ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ ស្ថិត​នៅ​ក្នុងស្រុក​ឆ្លូង ​ត្រូវ​ជម្លៀស​​ទៅ​​រក​​ទីទួល​​សុវត្ថិ​ភាព

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ ស្ថិត​នៅ​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង លិច​ស្រូវ និង​ដំណាំ​រួម​ផ្សំ​មួយ​ចំនួន ហើយ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ និង​សត្វ​ពា​ហៈ​ក៏​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ក្នុង​ឃុំ​ដំរី​ផុង ។ មន្ត្រី​អាជ្ញាធរ​ស្រុក​ឆ្លូង​បានដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០២២ នេះ លោកស្រី គង់ លឹ​ម​ហូ បាន​ដឹកនាំ​កម្លាំង​របស់​គណៈ​បញ្ជាកា​ឯកភាព​ស្រុក​ចុះ​ត្រួតពិនិត្យ​នៅ​តាម​មូលដ្ឋាន ដែល​បាន​ទទួលផល​ប៉ះពាល់​រង​ការ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​ឃុំ​ទាំង​ពីរ ក្នុង​នោះ​មាន ឃុំ​ពង្របាន​រង​នូវ​ផល​ប៉ះពាល់ ស្រូវពង្រោះចំនួន​២១៣​ហិ​កតា ហើយ​ឃុំ​ដំរី​ផុង​ប៉ះពាល់​ផ្ទះ​ចំនួន​៧១​ខ្នង លិច​ផ្ទះ​ប្រជាពលរដ្ឋ​៩២​គ្រួសារ សាលារៀន​២​ខ្នង សូ​រ៉ាវ​២​កន្លែង អណ្តូងទឹក​២​កន្លែង បង្គន់​អនាម័យ តាម​ខ្នង​ផ្ទះ​១៥​បង្គន់ តូប​លក់ដូ​របស់​ប្រជាពលរដ្ឋ​៦​តូប លូ​កាត់​ផ្លូវ​ចំនួន​៤​កន្លែង លិច​ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង​៥.០០០​ម៉ែត្រ លិច​ស្រូវពង្រោះ​១៧​ហិ​កតា​បាន​ជម្លៀស​ប្រជា​ពល​រដ្ឋ ទៅ​កាន់​ទីទួល​សុវត្ថិភាព​ចំនួន​ជាង​២០​គ្រួសារ សត្វ​គោ​-​ក្របី​ចំនួន​៨៨​ក្បាល​ផង​ដែរ ។ ជាមួយ​គ្នា​អាជ្ញាធរ​ក៏​បាន​យក​នូវ​គ្រឿង​ឧបភោគ បរិភោគ មួយ​ចំនួន រួម​មាន​អង្ករ​២៥​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ ថវិកា​៥០០០០​រៀល ។ គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​កន្លង​ទៅ​នេះ ស្ថានភាព​មេឃងងឹត​អួរ​អាប់​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា បណ្ដាល​ឲ្យ​តំបន់​វាលទំនាប​មួយ​ចំនួន ដែល​នៅ​ជាប់​និង​ស្ទឹង​បឹង​អូរ​ព្រែក​ជាដើម​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង បង្ក​អោយ​លិច​ស្រូវ​សន្ទូង​និង​ដំណាំ​ផ្សេង​ទៀត ។ ទោះជា​យ៉ាងណា នៅ​មិន​ទាន់​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយសារ​ទឹកជំនន់​ទឹក​ភ្លៀង​​នៅឡើយ​ទេ​។

Read More

ខ្យល់ព្យុះ Ian បានឆក់យកជីវិតពលរដ្ឋអាមេរិកម្នាក់ ខណៈផ្ទះនិងហាងជាង ២,៦លានកន្លែងនៅរដ្ឋផ្លរីដាត្រូវកាត់ផ្តាច់អគ្គិសនីទាំងស្រុង

សហរដ្ឋអាមេរិក៖ របាយការណ៍ចុងក្រោយ​មួយស្តីពីការវាយប្រហាររបស់ខ្យល់ព្យុះ Ian ទៅលើរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៣០ ខែកញ្ញានេះបានបញ្ជាក់ថា ឥទ្ធិពលនៃខ្យល់ព្យុះបានឆក់យកជីវិតពលរដ្ឋអាមេរិកយ៉ាងហោចណាស់ម្នាក់ ខណៈពលរដ្ឋមួយចំនួនទៀតបានរងរបួសស្រាលផងដែរ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសអាយុ ៧២ឆ្នាំ រស់នៅក្នុងតំបន់ដេលតូណាភាគកណ្តាលនៃរដ្ឋផ្លរីដា ដែលបានស្លាប់ក្នុងអំឡុងពេលរូបគាត់កំពុងព្យាយាមទៅបង្ហូរទឹកចេញពីអាងហែងទឹកនៅក្រៅផ្ទះ ដើម្បីការពារកុំឲ្យមានទឹកជន់លិចចូលក្នុងផ្ទះ។ បើតាមលោក Ron DeSantis ដែលជាអភិបាលរដ្ឋផ្លរីដាបានបញ្ជាក់ថា ចំនួនជនរងគ្រោះអាចមានច្រើនជាងតួលេខខាងលើ តែគិតត្រឹមពេលនេះគេ​នៅមិនទាន់អាចធ្វើការបូកសរុបនិងធ្វើការកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់នៅឡើយទេ ដ្បិតព្យុះកំពុងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជំរុញឲ្យមានទឹកជំនន់នៅក្នុងតំបន់សំខាន់ៗជាច្រើនផងដែរ។ លោកអភិបាលរដ្ឋផ្លរីរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានផ្ទះសម្បែងនិងហាងលក់ដូរប្រមាណជា ២,៦លានកន្លែងត្រូវកាត់ផ្តាច់អគ្គិសនីទាំងស្រុងមួយរយៈសិន។ គួរបញ្ជាក់ថា ខ្យល់ព្យុះ Ian ត្រូវបានគេចាត់ទុកថា ជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់បំផុតមួយសម្រាប់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២២ នេះ ដោយខ្យុះមួយនេះបានបោកបក់ក្នុងល្បឿនរហូតដល់ ២៤១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខណៈពេលនេះព្យុះបានបន្តដំណើរចូលទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋដ៏សំខាន់មួយរបស់អាមេរិកផងដែរ៕

Read More

ករណីលិចទូក១គ្រឿងនៅកោះតាង ខេត្តព្រះសីហនុ សមត្ថកិច្ចបញ្ជាក់ថា ជាករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីចិនចូលកម្ពុជា ខណៈជនសង្ស័យ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ

ខេត្តព្រះសីហនុ៖ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ លោក Huy Bunleng បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពេលស្រាវជ្រាវលើករណីលិចទូក នៅខេត្តព្រះសីហនុ សមត្ថកិច្ចបានរកឃើញថា ករណីនេះគឺជាការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិនចូលកម្ពុជា ខណៈជនសង្ស័យ ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ ករណីឧបទ្ទវហេតុលិចទូក ០១គ្រឿង នៅក្នុងសមុទ្រស្ថិតនៅចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅលើទូកនោះ មានមនុស្សសរុប ៤៣នាក់ (ជនជាតិចិន៤១ និងជនជាតិខ្មែរ ០២នាក់)។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលកាពារព្រំដែនទឹក ចេញទៅជួយសង្គ្រោះជនរងគ្រោះ បានជាបន្តបន្ទាប់ដោយក្នុងនោះ ខាងកម្ពុជាយើងសង្គ្រោះនិងរកឃើញចំនួន ២៤នាក់(ស្លាប់៣នាក់) និងខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន ១៧នាក់(ស្លាប់៨នាក់)។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្រោយពីសួរនាំ និងបន្តស្រាវជ្រាវលើករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៦នាក់ (ចិន១នាក់ និងខ្មែរ៥នាក់) ជាប់ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិន ដែលក្នុងនោះមានឈ្មោះដូចជា៖ ៖ PAN XING WEI ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជតិចិន មុខរបរ ទិញលក់ត្រី និងលក់ប្រេងម៉ាស៊ុត ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។ ២៖ ឈ្មោះ ញឹម សាខន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជតិខ្មែរ មុខរបរលក់គ្រឿងសមុទ្រ និងលក់ប្រេងម៉ាស៊ុត ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ ៣៖ ឈ្មោះ…

Read More

ក្តៅៗ!! ករណី​ជនជាតិ​ចិន​លិច​ទូក​នៅ​សមុទ្រ​កម្ពុជា ប្រទះ​ឃើញ​ស​.​ព​០៨​នាក់​ចុង​ក្រោយ លើ​ឆ្នេរ​កោះត្រល់

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ជនជាតិ​ចិន​ ដែល​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​លិច​ទូក នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ កន្លងមកនោះ ពេល​នេះសាកស​.​ព​ជន​រង​គ្រោះ​ចំនួន​៨​នាក់​ចុង​ក្រោយ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ឆ្នេរសមុទ្រ​កោះត្រល់ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ ​។ ករណី​ប្រទះ​ឃើញ​សាកស​.​ព​ទាំង​០៨​នាក់នេះ បាន​អណ្ដែត​មក​ដល់​ឆ្នេរសមុទ្រ​កោះត្រល់ ខាង​វៀតណាម​ បើតាម​ការ​សន្និដ្ឋាន​សាកស​.​ព​ទាំង​អស់នេះ គឺជា​ជន​រង​គ្រោះ​លិច​ទូក ​នៅ​សមុទ្រ​កម្ពុជា ។ គិត​ត្រឹម​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា​នេះ ជន​រង​គ្រោះជា​ជាតិចិន​ចំនួន​៤១​នាក់ ដែល​ជួប​ហេតុការណ៍​លិច​ទូក ត្រូវ​បាន​ជួយ​សង្គ្រោះ និង​រក​ឃើញ​គ្រប់​ចំនួន​ហើយ ដោយ​ក្នុង​នោះ​កម្ពុជា​សង្គ្រោះ និង​រក​ឃើញ​ចំនួន ២៤​នាក់ (​ស្លា​.​ប់​០៣​នាក់​) និង​វៀតណាម​សង្គ្រោះ និង​រក​ឃើញ​ចំនួន​១៧​នាក់ (​ស្លា​.​ប់​០៨​នាក់​) ។ សូម​ជម្រាប​ជូន​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​លិច​ទូក​ចំនួន ០១​គ្រឿង ស្ថិត​នៅ​ចំណុច​និយាម​កាម​១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ដឹកនាំ​កម្លាំង​អង្គភាព​បង្ក្រាប​ចំនួន ១៦​នាក់ និង​មធ្យោបាយ​ចំនួន​០២​គ្រឿង (១.៦០០​សេស ០១​គ្រឿង​និង​៧០០​សេស ០១​គ្រឿង​) ចេញ​ទៅ​ជួយ​សង្គ្រោះ និង​សង្គ្រោះ​មនុស្ស​បាន​ចំនួន​១៨​នាក់ ។ ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​ទៅ​លើ​ឈ្មោះ CHENGUI SHENG ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ ស្រុ​កំណើត ខេត្ត​ហ្វូ​ចៀន ប្រទេស​ចិន ជា​តំណាង​ជន​រង​គ្រោះ បាន​ប្រាប់​ថា នៅ​លើ​ទូក​មាន​ជនជាតិ​ចិន​សរុប​ចំនួន ៤១​នាក់ ស្រី​០៣​នាក់ ៕

Read More

អភិបាលរងរាជធានីភ្នំពេញ លោកឃ្លាំង ហួត បញ្ជាក់ថា ករណីឃាត់ខ្លួនមនុស្ស ៩នាក់ ដែលពាក់ព័ន្ធកន្លែងបើកកុងស៊ីបញ្ចាំខុសច្បាប់ ក្នុងនោះក៏មានថៅកែចំនួន ២នាក់ផងដែរ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងតាមការបញ្ជាក់របស់លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ សូមបញ្ជាក់ករណីឃាត់ខ្លួនមនុស្ស ០៩នាក់ ដែលពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងស៊ីបញ្ចាំល្មើសច្បាប់ក្នុងនោះរួមមាន៖ +ករណីទី១៖ ឃាត់ខ្លួនថៅកែ ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន ៤នាក់ សរុប៥នាក់។ +ករណីទី២៖ ឃាត់ខ្លួនថៅកែ ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន ៣នាក់ សរុប៤នាក់។ សូមមេត្តាទុកជូនតុលាការធ្វើការតាមច្បាប់។ថៅកែនិងកម្មករគឺផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើស ៕

Read More

មិនសរសើរមិនបាន!! ទោះបីជាធ្លាប់រកាំរកុសនឹងគ្នាពិតមែន តែ ពេលនេះ មិត្តភាព សូលីកា និង អែនជី កាន់តែស្និតស្នាល

ពិតណាស់ បើនិយាយដល់ តារាចម្រៀងស្រី ពេជ្រ សូលីកា និង អែនជី ប្រាកដណាស់ បងប្អូនច្បាស់ជាស្គាល់រួចមកហើយ ពីសមត្ថភាពទឹកដមសម្លេង ​ដ៏ពិរោះរបស់អ្នកទាំងពីរ។ មិនតែប៉ុណ្ណោះ តារាស្រីពីរដួងនេះ អតីតកាល ក៏ធ្លាប់ជ្រកក្នុងទ្រនំលិតកម្មMជាមួយគ្នាផងដែរ។ យ៉ាងណាមិញ ពេលវេលាកន្លងទៅជាច្រើនឆ្នាំ តារាស្រីពីរដួងនេះ បានរៀបការមានស្វាមី និងមានកូនរៀងៗខ្លួន ដោយឡែកតែ ពេជ្រ សូលីកា ក៏ត្រូវបានបែកគ្នាកាលពីពេលថ្មីៗកន្លងទៅ។ ប៉ុន្តែ អ្វីដែលមិនប្រែគឺ មិត្តភាពរបស់អ្នកទាំងពីរ កាន់តែល្អប្រសើរ ថែមទាំង អែនជី ពោលពាក្យយ៉ាងដូច្នេះថា៖ មិត្តភាពមិនសាបសូន្យ លើសពីនេះ អែនជី ថែមទាំង យកពេជ្រ សូលីកា ជាអ្នកតំណាងផលិតរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរផងដែរ៕

Read More

គួរ​ឲ្យ​សរសើរ​!!! យុវជន​ខ្មែរ​២​នាក់​តស៊ូ​បញ្ចប់​ការ​សិក្សា រួច​លត់​ជង្គង់​មុខ​ឪពុក​ម្តាយ​ពោល​ពាក្យ​យ៉ាង​មាន​អត្ថ​ន័យ…

មនុស្ស​ម្នាក់​ៗ​កើតមក​មិន​ប្រាកដ​ថា​មានជីវិត​ល្អ​ប្រសើ​គ្រប់​ៗ​គ្នា​ឡើយ ដោយ​ខ្លះ​កើតមក​ក្នុង​ត្រកូល​គ្រួសារ​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ អាច​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​កូន​ក្នុង​ការ​សិក្សា​រៀនសូត្រ​ចប់​ចុង​ចប់​ដើម រហូត​ទទួល​បានការ​ងារ​ល្អ​ៗ​ធ្វើ និង​មានមុខ​មាន​មាត់​ក្នុង​សង្គម ខ្លះ​ទៀត​កើត​ក្នុង​ត្រកូល​គ្រួសារ​ជា​អ្នកក្រ​ក្ស​ត់ គ្មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​កូន​ក្នុង​ការ​សិក្សា រហូត​ធ្វើ​ឲ្យ​កូន​ៗ​សម្រេចចិត្ត​បញ្ឈប់​ការ​សិក្សា​បោះបង់​ការ​រៀនសូត្រ​ចោល រួច​ក៏​ទៅ​ធ្វើការ​ងារ​ដែល​ប្រើ​កម្លាំងបាយ តែ​គ្រួសារ​ខ្លះ​ទៀត ទោះ​ខ្លួន​ក្រលំបាក​យ៉ាងណា ក៏​តស៊ូ​ឲ្យ​កូន​ៗ​រៀនសូត្រ​ចប់​ចុង​ចប់​ដើម ដើម្បី​ឲ្យ​កូន​ៗ​មាន​អនាគត​ល្អ ដោយ​ពួក​គាត់​បាន​លើក​ទស្សនៈ​ពោល​ប្រាប់​ទៅ​កាន់​កូន​ៗ​ថា «​ព្រោះតែ​ឪពុក​ម្ដាយ​ក្រ​គ្មាន​ចំណេះដឹង ទើប​សុខចិត្ត​លំបាក​អត់ឃ្លាន ដើម្បី​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ រហូត​ជោគជ័យ​មានការ​ងារ​ល្អ​ៗ​ធ្វើ ដូច្នេះ​ដាច់ខាត​កូន​ត្រូវ​នាំ​ភាព​ជោគជ័យ​មក​ជូន​គ្រួសារ​យើង​វិញ​ណា៎​»​។ តួយ៉ាង​ថ្មី​ៗ​នេះ អ្នក​និយម​លេង​បណ្ដាញ​សង្គម នាំ​គ្នា​ស្ងើចសរសើរ​ទៅ​លើ​កូន​ខ្មែរ​២​រូប​នេះ​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​យុវជន​ពីរ​រូប​ខាងលើ បាន​រៀនសូត្រ​បញ្ចប់​ការ​សិក្សា​ទាំង​ពីរ​នាក់​នាំ​យក​សញ្ញាប័ត្រ​ជូន​គ្រួសារ លើកមុខ​មាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និង​ភាព​ថ្លៃថ្នូរ​ជូន​អ្នក​មានគុណ​ទាំង​ទ្វេរ រួច​សម្ដែង​ការ​ដឹងគុណ​ចំពោះ​លោក​អ្នក​មានគុណ ខណៈ​គ្រួសារ​ស្ថិត​ក្នុង​ស្ថានភាព​មិនសូវ​ធូរធា​ឡើយ តែ​លោកឪពុក​អ្នក​ម្ដាយ​របស់​យុ​ជន​ពីរ​រូប​ខាងលើ ធ្លាប់​បាន​ពោល​ប្រាប់​ៗ​លោក​ថា «​ដោយសារ​តែ​ភាព​ក្រីក្រ និង​ចង់ឱ្យ​កូន​មានចំណេះ​ដឹង ទើប​ពុក​ម៉ែ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​កូន​ៗ​ខិតខំ​ប្រឹងរៀន​»​។ យ៉ាងណាមិញ​នេះ បើ​យោង​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​យុវជន​ពីរ​រូប​ខាងលើ ដែល​មានឈ្មោះ «Man Soleak» បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក ស្ថិត​ក្នុង​ឈុត​សម្រៀក​បំពាក់​បញ្ចប់​ការ​សិក្សា លុតជង្គង់​សំពះ​អ្នក​មានគុណ នៅ​មុខ​ផ្ទះស្បូវ​ចាស់​ធ្លុះធ្លាយ រួច​ពោល​ពាក្យ​យ៉ាង​មាន​ន័យ​ថា «​ជា​ថ្មី​ម្ដងទៀត កូនប្រុស​ទាំង​ពីរ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកឪពុក និង​អ្នក​ម្ដាយ ដែល​លះបង់​គ្រប់​បែប​យ៉ាង​សម្រាប់​កូន បើ​ទោះបីជា​លោក​មាន​ជីវភាព​លំបាក់ ក៏​លោក​នៅ​តែ​ជម្រុញ និង​លើកទឹកចិត្ត​ឲ្យ​កូន​ៗ​ខិតខំ​ប្រឹងរៀន ហើយ​អ្វី​ដែល​កូន​ចង​ចាំ​មិន​ភ្លេច​នោះ គឺ​លោកឪពុក និង​អ្នក​ម្ដាយ​តែងតែ​ប្រាប់​កូន​ថា ពុក​ម៉ែ​មិន​បាន​រៀន ពុក​ម៉ែ​លំបាក់ តែ​ពុក​ម៉ែ​មិន​ចង់​ឲ្យ​កូន​លំបាក់ និង​មិន​បាន​រៀន​ដូច​ជា​ពុក​ម៉ែ​នោះ​ទេ​»​។ យុវជន​គំរូ​ពីរ​រូប​ខាងលើ បាន​ពោល​ទៅ​កាន់​អ្នក​មានគុណ​ទាំង​ពីរ​ថា «​កូន​ៗ​ពិតជា​មានសំណាង​ខ្លាំង​ណាស់ ដែល​បាន​កើតមក​ជា​កូន​របស់​លោក​ទាំង​ពីរ ហើយ​ក្រៅពី​នេះ​ទៅ​ទៀត​នៅ​មានផ្ទះ​ដ៏​កំសត់​មួយ​នេះ​ទៀត ដែល​តែងតែ​ផ្ដល់​ជា​ជម្រក និង​ភាព​កក់ក្ដៅ​សម្រាប់​កូន​គ្រប់​គ្នា​»​។ កូន​ខ្មែរ​ទាំង​ពីរ​រូប​ខាងលើ​បាន​រំលឹក​ពី​ទស្សនៈ​របស់​អ្នក​មានគុណ​ទាំង​ពីរ ដោយ​ពោល​ថា «​ជា​ចុង​ក្រោយ ខ្ញុំ​ចង់​បង្ហាញ​ពី​ទស្សនៈ​របស់​លោកឪពុក និង​អ្នក​ម្ដាយ​របស់ខ្ញុំ​ដែល​តែងតែ​ប្រាប់​ថា «​ដោយ​សារ​តែ​ភាព​ក្រីក្រ និង​ចង់​ឲ្យ​កូន​មានចំណេះ​ដឹង ទើប​ពុក​ម៉ែ​ជម្រុញ និង​លើក​ទឹក​ចឹ​ត្ត​ឲ្យ​កូន​ៗ​ខំ​ត​ខំប្រឹង​រៀន​»​។ ដើម្បី​មានចំណេះ​ដឹង ក្នុង​ការ​ជួយ​សង្គម​គ្រួសារ ក៏​ដូច​ជា​ប្រទេស​ជាតិ​ផង​ដែរ​។ ដូច្នេះ​ហើយ​ប្អូន​ៗ​ដែល​ជា​ធនធាន និង​ជា​សសរទ្រូង​ប្រទេស​ជាតិ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​បាន​ច្រើន​»​។ យ៉ាងណាមិញ ការ​បង្ហោះ​រូបភាព​បង្ហាញ​ពី​គំរូ​ល្អ និង​ភាព​ថ្លៃថ្នូរ​ក្នុង​ការ​តស៊ូ​របស់​យុវជន​ខាងលើ​នេះ ទទួល​បានការ​កោតសរសើរ និង​សារ​ទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ភ្លូកទឹកភ្លូកដី​តែ​ម្ដង ហើយ​សកម្មភាព​ទាំង​អស់នេះ…

Read More

ពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះបានឲ្យដឹងថា មានពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ។ ព្យុះទីហ្វូងណូរូបានធ្វើដំណើរទៅដល់ប្រទេសថៃកាលយប់ថ្ងៃពុធឆ្លងចូលថ្ងៃព្រហស្បតិ៍នេះ និងកំពុងតែបង្កការគំរាមគំហែងក្នុងកម្រិតដ៏ខ្ពស់មួយនៅតំបន់ភាគភាគឦសាននៃប្រទេសថៃ។ ឥទ្ធិពលនៃខ្យល់ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈកម្ពស់ទឹកទន្លេនៅតាមតំបន់ក្នុងភាគភាគឦសានប្រទេសថៃបានឡើងខ្ពស់ស្រាប់ទៅហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ពលរដ្ឋដែលបានធ្វើការជម្លៀសខ្លួនទាំងអស់នោះគឺជាពលរដ្ឋរស់នៅក្នុងខេត្ត Ubon Ratchathani មានចំនួនជាក់ស្តែង ៤,១៦៩នាក់ ខណៈព្យុះកំពុងបង្កការគំរាមគំហែងនៅក្នុងខេត្តចំនួន ១២ផ្សេងទៀតនៅតំបន់ភាគភាគឦសាននិងតំបន់ភាគខាងជើងនៃប្រទេសថៃ។ បើតាមនាយ​កដ្ឋានឧតុនិយមថៃបានព្រមានថា ទឹកជំនន់ក៏អាចកើតមាននៅតាមតំបន់ខាងលើនេះផងដែរ ពោលគឺជាជំនន់ទឹកភ្លៀងដែលអាចបង្កហានិភ័យក្នុងរយៈពេលខ្លី។ គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានអ្នករងរបួសឬស្លាប់នៅឡើយទេ ខណៈផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃប្រមាណជា ៩៩,០០០រ៉ៃត្រូវបានរាយការណ៍ថា បានរងនូវការខូចខាត៕ ប្រភព៖ ខ្មែរណូត

Read More

មានរឿងអីចេះ!! អ៉ីណូនិងគូដណ្តឹង បែកគ្នាស្ងាត់ៗ ខណៈធ្លាប់មានគម្រោងចូលរោងការ និងមានកូនជាទីស្រឡាញ់ម្នាក់រួចទៅហើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនធ្លាប់ភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយតារាចម្រៀង អ៊ីណូ បើកបង្ហាញមុខមាត់គូដណ្តឹងជាស្រីស្អាត សម្រស់ស្រស់ស្អាតមិនចាញ់តារា ដែលក្រោយភ្ជាប់ពាក្យតាមប្រពៃណីបានត្រឹមតែ២ខែសោះ អ្នកទាំងពីរ ក៏ទទួលបានចំណងដៃ កូនប្រុសជាទីស្រឡាញ់ម្នាក់។ តួយ៉ាង តារាប្រុសរូបនេះ ធ្លាប់បង្ហើបពីគម្រោងរៀបការ ប៉ុន្តែដោយសារតែ បញ្ហារីករាលដាលនៃជំ.ងឺកូ.វីដ ក៏ធ្វើឲ្យអ្នកទាំងពីរត្រូវពន្យារពេលរហូតមកដល់ពេលនេះ ខណៈកូនប្រុស បានសម្រាលតាំងពីខែកុម្ភៈមកម្លេះ។ ផ្ទុយទៅវិញ មិនទាន់ចូលរោងការផង ស្រាប់តែពេលនេះ រូបលោក និងភរិយាត្រូវអ្នកគាំទ្រសង្ស័យថា អាចបែកគ្នាស្ងាត់ៗ ដោយកូនប្រុសកំពុងស្ថិតនៅក្រោម ការចិញ្ចឹមរបស់ភរិយាខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីប៉ុន្មានថ្ងៃមុន គេក្រឡេកឃើញលោក ម៉ាដូណា បានជូនពរមិត្តសម្លាញ់យ៉ាងដូច្នេះថា ៖ «Happy birthday to មហាមិត្ត អុីណូ សូមអោយជោគជ័យគ្រប់ភារៈកិច្ចនិងសំរេចគ្រប់ការងារ សំខាន់នឹងបានជួបស្នេហាពិត កុំអោយស្រីបោកស្នេហាទៀត» ដែលធ្វើឲ្យគេឯងគិតថា រូបលោកក្លាយជាបុរសនៅលីវសាជាថ្មីហើយ។ ជាងនេះទៅទៀត ងាកទៅមើលសាររបស់ ភរិយាតារាប្រុសរូបនេះ វិញ កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំងតាមរយៈសំណេរប្លែកៗ ហាក់ដូចមានជនទី៣ ចូលជ្រៀតជ្រែកចំណងស្នេហ៍អ្នកទាំងពីរ ដោយរូបនាង បានប្រាប់ឲ្យដឹងថា ៖ #មនុស្សស្រីថោកទាបបំផុត គឺ​មនុស្ស​ស្រី​ដែល​ដឹង​ថា​ គេ​មាន​ប្រពន្ធ​កូនហើយ​ក៏​នៅ​តែ​ព្យាយាម​ចូល​មក​បំបែក​បំបាក់ និយាយ​ផ្អែម ឲ្យ​ភ្នែក ឲ្យ​ដៃ​ ឲ្យខ្លួន​ ព្រោះ​តែ​ស្រលាញ់​ប្ដីគេ ហើយ​ចង់​បាន​​មក​ជា​របស់​ខ្លួន​ឯង#មនុស្សប្រុសថោកទាបបំផុត គឺ​ជា​មនុស្ស​ប្រុស​ដែល​រក​ឱកាស​ដើម្បី​ក្បត់​ប្រពន្ធកូនខ្លួន​គ្រប់​ពេល ចូលចិត្ត​ទៅ​ប្រឡូកប្រឡាក់​ជាមួយ​មនុស្ស​ស្រីរាត់រាយ មិន​ចេះភ្ញាក់រឭក​នៅ​ពេល​ទទួល​បាន​ឱកាស #គ្មានភាពស្មោះត្រង់ ចំពោះ​ប្រពន្ធកូន​ខ្លួន​ឯងសោះឡើយខ្ញុំដល់ដំណាក់កាលលេងនិយាយអ្វីទាំងអស់សូមដេីផ្លូវចាស់អោយសប្បាយ​ ខ្ញុំជឿថាបេីនៅបែបនេះគ្មានថ្ងៃស្គាល់ទេពាក្យថា​សុភមង្គលគ្រួសារ​ជឿថាគ្មានថ្ងៃដល់តោះត្យាយនឹងគេទេបេីនៅបែបនិង​ ខ្ញុំសុំដកខ្លួនព្រោះទ្រាំឆ្អែតហេីយ​ កម្មរបស់ខ្ញុំក៏បានសងរួចរាល់ហេីយដែ​ មានស្រីរាបមិនភ្លេចខ្ញុំអាចទ្រាំបានតែបេីជេប្រមាតមេីលងាយប្រពន្ធនៅនិងមុនស្រីខ្ញុំមិនអាចទ្រាំបានឡេីយខ្ញុំសុំដកខ្លួនព្រោះចំណាយពេលវេលាមកច្រេីនគួរសមហេីយដែឪកាសខ្ញុំក៏ទុកឲ្យច្រេីនគួរសមហេីយដែ#ត្រឹមរយៈពេលបីឆ្នាំសោះធ្វេីអោយខ្ញុំរស់ដូចស្លាប់៕ ជាងនេះទៅទៀត ទំព័រហ្វេសប៊ុករបស់គូស្នេហ៍មួយគូនេះ ក៏ផ្អាកបង្ហោះរូបភាពផ្អែមល្អែម ស្វីតនឹងគ្នាដូចពេលមុន ដោយភរិយាតែងបង្ហោះរូបភាពតែម្នាក់ឯងនិងជាមួយកូនប្រុស គ្មានវត្តមានស្វាមី រីឯ លោក អ៊ីណូ តែងចែករំលែកពីទិដ្ឋភាពការងារ ការរកស៊ីនិងការចេញច្រៀងតែប៉ុណ្ណោះ៕

Read More

វ៉ាង ស្រីណូ រងមតិរិះគ.ន់ ក្រោយកាត់លុយ៣០០ដុល្លារ យកហេងពីម្ចាស់លុយបាញ់ខុសកុង ហើយរអ៊ូគ្មានទទួលបានពាក្យអរគុណ…(មានវីដេអូ)

រាជធានីភ្នំពេញ ៖ និយាយដល់ឈ្មោះអតីតតារាសម្តែង អ្នកនាង វ៉ាង ស្រីណូ ជឿជាក់ថាបងប្អូនភាគច្រើនប្រាកដជាស្គាល់ ក្រោយដកឃ្លាពីការងារសិល្បៈជាង១០ឆ្នាំ រូបនាងបានចាប់យកអាជីពជាអ្នករបស់ប្រ៊េនៗតាមអនឡាញ មានកាបូប ខ្សែក្រវ៉ាត់ ស្បែកជើង ទឹកអប់ និងផលិតផលថែរក្សាសម្រស់ កំពុងទទួលការគាំទ្រខ្លាំងនៅក្នុងទីផ្សារស្រុកខ្មែរ។ តួយ៉ាង តាំងពីកាក់កបនឹងរបរនាំចូលផលិតផលយីហ៊ោល្បីៗចូលទីផ្សារក្នុងស្រុក អតីតតារាស្រីរូបនេះ ត្រូវគេដឹងច្បាស់ប្រើជីវិតប្រៀបដូចអភិជន នៅសល់ផ្ទះច្រើនកន្លែង រថយន្តជិះគ្រប់ស៊េរី ដើរលេងក្រៅប្រទេស ប្រើកាបូបស្បែកជើង និងរបស់របស់មិនក្រោមតម្លៃខ្ទង់ពាន់ដុល្លារឡើយ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ រូបនាងទទួលរងការរិះគ.ន់ពីមហាជន ក្រោយរូបនាងទម្លាយវីដេអូរៀបរាប់ពី ករណីមិនទទួលពាក្យអរគុណសូម្បីតែមួយម៉ាត់ ពីអ្នកវេរលុយខុសតាមABAចូលក្នុងកុងរបស់ខ្លួនដល់ទៅ ១៤,០០០ដុល្លារ ក្រោយទាក់ទងមករូបនាងក៏បាញ់ត្រឡប់វិញដោយគ្មានស្ទាក់ស្ទើរ ក្នុងនោះរូបនាងក៏បានកាត់លុយ៣០០ដុល្លារ ទុកជាអាំងប៉ាវដើម្បីយកហេតុ។ ជាមួយគ្នានោះ រូបនាងលើកឡើងថា ខ្លួនក៏ធ្លាប់មានប្រវត្តិបាញ់ច្រលំកុងដូច្នេះដែរ ប៉ុន្តែទឹកប្រាក់ត្រឹមតែ ៤៥០ដុល្លារប៉ុណ្ណោះ ដោយក្នុងនោះ ពេលគេបាញ់ត្រឡប់វិញ រូបនាងបានអរគុណគេម្តងហើយម្តងទៀត រួមទាំងឲ្យអាំងប៉ាវទៅគេដល់ទៅ ៥០ដុល្លារឯណោះ។ គួរបញ្ជាក់ផងដែរថា មហាជនហួសចិត្តជាខ្លាំងដោយលើកឡើងថា អាំងប៉ាវនេះសមជាម្ចាស់លុយជាអ្នកកាត់ឲ្យ ប៉ុន្តែនេះ រូបនាងជាអ្នកកាត់យកដោយខ្លួនឯង ជាងនេះទៅទៀត គេក្រឡេកឃើញគណនីបុរសម្នាក់ អះអាងថាជាម្ចាស់លុយ ១៤០០០ដុល្លារនោះ បានលើកឡើងថា លុយនោះជាលុយក្រុមហ៊ុន ពេលនេះរូបលោកត្រូវចងការគេដើម្បីសងក្រុមហ៊ុន យកហេងរបស់ម្ចាស់កុង តែបែរជារឿងស៊យរបស់ខ្លួនទៅវិញ៕

Read More