ពិតទេ! ពេលនេះផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី ក្នុង​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​រុះរើរ​ចេញ​អស់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ យុទ្ធនាការ​រយៈពេល​៣​ថ្ងៃ​កន្លង នៃ​ការ​ចុះ​រុះរើរ​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​ទូក​តូច​ៗ​នៅ​លើ​ដង​ទន្លេ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ

ត្រូវ​បាន​អ្នក​រស់នៅ​តំបន់​ពាក់ព័ន្ធ​បាន​រុះរើ​ចេញ​ស្ទើរ​អស់​ទៅ​ហើយ ដែល​អាច​និយាយ​បាន​ថា នៅ​សេសសល់​តែ​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ បើ​គិត​ត្រឹម​វេលា​

ល្ងាច​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​អ​ង្គេ​ត​ឃើញជាក់ស្តែង ឃើញ​ថា អ្នក​រស់នៅ​តំបន់​ពាក់ព័ន្ធ​បាន​ស្ម័គ្រចិត្ត​រើរ​ផ្ទះ និង​បែ​ចិញ្ចឹម​ត្រី​ចាក​ចេញពី​តំបន់​ដង​ទន្លេ ដោយ​ការ​ចូលរួម​

ជាមួយ​ក្រុម​អាជ្ញាធរ ពុំ​មានការ​ប្រទាំង​ប្រទើស​គ្នា​ឡើយ ខណៈ​ពេល​ដែល​ក្រុម​អាជ្ញាធរ ក៏​បាន​នឹង​បន្ត​ចុះ​ជួយ​រុះរើរ ដើម្បី​ព​ន្លឿ​ន​ការ​រុះរើរ​ចេញពី​ផ្ទៃ​ដង​

ទន្លេ​អោយ​បាន​លឿន​បំផុត​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា យុទ្ធនាការ នៃ​ការ​ចុះ​រដ្ឋបាល​រុះរើរ​របស់​ក្រុម​អាជ្ញាធរ គឺ​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ កន្លង​ទៅ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​១៥ គឺ​

មាន​រយៈពេល​៣​ថ្ងៃ​ហើយ ។ ថ្ងៃ​ដំបូង នៃ​ការ​ចុះ​អនុវត្ត​ឃើញ​ថា លទ្ធផល គឺ​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​ល្អ ដោយ​អ្នក​រស់នៅ​តំបន់​ពាក់ព័ន្ធ​បាន​ចូលរួម ដោយ​ពុំ​

មានការ​រារាំង ឬ​កើតទុក្ខ​មិន​សុខចិត្ត​ឡើយ ។ ទន្ទឹម​ម​នឹង​នោះ ក្រុម​អាជ្ញាធរ ក៏​បាន​ជួយ​ជា​កម្លាំង​បន្ថែម​ក្នុង​ការ​រុះរើរ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​បន្ត​ថា បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ញាណ ច័ន្ទ​សោភា នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រាប់​អោយ​ដឹង​ថា ៖ ផ្ទះ​បណ្តែត​ទឹក និង​បែ​

ចិញ្ចឹម​ត្រី នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ មាន​សរុប​ចំនួន​៥៤២ ក្នុង​នោះ​បែ​ចិញ្ចឹម​ត្រី​ចំនួន​២៩៣​បែ​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ចំនួន​២៤៣​ផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ យុទ្ធនាការ​ចុះ​រដ្ឋបាល រុះរើរ​ខាងលើ​នេះ កោះសន្តិភាព បាន​ទំនាក់ទំនង​ទូរស័ព្ទ ទៅ​កាន់​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ នៅ​រសៀល​ថ្ងៃ​

ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​លទ្ធផល និង​ដំណើរការ នៃ​ការ​អនុវត្ត​៣​ថ្ងៃ​កន្លង​ទៅ ប៉ុន្តែ​ត្រូវ​បាន​លោក​ចុច​បិទ​ពេល​ខ​ល​ចូល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​កន្លង​ទៅ និង​ជា​ថ្ងៃ​ដំបូង ក្នុង​ការ​ចុះ​រដ្ឋបាល​រុះរើរ​នោះ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ

បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​នៅ អោយ​ដឹង​ថា ៖ ថ្ងៃ​ដំបូង នៃ​ការ​អនុវត្ត​របស់​ក្រុម​អាជ្ញាធរ ឃើញ​លទ្ធផល​ថា អ្នក​ពាក់ព័ន្ធ​ដែល​រស់នៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឬ​ចិញ្ចឹម​ត្រី​នៅ​លើ​ដង​ទន្លេ បាន​ចូលរួម​បាន​យ៉ាង​ល្អជា​មួយ​ក្រុម​អាជ្ញាធរ ហើយ​ជាក់ស្តែង​អ្នក​រស់នៅ​លើ​ដង​ទន្លេមេគង្គ​ក្រោម ដែល​មាន​សង្កាត់​៣​ពាក់

ព័ន្ធ បាន​ចូលរួម​រុះរើ​ដោយ​ខ្លួនឯង​ខ្លះ ហើយ​ខ្លះ​ត្រូវ​ក្រុម​អាជ្ញាធរ​ចុះ​ជួយ​រុះរើរ​បន្ថែម ដោយ​ការ​ពួក​គេ​កង្វះខាត​កម្លាំង ។ ហើយ​គិត​ត្រឹម​វេលា​ល្ងាច​ថ្ងៃខែ​

ដដែល​នេះ អ្នក​ពាក់ព័ន្ធ​នៅ​លើ​ដង​ទន្លេមេគង្គ​ក្រោម ស្ទើរតែ​១០០​ភាគរយ បាន​រុះរើរ​ចេញ​ពីលើ​ដង​ទន្លេ​អស់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អភិបាល​ខណ្ឌ បាន​បន្ត​ថា ចំពោះ​ម្ចាស់ផ្ទះ​បណ្តែត​ទឹក និង​ម្ចាស់​បែ​ចិញ្ចឹម​ត្រី នៅ​លើ​ដង​ទន្លេបាសាក់ ដែល​មាន​សង្កាត់​៣​ពាក់ព័ន្ធ មាន​សង្កាត់​

ច្បារ​អំពៅ​២ សង្កាត់​ព្រែក​ប្រា និង​សង្កាត់​ព្រែក​ថ្មី​វិញ គឺ​ពួក​គេ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​អាជ្ញាធរ​ពន្យា​ពេល​ដើម្បី​ពួក​គេ​ធ្វើការ​រុះរើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អភិបាល​បញ្ជាក់​ថា ពួក​គេ​បាន​យល់​ស្រប​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​រុះរើរ​ដោយ​ខ្លួនឯង ហើយ​បច្ចុប្បន្ន​នេះ ឃើញ​ថា ពួក​គេ​ក៏​កំពុង​នឹង​ធ្វើការ​រុះរើរ​

ប្រាកដ​មែន ដោយ​ក្នុង​ចំណោម​អ្នក​ទាំងអស់ មិន​មាន​បុគ្គល​ណា​មិន​យល់​ស្រប ឬ​ប​ដិ​សេ​ដ​មិន​ទទួលយក ការ​អនុវត្ត​របស់​ក្រុម​អាជ្ញាធរ​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អភិបាល​បន្ថែម​ថា ការងារ​នេះ អាជ្ញាធរ​ខណ្ឌ​មិន​អាច​គូសបន្ទាត់​ក្រហម​ដោយ​ភាព​ដាច់អហង្ការ​ឡើយ ព្រោះ​ពិនិត្យ​ឃើញ​ថា អ្នក​ដែល​ពាក់ព័ន្ធ​

សុទ្ធសឹងតែ​ចូលរួម ហើយ​ពុំ​មាន​អ្នក​ជំទាស់​មិន​សុខចិត្ត​នឹង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ដែរ ដូច្នោះ​ហើយ​អាជ្ញាធរ​សម្រេច​បន្តពេល​ដ៏​ខ្លី​បំផុត​ចន្លោះ​ពី​២​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​៣​ថ្ងៃ ក្នុង​ការ​ជ​ជម្រុញ​អោយ​ពួក​គេ​រុះរើរ​ដោយ​ខ្លួនឯង ។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក្រុម​អាជ្ញាធរ​ដែល​កំពុង​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​ខ្លួន ក៏​នឹង​

បន្ត​ជួយ​ធ្វើការ​រុះរើរ​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​ផង​ដែរ ដើម្បី​ព​ន្លឿ​ន​ការ​រុះរើរ​អោយ​បាន​លឿន​បំផុត ក្នុងរ​រយៈពេល​ខ្លី​ដូចដែល​បាន​លើក​ឡើង​ពី​ខាងលើ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំលឹក​ថា នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​ខាងលើ បាន​បញ្ជាក់​អោយ​ដឹង​ថា ៖ កន្លង​ទៅ ដោយសារ​មាន​ជន​ឱកាសនិយម​មួយ​

ចំនួន បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លាយជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី

មាន​ចរន្តទឹក​ហូរ​រាក់ ជា​ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​អោយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន ប៉ះពាល់​សោ​ភ័​ណ្ឌ​ភាព និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​

ទឹកទន្លេ​មិន​ស្អាត​ផង​ដែរ ។

ក្រោយ​ការ​ជូនដំណឹង​ហើយ​នោះ ក្រុម​អាជ្ញាធរ ក៏​បាន​ចល័ត​អូ​ប័​រលើ​ដង​ទន្លេ​ឆ្លងកាត់​តំបន់​ពាក់ព័ន្ធ ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ ក្នុង​ការ​ផ្សព្វផ្សាយ​ជា​ព័ត៌មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​សេចក្តីជូនដំណឹង ដើម្បី​អ្នក​ពាក់ព័ន្ធ​ទាំងអស់​បាន​ជ្រាប និង​ចូលរួម​គោរព​អនុវត្ត​ទៅ​នឹង​សេចក្តីជូនដំណឹង​អោយ​មាន​ប្រ​សិន​ភាព ។ ក្នុង​

សេចក្តីជូនដំណឹង គឺ​កំណត់​រយៈពេល​តែ​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​នៅ​ពេល​ផុត​ឱសានវាទ​ហើយ​នោះ អាជ្ញាធរ​បាន​សម្រេច​បន្ត ទុក​ពេល​៣​ថ្ងៃ​បន្ថែម​ពីលើ​ការ​ជូនដំណឹង​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ឆ្នាំ​ដដែល

ក៏​ចុះ​រដ្ឋបាល​អនុវត្ត​តែ​ម្តង ។ នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់​ថា នៅ​ពេល​ផុត​កាលកំណត់​ហើយ​នោះ អាជ្ញាធរ​ខណ្ឌ នឹង​មាន​វិធានការ​រដ្ឋបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ពុំ​ទទួលខុសត្រូវ​នូវ​រាល់​ការ​ខូចខាត ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ ។ ក្នុង​ករណី​ដែល​មាន​បុគ្គល​រឹងរូស​មិន​យល់​ស្រប​តាម​ការ​អនុវត្ត អាជ្ញាធរ​នឹង​មាន​

វិធានការ​ច្បាប់​ជាក់​ជា​មិន​ខាន ៕