មិនឲ្យចាញ់ក្មេងៗទេ!!! តារា ៣ ដួង អាយុកាន់តែច្រើន តុបតែង​ខ្លួននៅ​តែ​ស្អាត​ទាក់​ទាញ ធ្វើអោយក្មេងៗច្រណែន

ទស្សនិកជន​​បាន​ស្គាល់​​ពីវត្តមាន​តារា​ចម្រៀង​អ្នក​នាង​ឱក​ សុគន្ធកញ្ញា​ អ្នក​នាង​ សុគន្ធ នីសា និង​កញ្ញា ពេជ្រ សោភា បើ​ទោះ​បី​ជា​តារា​ទាំង ​៣ ​ដួងនេះ​អាយុ​ច្រើន​មែន​ តែបើសម្រស់វិញ​​នៅតែ​​ស្អាត​ ធ្វើឲ្យ​មហាជន​មិន​សរសើរមិនបាន។ ជា​ការ​ពិត​ណាស់ តារា​ទាំង​ ៣ ​ដួង​ខាង​លើ​បាន​រក្សា​ឈ្មោះ​នៅ​ក្នុងរង្វង់​សិល្បៈ​ជាយូរណាស់​មក​ហើយ​ និង​បាន​ទាក់​ទាញ​អារម្មណ៍​ពី​បណ្ដា​អ្នក​គាំ​ទ្រ​យ៉ាង​ខ្លាំង​ ជា​ពិសេស​គឺ​​ការ​តុប​តែង​ខ្លួន​របស់​ពួកគេ​។ ១.អ្នក​នាងឱក​ សុគន្ធកញ្ញា អ្នក​នាងឱក សុគន្ធកញ្ញា​ ​ជា​តារា​ចម្រៀង​លេចធ្លោមួយដួង នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស មាស។ អ្នកនាង​បានរៀប​ការ​មាន​គ្រួសារ​ ​និង​ទទួល​បាន​កូន​ប្រុស​មួយ​រូបជា​ចំណង​ដៃ​​។ បើ​ងាក​មក​មើល​ពី​រូប​សម្រស់​និង​ការ​តុប​តែង​ខ្លួន​របស់​អ្នក​នាងតែងទាក់ទាញការ​ចាប់​អារម្មណ៍​ពី​មហាជន ជាង​នៅ​ក្រមុំ​ទៅ​ទៀត។ ​ការ​តុប​តែង​ខ្លួន​របស់ម្តាយ​វ័យ​ក្មេង​​រូប​នេះ​​ គ្រប់​ទម្រង់​មិន​ថា​បែប​បុរាណ​ ឬ​សម័យ​ ការ​ផាត់​មុខ ស្តាយ៍នៃ​ការ​តុប​តែង​នៅ​ពេល​ចូល​រួម​កម្ម​វិធី​ផ្សេងៗ​ បាន​ទាក់​ទាញ​នៅ​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំ​ទ្រ​យ៉ាង​ខ្លាំង​ និង​កោត​សរសើរ​ពី​រូប​សម្រស់​អ្នកនាង​។ ២. អ្នក​នាង​សុគន្ធ នីសា តារា​ចម្រៀង​រូប​ស្រស់​ សំឡេង​ស្រទន់ ​ថ្នម​ អ្នក​នាង​សុគន្ធ​ នីសា ថ្វី​ក្បិត​តែ​មាន​អាយុ​ច្រើន​បន្តិច​មែន ប៉ុន្តែ​រូប​សម្រស់​របស់​អ្នក​នាង​ហាក់​មិន​ចាស់​ដូច​អាយុ ហើយ​នៅ​តែ​ក្មេង​ជាង​វ័យ ទាំង​ស្បែក​ស​ខ្ចី​មត់​រលោង​ គួប​ផ្សំ​នឹង​រូប​​រាង​ដ៏​តូច​ច្រឡឹង​ ​ការ​តុប​តែង​យ៉ាង​ស្រស់​ស្អាត​គ្រប់​ទម្រង់​ស្ទើរ​តែ​មហាជន​អ្នក​គាំទ្រ​រក​កន្លែង​ទាស់​រូបនាងគ្មាន​ឡើយ។ តាំង​ពី​តារា​ចម្រៀង​មួយ​ដួង​នេះ​បាន​រៀប​ការ​មាន​ស្វាមី​រួច​មក ​ការ​តែង​ខ្លួន​របស់​​នាង​​កាន់​តែ​ស្អាត​ប្លែក​ជាង​ពី​ពេល​មុនៗ​ទៅ​ទៀត​ ដែល​រូប​សម្រស់​មួយ​នេះ​ក្មេងៗ​មួយ​ចំនួនស្ទើរតែ​សុំ​ខ្មាស​។ ៣.​កញ្ញា​ ពេជ្រ ​សោភា កញ្ញា​ពេជ្រ​ សោភា ភ្លេចៗ​អាយុ​៣៩ ឆ្នាំ​ទៅ​ហើយ​តែ​កុំនិយាយ​ពីសម្រស់​ និង​រូប​រាង​របស់នាង នៅ​តែ​ក្មេង​​ ស្រស់ស្អាត​។ ​បើ​ទោះ​បី​ជា​តារា​ចម្រៀង​រូប​នេះ​បាន​ចូល​ប្រ​លូក​ក្នុង​វិថី​សិល្បៈ​យូរយ៉ាង​ណា​ក៏​ដោយ​ ក៏​សម្រស់​របស់​នាង​​​កាន់​តែ​ស្អាត​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​ឆ្នាំ ក្នុង​នោះ​ឃើញ​ថា ទាំង​ការ​តុប​តែង​ខ្លួន​ ដែលបានបង្ហាញ​នៅ​រូប​ភាព​មួយ​សន្លឹកៗ​ចេញ​មក​តាម​បណ្ដាញ​​សង្គម​ ត្រូវ​បាន​មហាជន​សរសើរ​ថា​នៅ​តែ​ស្រស់ស្អាត​រក្សា​សម្រស់​បាន​ពីធម្មជាតិ ​មិន​សម​នឹង​អាយុ​របស់​នាង​នោះឡើយ៕

Read More

ផ្ទុះការចាប់អារម្មណ៍ខ្លាំង! ទើបតែអាយុ៧ឆ្នាំសោះ សប្តាហ៍ទី១ កែវ ហ្សាណា បេក្ខភាព The Voice Kids មានទេពកោសល្យសិល្បៈអស្ចារ្យ…

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ បានត្រលប់មកធ្វើឱ្យទស្សនិកជនរំជើបរំជួលចង់ឃើញទេពកោសល្យរបស់កុមារា កុមារីជាថ្មីកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែចាប់ផ្ដើមបើកឆាកសប្ដាហ៍ទី ១ ភ្លាម កម្មវិធីប្រឡងចម្រៀងដ៏ល្បីខាងលើ ទទួលបានកុមារា កុមារីពោរពេញដោយសមត្ថភាពច្រៀងជាច្រើនរូប ក្នុងនោះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់កំពុងផ្ទុះការចាប់អារម្មណ៍ជាងគេទៅលើកុមារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ កែវ ហ្សាណា ដែលនាងតូចទើបតែមានអាយុ ៧ ឆ្នាំសោះ បានបង្ហាញពីភាពលេចធ្លោគួរឱ្យភ្ញាក់ផ្អើលមិនធម្មតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងតូច ហ្សាណា ឆក់បានការចាប់អារម្មណ៍ពីទស្សនិកជនដំបូងតាមរយៈការតុបតែងខ្លួនបែបឃ្យូតគួរឱ្យស្រឡាញ់ រហូតដល់ពេលបញ្ចេញសមត្ថភាពច្រៀង ហ្សាណា ធ្វើបានយ៉ាងល្អដោយអាចទាញបានការគោះប៊ូតុងពីគណៈកម្មការដល់ទី ៣ រូបព្រមគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីសមត្ថភាពផ្នែកចម្រៀង កែវ ហ្សាណា ត្រូវបានគេដឹងថាគឺជាសមាជិកហាត់រៀននៅក្លឹប «ព្រះកាយច័ន្ទ» ដែលជាសាលាបង្រៀន និង អប់រំ កាយវាចារចិត្ត និង បណ្ដុះបណ្ដាលទម្រង់ផ្នែកសិល្បៈសឹងគ្រប់ជំនាញ ហើយកុមារី កែវ ហ្សាណា ក៏ចេះរាំរបាំបុរាណ សម្ដែង ដើរម៉ូត ជាពិសេសនាងថែមទាំងចេះរាំ K-Pop ជាដើម៕ ប្រភព៖ ប្រជាប្រ័យ

Read More

WOW មហាជនកំពុងចាប់អារម្មណ៍លើ កូនស្រី លោកនី រតនា គឺនាងតូច នីវណ្ណ មែលឡានី ដែលបង្ហាញកាយវិការ…

ក្រោយតារាចម្រៀងវ័យក្មេង នី រតនា បញ្ចប់ភាពនៅលីវ ហើយរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាជាអ្នកជំនួញអស់ ៣ ឆ្នាំមកនេះ នី រតនា នៅតែទទួលបានប្រជាប្រិយភាពដូចដើមពីមហាជន។ ជាងនេះទៅទៀត សូម្បីតែភរិយា និង កូនស្រីរបស់លោកមានឈ្មោះថា នីវណ្ណ មែលឡានី ក៏ជាទីគាប់ចិត្តមហាជនឱ្យចាប់ក្រសែភ្នែកមើលផងដែរ។ ធ្មេចបើកៗមកដល់ពេលនេះកូនស្រីជាទីស្រឡាញ់របស់តារាចម្រៀង នី រតនា និង ភរិយា មានអាយុប្រមាណជាង ២ ខួបហើយ។ អ្វីដែលចាប់អារម្មណ៍ កាន់តែធំកូនស្រីតូចរបស់ នី រតនា កាន់តែគួរឱ្យស្រឡាញ់ និង ក្នាញ់ខ្លាំងឡើង បន្ទាប់ពីបានឃើញសកម្មភាពប្រចាំថ្ងៃរបស់នាងតូចតាមរយៈបណ្តាញសង្គម ទាំង Tiktok និង ហ្វេសប៊ុក។ ថ្មីៗនេះ អ្នកគាំទ្រជាច្រើនចាប់ផ្ដើមត្របាញ់ក្រសែភ្នែកសម្លឹងមើលនាងតូច មែល ប្រកបដោយភាពក្នក់ក្នាញ់ជាថ្មី ក្រោយលោក នី រតនា បង្ហោះរូបថតថ្មីៗ បង្ហាញពីកាយវិការឃ្យូតៗ ក្រមិចក្រមើមរបស់កូនស្រីបណ្ដូលចិត្តបង្ហោះលើបណ្ដាញសង្គម។ សកម្មភាពថ្មីរបស់គ្រាប់ពេជ្រ នី រតនា និង ភរិយានេះ បានស្លៀកឈុតខោអាវសម្ញែងក្បាលពោះ ពាក់វែនតា និង ស្បែកជើងយ៉ាងឡូយ បូករួមទាំងកាយវិការក្រមិចក្រមើមធ្វើឱ្យអ្នកគាំទ្រឃើញហើយអត់ក្នាញ់មិនបាន៕ ប្រភព៖ ប្រជាប្រ័យ

Read More

បាត់ដំណឹងអស់រយៈពេលយ៉ាងយូតាមពិតចឹងសោះ! ជាង ១០ ឆ្នាំហើយ ដារាសម្តែងលោកប៉ែន តុលា មកសំងំសាងគ្រួសារ ពេលនេះមាន…

មហាជនសុទ្ធតែបានជ្រាបហើយពី លោក ប៉ែន តុលា ដែលជាអតីតតារាសម្ដែងដ៏ល្បីឈ្មោះកាលពីជាង ១០ ឆ្នាំមុន ដោយលោកទទួលបានការស្រឡាញ់គាំទ្រខ្លាំងតាមរយៈជាតួឯកប្រុសក្នុងខ្សែភាពយន្តខ្មែរ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ MV បទចម្រៀងជាច្រើន។ ក្រោយសាងឈ្មោះល្បីបែបនេះហើយ លោកក៏បានបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំ ដោយគេបានដឹងថាលោកបានបន្តការសិក្សាជំនាញអ្នកគូរប្លង់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីចាកចេញវិស័យសិល្បៈជាច្រើនឆ្នាំកន្លងទៅ នៅក្នុងឆ្នាំ ២០២២ នេះ អតីតតារាសម្ដែងដ៏ល្បីរូបនេះ ក៏ទទួលដំណឹងថាលោកបានវិលមកកាន់វិថីសិល្បៈវិញ ដែលលោកបានបង្ហាញវត្តមានកាន់តំណែងជាគ្រូបង្វឹក និង បង្ហាត់បេក្ខភាពប្រកួតក្នុងវិស័យបុរសឯកទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលជីវិតឯកជនរបស់ អតីតតារាសម្ដែងប្រុសរូបនេះវិញ មហាជនច្បាស់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ដោយឃើញថាក្នុងរយៈពេលឆ្ងាយពីសិល្បៈច្រើនឆ្នាំមកនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានរៀបការសាងគ្រួសារមួយយ៉ាងមានសុភមង្គល ដែលមកដល់ពេលនេះ លោកថែមទាំងទទួលបានកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ឈ្មោះថា ប៉ែន ធនិនសុធីតា មានអាយុជិត ២ ឆ្នាំហើយ៕ ប្រភព៖ ប្រជាប្រ័យ

Read More

ស្មានតែកូនកាត់!!! តារាស្រីវ័យក្មេងទាំងពីរូបនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមសឹងយល់ច្រឡំជាតារាចិន

កម្សាន្ត៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេឃើញមានយុវ័យជំនាន់ថ្មីជាច្រើន បានចាប់ផ្ដើមឈានជើងចូលសិល្បៈ ព្រមទាំងបានសាងកេរ្ដិ៍ឈ្មោះទទួលបានប្រជាប្រិយភាព បានយ៉ាងឆាប់រហ័ស។ ជាពិសេសម្នាក់ៗ សុទ្ធសឹងតែមានរូបសម្ផស្សស្អាតពីធម្មជាតិ បូករួមជាមួយនឹងទេពកោសល្យគួបផ្សំផងនោះ។ ពិតណាស់ បើក្រឡេកមើល តារាស្រីវ័យក្មេង២រូបមាន ដូចជាកញ្ញា SK និងកញ្ញា លី អ៉ីន ដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈគេសម្លឹងឃើញអ្នកទាំងពីរ ពិតជាមានរូបសម្រស់ស្រស់ស្អាតប្លែកតែម្ដង។ គ្រប់រូបភាពអ្នកទាំងពីរបង្ហោះម្ដង តែងទទួលបានការសរសើរពីអ្នកលេងបណ្ដាញសង្គមជានិច្ច។ តួយ៉ាង បើនិយាយដល់ការរៀបចំខ្លួនទាំងកញ្ញា SK និងកញ្ញា លី អ៉ីន តែងមានស្ទាយ៍ប្លែកៗបែបតារាចិនជានិច្ចតែម្ដង។ ជាពិសេសរូបភាពពីមួយសន្លឹកទៅមួយសន្លឹក អ្នកមិនធ្លាប់ស្គាល់ស្មានតែអ្នកទាំងពីរជាតារាចិនក៏ថាបាន បើរូបភាពមួយៗចេញមកស្អាតលេចធ្លោ និងមានភាពទាក់ទាញយ៉ាងដូច្នេះ៕ ប្រភព៖ ខ្មែរឡូត

Read More

កក្រើកឆាក!!! សប្តាហ៍ដំបូង កុមារី កែវ ហ្សាណា រូបនេះទទួលការគាំទ្រខ្លាំង ពីគណៈកម្មការនិងមហាជន ព្រោះតែ…

ពិតណាស់ បើកឆាកសបា្តហ៍ដំបូងនៃការប្រកួតចម្រៀង The Voice Kid រដូវកាលទី៣ភ្លាម មហាជនផ្ទុះការគាំទ្រនិងចាប់អារម្មណ៍ជាខ្លាំងលើកុមារី កែវ ហ្សាណា ពេញទំហឹង សូម្បីតែគណៈកម្មការក៏បង្ហាញទឹកមុខពេញចិត្តញញឹមញញែមជាប់តែម្តង បន្ទាប់ពីឃើញបេក្ខភាពចូលរួមមានសមត្ថភាពនិងពោរពេញដោយភាពក្លាហានយ៉ាងដូច្នេះ។ ជាមួយនឹងសមត្ថភាពបកស្រាយបទចម្រៀងលះបានល្អហើយនោះ កុមារីវ័យ៧ឆ្នាំ មកពីរាជធានីភ្នំពេញរូបនេះ អង្រួនបេះដូងអ្នកគាំទ្រឲ្យស្រែកហ៊ោកក្រើកពេញស្ទូឌីយោ ដោយសារតែដុងសិល្បៈ រាំរែកគ្រវីដងខ្លួនទន់មិនចាញ់អ្នករាំអាជីព មិនតែប៉ុណ្ណោះ កុមារី ហ្សាណា នៅចេះដើរម៉ូតដូចធ្លាប់រៀនច្រើនឆ្នាំថែមទៀតផង គួរឲ្យសរសើរជាខ្លាំង។ តួយ៉ាង កុមារីរូបនេះបានរើសយកគណៈកម្មការតារាចម្រៀង ឱក សុគន្ធកញ្ញា ដើម្បីទទួលការបង្វឹកបន្ថែមឈានទៅវគ្គបន្ទាប់ មិនទាន់ប៉ុន្មានផង គេក្រឡេកឃើញប្រជាប្រិយភាពរបស់កុមារីរូបនេះ មានសន្ទុះគួរឲ្យកត់សម្គាល់ សូម្បីតែតារាល្បីៗក៏ពេញចិត្តនឹងទេពកោសល្យរបស់កុមារីរូបនេះគ្រប់ៗគ្នា ជាមួយនឹងភាពក្លាហាន ទំនុកចិត្ត អ្នកគាំទ្រកម្មវិធីនេះ ដាក់ការរំពឹងខ្ពស់រូបនាងនឹងអាចឈានដល់វគ្គផ្តាច់ព្រ័ត៕

Read More

មកដឹងពីប្រវត្តតារាប្រុសស្រី ៩ រូប ទម្លាយឥតលាក់បាំង ធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត

មហាជនទូទៅជាច្រើនប្រាកដជាធ្លាប់បានដឹងមកហើយពីជំងឺបាក់ទឹកចិត្ត ឬ Depression ដែលជាអាការមួយខុសប្លែកពីភាពក្រៀមក្រំ និង ស្ត្រេស។ បើសង្កេតមកមើលមជ្ឈដ្ឋានទូទៅនៅពេលបច្ចុប្បន្ន ជំងឺនេះកំពុងតែកើតមានឡើងលើមនុស្សគ្រប់រូប គ្រាន់តែបុគ្គលខ្លះបានបង្ហាញអារម្មណ៍នេះជាសាធារណៈ និង ខ្លះទៀតលាក់ទុក រហូតធ្វើឱ្យឃាតកលាក់មុខនេះសម្លាប់ពួកគេថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកមកមើលសិល្បករ-ការិនី ល្បីឈ្មោះនៅលើវិថីសិល្បៈប៉ុន្មានរូបខាងក្រោមនេះវិញ បានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់ពួកគេមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះទន្ទឹមនឹងភាពជោគជ័យ ស្នាមញញឹមលើវិថីសិល្បៈ ពួកគេក៏កំពុងតែជួបប្រទះជំងឺបាក់ទឹកចិត្តផងដែរ។ លើសពីនោះ សិល្បករ-ការិនី ខាងក្រោមនេះ ក៏មានភាពក្លាហានបង្ហាញការពិតពីជំងឺមួយនេះដល់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. តារាចម្រៀង សុខ សីឡាលីន ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា សុខ សីឡាលីន បានទម្លាយថាខ្លួនធ្លាប់មានជំងឺបាក់ទឹកចិត្តកាលពីប្រមាណជា ៩ ឆ្នាំមុន តែដោយសារការផ្តល់កម្លាំងចិត្តពីអ្នកនាង ឱក សុគន្ធកញ្ញា នាពេលនោះ ទើបធ្វើឱ្យកញ្ញាបានចាកចេញពីជំងឺនេះបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. តារាចម្រៀង ម៉ា ច័ន្ទបញ្ញា លោក ម៉ា ច័ន្ទបញ្ញា ធ្លាប់បានឱ្យដឹងម្តងហើយកាលពីប៉ុន្មានឆ្នាំមុនថា លោកមានជំងឺបាក់ទឹកចិត្ត តែរយៈពេលក្រោយមហាជនក៏ហាក់ឃើញលោកបានបង្ហាញពីសុខទុក្ខធម្មតា មើលទៅមិនគួរឱ្យបារម្ភនោះឡើយ។ យ៉ាងណាស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ខណៈបានឃើញលោកបង្ហោះសារប្រាប់មហាជនអ្នកគាំទ្រជាថ្មីថា លោកប្រហែលជាកំពុងតែជួបបញ្ហាផ្លូវចិត្តម្ដងទៀតហើយ ក្រោយជួបរឿងខកចិត្តជាច្រើនក្នុងជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. ពិធីករ វី យ៉ារ៉ូ ពិធីករវ័យក្មេង វី យ៉ារ៉ូ ត្រូវបានមហាជនអ្នកគាំទ្រដឹងថា លោកតែងបង្ហាញស្នាមញញឹម ភាពសប្បាយនៅលើឆាកទៅកាន់អ្នកគាំទ្រស្ទើរគ្រប់កម្មវិធី តែការពិតនៅពីក្រោយស្នាមញញឹមនេះ លោក វី យ៉ារ៉ូ ក៏រងនូវជំងឺបាក់ទឹកចិត្តដែរ។ កាលពីចុងឆ្នាំ ២០២១ លោក វី យ៉ារ៉ូ បានប្រកាសនៅលើគណនីហ្វេសប៊ុកថា លោកបានស្ថិតក្នុងបញ្ហាផ្លូវចិត្តជាង ២ ឆ្នាំមកហើយ ដែលស្ទើរតែធ្លាក់ក្នុងវិបត្តិផ្លូវចិត្តនេះធ្ងន់ធ្ងរ ប៉ុន្តែលោកក៏បានជួបពិភាក្សាជាមួយពេទ្យទាន់ពេលវេលា ដែលពេលនេះផ្លូវចិត្តរបស់លោកបានធូរប្រសើរវិញខ្លះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. តារាចម្រៀង…

Read More

មិនសរសើរមិនបាន!! ទោះបីជាធ្លាប់រកាំរកុសនឹងគ្នាពិតមែន តែ ពេលនេះ មិត្តភាព សូលីកា និង អែនជី កាន់តែស្និតស្នាល

ពិតណាស់ បើនិយាយដល់ តារាចម្រៀងស្រី ពេជ្រ សូលីកា និង អែនជី ប្រាកដណាស់ បងប្អូនច្បាស់ជាស្គាល់រួចមកហើយ ពីសមត្ថភាពទឹកដមសម្លេង ​ដ៏ពិរោះរបស់អ្នកទាំងពីរ។ មិនតែប៉ុណ្ណោះ តារាស្រីពីរដួងនេះ អតីតកាល ក៏ធ្លាប់ជ្រកក្នុងទ្រនំលិតកម្មMជាមួយគ្នាផងដែរ។ យ៉ាងណាមិញ ពេលវេលាកន្លងទៅជាច្រើនឆ្នាំ តារាស្រីពីរដួងនេះ បានរៀបការមានស្វាមី និងមានកូនរៀងៗខ្លួន ដោយឡែកតែ ពេជ្រ សូលីកា ក៏ត្រូវបានបែកគ្នាកាលពីពេលថ្មីៗកន្លងទៅ។ ប៉ុន្តែ អ្វីដែលមិនប្រែគឺ មិត្តភាពរបស់អ្នកទាំងពីរ កាន់តែល្អប្រសើរ ថែមទាំង អែនជី ពោលពាក្យយ៉ាងដូច្នេះថា៖ មិត្តភាពមិនសាបសូន្យ លើសពីនេះ អែនជី ថែមទាំង យកពេជ្រ សូលីកា ជាអ្នកតំណាងផលិតរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរផងដែរ៕

Read More

មានរឿងអីចេះ!! អ៉ីណូនិងគូដណ្តឹង បែកគ្នាស្ងាត់ៗ ខណៈធ្លាប់មានគម្រោងចូលរោងការ និងមានកូនជាទីស្រឡាញ់ម្នាក់រួចទៅហើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនធ្លាប់ភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយតារាចម្រៀង អ៊ីណូ បើកបង្ហាញមុខមាត់គូដណ្តឹងជាស្រីស្អាត សម្រស់ស្រស់ស្អាតមិនចាញ់តារា ដែលក្រោយភ្ជាប់ពាក្យតាមប្រពៃណីបានត្រឹមតែ២ខែសោះ អ្នកទាំងពីរ ក៏ទទួលបានចំណងដៃ កូនប្រុសជាទីស្រឡាញ់ម្នាក់។ តួយ៉ាង តារាប្រុសរូបនេះ ធ្លាប់បង្ហើបពីគម្រោងរៀបការ ប៉ុន្តែដោយសារតែ បញ្ហារីករាលដាលនៃជំ.ងឺកូ.វីដ ក៏ធ្វើឲ្យអ្នកទាំងពីរត្រូវពន្យារពេលរហូតមកដល់ពេលនេះ ខណៈកូនប្រុស បានសម្រាលតាំងពីខែកុម្ភៈមកម្លេះ។ ផ្ទុយទៅវិញ មិនទាន់ចូលរោងការផង ស្រាប់តែពេលនេះ រូបលោក និងភរិយាត្រូវអ្នកគាំទ្រសង្ស័យថា អាចបែកគ្នាស្ងាត់ៗ ដោយកូនប្រុសកំពុងស្ថិតនៅក្រោម ការចិញ្ចឹមរបស់ភរិយាខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីប៉ុន្មានថ្ងៃមុន គេក្រឡេកឃើញលោក ម៉ាដូណា បានជូនពរមិត្តសម្លាញ់យ៉ាងដូច្នេះថា ៖ «Happy birthday to មហាមិត្ត អុីណូ សូមអោយជោគជ័យគ្រប់ភារៈកិច្ចនិងសំរេចគ្រប់ការងារ សំខាន់នឹងបានជួបស្នេហាពិត កុំអោយស្រីបោកស្នេហាទៀត» ដែលធ្វើឲ្យគេឯងគិតថា រូបលោកក្លាយជាបុរសនៅលីវសាជាថ្មីហើយ។ ជាងនេះទៅទៀត ងាកទៅមើលសាររបស់ ភរិយាតារាប្រុសរូបនេះ វិញ កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំងតាមរយៈសំណេរប្លែកៗ ហាក់ដូចមានជនទី៣ ចូលជ្រៀតជ្រែកចំណងស្នេហ៍អ្នកទាំងពីរ ដោយរូបនាង បានប្រាប់ឲ្យដឹងថា ៖ #មនុស្សស្រីថោកទាបបំផុត គឺ​មនុស្ស​ស្រី​ដែល​ដឹង​ថា​ គេ​មាន​ប្រពន្ធ​កូនហើយ​ក៏​នៅ​តែ​ព្យាយាម​ចូល​មក​បំបែក​បំបាក់ និយាយ​ផ្អែម ឲ្យ​ភ្នែក ឲ្យ​ដៃ​ ឲ្យខ្លួន​ ព្រោះ​តែ​ស្រលាញ់​ប្ដីគេ ហើយ​ចង់​បាន​​មក​ជា​របស់​ខ្លួន​ឯង#មនុស្សប្រុសថោកទាបបំផុត គឺ​ជា​មនុស្ស​ប្រុស​ដែល​រក​ឱកាស​ដើម្បី​ក្បត់​ប្រពន្ធកូនខ្លួន​គ្រប់​ពេល ចូលចិត្ត​ទៅ​ប្រឡូកប្រឡាក់​ជាមួយ​មនុស្ស​ស្រីរាត់រាយ មិន​ចេះភ្ញាក់រឭក​នៅ​ពេល​ទទួល​បាន​ឱកាស #គ្មានភាពស្មោះត្រង់ ចំពោះ​ប្រពន្ធកូន​ខ្លួន​ឯងសោះឡើយខ្ញុំដល់ដំណាក់កាលលេងនិយាយអ្វីទាំងអស់សូមដេីផ្លូវចាស់អោយសប្បាយ​ ខ្ញុំជឿថាបេីនៅបែបនេះគ្មានថ្ងៃស្គាល់ទេពាក្យថា​សុភមង្គលគ្រួសារ​ជឿថាគ្មានថ្ងៃដល់តោះត្យាយនឹងគេទេបេីនៅបែបនិង​ ខ្ញុំសុំដកខ្លួនព្រោះទ្រាំឆ្អែតហេីយ​ កម្មរបស់ខ្ញុំក៏បានសងរួចរាល់ហេីយដែ​ មានស្រីរាបមិនភ្លេចខ្ញុំអាចទ្រាំបានតែបេីជេប្រមាតមេីលងាយប្រពន្ធនៅនិងមុនស្រីខ្ញុំមិនអាចទ្រាំបានឡេីយខ្ញុំសុំដកខ្លួនព្រោះចំណាយពេលវេលាមកច្រេីនគួរសមហេីយដែឪកាសខ្ញុំក៏ទុកឲ្យច្រេីនគួរសមហេីយដែ#ត្រឹមរយៈពេលបីឆ្នាំសោះធ្វេីអោយខ្ញុំរស់ដូចស្លាប់៕ ជាងនេះទៅទៀត ទំព័រហ្វេសប៊ុករបស់គូស្នេហ៍មួយគូនេះ ក៏ផ្អាកបង្ហោះរូបភាពផ្អែមល្អែម ស្វីតនឹងគ្នាដូចពេលមុន ដោយភរិយាតែងបង្ហោះរូបភាពតែម្នាក់ឯងនិងជាមួយកូនប្រុស គ្មានវត្តមានស្វាមី រីឯ លោក អ៊ីណូ តែងចែករំលែកពីទិដ្ឋភាពការងារ ការរកស៊ីនិងការចេញច្រៀងតែប៉ុណ្ណោះ៕

Read More

វ៉ាង ស្រីណូ រងមតិរិះគ.ន់ ក្រោយកាត់លុយ៣០០ដុល្លារ យកហេងពីម្ចាស់លុយបាញ់ខុសកុង ហើយរអ៊ូគ្មានទទួលបានពាក្យអរគុណ…(មានវីដេអូ)

រាជធានីភ្នំពេញ ៖ និយាយដល់ឈ្មោះអតីតតារាសម្តែង អ្នកនាង វ៉ាង ស្រីណូ ជឿជាក់ថាបងប្អូនភាគច្រើនប្រាកដជាស្គាល់ ក្រោយដកឃ្លាពីការងារសិល្បៈជាង១០ឆ្នាំ រូបនាងបានចាប់យកអាជីពជាអ្នករបស់ប្រ៊េនៗតាមអនឡាញ មានកាបូប ខ្សែក្រវ៉ាត់ ស្បែកជើង ទឹកអប់ និងផលិតផលថែរក្សាសម្រស់ កំពុងទទួលការគាំទ្រខ្លាំងនៅក្នុងទីផ្សារស្រុកខ្មែរ។ តួយ៉ាង តាំងពីកាក់កបនឹងរបរនាំចូលផលិតផលយីហ៊ោល្បីៗចូលទីផ្សារក្នុងស្រុក អតីតតារាស្រីរូបនេះ ត្រូវគេដឹងច្បាស់ប្រើជីវិតប្រៀបដូចអភិជន នៅសល់ផ្ទះច្រើនកន្លែង រថយន្តជិះគ្រប់ស៊េរី ដើរលេងក្រៅប្រទេស ប្រើកាបូបស្បែកជើង និងរបស់របស់មិនក្រោមតម្លៃខ្ទង់ពាន់ដុល្លារឡើយ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ រូបនាងទទួលរងការរិះគ.ន់ពីមហាជន ក្រោយរូបនាងទម្លាយវីដេអូរៀបរាប់ពី ករណីមិនទទួលពាក្យអរគុណសូម្បីតែមួយម៉ាត់ ពីអ្នកវេរលុយខុសតាមABAចូលក្នុងកុងរបស់ខ្លួនដល់ទៅ ១៤,០០០ដុល្លារ ក្រោយទាក់ទងមករូបនាងក៏បាញ់ត្រឡប់វិញដោយគ្មានស្ទាក់ស្ទើរ ក្នុងនោះរូបនាងក៏បានកាត់លុយ៣០០ដុល្លារ ទុកជាអាំងប៉ាវដើម្បីយកហេតុ។ ជាមួយគ្នានោះ រូបនាងលើកឡើងថា ខ្លួនក៏ធ្លាប់មានប្រវត្តិបាញ់ច្រលំកុងដូច្នេះដែរ ប៉ុន្តែទឹកប្រាក់ត្រឹមតែ ៤៥០ដុល្លារប៉ុណ្ណោះ ដោយក្នុងនោះ ពេលគេបាញ់ត្រឡប់វិញ រូបនាងបានអរគុណគេម្តងហើយម្តងទៀត រួមទាំងឲ្យអាំងប៉ាវទៅគេដល់ទៅ ៥០ដុល្លារឯណោះ។ គួរបញ្ជាក់ផងដែរថា មហាជនហួសចិត្តជាខ្លាំងដោយលើកឡើងថា អាំងប៉ាវនេះសមជាម្ចាស់លុយជាអ្នកកាត់ឲ្យ ប៉ុន្តែនេះ រូបនាងជាអ្នកកាត់យកដោយខ្លួនឯង ជាងនេះទៅទៀត គេក្រឡេកឃើញគណនីបុរសម្នាក់ អះអាងថាជាម្ចាស់លុយ ១៤០០០ដុល្លារនោះ បានលើកឡើងថា លុយនោះជាលុយក្រុមហ៊ុន ពេលនេះរូបលោកត្រូវចងការគេដើម្បីសងក្រុមហ៊ុន យកហេងរបស់ម្ចាស់កុង តែបែរជារឿងស៊យរបស់ខ្លួនទៅវិញ៕

Read More