ការសិក្សាបង្ហាញថា អ្នកឆ្លងកូវីដ ក្រោយចាក់វ៉ាក់សាំងរួច ច្រើនមានរោគសញ្ញា ៤ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ គ្រប់​២ដូស ការពារ​ខ្លួន​ពី​ការ​ឆ្ល.ង​ជំងឺ​នេះ​ជា​ការ​ស្រេច។ ទោះ​យ៉ាង​នេះ​ក្ដី ក្រោយ​

ចាក់​វ៉ាក់សាំង​រួច បើ​មិន​ប្រយ័ត្ន យើង​នៅ​តែ​អាច​ឆ្លង​កូវីដ-១៩​ ដដែល តែ​មិន​សូវ​ធ្ង.ន់ធ្ងរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​ពេល​ដែល​វ៉ាក់សាំង​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​យើងឆ្ល.ង​ជំងឺ​កូវីដ-១៩​ ដ៏​កាច​សាហាវ​នេះ។ ប៉ុន្តែ​នៅ​តែ​មាន​របាយការណ៍​ថា

មនុស្ស​នៅ​តែ​ធ្វើ​តេស្តវិជ្ជមាន​ជំងឺកូវីដ-១៩ ​ដដែល ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​រួច ដោយសារវ៉ាក់សាំងត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​សម្រាប់​រាងកាយ

ដើម្បី​បង្កើត​អង់ទីករ​ការពារ​ជំងឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នក​​វិទ្យាសាស្ត្រ​​នៅ King’s College ទីក្រុង​ឡុងដ៍ ប្រទេស​​អង់គ្លេស បាន​សិក្សា​​លើ​​ករណី​ឆ្លង​​ជំងឺ​កូវីដ ១៩ ក្រោយ​ចាក់​វ៉ាក់សាំង លើ​មនុស្ស​ប្រមាណ​

១,១លាននាក់ បង្ហាញ​ថា ​អ្នក​ជំងឺ​​កូវីដ-១៩ ​ក្រោយ​​បាន​​ចាក់​​វ៉ាក់សាំង​​រួច​​តែង​​លេច​​រោគ​សញ្ញា​ ៤ ​នេះ​​ជាង​គេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. កណ្ដាស់

ទោះបី​ជា ការ​កណ្ដាស់​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​រោគ​សញ្ញា​មួយ ក្នុង​ចំណោម​រោគសញ្ញា​សំខាន់​ៗ​នៃ​ជំងឺ​កូវីដ-១៩ ​ក៏​ដោយ ប៉ុន្តែអ្នក​វិទ្យាសាស្ត្រ​និយាយ​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​កណ្ដាស់​គួរ​តែ​ត្រូវ​តាមដាន។ ការ​កណ្ដាស់​ជា​រោគ​សញ្ញា​តែ​មួយ​គត់​ដែល​ត្រូវ​បាន​រាយការណ៍​ញឹកញាប់​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ-១៩ ​ក្រោយ​ចាក់​វ៉ាក់សាំង​

រួច។

២. ដក​ដង្ហើម​ខ្លី

ត្បិត​តែ​ការ​ដក​ដង្ហើម​ខ្លីៗ អាច​បង្ក​ឡើង​ដោយ​សារ​ស្ថានភាព​សុខភាព​ផ្សេង​ទៀត​ក៏​ដោយ ប៉ុន្តែ​ជំងឺកូវីដ-១៩ អាច​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​នោះ។ អ្នក​

ជំងឺ​កូវីដ-១៩​ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​លេច​រោគ​សញ្ញា​នេះ​ឡើង​មក​ដែរ។

៣. ឈឺ​ត្រចៀក

អាការៈ​ឈឺ​ត្រចៀក ក៏​ជា​រោគ​សញ្ញា​សំខាន់​មួយ​ទៀត ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ហើយ​គួរ​តែ​ដឹង។ ប្រសិន​បើ​យើង ឈឺ​ត្រចៀក​ក្នុង​រយៈ​ពេល​

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង វា​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា យើង​ឆ្លង​កូវីដ-១៩ ​ហើយ។

៤. ហើម​កូន​កណ្តុរ

ផល​រំខាន​ដែល​មិន​សូវ​កើត​មាន​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង គឺ​ហើម​កូន​កណ្ដុរ​នៅ​ត្រង់​ក្លៀក​ ឬ ក។ រោគ​សញ្ញា​នេះ អាច​កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ​

រយៈ​ពេល​២៤​ម៉ោង និង​អាច​ដុំ​ពក​រយៈ​ពេល​ ១-២​ថ្ងៃ។ ហេតុ​នេះ បើ​គ្នា​យើង​មាន​រោគ​សញ្ញា​ណាមួយ​គួរ​ឲ្យ​សង្ស័យ គួរ​ទៅ​ធ្វើ​តេស្ដ ឬ​ប្រាប់​មន្ទីរពេទ្យ​ជា​

បន្ទាន់។

ប្រភព៖ Hello គ្រូពេទ្យ