ព្រះសង្ឃ យាយជីតាជី និងអ្នកស្នាក់នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ចំនួន ៣៩អង្គ/នាក់តេស្តឃើញវិជ្ជមានកូវីដ

យោងតាមការបញ្ជាក់ពី សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ : ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត សរុប៣៧៣អង្គនាក់ត្រូវ

បានពិនិត្យសំណាក។ នៅស្ទឹងមានជ័យទី១ ៖​ មនុស្សចំនួន៣៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឈ២២អង្គ ត្រូវបានក្រុមគ្រូពេទ្យតេស្តសំណាក រកឃើញមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិជ្ជមានកូវីដ១៩ នៅវេលាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃខែដដែល ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើការតេស្តសំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប ៣៧៣អង្គ/

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាក់ ក្នុងនោះមានស្រី៦១នាក់ ។ ជាលទ្ធផល នៃការពិនិត្យពេញមួយព្រឹក ឃើញថា មានវិជ្ជមានកូវីដ១៩ សរុប៣៩អង្គ/នាក់ ក្នុងនោះដែរ មានព្រះសង្ឈ២២អង្គ ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ផងដែរ ។

ក្រោយពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ហើយនោះ ព្រះសង្ឈ និងអ្នកពាក់ព័ន្ធទាំង៣៩អង្គ/នាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅកាន់កន្លែងសម្រាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្យាបាលផងដែរ ។ ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លងកាត់ការតេស្តសំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវអោយធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងវត្ត

ផងដែរ៕