ហាមដាច់ខាត !! ភេសជ្ជៈទាំងអស់នេះ​ដែលមិនគួរកុមារទទួលទាន បើមិនចង់ស្តាយក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា «ទឹក» គឺពិតជាសំខាន់សម្រាប់ជីវិត ជាពិសេសសំខាន់សម្រាប់ការលូតលាស់របស់ក្មេងតូចៗ ។ នេះបើ

តាមការពន្យល់របស់វេជ្ជបណ្ឌិត ញ៉ែម ច័ន្ទវលក្ខណ៍ ដែលជាគ្រូពេទ្យជំនាញឯកទេសកុមារ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះ និង

ព្យាបាលជំងឺអនឡាញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើទឹកទាំងអស់ ឬក៏ភេសជ្ជៈមួយចំនួនសុទ្ធតែល្អសម្រាប់កុមារមែនទេ ? ខាងក្រោមនេះ ជាការពន្យល់បន្ថែមរបស់វេជ្ជបណ្ឌិត ញ៉ែម ច័ន្ទវលក្ខណ៍ អំពី

ភេសជ្ជៈមួយចំនួនដែលកុមារគួរតែចៀសវាង ឬ មិនគួរទទួលទានញឹកញាប់ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ ទឹកក្រូច សូដា និងភេសជ្ជៈមានជាតិផ្អែម

ភេសជ្ជៈប្រភេទនេះមានរាប់បញ្ចូលទាំងភេសជ្ជៈប៉ូវកម្លាំង ទឹកដោះគោផ្អែម និងទឹកតែបៃតងផ្អែមៗ ។ សម្រាប់ជាឯកសារយោង សមាគមបេះដូង

អាមេរិក (AHA) បានណែនាំថា ក្មេងអាយុចន្លោះពី ២ ឆ្នាំ ទៅ ៨ ឆ្នាំ អាចទទួលទានជាតិស្ករបានក្រោម ២៥ ក្រាម ក្នុងមួយថ្ងៃ ។ សម្រាប់ភេសជ្ជៈ

ដែលបានរៀបរាប់ខាងលើ គឺភាគច្រើនមានជាតិស្ករលើសពីនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភេសជ្ជៈដែលមានជាតិផ្អែម ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺខ្លាញ់ក្នុងថ្លើមចំពោះ

កុមារ ។ ម៉្យាងទៀតវាអាចធ្វើឱ្យក្មេងលើសទម្ងន់ និងបង្កជាជំងឺពុកធ្មេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ទឹកផ្លែឈើ

ទោះបីជាទឹកផ្លែឈើ ១០០% ផ្តល់នូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗក៏ដោយ ការទទួល ទានគួរតែត្រូវបានកំណត់ចំពោះបរិមាណដែលបានណែនាំសម្រាប់

កុមារ ។ បណ្ឌិត្យសភារោគកុមារអាមេរិក (AAP) បានណែនាំថា ក្មេងអាយុចន្លោះពី ១ ឆ្នាំ ទៅ ៦ ឆ្នាំ អាចផឹកទឹកផ្លែឈើចន្លោះពី ១២០ ទៅ ១៨០

មិល្លីលីត្រប៉ុណ្ណោះ ខណៈដែលក្មេងអាយុចន្លោះពី ៧ ឆ្នាំ ទៅ ១៨ ឆ្នាំ អាចផឹកបានពី ២៣៦ ទៅ ៣៥៥ មិល្លីលីត្រ ។ ការទទួលទានលើសពីនេះ អាចបង្ក

ទៅជាជំងឺធាត់ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន

ក្មេងតូចៗ ដែលផឹកភេសជ្ជមានជាតិកាហ្វេអ៊ីនច្រើន ដូចជាទឹកក្រូចសូដា កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំង អាចជះឥទ្ធិពលអាក្រក់ដល់សុខភាព ។ ជាតិកា

ហ្វេអ៊ីនអាចបណ្តាលឱ្យវិលមុខ ចង្វាក់បេះដូងលោតឡើងខ្ពស់ សម្ពាធឈា.មកើន ថប់បារម្ភ និងរំខានដល់ដំណេកចំពោះកុមារ ។ AAP បានកំណត់ថា

កុមារអាយុក្រោម ១២ ឆ្នាំ ត្រូវចៀសវាងពីភេសជ្ជៈទាំងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា មិនមែនឱ្យតែជាតិទឹកអាចទទួលទានបានទាំងអស់នោះទេ ។ កុមារគួរតែផឹកទឹកស្អាតឱ្យបានច្រើន​ គឺ​ផឹកទឹកឆ្អិនឱ្យបាន ៨

កែវ​ក្នុងមួយថ្ងៃ​ ដើម្បីចៀសវាងពីការខ្វះជាតិទឹក ដែលធ្វើឱ្យប៉ះពា.ល់ដល់ការលូតលាស់របស់កុមារ ៕