ប្រុ.ង.ប្រ.យ័.ត្ន! ទឹកឡើងខ្លាំងដល់ថ្នាក់ប្រកាស.អា.ស.ន្ន សម្រាប់ខេត្តមួយនេះប្រកាសលើកពេលពិធីអុំទូក …

នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះគណនីហ៊្វេសប៊ុកផេករបស់រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសស្ដីជូនដំណឹងស្ដីពីការលើកពេលពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ ២០២២ ដោយសារតែកត្តាស្ថានភាពអាកាសធាតុ និង កម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយគិតត្រឹមថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ស្ថានីយស្ទឹងសែនទឹកមានកម្ពស់ ១៣,៩៥ ម៉ែត្រ ដែលលើសកម្រិតឱ្យមានការ.ប្រុ.ង.ប្រ.យ័.ត្ន (កម្ពស់.ប្រុ.ង.ប្រ.យ័.ត្នបឋម ១៣,៥០ ម៉ែត្រ) ស្ថានភាពបែបនេះបានធ្វើឱ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និង នៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅម្តុំផ្សារចាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិធីអុំទូកខេត្តកំពង់ធំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ ត្រូវបានលើកទៅពេលក្រោយ ដោយសារតែកម្ពស់ទឹកស្ទឹងសែនកហ់ឡើងខ្លាំង មិនអាចឱ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដោយបញ្ជាក់ថាពិធីអុំទូកនេះនឹងរៀបចំឡើងនៅពេលដែលកម្ពស់ទឹកស្ទឹងសែនមានលក្ខណៈសមស្របអាចឱ្យធ្វើបាន អាជ្ញាធរនឹងជូនដំណឹងជាថ្មី៕ ប្រភព៖ ប្រជាប្រ័យ

Read More

ពិតជាកក្រើកសង្វៀន! ពេជ្រ សម្បត្តិ នឹងត្រូវប៉ះផាត់ថាណា អាចានវីន វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រដាល់គុនខ្មែរខារ៉ាបាវរដូវកាលទី៨។ ពេជ្រ សម្បត្តិ បានផ្តួលធន់ ផានិតឱ្យសន្លប់ក្នុងទឹកទី១ ខណៈផាត់ថាណា ឈ្នះទួន ប៉េ ដោយពិន្ទុ នាជំនួប…

នៅក្នុងទឹកទី១ បង្គោលក្រហមក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ ទាត់គោះស្ទាបស្ទង់ បង្គោលខៀវហនុមានក្រញាំដែក ធន់ ផានិត បន្តិចបន្តួចជាការស្វាគមគ្នា តែបង្គោលខៀវនេះគេសងបកមកវិញ២ជើងធ្ងន់ៗជាហេតុធ្វើឱ្យអ្នកទស្សនាហ៊ោរកញ្ជ្រៀងក្រោមការឌឺដងទឹកមុខគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការប្រ.យុ.ទ្ធ.គ្នាសងទៅមកដោយ ផានិត ទាត់ចេញឆ្វេងស្ដាំ ចំណែក សម្បត្តិ ដាល់ជាច្រើនកណ្តាប់ដៃផងដែរ តែបង្គោលក្រហមមិនបង្អង់បង្អូសពេលឡើយ វាយសន្ធប់ជាខ្លាំង និងបញ្ចេញស្នៀតពិសេសក្របីវ័ធសិលាពុះថ្មរ ឱ្យបង្គោលខៀវសន្លប់ស្តូកស្តឹងតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកការប្រកួតរវាងបង្គោលខៀវរាជសីហ៍ជង្គង់ពិសឆ្លងដែន ផាត់ថាណា អាចានវីន និងមិត្តរួមទឹកដីមកពីប្រទេសថៃ ខ្ញីចាស់ ទួនប៉េ ស៊ីតសាមផាយ៉ាកបង្គោលក្រហម ក៏បានបង្ករបរិយាកាសឱ្យកក្រើកសង្វៀនប្រដាល់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងទឹក១ អ្នកទាំងពីរមានបច្ចេកទេសក្នុងការស្ទង់កម្រិតគ្នាទៅវិញទៅមក ចូលទឹក២ បង្គោលក្រហមដើរចូលវាយចេញកណ្តាប់ដៃចំៗទៅលើបង្គោលខៀវ តែក៏ត្រូវបានសងបកមកវិញធ្ងន់ៗដែរពី ផាត់ថាណា ពិសេសការឡើងជង្គង់របស់គេធ្វើឱ្យ ទួនប៉េ ចង់ដួលម្តងៗដែរ ចូលទឹក៣ ផាត់ថាណា បន្តវាយសង្គ្រប់ ទួនប៉េ បន្ថែមទៀតដើរចូលទាត់គ្នាទៅវិញទៅមកកាច់គ្រៀកឡើងជង្គង់សងទៅមកដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលទឹក៤ បង្គោលក្រហម ហាក់បីដូចជាថមថយកម្លាំងស៊ូសក្នុងការវាយតតាំង បង្គោលខៀវ ជាហេតុហុចឳកាសឱ្យបង្គោលខៀវ មានប្រៀបវាយដណ្តើមយកពិន្ទុពីបង្គោលក្រហម និងទឹក៥ អ្នកទាំងពីរកាន់តែថមថាយកម្លាំងទៅ ទម្លាក់ហ្គង់លែងចង់វាយបន្ត។ បញ្ចប់ការប្រកួតទាំង៥ ទឹកពេញបង្គោលខៀវ ផាត់ថាណា អាចានវីន ឈ្នះពិន្ទុ ទួនប៉េ ស៊ីតសាមផាយ៉ាក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា ជំនួបវគ្គផ្តាច់ព្រ័ត្រក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ នឹងតទល់កណ្តាប់ដៃរន្ទះជើងប្តូរជង្គង់ជាមួយ រាជសីហ៍ឆ្លងដែន ផាត់ថាណា អាចានវីន ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែក្រវាត់«ខារ៉ាបាវ»រដូវកាលទី៨។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា៕ ប្រភព៖ Thmey thmey

Read More

ក្នុងឱកាសពិធិបុណ្យអុំទូកតាមប្រពៃណីជាតិនាពេលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង​ត្រៀមរៀបចំពិធីនៅ…

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំប្រារព្ធពិធីបុណ្យអុំទូករយៈពេល២ថ្ងៃគឺនៅថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ ២០២២ នៅស្ទឹងសង្កែ ខណៈក្រុមការងារសាងសង់វេទិកាអុំទូកសម្រេចការងារបានទាំងស្រុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ការរៀចំពិធីបុណ្យអុំទូកនាឆ្នាំនេះ​រដ្ឋបាលខេត្តបានសម្រុកសាងសង់នូវវេទិកាអុំទូកថ្មី​ដ៏ធំទូលាយ​ និងស្រស់ស្អាតជាទីបំផុតធ្វើយ៉ាងណាឲ្យរួចរាល់ជាស្ថាពរទាន់ថ្ងៃប្រារព្ធពិធី ហេតុដូច្នេះហើយ​បាន​ជាក្រុមវិស្វករបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មមាញឹកប្រឹងប្រែង​សាងសង់ទាំងថ្ងៃទាំងយប់ដើម្បីឲ្យទាន់ពេល។ ទីបំផុតនៅដើមខែតុលានេះ វេទិការអុំទូកថ្មីបានសម្រេចជាផ្លូវការមួយរយភាគរយហើយដោយ គ្រោង​នឹង​ដាក់ឱ្យដំណើរការក្នុងថ្ងៃបុណ្យចេញព្រះវស្សានាថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះជាមួយនឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលខេត្តបាត់ដំបងបានបើកប្រារព្ធពិធីប្រណាំងទូកផងដែរដូច្នេះសូមអញ្ជើញ​ប្រជាពលរដ្ឋជិតឆ្ងាយចូលរួមទស្សនា៕ ប្រភព៖ កម្ពុជាថ្មី

Read More

វគ្គពិសេសសម្រាប់ប្តា! គុនខ្មែរ៖គង់ ហូវ ជួប ឃុន បូរ៉ា បន្ទាប់ពី សូត្រ វាសនា ប៉ះ ពុធ សំបូរ

កីឡាករមកពីក្លិបមហិឬទ្ធិ គង់ ហូវ ត្រូវតតាំងជាមួយកីឡាករដែលមកពីក្លិប រស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ឃុន បូរ៉ា ចំណែក សូត្រ វាសនា នឹងត្រូវប្រជែងពិន្ទុជាមួយ ពុធ សំបូរ ក្នុងពានរង្វាន់សម្តេចពិជ័យសេនា វគ្គសន្សំពិន្ទុពូលB លើប្រភេទទម្ងន់ ៦០គីឡូក្រាម នាសង្វៀនប៉ុស្តិ៍លេខ៥ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រន្ទះជើងដំរីជាន់ខ្លា គង់ ហូវ គេធ្លាប់បរាជ័យក្រោមថ្វីជើង ឃុន បូរ៉ា ម្តងរួចមកហើយកាលពីថ្ងៃទី២ ខែកក្កដា ក្នុងកម្មវិធី ទិវាអូឡាំពិកហាត់ប្រាណនៅផ្ទះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួត៥ទឹកពេញ គង់ ហូវ ចាញ់ពិន្ទុ បូរ៉ា។ គង់ ហូវ ប្រកួតចុងក្រោយឈ្នះកីឡាករថៃ​ ស៊ីផាន់ អារុណណូ ដោយពិន្ទុ ។ ចំណែក ឃុន បូរ៉ា ឈ្នះពិន្ទុកីឡាករមកពីវៀតណាម ញាត់ ង្វៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់ពានរង្វាន់ប្រាក់លានវើក ពុធ សំបូរ ក៏នឹងត្រូវប្រកួតដណ្តើមពិន្ទុពីកីឡាករមកពីក្លិប បក្សីស្លាបដែក សូត្រ វាសនា ។ ពួកគេទាំងពីរជួបគ្នាលើកចុងក្រោយក្នុងកម្មវិធីប្រកួតដណ្តើមប្រាក់លានវើក ពុធ សំបូរ ឈ្នះពិន្ទុ សូត្រ វាសនា។ សំបូរ ប្រកួតចុងក្រោយឈ្នះស្មើឡុង ជិន រីឯ វាសនា ប្រកួតចុងក្រោយឈ្នះកីឡាករថៃ ដោយវាយឱ្យសន្លប់ក្នុងកម្មវិធី Mas Fight។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ការប្រកួតនឹងចាប់ផ្តើម ពីម៉ោង៦ល្ងាចតទៅ នៅសង្វៀនប៉ុស្តិ៍លេខ៥ (ព្រែកកំពិស) ដណ្តើមពានរង្វាន់«សម្តេចពិជ័យសេនា»ដែលមានតម្លៃស្មើផ្ទះវីឡាមួយខ្នង និងប្រាក់រង្វាន់អមខ្សែក្រវាត់រាប់លានរៀល៕ ប្រភព៖ Thmey Thmey

Read More

ហេតុតែខ្លួនជាតារាល្បីពិតជាសមណាស់! ខួបកំណើត ៣៥ ឆ្នាំ ឱក សុគន្ធកញ្ញា ដើរលេងចាយជីវិតហាយសូរនៅឯ…

ថ្មីៗនេះ ឱក សុគន្ធកញ្ញា បាននាំស្វាមី និង កូនប្រុសបណ្ដូលចិត្តធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីប្រទេសអូស្រ្តាលីដើម្បីជួបជុំអ្នកម្ដាយជាទីស្រឡាញ់ និង ប្អូនៗ ហើយគ្រាន់តែបានជួបជុំគ្នាភ្លាម គេឃើញកំពូលតារាចម្រៀងស្រីរូបនេះរត់ទៅឱបផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ បង្ហាញពីក្ដីនឹករឭកជាពន់ពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឱក សុគន្ធកញ្ញា និង ស្វាមី បាននាំកូនប្រុសជិះយន្តហោះធ្វើដំណើរទៅកាន់ទឹកដីអូស្រ្តាលីលើកនេះមិនមែនជារឿងចៃដន្យនោះទេ គឺកំពូលតារាចម្រៀងស្រីរូបនេះ ហោះហើរទៅក្រៅប្រទេសលើកនេះ ដើម្បីឆ្លងខួបកំណើតអាយុ ៣៤ ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឱក សុគន្ធកញ្ញា និង ស្វាមី បាននាំកូនប្រុសជិះយន្តហោះធ្វើដំណើរទៅកាន់ទឹកដីអូស្រ្តាលីលើកនេះមិនមែនជារឿងចៃដន្យនោះទេ គឺកំពូលតារាចម្រៀងស្រីរូបនេះ ហោះហើរទៅក្រៅប្រទេសលើកនេះ ដើម្បីឆ្លងខួបកំណើតអាយុ ៣៤ ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឱក សុគន្ធកញ្ញា បានបង្ហាញសកម្មភាពខ្លះៗនៅលើទឹកដីអូស្រ្តាលីពោរពេញដោយក្ដីសុខនៅលើបណ្ដាញសង្គមក្នុងថ្ងៃខួបកំណើត ក្នុងនោះអ្នកនាងបានរៀបរាប់ថា ៖ «កំពូលមនុស្សនៅក្នុងជីវិតរបស់ខ្ញុំ Happy birthday to me អរគុណពាក្យជូនពររបស់អ្នកទាំងអស់គ្នា»៕ ប្រភព៖ ប្រជាប្រ័យ

Read More

សប្បាយទៀតហើយឆ្នាំនេះកុំភ្លេចបងប្អូន! ខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ មិនបានទៅពិតជា…

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ នៅសៅរ៍-អាទិត្យ ទី២៩-៣០ ខែតុលា ឆ្នាំ២០២២។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើកឡើងនាឱកាសនោះ លោក ម៉ែន វិបុល បានបញ្ជាក់ថា ដើម្បីរៀបចំពិធីប្រណាំងទូកនេះ ឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងបង្កបរិយាកាសជូន ប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកអភិបាលខេត្ត ក៏បានថ្លែងណែនាំដល់អនុគណៈកម្មការទាំងអស់ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីពន្លឿន លើការងារ ទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលាផងដែរ៕ ប្រភព៖ Fresh News

Read More

តារាស្រីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះសារខកចិត្ត ព្រោះរឿងហេតុផលមួយនេះ…

ថ្មីៗនេះ ពិធីការិនីល្បីឈ្មោះ ហ៊ិន ចាន់នីរ័ត្ន ធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈបានឃើញលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងបានបង្ហោះសារប្លែកហាក់ដូចចង់បង្ហាញអារម្មណ៍ខកចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះនរណាម្នាក់ ដែលនាងខំធ្វើល្អ គិតល្អចំពោះគេ ប៉ុន្តែបែរជាទទួលរឿងខកចិត្តដោយគេគិតអវិជ្ជមានចំពោះនាងវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានសរសេររៀបរាប់ភ្ជាប់ជាមួយនឹងរូបភាពថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «គិតពីគេល្អរហូត តែចុងក្រោយ… នេះជាមេរៀន យើងគិតពីប្រយោជន៍ដើម្បីគេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែគេបែរជាគិតអវិជ្ជមានវិញមកលើយើង។ កុំអត្មានិយមពេក»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់ពិធីការិនីរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបញ្ចេញមតិបង្ហាញអារម្មណ៍ចម្លែកចិត្ត ព្រមទាំងធ្វើការសួរនាំបង្ហាញការព្រួយបារម្ភចំពោះនាងគ្រប់គ្នាផងដែរ៕ ប្រភព៖ ប្រជាប្រ័យ

Read More

កាយវិការដ៏ម៉ឺងម៉ាត់របស់ Ronaldo នៅពេល Saka ស៊ុតតាមស្មើថ្ងៃមុន គេយល់ថាគាត់ពិតជាសក្តិសមធ្វើជាប្រធានក្រុមខ្លាំងណាស់ (មានវីដេអូ)

បរទេស៖ តាមរយៈកាយវិការដ៏ម៉ឺងម៉ាត់របស់ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo នៅពេល Bukayo Saka ស៊ុតតាមស្មើឱ្យ Arsenal នៅក្នុងជំនួបទល់ Manchester United ថ្ងៃទី៤ខែកញ្ញាកន្លងទៅធ្វើឱ្យគេយល់ថាគាត់ពិតជាសក្តិសមធ្វើជាប្រធានក្រុមថ្មីរបស់ក្រុម បិសាចក្រហមខ្លាំងណាស់។ ជាការពិតណាស់ នៅក្នុងជំនួបសប្តាហ៍ទី ៦ នៃក្របខណ្ឌ Premier League កាលពីយប់ថ្ងៃ អាទិត្យ ទី ៤ កន្លងទៅ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ១, ខណៈលទ្ធផលបែបនេះ ក្រុមបិសាចក្រហមបានក្លាយជាក្រុមដំបូងគេ ដែលបានបំបាក់ភាពមិនដែលចាញ់របស់ក្រុមកាំភ្លើងធំក្នុងរយៈពេល ៦ ប្រកួតចុងក្រោយ។ យ៉ាងណាមិញ សម្រាប់ការប្រកួតខាងលើ គេក៏ចាប់អារម្មណ៍ខ្លាំងអំពីសកម្មភាពរបស់ Ronaldo នៅក្នុងវគ្គទី ២ ផងដែរ បន្ទាប់ពីគាត់ប្តូរចូលជំនួស Antony, ខណៈពេលដែល Saka ស៊ុតគ្រាប់តាមស្មើឱ្យ Arsenal នៅនាទីទី ៦០ គេបានឃើញខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ បានដាស់តឿន និងពង្រឹងស្មារតីមិត្តរួមក្រុមឱ្យមានការខំប្រឹងត្រឡប់មកវិញ ដែលនេះពិតជាសក្តិសមជាទង្វើររបស់អ្នកដឹកនាំខ្លាំងណាស់៕ Loved this from Cristiano Ronaldo after Arsenal equalised. A LEADER.. #mufcpic.twitter.com/uTvXaViImf — UtdFaithfuls (@UtdFaithfuls) September 5, 2022

Read More

លោកតា វ៉ិចទ័រ និយាយចំៗរឿងការសម្ដែងរបស់ គឹម លីហ្សា ក្រោយខកខានប្រឡូកសិល្បៈច្រើនឆ្នាំ

អស់រយៈពេលច្រើនឆ្នាំមកហើយដែលអ្នកនាង គឹម លីហ្សា ខកខានបង្ហាញវត្តមានសម្ដែងខ្សែភាពយន្ត ឬ MV បទចម្រៀងផ្សេងៗ ពោលគឺចាប់តាំងពីតារាស្រីរូបនេះបានរៀបការស្វាមីទៅរស់នៅប្រទេសអូស្រ្តាលី និង បានក្លាយជាម្ដាយរបស់កូនៗទាំង ២ មក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាប៉ុន្មានឆ្នាំចុងក្រោយនេះ គឹម លីហ្សា បាននាំស្វាមី និង កូនៗត្រឡប់មករស់នៅស្រុកខ្មែរវិញក៏ពិតមែន ប៉ុន្ដែម្ដងម្កាលប៉ុណ្ណោះដែលគេឃើញ គឹម លីហ្សា ចូលរួមកម្មវិធីផ្សេងៗនៅតាមកញ្ចក់ទូរទស្សន៍ ព្រោះថាបច្ចុប្បន្នតារាស្រីសាច់សខ្ចីរូបនេះ គឺជាថៅកែស្រីវ័យក្មេងដែលមានមុខជំនួញដ៏មមាញឹកក្នុងដៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទើបតែថ្មីៗនេះប៉ុណ្ណោះគេឃើញអ្នកនាង គឹម លីហ្សា ចូលរួមសម្ដែងជាមួយក្រុមកំប្លែង នាយពាក់មី ដោយមានការដឹកនាំសម្ដែងដោយលោកតា វ៉ិចទ័រ ធ្វើឱ្យមានការចាប់អារម្មណ៍ចង់តាមដានយ៉ាងច្រើនពីបណ្ដា ទស្សនិកជន។ ក្នុងនោះ លោកតា វ៉ិចទ័រ បានកោតសរសើរនូវភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់អ្នកនាង គឹម លីហ្សា ហើយថែមទាំងបញ្ជាក់ថានឹងបានរួមការងារជាមួយគ្នាយូរអង្វែងទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផលិតករដ៏ល្បីលោកតា វ៉ិចទ័រ បានលើកសរសើរចំពោះ គឹម លីហ្សា ថា ៖ «បងសូមសរសើរចំពោះការសម្ដែងរបស់ប្អូន ប្អូនសម្ដែងសមខ្លាំងណាស់។ បងអរគុណ យើងនឹងធ្វើការជាមួយគ្នាតទៅទៀតយូរអង្វែង»៕ ប្រភព៖ ប្រជាប្រ័យ

Read More