Breaking News: ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បានសោយ​​ទិវង្គត​ហើយ

ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍ក្នុងពេលដំណាលគ្នាថាម្ចាស់ក្សត្រី Elizabeth II បានចូលទិវង្គតហើយក្នុងព្រះជន្ម៩៦ព្រះវស្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ Sky News បានដកស្រង់សេចក្តីថ្លែងការណ៍ពីវិមាន Buckingham ថា «ព្រះមហាក្សត្រិយានីបានសោយទិវង្គតនៅ Balmoral Castle ស្កុតឡេន នារសៀលនេះ (ថ្ងៃទី៨ ខែកញ្ញាម៉ោងក្នុងតំបន់)៕

Read More

លាហើយថ្ងាសឆក!!! ស្រលាញ់ពេញបេះដូង ទាំង iPhone 14 Pro និង iPhone 14 Pro Max នឹងមានជម្រើសពណ៌ដូចជា ខ្មៅ, ប្រាក់, មាស, ស្វាយ

បរទេស​៖ កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញទូរសព្ទ iPhone ជំនាន់ថ្មី នោះគឺស៊េរី iPhone 14 ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺម៉ូឌែល Pro តែម្ដង។ iPhone 14 Pro និង iPhone 14 Pro Max មកជាមួយកាមេរ៉ាថ្មី ការរចនារន្ធទម្លុះអេក្រង់ថ្មី និងបន្ទះឈីបថ្មី។ អ្នកក៏អាចធ្វើការទាក់ទង សេវាសង្គ្រោះបន្ទាន់តាមរយៈផ្កាយរណប ប្រសិនបើអ្នកស្ថិតក្នុងតំបន់ដាច់ស្រយាល ខណៈអាចទាក់ទងបានជាមួយផ្កាយរណប។ សេវាកម្មនេះនឹងបង្ហាញខ្លួនជាលើកដំបូង តែនៅក្នុងសហរដ្ឋអាមេរិកនិងកាណាដាប៉ុណ្ណោះ ក្នុងខែវិច្ឆិកា ហើយនឹងឥតគិតថ្លៃសម្រាប់រយៈពេលពីរឆ្នាំដំបូង។ ការផ្លាស់ប្ដូរដែលអាចមើលឃើញច្បាស់បំផុត នោះគឺរន្ធទម្លុះអេក្រង់នៅផ្នែកខាងលើនៃអេក្រង់។ វាមានលក្ខណៈតូចជាង ស្នាមឆកស៊េរីចាស់ ហើយវាបានធ្វើឲ្យកាមេរ៉ាដែលនៅពីខាងក្នុង តូចជាងមុន30%។ Apple បានហៅរន្ធទម្លុះអេក្រង់ថ្មីនេះថា Dynamic Island។ បរិវេណជុំវិញរន្ធទម្លុះអេក្រង់នឹងផ្លាស់ប្ដូរ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងកម្មវិធីដែលកំពុងដំណើរការ ដូចជា Maps ឬ Music ឬកម្មវិធីផ្សេងៗក្រៅពីរបស់ Apple។ បើនិយាយពីអេក្រង់វិញ ម៉ូឌែល Pro មានទំហំ6.1អ៊ីញ ចំណែក Pro Max វិញ គឺ6.7អ៊ីញ ដែលឥឡូវអេក្រង់នេះអាចបញ្ចេញពន្លឺកំពូល 2,000 nits សម្រាប់មាតិកា HDR, ហើយវាក៏មានការគ្រប់គ្រងថ្មី លើល្បឿន refresh rate ទាបរហូតដល់ 1Hz។ ទីបំផុត មុខងារ Always-On Display បានមានវត្តមានលើផលិតផលរបស់ Apple ដែលផ្ដាច់មុខទៅលើម៉ូឌែល Pro ទាំងនេះ។ ម៉ោង, widgets, និង Live Activities នឹងអាចមើលឃើញភ្លាម នៅលើ Always-On Display​ នេះ។…

Read More

ទឹកចិត្តម្តាយ!!! ស្ត្រី​ម្នាក់​ហ៊ានប្រយុទ្ធ​ជាមួយ​ខ្លា​ដោយ​ដៃទទេ​ ដើម្បី​សង្គ្រោះ​កូន​​ជាង១ខួប

ឥណ្ឌា ៖ ស្ត្រី​ឥណ្ឌា​ដ៏​ក្លាហាន​ម្នាក់​នៅ​ក្នុង​រដ្ឋ Madhya Pradesh បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​បាន​ប្រយុទ្ធ​ជាមួយ​សត្វ​ខ្លា​មួយ​ក្បាល​ដោយ​ដៃទរ​ទេ​របស់​គាត់ ​ដើម្បី​ជួយ​សង្គ្រោះ​កូន​អាយុ​១៥​ខែ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC កាលពី​យប់​ថ្ងៃ​អង្គារ ទី ៦​ កញ្ញា​។ ស្ត្រី​ឈ្មោះ Archana Choudhar បាន​ចាប់​សត្វ​ខ្លា​ដោយ​ដៃទទេ​របស់​គាត់​អស់​រយៈពេល​ពីរ​បី​នាទី មុន​ពេល​អ្នក​ភូមិ​បានលឺ​សំឡេង​ស្រែក​ជួយ​របស់​គាត់ និង​ចេញ​មក​អន្តរាគមន៍​។ ស្ត្រី​រូប​នោះ និង​កូនប្រុស​របស់​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ វេជ្ជបណ្ឌិត​ប្រាប់ BBC ដូច្នេះ​ថា គាត់​មាន​របួស​សួត និង​ស្នាម​របួស​ជ្រៅ​នៅ​លើ​ដងខ្លួន ខណៈ​កូនប្រុស​របស់​គាត់​មាន​របួស​នៅ​លើ​ក្បាល និង​ដងខ្លួន ប៉ុន្តែ​ស្នាម​លើ​ខ្លួន​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​។ ការ​វា​.​យ​ប្រហារ​ពី​សំណាក់​សត្វ​ខ្លា​នោះ​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ នៅ​ជាយ​តំបន់​អភិរក្ស​សត្វ​ខ្លា​។ សូម​បញ្ជាក់​ថា ការ​វា​.​យ​ប្រហារ​ពី​សត្វព្រៃ​លើ​ប្រជាជន​រស់នៅ​ជុំវិញ​តំបន់​អភិរក្ស​សត្វ​ខ្លា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​។ ក្រៅពី​ខ្លា ក៏​មានការ​យាយី​ពី​ដំរី​ផង​ដែរ​ដែល​បាន​ចូល​ក្នុងភូមិ​ប្រជាជន និង​បំផ្លាញ​ដំណាំ​របស់​ប្រជាជន​។ នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌា ប្រជាជន​ជា​ច្រើន​រស់នៅ​ក្នុង​តំបន់​ជិត​ព្រៃ និង​ឧទ្យាន​ជាតិ ដែល​ធ្វើ​ឱ្យ​មាន​ជម្លោះ​រវាង​មនុស្ស និង​សត្វ​កើតឡើង​។ អ្នកជំនាញ​និយាយ​ថា ជម្លោះ​រវាង​មនុស្ស និង​សត្វ​កើតឡើង​ដោយសារ​តែ​នគរ​រូបនីយកម្ម​លឿន ដែល​បាន​បំផ្លាញ​ជម្រក​ធម្មជាតិ​របស់​សត្វព្រៃ និង​បាន​ធ្វើ​ឱ្យ​សត្វព្រៃ​ទាំងនោះ​ចូល​ក្នុងភូមិ ឬ​ទីប្រជុំជន​ដើម្បី​ស្វែងរក​ចំណី និង​ជម្រក​។ ហេតុការណ៍​ដ៏​រន្ធ.ត់​លើ​ស្ត្រី Archana Choudhary និង​កូន​របស់​គាត់​កើតឡើង​នៅ​ក្នុង​វាលស្រែ នៅ​ពេល​ខ្លា​មួយ​ក្បាល​បាន​ចេញ​មក​ពី​ព្រៃ និង​បាន​វា​.​យ​ប្រហារ​លើ​កុមារ​រូប​នោះ​។ កាសែត​ឥណ្ឌា The Times of India ចុះ​ផ្សាយ​ថា សត្វ​ខ្លា​នោះ​បាន​ខាំ​ក្បា.ល​​កុមារ និង​ព្យាយាម​អូស​កុមារ​នោះ​ចេញ ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ​បាន​អន្តរាគមន៍ និង​ប្រយុទ្ធ​ដេញ​វា​ចេញ​ដោយ​ដៃទរ​ទេ​។ គាត់​បាន​ស្រែកយំ​សុំ​ឱ្យ​គេ​ជួយ ហើយ​អ្នក​ភូមិ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ចេញ​អន្តរាគមន៍​ដោយ​មាន​ដំបង និង​បាន​ដេញ​ខ្លា​ឱ្យ​រត់​បាត់​៕ (​យោង​តាម​ប្រភព​៖ BBC)

Read More

អាសូរណាស់!! ព្យុះទីហ្វុង Hinnamnor បានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងចំនួន ២នាក់ ខណៈ ១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរកូរ៉េខាងត្បូងស្តីពីគ្រោះថ្នាក់ដែលបានបង្កឡើងដោយខ្យល់ព្យុះទីហ្វុង Hinnamnor បានបង្ហាញថា ឥទ្ធិពលនៃខ្យល់ព្យុះបានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងចំនួន ២នាក់ហើយ បើគិតត្រឹមល្ងាចថ្ងៃអង្គារ ទី៦ ខែកញ្ញានេះ។ ក្រៅតែពីបានរកឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនោះ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងក៏បានប្រកាសពីការបាត់ខ្លួនរបស់ពលរដ្ឋចំនួន ១០ផ្សេងទៀតផងដែរ ខណៈអ្នកបាត់ខ្លួនទាំងអស់នោះនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណបាននៅឡើយទេ។ ប្រភពខាងលើបានបន្តថា ចំពោះពលរដ្ឋដែលបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពវិញគឺបានកើតឡើងដល់ខ្ទង់ប្រហែលជា ២,៩០០នាក់ ហើយចំនួនផ្ទះដែលត្រូវកាត់ផ្តាច់អគ្គិសនីបានកើនឡើងដល់ជាង ៦៦,០០០ខ្នង ខណៈជើងហោះហើរក្នុងស្រុក មធ្យោបាយធ្វើដំណើរតាមសាឡាង និងសកម្មភាពនេសាទជាច្រើនត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។ សូមបញ្ជាក់ថា ព្យុះទីហ្វុង Hinnamnor បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគិតត្រឹមពេលនេះព្យុះកំពុងបង្កការគំរាមគំហែងក្នុងទីក្រុងនិងតំបន់សំខាន់ៗជាច្រើននៅកូរ៉េខាងត្បូងដូចជាតំបន់ Gwangju, Busan, Daegu, Ulsan និងកោះ Jeju ហើយអាជ្ញាធរបានសម្រេចទាញសញ្ញាអាសន្នក្នុងកម្រិតដ៏ខ្ពស់មួយដែលមិនធ្លាប់មាននោះទេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕

Read More

ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៣ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ជាពិសេសនៅតាមបណ្តាខេត្តជាប់ផ្លូវទឹក និងតំបន់ទំនាប សូមបង្កើនការប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២៖ តំបន់ខ្ពង់រាប – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C – នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ៣៖ តំបន់មាត់សមុទ្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C – នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្ត នៅក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៧-៩ ខែកញ្ញា៕…

Read More

អភិបាលខេត្តសៀមរាប បញ្ជាក់ថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាច ថ្ងៃទី០៥ ខែកញ្ញានេះ

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការប្រមូលផ្តុំរបស់ លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ ខណៈពេលនេះអាជ្ញាធរ កំពុងរៀបចំសម្របសម្រួលអោយប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ ហើយដោយនីតិវិធីត្រូវបំពេញច្រើន អាជ្ញាធរនឹងបន្តការងារនេះនៅស្អែកបន្ត ទៀត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះអ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជាក់ចំនួនឱ្យច្បាស់លាស់ ដើម្បីឱ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ហើយបន្ទាប់ពីម្ចាស់ដីបញ្ជាក់ ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។ គិតត្រឹមល្ងាចនេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរនឹងបន្តសម្របសម្រួលរវាងម្ចាស់ដី និងប្រជាជនដែលត្រូវ ចាកចេញ។ សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងក្រៅប្រទេស រួមទាំងសមាជិកបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានលង់ជឿតាមការបកស្រាយ បែបអប្បិយជំនឿរបស់លោក ខឹម វាសនា ដែលថានឹងមានគ្រោះរញ្ជួយដី ហើយនឹងបណ្តាលឱ្យមានទឹកជំនន់លិចពិភពលោក ស្លាប់ទាំងអស់ លើកលែងតែចម្ការនៅម្តុំភ្នំគូលែនតែប៉ុណ្ណោះ ដែលការឃោសនាសាប ព្រោះនេះ បានធ្វើឱ្យយុវជន យុវតី និងប្រជាពលរដ្ឋខ្លះៗទៀត (ខ្លះនៅរហូតដល់ក្រៅប្រទេស) សម្រេចបោះបង់ការសិក្សា បោះបង់ការងារ បោះបង់ឪពុកម្តាយ និងផ្ទះសម្បែង ហើយចូលទៅសម្ងំនៅក្នុងចម្ការ របស់លោក ខឹម វាសនា នៅម្តុំភ្នំគូលែន ស្រុកបន្ទាយស្រី៕   ប្រភព៖ ក្រសួងព័ត៌មាន

Read More

នៅខ្មែរយើងហ្នឹង! ទឹកចិត្តប្រពៃណាស់ ស្ត្រីម្នាក់ ចែកទុរេនញុំាដោយមិនគិតលុយ ជូនចាស់ទុំក្នុងភូមិ

នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការសរសើរ នូវអំពើល្អរបស់នារីម្នាក់ ដែលបានចែករំលែកទុរេន ទៅកាន់អ៊ុំពូមីង ម្នាក់មួយផ្លែ ជាទង្វើចែករំលែកគួរឱ្យស្ញើចសរសើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីដែលមានឈ្មោះ កូ កេ បានបញ្ជា្កក់ឱ្យបានដឹងថា តាមរយៈម្ចាស់ជំនួយ ដែលចែកទុរេននោះ មានឈ្មោះថា Shelly Xu ។ អ្នកនាងបានចែកជូននូវទុរេនជូន អ៊ំពូមីង ដោយឥតគិតថ្លៃ ព្រមទាំងទទួលបាននូវពាក្យអគុណ និង ទឹកមុខពោរពេញទៅដោយស្នាមញញឹមត្រឡប់មកវិញដ៏មានក្ដីសុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សកម្មភាពបែបនេះ ជាទង្វើចែករំលែកដ៏គំរូ ដែលទទួលបានការស្ញើចសរសើរ ខណៈម្វាស់ទុរេន បានបញ្ជាក់ផងដែរថា បើយកទៅ សាច់រាងទន់ខ្លាំង អាចយកច្នៃធ្វើសង់ខ្យាបាយដំណើបញុំាបាន ព្រោះដោយសារទីតាំងដាំទុរេន មានភ្លៀងស្ទើររាល់ថ្ងៃ បូករួមទាំងការដឹកជញ្ជូនផ្លូវឆ្ងាយផង ទំរាំមកដល់ទុរេនអាចនឹងទុំលឿន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More