កុមារអច្ឆរិយ និយាយបាន ១៥ភាសា ធុច សាឡិ ត្រឡប់មកកម្ពុជា ជាមួយនឹងការអភិវឌ្ឍខ្លួនបានយ៉ាងល្អ

July 31, 2020 admin 0

កាលពីឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមិនធម្មតា ជាមួយកុមារា មុខស្រស់ សម្តីផ្អែម ដែលអាចនិយាយបានរហូតដល់ទៅ១៥ភាសា នៅក្នុងខេត្តសៀមរាប។ នៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ យុវសិស្ស ធុចសាឡិ បានបង្ហាញវត្តមានរបស់គាត់នៅក្នុងកម្មវិធី «ការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាយុវជនសុឆន្ទៈកម្ពុជា» ក្រោមការរៀបចំឡើងដោយ ក្រុមហ៊ុន Fun Entertainment។ ស្របជាមួយគ្នានេះដែរ យុវសិស្ស […]

ក្រសួងសុខាភិបាល ស្នើអភិបាលខេត្តជាប់ព្រំដែនវៀតណាម បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងស្នើពលរដ្ឋកុំឱ្យទៅប្រទេសវៀតណាម

July 31, 2020 admin 0

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានស្នើទៅអភិបាលរាជធានី-ខេត្តទាំង២៥ ជាពិសេខខេត្តជាប់ព្រំដែនវៀតណាម ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការចាំបាច់មួយចំនួន ដើម្បីបង្ការការឆ្លង និងរីករាលដាលជំងឺកូវីដ១៩ពីប្រទេសវៀតណាម។ លោករដ្ឋមន្ត្រី ក៏បានស្នើប្រជាពលរដ្ឋកុំឱ្យធ្វើដំណើរទៅប្រទេសវៀតណាម បើមិនមានការចាំបាច់ទេនោះ។ ក្នុងលិខិតជម្រាបជូនទៅអភិបាលរាជធានី ខេត្តនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើការកត់សម្គាល់ថា នៅពេលថ្មីៗនេះ ប្រទេសវៀតណាម […]

ឌីជេ តាប៊ុយ បង្ហោះសារសុំទោសជាសាធារណៈ ទទួលស្គាល់សំដីមិនសមរម្យ ដែលខ្លួនបាននិយាយ ក្នុងកម្មវិធី «ពេញចិត្តឬអត់?»

July 31, 2020 admin 0

(ភ្នំពេញ)៖ ឌីជេ តាប៊ុយ ដែលគ្រប់គ្នាស្គាល់ថា ជាផលិតករកម្មវិធី «ពេញចិត្តឬអត់?» របស់ទូរទស្សន៍ MYTV បានចេញមុខសុំទោសជាសាធារណៈ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម បន្ទាប់ពីមានការប្រតិកម្មពីមហាជន ក៏ដូចជាមន្ត្រីក្រសួងព័តមាន ទៅលើការប្រើពាក្យពេចន៍មិនសមរម្យ ប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍ជាតិ (ទទក)។ តាមរយៈបណ្តាញសង្គម លោក តាប៊ុយ បានសរសេរសារ ទទួលស្គាល់កំហុសយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជាពិធីករក៏ដូចជាផលិតករ នៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើច ដែលប៉ះពាល់ដល់ទូរទស្សន៍ជាតិកម្ពុជា […]

លោក ជិន ម៉ាលីន ហៅរបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តខុសច្បាប់

July 30, 2020 admin 0

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានហៅរបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្សចំនួន៣នៅកម្ពុជា ដែលលើកឡើងថាកម្ពុជាមានឱនភាពលើការអនុវត្តសេរីភាពមូលដ្ឋាន គឺជារបាយការណ៍មួយធ្វើឡើងមិនបានឆ្លុះពីព្រឹត្តិការណ៍ និងទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។ លោក ជិន ម៉ាលីន ក៏បានចាត់ទុករបាយការណ៍នេះថា ជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល រឹតតែធ្វើសកម្មភាពបំពានច្បាប់ថែមទៀត។ ប្រតិកម្មរបស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីអង្គការសិទ្ធិមនុស្សនៅកម្ពុជាចំនួន៣រួមមាន៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព កាលពីថ្ងៃទី២៩ ខែកក្កដា […]

បើស្រលាញ់ស៊ែរមួយ សមជាមន្ត្រីគំរូរមែន! ថ្ងៃនេះ អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ជាជូនប្រជាពលរដ្ឋ ដល់មូលដ្ឋានស្រុកបាកាន ដោយប្រើប្រាស់រយៈពេលវេលា៧ម៉ោង បានសម្រេច២៥ករណី…(មានវីដេអូ)

July 30, 2020 admin 0

(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន២៥ករណី ដល់មូលដ្ឋានផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា និងដើម្បីកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្ត ទៅលើរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងក្រុមគ្រួសារ។ កិច្ចដំណោះស្រាយ ត្រូវបានធ្វើឡើងនៅលើសាលាឆាន់វត្តបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង […]

ស្រស់ស្អាតខ្លាំងណាស់ ! រូបថត ៣ សន្លឹករបស់ព្រះនាងតូច នរោត្តម ជេនណា បានកំពុងឆក់យកបេះដូងរបស់មហាជនជាច្រើន

July 30, 2020 admin 0

មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទូទាំងប្រទេស​ មានការកោតសរសើរយ៉ាងខ្លាំង លើព្រះនាងតូច នរោត្តម ជេនណា ដែលបានបង្ហាញទេពកោសល្យជាច្រើន ទាំងការសម្តែង ទាំងការចម្រៀង ពិសេសគឺការប្រើប្រាស់ភាសារបស់ព្រះនាង គឺសុទ្ធតែល្អទាំងអស់។ ព្រះនាងតូចនរោត្តម ជេនណា ទ្រង់ពិតជាខ្សែរាជវង្សខ្មែរ ដែលមានសម្រស់ស្រស់សោភាព ទោះបីជាទ្រង់ទើបតែមានព្រះជន្ម៨ ព្រះវស្សាក៏ដោយ ក៏ទ្រង់ពិតជាមានចំណុចល្អជាច្រើន ទាំងរូបសម្រស់ ភាពក្រមិចក្រមើមរបស់ព្រះនាង កាន់តែធ្វើឲ្យបងប្អូនមហាជន កាន់តែចូលចិត្ត និងស្រលាញ់ព្រះនាងថែមទៀត។ យ៉ាងណាមិញនៅមុននេះបន្តិច ព្រះនាងតូចនរោត្តម ជេនណា […]

ក្តៅៗ ! មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា ជំរុញអាជ្ញាធរខេត្តកណ្ដាលយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

July 30, 2020 admin 0

(កណ្ដាល)៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធនៅខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីងាយគ្រប់គ្រងទិន្នន័យ និងសភាពការថ្មី ដែលកើតមានឡើងនៅនឹងកន្លែង ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា និងជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបទេសឆ្លងដែន ជាប្រចាំក្នុងការការពានិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកើតមានថ្មីៗនេះ។ លោកស្រីប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាបានជំរុញយ៉ាងដូច្នេះ នៅគ្រាដែលលោកស្រី បានដឹកនាំគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ […]

ខ្លាំងប៉ះខ្លាំង​ !​​ វៀតណាម មិនឲ្យចិនយកដែនកោះងាយៗទេ សុខចិត្តខ្ចីលុយជប៉ុន ៣៤៨លានដុល្លារសង់នាវាល្បាត….

July 30, 2020 admin 0

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍ថា វៀតណាមកាល ពីថ្ងៃអង្គារទី២៨ កក្កដាបានចុះ កិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរ ជាតិជប៉ុន (JICA) ដើម្បីខ្ចីប្រាក់ ចំនួន ៣៦,៦៣ ពាន់លាន យ៉េន (៣៤៨,២ លានដុល្លារ) ដើម្បីសា ងសង់នា វាល្បាតចំនួន ៦ គ្រឿង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាសែត Nhan Dan […]

សម្តេចក្រឡាហោម ស ខេង៖ រយៈពេល៤ខែ នៃការរាតត្បាតជំងឺកូវីដ-១៩ ពលករជាង១០ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះ

July 30, 2020 admin 0

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ មានពលករកម្ពុជាប្រមាណ ១០,៣០០០នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៤៥ភាគរយ ត្រូវបានអាជ្ញាធរជួយសង្គ្រោះ។ ការបញ្ជាក់បែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា […]