសកំប៉ុងតាមដងផ្លូវ ពេលខ្លះដើររហូតដល់ម៉ោង ៣ទៀបភ្លឺក៏មានផងដែរ។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Seng Chanreasey បានរៀបរាប់ឲ្យដឹងថា៖ «សូមអធ្យាស្រ័យបងប្អូនអ៊ុំពូមីង បើបានប្រទះឃើញលោកយាយសូមជួយគាត់ផង គាត់ដើររើសកំប៉ុងម្តុំបឹងត្របែក តែផ្ទះគាត់នៅម្តុំជិត៦០ម៉ែត្រ គាត់រស់នៅលើដីគេទុកចោល ។ ពេលខ្លះគាត់ថា ម៉ោងបីភ្លឺអីបានដល់កន្លែង ព្រោះគាត់ដើរបានយឺត ព្រោះគាត់មានជំងឺលើសឈាមនិងបេះដូងប្រចាំកាយទៀតផង សូមជួយគាត់តាមដែរលទ្ធភាពរបស់បងប្អូនផងចុះ ព្រោះគាត់គ្មានអ្នកណាជាទីពឹងទេ គាត់បានផ្តាំខ្ញុំពេលខ្ញុំសូមគាត់ថត គាត់ថាគាត់ចង់បានរទេះរើសអេតចាយមួយ បើបងប្អូនណាមានលទ្ធភាពសូមជួយគាត់ផង សូមអរគុណទុកជាមុន»៕

Read More

សង្វេគណាស់! លោកយាយម្នាក់មានជំងឺប្រចាំកាយ តស៊ូដើររើសកំប៉ុងតាមផ្លូវ ពេលខ្លះដើរដល់ម៉ោង៣ភ្លឺ លោកយាយបំណងចង់បាន…

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីលោកយាយវ័យចំណាស់ម្នាក់ ដែលមានជំងឺប្រចាំកាយ ហើយខំប្រឹងតស៊ូដើររើសកំប៉ុងតាមដងផ្លូវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលខ្លះដើររហូតដល់ម៉ោង ៣ទៀបភ្លឺក៏មានផងដែរ។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Seng Chanreasey បានរៀបរាប់ឲ្យដឹងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «សូមអធ្យាស្រ័យបងប្អូនអ៊ុំពូមីង បើបានប្រទះឃើញលោកយាយសូមជួយគាត់ផង គាត់ដើររើសកំប៉ុងម្តុំបឹងត្របែក តែផ្ទះគាត់នៅម្តុំជិត៦០ម៉ែត្រ គាត់រស់នៅលើដីគេទុកចោល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលខ្លះគាត់ថា ម៉ោងបីភ្លឺអីបានដល់កន្លែង ព្រោះគាត់ដើរបានយឺត ព្រោះគាត់មានជំងឺលើសឈាមនិងបេះដូងប្រចាំកាយទៀតផង សូមជួយគាត់តាមដែរលទ្ធភាពរបស់បងប្អូនផងចុះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះគាត់គ្មានអ្នកណាជាទីពឹងទេ គាត់បានផ្តាំខ្ញុំពេលខ្ញុំសូមគាត់ថត គាត់ថាគាត់ចង់បានរទេះរើសអេតចាយមួយ បើបងប្អូនណាមានលទ្ធភាពសូមជួយគាត់ផង សូមអរគុណទុកជាមុន»៕ ប្រភព៖ ខ្មែរណូត

Read More

ពិតជាកក្រើកសង្វៀន! ពេជ្រ សម្បត្តិ នឹងត្រូវប៉ះផាត់ថាណា អាចានវីន វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រដាល់គុនខ្មែរខារ៉ាបាវរដូវកាលទី៨។ ពេជ្រ សម្បត្តិ បានផ្តួលធន់ ផានិតឱ្យសន្លប់ក្នុងទឹកទី១ ខណៈផាត់ថាណា ឈ្នះទួន ប៉េ ដោយពិន្ទុ នាជំនួប…

នៅក្នុងទឹកទី១ បង្គោលក្រហមក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ ទាត់គោះស្ទាបស្ទង់ បង្គោលខៀវហនុមានក្រញាំដែក ធន់ ផានិត បន្តិចបន្តួចជាការស្វាគមគ្នា តែបង្គោលខៀវនេះគេសងបកមកវិញ២ជើងធ្ងន់ៗជាហេតុធ្វើឱ្យអ្នកទស្សនាហ៊ោរកញ្ជ្រៀងក្រោមការឌឺដងទឹកមុខគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការប្រ.យុ.ទ្ធ.គ្នាសងទៅមកដោយ ផានិត ទាត់ចេញឆ្វេងស្ដាំ ចំណែក សម្បត្តិ ដាល់ជាច្រើនកណ្តាប់ដៃផងដែរ តែបង្គោលក្រហមមិនបង្អង់បង្អូសពេលឡើយ វាយសន្ធប់ជាខ្លាំង និងបញ្ចេញស្នៀតពិសេសក្របីវ័ធសិលាពុះថ្មរ ឱ្យបង្គោលខៀវសន្លប់ស្តូកស្តឹងតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកការប្រកួតរវាងបង្គោលខៀវរាជសីហ៍ជង្គង់ពិសឆ្លងដែន ផាត់ថាណា អាចានវីន និងមិត្តរួមទឹកដីមកពីប្រទេសថៃ ខ្ញីចាស់ ទួនប៉េ ស៊ីតសាមផាយ៉ាកបង្គោលក្រហម ក៏បានបង្ករបរិយាកាសឱ្យកក្រើកសង្វៀនប្រដាល់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងទឹក១ អ្នកទាំងពីរមានបច្ចេកទេសក្នុងការស្ទង់កម្រិតគ្នាទៅវិញទៅមក ចូលទឹក២ បង្គោលក្រហមដើរចូលវាយចេញកណ្តាប់ដៃចំៗទៅលើបង្គោលខៀវ តែក៏ត្រូវបានសងបកមកវិញធ្ងន់ៗដែរពី ផាត់ថាណា ពិសេសការឡើងជង្គង់របស់គេធ្វើឱ្យ ទួនប៉េ ចង់ដួលម្តងៗដែរ ចូលទឹក៣ ផាត់ថាណា បន្តវាយសង្គ្រប់ ទួនប៉េ បន្ថែមទៀតដើរចូលទាត់គ្នាទៅវិញទៅមកកាច់គ្រៀកឡើងជង្គង់សងទៅមកដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលទឹក៤ បង្គោលក្រហម ហាក់បីដូចជាថមថយកម្លាំងស៊ូសក្នុងការវាយតតាំង បង្គោលខៀវ ជាហេតុហុចឳកាសឱ្យបង្គោលខៀវ មានប្រៀបវាយដណ្តើមយកពិន្ទុពីបង្គោលក្រហម និងទឹក៥ អ្នកទាំងពីរកាន់តែថមថាយកម្លាំងទៅ ទម្លាក់ហ្គង់លែងចង់វាយបន្ត។ បញ្ចប់ការប្រកួតទាំង៥ ទឹកពេញបង្គោលខៀវ ផាត់ថាណា អាចានវីន ឈ្នះពិន្ទុ ទួនប៉េ ស៊ីតសាមផាយ៉ាក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា ជំនួបវគ្គផ្តាច់ព្រ័ត្រក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ នឹងតទល់កណ្តាប់ដៃរន្ទះជើងប្តូរជង្គង់ជាមួយ រាជសីហ៍ឆ្លងដែន ផាត់ថាណា អាចានវីន ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែក្រវាត់«ខារ៉ាបាវ»រដូវកាលទី៨។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា៕ ប្រភព៖ Thmey thmey

Read More

ផ្ទុះការចាប់អារម្មណ៍ខ្លាំង! ទើបតែអាយុ៧ឆ្នាំសោះ សប្តាហ៍ទី១ កែវ ហ្សាណា បេក្ខភាព The Voice Kids មានទេពកោសល្យសិល្បៈអស្ចារ្យ…

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ បានត្រលប់មកធ្វើឱ្យទស្សនិកជនរំជើបរំជួលចង់ឃើញទេពកោសល្យរបស់កុមារា កុមារីជាថ្មីកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែចាប់ផ្ដើមបើកឆាកសប្ដាហ៍ទី ១ ភ្លាម កម្មវិធីប្រឡងចម្រៀងដ៏ល្បីខាងលើ ទទួលបានកុមារា កុមារីពោរពេញដោយសមត្ថភាពច្រៀងជាច្រើនរូប ក្នុងនោះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់កំពុងផ្ទុះការចាប់អារម្មណ៍ជាងគេទៅលើកុមារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ កែវ ហ្សាណា ដែលនាងតូចទើបតែមានអាយុ ៧ ឆ្នាំសោះ បានបង្ហាញពីភាពលេចធ្លោគួរឱ្យភ្ញាក់ផ្អើលមិនធម្មតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងតូច ហ្សាណា ឆក់បានការចាប់អារម្មណ៍ពីទស្សនិកជនដំបូងតាមរយៈការតុបតែងខ្លួនបែបឃ្យូតគួរឱ្យស្រឡាញ់ រហូតដល់ពេលបញ្ចេញសមត្ថភាពច្រៀង ហ្សាណា ធ្វើបានយ៉ាងល្អដោយអាចទាញបានការគោះប៊ូតុងពីគណៈកម្មការដល់ទី ៣ រូបព្រមគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីសមត្ថភាពផ្នែកចម្រៀង កែវ ហ្សាណា ត្រូវបានគេដឹងថាគឺជាសមាជិកហាត់រៀននៅក្លឹប «ព្រះកាយច័ន្ទ» ដែលជាសាលាបង្រៀន និង អប់រំ កាយវាចារចិត្ត និង បណ្ដុះបណ្ដាលទម្រង់ផ្នែកសិល្បៈសឹងគ្រប់ជំនាញ ហើយកុមារី កែវ ហ្សាណា ក៏ចេះរាំរបាំបុរាណ សម្ដែង ដើរម៉ូត ជាពិសេសនាងថែមទាំងចេះរាំ K-Pop ជាដើម៕ ប្រភព៖ ប្រជាប្រ័យ

Read More

ភ្ញា.ក់.ផ្អើលពេញបណ្តាយសង្កម! ប្រព័ន្ធអន់ចិត្តនឹងប្ដីមិនដាក់រូបខ្លួនក្នុងប្រូហ្វាល់ហ្វេសប៊ុក ស្រ្តីវ័យ ២៧ ឆ្នាំម្នាក់ ដាច់ចិត្តបញ្ចប់ជីវិតខ្ឡួនឯងដោយសា…

កាលពីព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ ប្រជាពលរដ្ឋរស់នៅម្ដុំឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក នាំគ្នាផ្ទុះការ.ភ្ញា.ក់.ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងស្រ្តីវ័យ ២៧ ឆ្នាំម្នាក់ បានសម្រេចចិត្តលេបថ្នាំ.បា.ញ់.ស្មៅបញ្ចប់ជីវិត បន្ទាប់ពីខឹងនឹងប្ដីដែលមិនដាក់រូបថតខ្លួននៅក្នុងប្រូហ្វាល់ហ្វេសប៊ុកជាមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ២៥នាទីព្រឹក ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅចំណុចក្រុមទី០៨ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពបានឱ្យដឹងថា មុនឈានដល់ការសម្រេចចិត្តធ្វើអត្តឃាត ស្រ្តីរងគ្រោះឈ្មោះ ភិច ចិន អាយុ ២៧ ឆ្នាំ បានខឹងប្ដីមានឈ្មោះ ហ.ជ អាយុ ២៣ ឆ្នាំ រឿងមិនយករូបថតខ្លួនដាក់ក្នុងប្រូហ្វាល់ហ្វេសប៊ុក រហូតឈានដល់ការឈ្លោះប្រកែកគ្នាបណ្ដាលឱ្យខាងស្រីសម្រេចចិត្តផឹក.ថ្នាំ.បា.ញ់.ស្មៅស.ម្លា.ប់ខ្លួនឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះដើមហេតុដំបូង ចាប់ផ្ដើមពីពេលប្ដីទៅធ្វើការ ប្រពន្ធបានយកទូរស័ព្ទប្ដីមកលេងហ្វេសប៊ុក រួចបានប្ដូររូបក្នុង ប្រូហ្វាល់ ហ្វេសប៊ុករបស់ប្ដី។ បុរសជាប្ដីបានបញ្ជាក់ថា ការប្ដូររូបក្នុងប្រូហ្វាល់ គឺនាងបានដករូបប្ដីចេញ ហើយដាក់រូបខ្លួនឯង (រូបប្រពន្ធ) លុះពេលប្ដីត្រលប់មកពីធ្វើការវិញ បើកឃើញសួរនាំប្រពន្ធ ហើយប្ដីមិនចង់ឱ្យប្ដូរដាក់រូបប្រពន្ធក្នុងប្រូហ្វាល់ហ្វេសប៊ុកខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលនាំឱ្យគេមិនស្គាល់ គេមិនហ៊ាន (ឆាត) ហៅទៅធ្វើការងារ ប៉ុន្តែហេតុផលរបស់ប្ដីនេះ មិនត្រូវបានប្រពន្ធយល់ស្របទេ ក៏មានការ.ឈ្លោះ.ប្រ.កែ.កទាស់ទែងគ្នាបែកផ្សែង ដោយប្រពន្ធបានលើកហេតុផលចោ.ទប្រកាន់ប្ដីបែបប្រច័ណ្ឌ រហូតប្រពន្ធខឹងក៏ទៅយកថ្នាំ.បា.ញ់.ស្មៅមកផឹកភ្លាមៗ បណ្ដាលឱ្យពុលប្រ.កា.ច់.បា.ត់បង់ជីវិតតែម្ដង៕ ប្រភព៖ ប្រជាប្រ័យ

Read More

បាតុករ.ប្រ.ឆាំ.ងលោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ទាមទារ​បណ្ដេញនាយករដ្ឋមន្ត្រី

ក្រុមបាតុករប្រ.ឆាំ.ងលោក ប្រាយុទ្ធ ចាន់អូចា ដែលដឹកនាំដោយលោក Sombat Boonngarm-anong កាលពីថ្ងៃអាទិត្យបានចាប់ផ្តើម.យុ.ទ្ធនាការប្រមូលផ្ដុំតវ៉ាស្លៀកពាក់ពណ៌ខ្មៅ ទាមទារឲ្យមានការបណ្តេញលោកនាយករដ្ឋមន្ត្រីរូបនេះចេញពីតំណែង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងការប្រមូលផ្ដុំតវ៉ានោះ ក្រុមបាតុករក៏បាននាំគ្នាបិទស្ទីគ័រដែលសរសេរថា “ចេញទៅ ប្រាយុទ្ធ” លើជញ្ជាំងមួយកន្លែងនៅមុខរោងភាពយន្ត Scala ក្នុងសង្កាត់ Pathumwan នៃទីក្រុងបាងកក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សកម្មជននយោបាយដ៏ល្បីរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេនឹងធ្វើសកម្មភាព “ថ្ងៃអាទិត្យពណ៌ខ្មៅ ឬ Black Sunday” ដើម្បីសម្តែងការជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចបន្តកាន់តំណែង ពីព្រោះអាណត្តិ ​៨ ​ឆ្នាំ​របស់​លោក​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​ថា អ្នក​ចូល​រួម​នឹង​ស្លៀក​ពាក់​ពណ៌​ខ្មៅ ហើយ​សកម្មភាព​របស់​ពួក​គេ​នឹងបត់បែនតាមកាលៈទេសៈនៅរៀង​រាល់​ថ្ងៃ​អាទិត្យ ស្រប​តាម​ស្ថានភាព​នយោបាយក្នុងប្រទេស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាយ៉ាងនេះក្តី លោកបានសន្យាថា ក្រុមបាតុកររបស់ពួកគេនឹងមិនដើរតាមដងផ្លូវនោះទេ ប៉ុន្តែនឹងធ្វើសកម្មភាពនៅលើចិញ្ចើមផ្លូវ ដើម្បីចៀសវាងជម្លោះជាមួយសកម្មជននយោបាយដ៏ល្បីម្នាក់ទៀតគឺលោក Srisuwan Janya ដែលបានគំរាមចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមបាតុករណាដែលធ្វើបាតុកម្មតាមដងផ្លូវ ៕ ប្រភព៖ កម្ពុជាថ្មី

Read More