អង្គការយូនីសេហ្វ៖ បើកសាលារៀនឡើងវិញ មិនអាចពន្យាពេលទៀតទេ កូវីដមិនបង្កហានិភ័យខ្ពស់ដល់កុមារទេ

លោកតាកេហ្ស៊ី កាសៃ ជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីភាគខាងលិច និង អ្នកស្រី ការីន ហ៊ុលហ្សហ្វ នាយិកាយូនីសេហ្វ ប្រចាំ

តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានលើកឡើងថា ត្រូវបើកសាលារៀនឡើងវិញ មិនអាចពន្យាពេលបន្តទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលមកដល់ឆ្នំាទីពីរ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជា

អាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុង​សាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។

ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំង​មូល​ ដែលពិបាកនឹង

លើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ ភស្តុតាងបានបង្ហាញថាជំងឺនេះ ពុំបានបង្កហានិភ័យខ្ពស់ដល់កុមារនោះឡើយ ហើយសាលារៀនមិនមែន

ជាកត្តានាំឲ្យមានការចម្លងក្នុងសហគមន៍ជុំវិញផងដែរ។ យើងក៏បានប្រមូលផ្តុំនូវចំណេះដឹងជាច្រើនអំពីរបៀបកាត់បន្ថយហានិយភ័យចំពោះកុមារ គ្រូ

បង្រៀន និងគ្រួសាររបស់ពួកគេ។ តាមរយៈការប្រើប្រាស់ចំណេះដឹងនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើការងារជាបន្ទាន់ ដើម្បីឈានទៅបើកសាលារៀន

ឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីការពារអនាគតកូនៗរបស់យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើន មិនត្រឹមតែមកលើការទទួលបានជំនាញរបស់កុមារ និងសក្តានុពលរបស់

ពួកគេក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។ ខណៈពេលដែលការបង្រៀនតាម

ប្រព័ន្ធអនឡាញអាចជួយឲ្យកុមារមួយចំនួននៅតែបន្តការរៀនសូត្របាន សេវាទាំងនេះមិនអាចជំនួសឲ្យការរៀនផ្ទាល់បានឡើយ។ លើសពីនេះ លទ្ធភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀនតាមប្រព័ន្ធអនឡាញនៅពុំទាន់មានសម្រាប់គ្រប់គ្នា ដោយកុមារជួបការលំបាក រួមទាំងកុមារមានពិការភាព​ កុមាររងផលប៉ះពាល់ពីការធ្វើចំណាក

ស្រុក និងក្រុមកុមារភាគតិចដែលពុំសូវទទួលបានការគាំទ្រ ត្រូវទទួលរងការខាតបង់ការសិក្សា ព្រោះពួកគេពុំមានលទ្ធភាពទទួលបានការអប់រំតាម

ប្រព័ន្ធឌីជីថល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភស្តុតាង បង្ហាញពីការកើនឡើងនូវការថប់បារម្ភក្នុងចិត្ត ការធ្លាក់ទឹកចិត្ត និងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក្នុងចំណោមកុមារដែលដល់វ័យចូលរៀន

ចាប់តាំងពីពេលជំងឺរាតត្បាតជាសកលនេះកើតឡើង។ កុមារដែលមិនបានទៅរៀនក្នុងថ្នាក់ផ្ទាល់ ក៏ជួបប្រទះនឹងភាពឯកាកាន់តែច្រើនជាងមុន ពិបាក

ផ្ចង់អារម្មណ៍ និងមានអារម្មណ៍ថប់បារម្ភពាក់ព័ន្ធនឹងការរៀនសូត្រក្នុងកម្រិតខ្ពស់ផងដែរ។ បញ្ហាទំាងនេះនឹងរឹតតែធ្ងន់ធ្ងរទៅៗ នៅពេលសាលារៀនត្រូវ

បន្តបិទទ្វារកាន់តែយូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបិទទ្វារសាលារៀនក៏នាំឲ្យមានការថយចុះនូវសកម្មភាពការសិក្សា បង្កើតទម្លាប់ញ៉ាំអាហារមិនល្អ និងបង្កការរំខានដល់ដំណេក។ សម្រាប់កុមារមួយ

ចំនួន ការចំណាយពេលនៅផ្ទះនាំឲ្យហានិភ័យប្រឈមនឹងអំពើហិង្សាមានការកើនឡើង ហើយការចំណាយពេលកាន់តែយូរជាមួយនឹងអេក្រង់នាំ

ឲ្យហានិភ័យទទួលរងការរំលោភបំពានតាមប្រព័ន្ធអនឡាញកាន់តែកើនឡើង។ ជាមួយនឹងការបិទទ្វារសាលារៀន ច្រកផ្លូវសំខាន់ៗដើម្បីកំណត់ និងរាយ

ការណ៍ពីករណីរំលោភបំពាន និងបញ្ហាសុខភាពផ្លូវចិត្ត ក៏ត្រូវបិទជិតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីជិតពាក់កណ្តាល សាលារៀនបានបិទទ្វារជាង ២០០ ថ្ងៃហើយ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺនេះ។

តំបន់នេះគួរត្រៀមខ្លួនទប់ទល់នឹងការថយចុះនូវជំនាញអំណាន និងគណិតវិទ្យារបស់កុមារ ទាំងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ក៏ដូចជា

គម្លាតលទ្ធផលសិក្សាកាន់តែធំរវាងកុមារជួបការលំបាក និងកុមារមានលទ្ធភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធនាគារអភិវឌ្ឍន៍អាស៊ីបានព្រមានថា​ ការខាតបង់ការរៀនសូត្រ ដែលបង្កឡើងដោយសារការបិទទ្វារសាលាអូសបន្លាយពេលយូរ នឹងនាំឲ្យផលិតភាព

ព្រមទាំងលទ្ធភាពរកចំណូលពេញមួយជីវិតរបស់សិស្សដែលរងផលប៉ះពាល់នៅក្នុងតំបន់នេះ ក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់នាពេលអនាគត។ ធនាគារ

អភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា តម្លៃបច្ចុប្បន្ននៃការខាតបង់នេះគឺស្មើនឹង ១,២៥ ទ្រីលានដុល្លារ ឬ ៥,៤% នៃផសស ឆ្នាំ ២០២០ របស់តំបន់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលដៅអភិវឌ្ឍន៍ចីរភាពឆ្នាំ២០៣០ សម្រាប់ការអប់រំ កំពុងតែជួបការលំបាករួចទៅហើយ មុនពេលដែលមានជំងឺរាតត្បាតជាសកលនេះ។ ឥឡូវនេះ

យូនីសេហ្វ និងយូណេស្កូ ប៉ាន់ប្រមាណថាថវិកាអប់រំនៅក្នុងតំបន់នេះចាំបាច់ត្រូវកើនឡើងយ៉ាងហោចណាស់ ៧% ទើបអាចភ្ជាប់គម្លាតនេះ ដើម្បីសម្រេច

តាមចំណុចដៅទាំងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាការបិទទ្វារសាលារៀននាំឲ្យមានការខាតបង់យ៉ាងច្បាស់ក៏ដោយ ប្រទេសជាច្រើននៅតែអល់អែកក្នុងការបើកសាលារៀនឡើងវិញ ដោយភ័យខ្លាច

មានការកើនឡើងនូវករណីឆ្លងជំងឺនេះ។ ប៉ុន្តែនៅពេលនេះ យើងគួរផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ចំណេះដឹងដែលយើងដឹងអំពីជំងឺកូវីដ-១៩

និងកុមារ ដើម្បីខិតខំរិះរកវិធីបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទូទាំងសកលលោក ករណីឆ្លងលើកុមារមាននៃជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ថាមានចំនួន ភាគរយតិចតួចបំផុត។ កុមារដែលស្ថិតនៅក្នុងវ័យ

រៀននៅបឋមសិក្សា និងកុមារតូចៗជាងនេះស្ថិតនៅក្នុងចំណោមក្រុមកុមារ ដែលទំនងជាអាចឆ្លងជំងឺនេះក្នុងកម្រិតតិចតួចបំផុត។ ហើយសូម្បីតែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលពួកគេឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ពួកគេច្រើនតែមានរោគសញ្ញាស្រាលជាងមនុស្សពេញវ័យ(ដូច្នេះហើយទើបកុមារទាំងនេះពុំបានរួមចំណែក

ធំដុំដល់ភាគរយនៃករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬករណីបាត់បង់ជីវិតដែលត្រូវបានរាយការណ៍)។ ការសិក្សាលើកុមារមកពីសាធារណៈរដ្ឋកូរ៉េ បាន

បង្ហាញថាកុមារដែលឆ្លងជំងឺនេះ មាន លទ្ធភាពតិចតួចក្នុងការចម្លងមេរោគនេះទៅកាន់មនុស្សដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារួម សាលាបឋមសិក្សា សាលាមត្តេយ្យសិក្សា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូច មិនមែនជាទីកន្លែងដែលមានហានិភ័យខ្ពស់នាំឲ្យមានការឆ្លងជំងឺនេះ

ឡើយ ជាពិសេសប្រសិនបើមានការអនុវត្តតាមវិធានការសុវត្ថិភាពឲ្យបានសមស្រប។ កម្រិតនៃការឆ្លងជំងឺនៅទីកន្លែងទាំងនេះ ត្រូវបានរកឃើញថាឆ្លុះ

បញ្ចាំងនឹងកម្រិតចម្លងនៅក្នុងសហគមន៍ជុំវិញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីលើកលែងដែលអាចមានគឺ សាលាមធ្យមសិក្សា (វិទ្យាល័យ) ដែលកន្លងមកករណីផ្ទុះជំងឺមានច្រើនជាងនៅសាលាបឋមសិក្សា។ ដោយសារតែក្មេង

ជំទង់ហាក់បីដូចជាអាចចម្លងមេរោគនេះដូចគ្នានឹងមនុស្សពេញវ័យដែរ ការបិទផ្នែកខ្លះនៃសាលាមធ្យមសិក្សាគួរនៅតែជាជម្រើស ប៉ុន្តែគួរតែជាវិធានការ

ចុងក្រោយ និងបិទតែរយៈពេលមួយមានកំណត់នៅពេលករណីឆ្លងនៅក្នុងសហគមន៍កំពុងកើនឡើង។ នៅពេលដែលសាលារៀនត្រូវបានបង្ខំឲ្យបិទទ្វារជា

បណ្តោះអាសន្ន វិធានការបិទនេះត្រូវអនុវត្តស្របគ្នា និងវិធានការសុខភាពសាធារណៈ និងវិធានការសង្គមដទៃទៀតដែលអនុវត្តនៅកម្រិតសហគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែជារួម ភស្តុតាងបង្ហាញយ៉ាងលើសលុប ពីភាពចាំបាច់ដែលសាលារៀន ជាពិសេស សាលាមត្តេយ្យសិក្សា និងបឋមសិក្សា ត្រូវបើកដំណើរការឡើងវិញ។

ភាពចាំ បាច់បែបនេះក៏មានចំពោះមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូចផងដែរ។ និយាយបែបនេះ មិនមែនមានន័យថាគ្មានហានិភ័យទាល់តែសោះនោះទេ។

ប៉ុន្តែហានិភ័យទាំងនេះ គឺជាអ្វីដែលគេអាចគ្រប់គ្រងបាន នៅពេលដែលមានការដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យច្បាស់លាស់។ សេចក្តី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណែនាំស្តីពីកាបើកសាលារៀនក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកល របស់អង្គការសុខភាពពិភពលោក មានបញ្ចូលវិធានការជាច្រើន ដើម្បីកាត់

បន្ថយការប្រឈមនឹងការចម្លងជំងឺកូវីដ-១៩។ វិធានការទាំងនេះ រួមមាន ការអនុវត្តអនាម័យផ្ទាល់ខ្លួន ការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ការរក្សាគម្លាត

សុវត្ថិភាព ការប្រាស្រ័យទាក់ទងដោយបានច្បាស់លាស់និងមានសង្គត្តិភាព ជាមួយនឹងមាតាបិតា និងកុមារ ដើម្បីធានាឲ្យមានការគោរពតាមវិធានការ

ទាំងនេះ ទំាងនៅក្នុងថ្នាក់រៀន ទាំងនៅក្នុងអំឡុងពេលធ្វើសកម្មភាពក្រៅម៉ោងសិក្សា ក៏មានសារៈសំខាន់ដូចគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកតាក់តែងគោលនយោបាយត្រូវពិចារណាពីបរិបទនៅតាមមូលដ្ឋាននីមួយៗនៅពេលបើកដំណើរការការរៀនសូត្រនៅក្នុងសាលាឡើងវិញ ដូចជាកត្តានៃ

កម្រិតការឆ្លងក្នុងសហគមន៍ និងសមត្ថភាពឆ្លើយតបចំពោះការកើនឡើងនៅករណីឆ្លងជាដើម។ នៅតាមទីកន្លែងមួយចំនួន សេវាសុខភាព និងសេវា

អប់រំ ត្រូវការធនធានបន្ថែម ដើម្បីអនុវត្តវិធានការសុវត្ថិភាពដែលចំាបាច់ទាំងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់កិច្ចខិតខំប្រឹង

ប្រែងជារួមរបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ រួមទាំងបង្ការការកកើត និងឆ្លងសាយភាយនៃពពួកមេរោគបំប្លែងខ្លួនថ្មីផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដណឹងល្អ គឺការបើកសាលារៀនឡើងវិញ មិនអាស្រ័យលើការមានវ៉ាក់សាំងនោះឡើយ។ ពេលនេះ យើងចាំបាច់ត្រូវធ្វើការងារ ដើម្បីឈានទៅចាប់យក

“គន្លងថ្មី” ប្រកបដោយចីរភាព ។ ខណៈពេលដែល ហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង

ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលា

រៀនត្រូវបើកឡើងវិញហើយ។

ប្រភព៖ អង្គយូនីសេហ្វ