ទម្លាប់ខុសមួយចំនួន ដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញរួច

ក្រៅពីដុសធ្មេញឲ្យបានត្រឹមត្រូវ នៅមានអាកប្បកិរិយាមួយចំនួនដែលមនុស្សគ្រប់គ្នា​មិនគួរធ្វើ បន្ទាប់ពីដុសធ្មេញរួច។ពេទ្យធ្មេញ Narawan cheowwit នៃ​មន្ទីរពេទ្យ

Siriraj បាន​និយាយថា វាជាការសំខាន់ដើម្បី កំណត់ពីសារសំខាន់នៃសារធាតុ fluoride ដែលមនុស្សជាច្រើន​មិន​ដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

fluoride គឺជាធាតុមួយក្នុងចំណោមធាតុសំខាន់ទាំង ៥ ក្នុងការការពារការពុកធ្មេញ ​រួមមានការសម្អាត​ធ្មេញ​ ដោយ​ដុសធ្មេញ​បាន​ត្រឹមត្រូវ។

ការមិនអើពើនឹងសារៈសំខាន់នៃ fluoride នៅក្នុងថ្នាំដុសធ្មេញ​ អាចបណ្តាល​ឲ្យ​ធ្មេញ​មិនត្រូវបានការពារ​ពេញលេញ​ពី​ការពុកធ្មេញ។ ទោះបីយើងដុសធ្មេញជាប្រចាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ដោយ។

តើ fluoride ​គឺជាអ្វី?

fluoride គឺជាសារធាតុរ៉ែមួយប្រភេទដែលមានប្រសិទ្ធភាពក្នុងការការពារការពុកធ្មេញ។ fluoride ត្រូវ​បាន​ប្រើ​ដើម្បី​ទាក់ទង​ផ្ទៃ​ធ្មេញ​ ដែល​អាច​ធ្វើ​បាន​ដោយ​ដុស​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្មេញ​របស់​អ្នក​ជាមួយថ្នាំដុស​ធ្មេញ​ដែល​មាន​សារជាតិ fluoride ។

ទម្លាប់ខុសដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញភ្លាមៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលមនុស្សជាច្រើន ប្រហែលមិនបានដឹងនោះគឺថា​ បន្ទាប់ពីដុសធ្មេញរួច អ្នកគួរ​តែ​ខ្ពុរមាត់​ជាមួយ​ទឹក​អំបិល​មួយ​សន្ទុះ​ ហើយកុំពិសារទឹក​បន្ទាប់ពីដុសធ្មេញយ៉ាងតិច

៣០ នាទី​ដើម្បីឲ្យ fluoride ស្ថិត​នៅ​ក្នុង​មាត់​បាន​យូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានេះផងដែរ មុនពេលដុសធ្មេញ កុំជ្រលក់ថ្នាំដុសធ្មេញ​ជាមួយទឹក​មុនពេលដុសធ្មេញ ដើម្បី​ជួយ​បង្កើត​ពពុះ។ ទឹក​អាច​កាត់​បន្ថយ​បរិមាណ fluoride នៅ​ក្នុង​ថ្នាំ​

ដុសធ្មេញ​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​គុណភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើមានគ្រោះ ថ្នាក់នៃការប្រើប្រាស់ fluoride ទេ ? ការសិក្សាបានបង្ហាញថា ការប៉ះពាល់នឹង fluoride ក្នុងទម្រង់និងទំហំត្រឹមត្រូវក្នុងរយៈពេលយូរ គឺមិនបង្ក

អន្តរាយទេ​ ហើយមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើតឡើងនៃ​ជំងឺជាប្រព័ន្ធនិងជំងឺ​មហារីក​ប្រភេទ​ណា​មួយ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយការប្រើប្រាស់តែ fluoride តែមួយមុខមិនអាចការពារការពុកធ្មេញបានទេ។ ដូច្នេះ​យើងត្រូវសម្អាតធ្មេញ​ដោយដុសធ្មេញនិងខ្ពុរមាត់​តាមរបៀបត្រឹមត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការកែទំលាប់នៃរបបអាហារកាត់បន្ថយអាហារផ្អែមឬស្អិត និងទៅជួបពេទ្យធ្មេញ ដើម្បីពិនិត្យធ្មេញឲ្យ​បានទៀងទាត់រៀងរាល់ ៦ ខែម្តង។ ចងចាំថា​អ្នក​មាន​ធ្មេញរឹងមាំ​

នឹង​ត្រូវ​បាន ​ប្រើ​ដើម្បី​ទំពា​អាហារ​អស់​មួយ​ជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook