បានស្ដាប់ហើយធ្វើឲ្យព្រឺសម្បុរ !!! ពេលនេះ លោកស្រី ទ្រីដាណាទម្លាយរឿងក្មេងស្រីស្លៀកពាក់ប្លែកៗ និងមានកាយវិការប្លែកៗនៅតាមតំបន់ប្រាសាទបុរាណហើយត្រូវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ដាប់រួចព្រឺសម្បុរ !!! ដឹងច្បាស់ហើយ លោកស្រី ទ្រីដាណាទម្លាយរឿងក្មេងស្រីស្លៀកពាក់ប្លែកៗ និងមានកាយវិការប្លែកៗនៅតាមតំបន់ប្រាសាទបុរាណ

ហើយត្រូវ។​​ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២១ លោកស្រី ទ្រីដាណាបានបង្ហោះសារដ៏វែងអន្លាយមួយរៀបរាប់ពីរឿងក្មេងស្រីម្នាក់ដែលត្រូវគេចូលរួប ហើយ

ស្លៀកពាក់ប្លែកៗ ព្រមទាំងអោយគេហៅនាងថាព្រះនាងថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកស្រី ទ្រីដាណាបានរៀបរាប់ថា មានអារម្មណ៍ថាអាណិត ហើយក៏មានចម្ងល់ជាច្រើន ខ្ញុំស្ដាប់បងស្រីគាត់ហើយ ទើបដឹងរឿង មិនចាប់

អារម្មណ៍ទេកាលមុន តែអ្នកក្នុង Tiktok ចេះតែប្រាប់ថាឱ្យជួយគាត់ ហើយឃើញបងស្រីគាត់ឆាតមកខ្ញុំដែរ។ គ្រួសារគាត់លំបាកណាស់ ជួលផ្ទះគេនៅ

៣នាក់ ម្ដាយ ប្អូនស្រីក្នុងរូប និងបងស្រី ដែលថតនាងរាល់ថ្ងៃនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់ថ្ងៃ គ្រួសារប្អូនស្រីកំពុងខ្វះខាត ព្រោះប្អូនស្រីកាន់សីលជាប់ ហូបបួស ចូលចិត្តធ្វើបុណ្យ សែនផ្លែឈើច្រើនៗរាល់សីល ដល់ទៅ ៨ទិស បើតាមស្ដាប់

ដំណើររឿង បងស្រីគាត់ប្រាប់នោះ គឺប្អូនស្រីចាប់ផ្ដើមមានបញ្ហាកាលខែ១២ ឆ្នាំ២០១៩។ កាលនោះ ពួកគាត់រើទៅជួលផ្ទះថ្មីនៅប៉ោយប៉ែតបាន

ប្រហែល២ខែ ស្រាប់តែប្អូនស្រីចាប់ផ្ដើមនិយាយប្លែកៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយយំសុំទៅកោរសក់បួសនៅវត្តជាដូនជីរហូត។ តែម្ដាយ និងបងស្រីគាត់នោះអត់ព្រមទេ ចង់យកទៅព្យាបាល តែចាប់គាត់មិនឈ្នះ។ ប្អូនស្រីនោះ

គាត់និយាយរឿងព្រះនាង និយាយរឿងពីបុរាណ តាំងពីសម័យលង្វែកឱ្យស្ដាប់ និងប្រាប់ឱ្យម្ដាយ បងស្រី ហៅខ្លួនថាព្រះនាង។ បងនាងថា ឃើញប្លែក

បែបនេះភ័យណាស់ សួរអ្នកជិតខាង ទើបដឹងថាកន្លែងនេះ ធ្លាប់មានអ្នកមកនៅ សុទ្ធតែមានបញ្ហារឿងគេចូលរូប ទាល់តែលេងភ្លេងរើចេញទើបរួច

ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ដាយប្អូនស្រីនេះ ចង់រើចេញដែរ តែនាងមិនព្រមចេញដាច់ខាត សុខចិត្តស្លាប់ក៏មិនចេញ ទើបម្ដាយ និងបងស្រីទ្រាំមើលនាងរាល់ថ្ងៃ។ នាងចាប់ផ្ដើម

ស្លៀកពាក់ចម្លែកតាមបែបបុរាណ ធ្វើបុណ្យ នៅក្នុងបន្ទប់សមាធិ ហើយមិនហូបសាច់ទេ រាល់ថ្ងៃហូបតែបាយ និងបន្លែ។ គាត់និយាយរឿងពីដើម

ហើយថាចង់ទៅលេងផ្ទះខ្លួនឯង សុទ្ធតែប្រាសាទ។ ទើបប៉ុន្មានថ្ងៃមុន មានគេជូនទៅ គាត់សប្បាយចិត្តណាស់ ដើរមើលគ្រប់កន្លែង។ ដល់ចឹងខ្ញុំឆ្ងល់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួរបងស្រីគាត់ ឥឡូវចង់ព្យាបាលឬយ៉ាងណា។ គាត់ថាកាលដំបូង ចង់ព្យាបាលដែរ តែមើលទៅប្អូនស្រីចិត្តជ្រះថ្លាពិតប្រាកដ ណាមួយមានគ្រូមើលថា

៣វស្សា គេនឹងចេញវិញ ទើបមិនហ៊ានបំពាន ឥឡូវបានជិត ២វស្សាហើយ។ ពេលនេះ អ្វីដែលខ្ញុំអាចជួយបាន គឺផ្ដល់ថវិកាជូនគាត់ ដើម្បីទុកទំនុក

បម្រុង ទិញសម្លៀកបំពាក់បុរាណតាមចិត្តគាត់ និងទិញផ្លែឈើ គ្រឿងរណ្ដាប់សែន បំពេញបំណងគាត់សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្យ៉ាងទៀត គាត់ចូលចិត្តធ្វើបុណ្យ នាងខ្ញុំនឹងជូនបច្ច័យដល់គាត់ ដើម្បីធ្វើបុណ្យជាមួយគ្នា ឱ្យគាត់ចែករំលែកដល់ចាស់ជរាដូចគាត់ចង់ធ្វើ ព្រោះបងស្រី

គាត់ ថាអង្ករទិញមក គាត់យកទៅចែកគេអស់រហូត គាត់មានបំណងធំមួយទៀត គឺចង់មកលេងកន្លែងគាត់ នៅប្រាសាទស្រីគ្រប់លក្ខណ៍ នៅភ្នំ

បាសិត។ ខ្ញុំឱ្យគេឆែកមើល ថាមានមែន។ ចឹងខ្ញុំបំពេញបំណងគាត់ តែឥឡូវជិតចូលវស្សា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់នៅបួសរហូតដល់ចប់៣ខែសិន ទើបអាចធ្វើដំណើរបាន។ ឆ្ងល់ថាគាត់ស្គាល់កន្លែងចឹងៗតាមណា បើតាមបងស្រីគាត់ ថាប្អូនស្រីអត់ដែលបានដើរ

ច្រើនទេ នៅតែផ្ទះជាមួយគ្នាតាំងពីតូច។ គ្នារៀនសូត្របានតិចដែរ ដោយសារជីវភាពគ្រួសារ ហើយម្ដាយក៏ថាដែរ នាងមិនដែលមានស្នេហា សង្សារអីទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់មានបញ្ហានេះ ឥឡូវអាយុ ២៥ឆ្នាំហើយ។ សង្ឃឹមថាបំពេញបំណងគាត់រួច គាត់បានធូរស្បើយផ្លូវចិត្ត ហើយបើជាបារមីកាន់មែន សូមជួយឱ្យ

ប្រជាជនខ្មែរបានសុខទាំងអស់គ្នា ជួយការពារពីចម្ងាយសូមកុំតាំងនៅយូរពេក ព្រោះជីវភាពគ្រួសារនាងមិនអំណោយផលឡើយ។