ព្រះអើយ! ក្មេងអាយុ ៤ ឆ្នាំម្នាក់ល-ង់ទឹកអូរព្រំដែន ក្រុមការងារកម្ពុជា-ថៃកំពុងរាវរករក តែមិនទាន់ឃើញ

រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងពីករណីក្មេងប្រុសអាយុ ០៤ ឆ្នាំម្នាក់ បានលង់ទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ថិតត្រង់ចំណុចក្រោយផ្សារមង្គល ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ កាលពីវេលាម៉ោង ១:០០ រសៀលកន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងរឿងនេះ នៅវេលាម៉ោង ៩ យប់ ថ្ងៃកើតហេតុ លោក គាត ហ៊ុល អភិបាលក្រុងបានមានវត្តមានជាមួយសមត្ថកិច្ចពាក់ព័ន្ធ និង ក្រុមការងារជួយសង្គ្រោះរបស់ស្រុកអារញ្ញ ប្រទេសថៃ បានចុះរាវរកក្មេងប្រុសឈ្មោះ ឡៃ ម៉េងស៊ឺ អាយុ ៤ ឆ្នាំ ដែលមានឪពុកឈ្មោះ លឿន ឡៃ ម្ដាយឈ្មោះ ចិន សាវុន ខណៈរហូតដល់ម៉ោងនេះ មិនទាន់រកសាកសពឃើញនៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះរឿងនេះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានសូមឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះក្មេងលេងទឹក ជាពិសេសសត្វមានពិស ក្នុងរដូវទឹកជំនន់នេះ៕

Read More

នៅចាំគាត់ទេ? កន្លងផុតជាង ២០ ឆ្នាំ ឥលូវនាងតូចច្រៀងបទ «តាក់ទីងណឹងៗ» ធំពេញរូបរាង ស្រស់ស្អាតណាស់

ជឿថាមហាជនភាគច្រើនប្រាកដជាធ្លាប់បានឮ និង ស្ដាប់បទ «តាក់ទីងណឹងៗ» មិនខាន ដោយប្រិយមិត្តខ្លះថែមទាំងចេះច្រៀងតាមយកទៅលួងកូនតូចៗទៀតផង ព្រោះបទចម្រៀងដែលផុសចេញពីស្ប៉តពាណិជ្ជកម្មដ៏ល្បីមួយបទនេះ ស្ដាប់ទៅពីរោះបែបឃ្យូដៗគួរឱ្យស្រឡាញ់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្លាប់តែស្ដាប់សំឡេង និង ឃើញរូបរាងរបស់នាងតូចច្រៀងបទចម្រៀងខាងលើដែលមានមុខមូលក្រឡង់ៗគួរឱ្យក្នាញ់ តែជឿថាប្រិយមិត្តភាគច្រើនពុំសូវជាបានឃើញរូបរាង និង មុខមាត់នាងតូចរូបនេះពេលធំឡើងឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់កន្លងហួសជាង ២០ ឆ្នាំ នាងតូចច្រៀងបទ «តាក់ទីងណឹងៗ» ពេលនេះបានធំពេញរូបពេញរាងក្លាយជាស្រីស្អាតម្នាក់ដែលជាទីចាប់អារម្មណ៍ពីសំណាក់មនុស្សជុំវិញខ្លួន៕

Read More

ស្លុ.តចិត្ត! អ្នករាំដែលត្រូវផ្ទាំង LED ទម្ងន់ ៦០០ Kg ធ្លាក់សង្កត់ពីលើ គ្មានសង្ឃឹមនឹងជាសះស្បើយ

យោងតាមការចុះផ្សាយរបស់ HK01 នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២២ បានរាយការណ៍អំពីព័ត៌មានថ្មីបន្តថា ឪពុករបស់ A Mo ដែលជនរងគ្រោះក្នុងឧបទ្ទវហេតុ​ធ្លាក់​ផ្ទាំង​​អេក្រង់ LED ​ទម្ងន់ ៦០០ គីឡូក្រាម ​សង្កត់ពី​លើ ​បានសរសេរ​សំបុត្រដ៏វែងមួយ​ចែករំលែកអំពីស្ថានភាព​លំបាក​របស់កូនប្រុសគាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើប្រភពដដែលបន្តថា អត្ថន័យក្នុងសំបុត្របាននិយាយរៀបរាប់ថា គ្រូពេទ្យបានកំណត់ថា ៩៥ភាគរយ ដែល A Mo អាចនឹងពិការ ដោយមិនអាចកម្រើកបានដូចពីមុន។ ហើយក្រុមគ្រួសារបានងាកមកប្រើវិធីចាក់ម្ជុលវិទ្យាសាស្ត្រ ដើម្បីបន្តក្តីសង្ឃឹមជួយលោកឱ្យមានស្ថានភាពប្រសើរឡើងវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «កាលពីសប្តាហ៍មុន នៅពេលដែលខ្ញុំឮគ្រូពេទ្យបង្ហាញពីលទ្ធផលនៃការព្យាបាល​របស់កូន​ប្រុសខ្ញុំ ​ធ្វើឱ្យបេះដូង​ខ្ញុំចង់គាំង។ ​ខ្ញុំមានអារម្មណ៍ថា ​ក្តីសង្ឃឹមទាំង​អស់ត្រូវ​បាន​រលាយ​ទៅ។ ​គ្រូពេទ្យទាំងជនជាតិចិន ​និង ​បរទេស ​សុទ្ធតែនិយាយ​ថា ឱកាសនៃការជាសះស្បើយ​របស់ A Mo ​គឺត្រឹមតែ ៥ ភាគរយប៉ុណ្ណោះ។ នៅពេលដែល ខ្ញុំ ឈរ​ក្បែរ​គ្រែរបស់ A Mo សម្លឹងមើលកូនប្រុសរបស់ខ្ញុំ ពេលនេះបានត្រឹមតែអស់សង្ឃឹម និងសម្លឹងមើលពិដានផ្ទះ ពួកគេយើងពិតជាជូរចត់បំផុត»។ បន្ថែមពីលើនេះ ឪពុករបស់អ្នករាំរូបនេះ បានបន្តថា ដោយសារពាក់ខ្សែនឹងកយូរពេក ធ្វើឱ្យកូនប្រុស​ឈឺក្បាល ​ប៉ះពាល់ដល់​ការគេង។ ​គាត់ក៏មិនអាច​ដោះបំពង់​​អុកស៊ី​ហ្សែន​បាន​ទាំង​ស្រុងដែរ ​ព្រោះពេលខ្លះ​កូនគាត់នៅមិន​អាចអាចដក​ដង្ហើមបាន​ដោយខ្លួនឯងនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកផងដែរថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ​កម្មវិធី Hong Kong showbiz ​មានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំងចំពោះឧប្បត្តិហេតុ​​នៅលើឆាកអំឡុង​ពេលសម្តែង​របស់​ក្រុម ​Mirror។ ​ដោយអេក្រង់ LED ទម្ងន់ ​៦០០គីឡូក្រាម ​ស្រាប់តែដាច់ធ្លាក់​សង្កត់កណ្តាល​ឆាក ​ប៉ះលើអ្នករាំចំនួន ២ នាក់ ​ដោយម្នាក់រងរបួស​ស្រាល ​និងម្នាក់​ទៀត​ជា ​A Mo ​រងរបួសធ្ងន់ ​ព្រោះត្រូវផ្ទាំង​អេក្រង់សង្កត់​ពីលើយ៉ាងពេញទំហឹង៕

Read More

អុញ !នារីម្នាក់ចង់បានចិញ្ចើមថ្មី មុនដើរលេង មានអី ស្រាប់តែលែងហ៊ានចេញពីផ្ទះ

ស្ត្រីជនជាតិថៃម្នាក់ អាយុ៣២ឆ្នាំ មានបំណងចង់បានចិញ្ចើមថ្មី ដើម្បីលើកសម្រស់ឲ្យស្រស់ស្អាតមួយកម្រិតទៀត ទើបសម្រេចចិត្តទៅសាក់ចិញ្ចើម ដែលជាលទ្ធផលចេញមក មិនដូចចិត្តរបស់នាងចង់បានឡើយ និងធ្វើឲ្យនាងពិបាកចិត្តជាខ្លាំង រួមទាំងបាត់បង់ទំនុកចិត្ត មិនហ៊ានទៅណាមកណាអស់រយៈពេលជាងមួយឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង អ្នកនាង Nipapron Meeking បានទៅសាក់ចិញ្ចើមនៅគ្លីនិកមួយកន្លែង ក្នុងខេត្ត Rayong ភាគខាងកើតនៃប្រទេសថៃ បន្ទាប់ពីមិត្តភក្ដិម្នាក់ បានណែនាំឲ្យស្គាល់គ្លីនិកផ្ទាល់តែម្ដង មុនពេលនាងរៀបគម្រោងធ្វើដំណើរកម្សាន្តជាមួយមិត្តភក្ដិមួយក្រុម។ ប៉ុន្ដែលុះពេលសាក់ចិញ្ចើមហើយក្នុងតម្លៃ១,៥០០បាត (ប្រមាណ៤០ដុល្លារអាមេរិក) នាងមានការភ្ញាក់ផ្អើលជាខ្លាំង និងមិនសុខចិត្តទេ ព្រោះចិញ្ចើមធំៗចំនួនពីរ ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅលើចិញ្ចើមកំណើតរបស់នាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ ម្ចាស់គ្លីនិក បានសន្យា និងលួងលោមជាមួយនាងថា នឹងលុបចិញ្ចើមឲ្យបានស្អាតវិញ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃក្រោយ ស្រាប់តែគ្លីនិកបិទទ្វារ ខណៈមិនអាចទំនាក់ទំនងបានឡើយ។ យ៉ាងណាមិញ កាលពីសប្ដាហ៍មុន មានម្ចាស់គ្លីនិកកែសម្ផស្សមួយផ្សេងទៀត បានផ្ដល់សេវាកម្មលុបសាក់ចិញ្ចឹមឲ្យនាងដោយឥតគិតថ្លៃ ដែលធ្វើឲ្យសម្រស់របស់នាងវិលត្រឡប់ទៅរកសភាពដើមវិញផងដែរ។ ហើយប្រសិនបើគិតថ្លៃសេវា នឹងត្រូវអស់ចំនួន១៥,០០០បាតឯណោះ (ប្រមាណ៤០៩ដុល្លារអាមេរិក)៕

Read More

ក្តៅៗ! ​ក្រុមហ៊ុន​របស់ Psy ​កំពុងត្រូវបានស៊ើប​អង្កេត​ជុំវិញការស្លា.-ប់​បុគ្គលិក ​អំឡុង​ប្រគំតន្ត្រី​

យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា បុគ្គលិកម្នាក់មានអាយុ ២០ឆ្នាំ ត្រូវបានដួលស្លាប់ ខណៈកំពុង​រុះរើឆាក ​«Summer Swag» ​បន្ទាប់ពីការប្រគំ​តន្ត្រីរបស់ ​Psy នៅទីក្រុង Gangneung ​កាលពីថ្ងៃទី ៣០ ខែកក្កដា ​ឆ្នាំ២០២២។ ​ដោយត្រូវបានគេនិយាយថា ​បុគ្គលិករូបនេះមិនបាន​ត្រូវគេផ្តល់​ឧបករណ៍​សុវត្ថិភាព​ជាចាំបាច់ទេ​ ទោះ​បី​ជា​​អាកាស​ធាតុមិន​អំណោយផល​ក៏ដោយ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប្រសិនបើជាការពិតមែន ក្រុមហ៊ុន P Nation បានបំពានច្បាប់ស្តីពីសុវត្ថិភាពឧស្សាហកម្ម និងសុខភាព ដែលចែងថា៖ «ការងារនៅខាងក្រៅ​នឹង​ត្រូវ​បញ្ឈប់ ​ក្នុងអំឡុងពេលអាកាស​ធាតុមាន​បញ្ហាខ្លាំង»។ ​ក្នុងគ្រាដែល​បុគ្គលិកស្លាប់​បាត់បង់ជីវិត​នោះ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ ក្រុមហ៊ុន P Nation ក៏បានបញ្ជាក់ថា៖ «យើងនឹងប្រឹងប្រែងឱ្យអស់​ពីសមត្ថភាព ដើម្បីបង្កើត​វិធានការការពារ​កុំឱ្យគ្រោះថ្នាក់​បែបនេះ​​កើតឡើង​​ដោយ​ស្មារ​តី​​ទទួល​​​ខុសត្រូវ»។ ​ទោះជាយ៉ាងណា នាយកដ្ឋានការងារ បានចេញដីកាទៅកាន់ក្រុមហ៊ុនរបស់លោក Psy ពីបទរំលោភលើច្បាប់សុវត្ថិភាពឧស្សាហកម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា នៅក្នុងព័ត៌មានដែលពាក់ព័ន្ធនឹងព្រឹត្តិ​ការណ៍ ​«Summer Swag» ​ពីមុន ​ក៏ធ្លាប់ត្រូវ​បាន​រងការ​​រិះគន់ចំពោះ​​បរិមាណ​ទឹក​ដែល​​ប្រើលើ​​ទស្សនិក​ជន​ច្រើន ​​​ចំពេល​មានគ្រោះ​រាំង​ស្ងួតនៅ​ក្នុង​​ប្រទេស​កូរ៉េខាងត្បូង។ ​​មិន​ត្រឹម​តែ​​ប៉ុណ្ណោះ ​​អ្នកចូលរួម​ទស្សនា​​ក្នុងការ​ប្រគំតន្ត្រីនេះ ​​ជាច្រើននាក់បាន​​ធ្វើតេស្តរក​ឃើញ​មាន​វិជ្ជមាន​កូវីដ-១៩ ​​ផងដែរ៕​

Read More

កូនស្រីរបស់ តារាស្រីខ្មែរ ៧ ដួងនេះ ឥឡូវធំៗអស់ហើយ ឯរូបរាងមុខមាត់ ស្រស់ស្អាតខ្លាំងណាស់

មហាជនអ្នកគាំទ្រវិស័យសិល្បៈ និងតាមដានរាល់ជីវិតឯកជនរបស់ តារាប្រុសស្រីខ្មែរ នាបច្ចុប្បន្ននេះ ច្បាស់ជាបានជ្រាបហើយថា មានតារាប្រុសស្រីខ្មែរជាច្រើនដួង បានរៀបការសាងគ្រួសារជាច្រើនឆ្នាំកន្លងទៅហើយ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រីរៀងៗខ្លួន ដែលគិតមកដល់ពេលនេះ ធំៗពេញរូបពេញរាងអស់ទៅហើយ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំមហាជនទៅចាប់អារម្មណ៍ពី តារាស្រី ៧ ដួង ដែលភ្លេចៗខ្លួនពួកគេមានកូនស្រីធំៗទន្ទឹមខ្លួនទៅហើយ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតខ្លាំង អ្នកខ្លះមានមុខមាត់ស្រដៀងនឹងម៉ាក់ខ្លាំងទៀតផងដែរ។ តោះមកតាមដានទាំងអស់គ្នា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. យុគ ចិន្តា ពិធីការិនីដ៏ឆ្នើម យុគ ចិន្តា មានកូនស្រីជាទីស្រឡាញ់ម្នាក់ ឈ្មោះថា យុគ ដាពេជ្រ ហៅ ស្រីអម បច្ចុប្បន្ន នេះនាងធំពេញក្រមុំហើយ ដែលមានរូបរាងមុខមាត់ស្រស់ស្អាត ញញឹមស្រស់គួរឱ្យស្រឡាញ់ខ្លាំង ហើយរូបនាងមានអាយុ ១៨ ឆ្នាំហើយ។ ២. ស៊ឹម សូលីកា ពិធីការិនី ស៊ឹម សូលីកា ក៏មានកូនស្រីដ៏ស្រស់សោភាម្នាក់ដែរ មានមុខមាត់ស្រដៀងអ្នកនាងខ្លាំង ដែលមានឈ្មោះថា សុកាន ភីរៈណុច ហៅ សូលីណា ដែលពេលនេះ មានអាយុ ២០ ឆ្នាំហើយ។ ៣. សឿនផាន ផាភួង តារាសម្ដែងស្រី អ្នកនាង ផាន ផាភួង មានកូនស្រីសំណព្វចិត្តម្នាក់ មានរូបសម្រស់ស្រស់ផូរផង់ទាក់ទាញខ្លាំង និងគួរឱ្យស្រឡាញ់មិនចាញ់ម៉ាក់នោះទេ គឺមានឈ្មោះថា អាង សុជាតា ដែលពេលនេះ នាងមានអាយុ ១៩ ឆ្នាំហើយ។ ៤. ចន ច័ន្ទលក្ខិណា តារាសម្ដែងស្រី ចន ច័ន្ទលក្ខិណា មានកូនស្រីម្នាក់ឈ្មោះថាជូលី ដែលធំពេញរូបពេញរាងស្រស់ស្អាតមុខមាត់កាត់ដូចអ្នកនាងខ្លាំង ដែលពេលនេះ មានអាយុ ១៤ ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥. ស្រី លាភ…

Read More

សោកស្តាយ! បវរកញ្ញាភេទទី ៣ Chau Kim Sang បានទទួលមរណ.ភា-ព ទាំងក្មេងនៅឡើយ

កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដំណឹងមរណភាពរបស់​តារាបង្ហាញម៉ូដ ​Chau Kim Sang ​បានធ្វើឱ្យមហាជន​ជាច្រើនមានការ​សោកស្តាយ​យ៉ាងខ្លាំង។ ក្រោ​យ​​ពីតារាបង្ហាញ​ម៉ូដរូបនេះ ​តស៊ូប្រឆាំងជាមួយ​នឹងជំងឺមហារីក​ដំណាក់កាលចុង​ក្រោយមកយ៉ាងយូរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការចុះផ្សាយពី VTC News បានបញ្ជាក់ថា តារាម៉ូដែលរូបនេះ បានទទួលមរណភាពនៅឯផ្ទះ ក្នុងវ័យ ២៦ឆ្នាំ។ ដោយនៅលើបណ្តាញសង្គមផ្ទាល់របស់នាង ក៏​បាន​ប្រកាសកាន់ទុក្ខយ៉ាងក្រៀមក្រំផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកផងដែរថា បវរកញ្ញាភេទទី ៣ Chau Kim Sang កើតនៅឆ្នាំ ១៩៩៦ នៅខេត្ត អានយ៉ាង។ ហើយនៅអាយុ ១៨ឆ្នាំ នាងក៏បានសម្រេចចិត្តទៅរស់នៅ​ទីក្រុង​ហូជីមិញ ​ហើយបន្តក្តីស្រមៃក្លាយជាតារាបង្ហាញម៉ូដអាជីព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងចាប់ផ្ដើមត្រូវបានមហាជនស្គាល់ពេលចូលរួមកម្មវិធី «Miss International Queen ​Vietnam – ​Perfect ​Ambassador»។ ​ជាមួយនឹងសមត្ថភាព​​ដើរបង្ហាញ​ម៉ូដដ៏​ប៉ិន​ប្រសប់ ​​និងមន្តស្នេហ៍​ស៊ិចស៊ី តារាបង្ហាញម៉ូដភេទ​ទី៣ រូបនេះ ​ក៏ធ្លាប់បាន​ឈ្នះការរចនាម៉ូដ ​និងមានឱកាស​បង្ហាញខ្លួនក្នុងកម្មវិធី​ដើរម៉ូដជាច្រើន​ផងដែរ៕​

Read More

(វីដេអូ) ខ្លាចគេថាក្មួយចឺមសាវ៉ា ស្រាប់តែ អ្នកនាងអ៊ីត ចេញមកនិយាយ រឿងស្នេហាប្រេះឆារបស់ នាយចឺម បែបនេះ

ជាការពិតដូចដែល បងប្អូនមួយចំនួនបានជ្រាបហើយថា កាលពីថ្មីៗនេះ អ្នកនាង សេង សុឃីម ដែលមហាជនជាច្រើនបានស្គាល់ថាជាមិត្តស្រីរបស់ លោក ចឺម បានបង្ហោះសារជាសាធារណៈប្រកាសពីការចែកផ្លូវរវាងទំនាក់ទំនងស្នេហា របស់ខ្លួនជាងមួយឆ្នាំមកនេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ក្នុងអត្ថន័យសារនោះអ្នកនាងក៏បាន រៀបរាប់ការបែកបាក់ដោយសារតែ ខាងនាយចឺម មានអ្នកទីបី ធ្វើឲ្យនាងដេកយំរាល់ថ្ងៃអស់រយៈពេល ជាងបួនខែចុងក្រោយនេះ។ មិនតែប៉ុណ្ណោះ អ្នកនាង សេង សុឃីម នៅតែបន្តបង្ហោះនៅសារសេធៗ ក៏ដូចជាព្យាយាមបង្ហាញថា នាយចឺម ជាអ្នកក្បត់ចិត្តរូបនាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក សម្រាប់នាយ ចឺម ហាក់ស្ងប់ស្ងាត់ មិនមានការតបតអ្វីទាំងអស់ចំពោះរឿងរ៉ាវស្នេហាប្រេះឆាមួយនេះ។ ផ្ទុយទៅវិញ ស្រាប់តែ អ្នកនាង អុីត ដែលជាម្ដាយមីងរបស់ នាយចឺម ផ្ទាល់បានចេញមកនិយាយ ថាកុំឲ្យមានការគិតអាក្រក់តែម្ខាងៗ ចង់ឲ្យអ្នកទាំងពីដោះស្រាយគ្នាតាមសម្រួល មិនមែនមកបង្ហោះហែកហួរគ្នា ធ្វើឲ្យមហាជនគិតថា នាយចឺម ជាមនុស្សសាវ៉ា ស្រីច្រើន ដោយការលើកឡើងនេះ អ្នកនាងមិនមែនកាន់ជើងខាងក្មួយនោះឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងថា អ្នកនាង អុីត និយាយបកស្រាយយ៉ាងណាខ្លះចំពោះរឿងរ៉ាវ ទំនាក់ទំនងស្នេហាប្រេះឆារបស់ក្មួយ?

Read More

សាកសមជាIdol គំរូមែន! ទៅណា មកណា លីម តិចម៉េង មិនដែលភ្លេចក្រមាទេ តែងដាក់ជាប់ខ្លួនជានិច្ច

រូបភាពជាច្រើនសន្លឹក ក្រោមរូបភាព របស់តារាកំពុងឡើងកូដ លោក លីម តិចម៉េង យកក្រមាទៅតាមខ្លួន គ្រប់ទីកន្លែង មិនថាឡើងលើឆាក បានចែកចាយនៅលើបណ្តាញសង្គម របស់ប្រុសរូបនេះ កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រូបភាពប៉ុន្មានសន្លឹករបស់ តារាប្រុសវ័យក្មេងរូបនេះ បានធ្វើឲ្យមហាជន មានការទាក់ទាញជាខ្លាំង ផងដែរ ទៅនឹងរូបលោក យកក្រមាបង់ក គ្រប់ទីកន្លែងបែបនេះ ដែលកម្រឃើញណាស់ ជាពិសេស យុវវ័យទាន់សម័យនាពេលបច្ចុប្បន្ន យកមកបង់ក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៀតសោត ព្រោះតែសកម្មភាពបែបនេះ ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ មានការកោតសរសើរជាខ្លាំង នៃ​រូបសន្លឹក ប៉ុន្មានប៉ុស្តិ៍ លោក តិចម៉េង មិនដែលភ្លេចឡើយ ពីកំណើត ជាអ្នកខេត្ត ទោះឡើងមកនៅទីក្រុង រហូតដល់បានក្លាយជាតារាមានប្រជាប្រិយភាព ក៏លោកមិនដែលភ្លេចឡើង ក្រមាបង់កបែបនេះ៕

Read More

​តំបន់​​​មួយ​ចំនួន​​​មាន​ការ​​រអាក់​​រអួល​​​ ព្រោះមានករណី​ឆេះ​​ឧបករណ៍​​គន្លឹះ ​​C​apa​citor ​​​Bank

យោងតាមការចុះផ្សាយចេញពីផេកផ្លូវការរបស់ «អគ្គិសនីកម្ពុជា» នៅថ្ងៃទី ​០៣ ខែកញ្ញា ​ឆ្នាំ២០២២ បានជម្រាប​ជូនសាធារណ​ជនឱ្យបានដឹងថា ​នៅម៉ោង ​១៤:០៣ នាទី​រសៀល ​មានករណី​ឆេះឧបករណ៍​គន្លឹះ ​Capacitor Bank ​ក្នុងអនុស្ថានីយ​តង់ស្យុងខ្ពស់​កោះពេជ្រ ​ដែលមានទី​តាំងនៅ​រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុនេះ បានធ្វើឱ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារ​ប្រព័ន្ធផ្គត់​ផ្គង់ទាំង​មូល ​ដែលធ្វើឱ្យមាន​ការរអាក់រអួល​ក្នុងការផ្គត់ផ្គង់​ចរន្តអគ្គិសនី ​នៅ​តាម​​តំបន់មួយ​ចំនួន៕​

Read More