តើប៊ីចេងពិតជាប៉ះពាល់សុខភាពមែនឬ? ឈប់យល់ច្រលំទៀតទៅ នេះជាចម្លើយដែលអ្នកគួរយល់ដឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៊ីចេង [Monosodium glutamate (MSG) ឬ E261] គឺជាគ្រឿងទេសមួយប្រភេទ ប្រើសម្រាប់បន្ថែមរសអាហារឱ្យកាន់តែមាន

ជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តអ្នកទទួលទាន។ ផ្ទុយទៅវិញបើទោះបីជា ប៊ីចេងអាចជួយបង្កើននូវរសជាតិអាហារបានច្រើន

ពិតមែនក្តី តែបែរជាមានផ្នត់គំនិតរបស់ប្រជាជនខ្មែរមួយចំនួនបានឆ្លើយតបទៅនឹងភាពមិនប្រក្រតី អាចបណ្ដាលឱ្យកើតជំងឺពុកឆ្អឹង

ចុះខ្សោយអង្គចងចាំ ឬប្រឈមមុខនឹងជំងឺមហារីកផ្សេងៗទៀតជាដើម។ តើនេះគឺជារឿងពិតដែរឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទាក់ទិនទៅនឹងចំណុចនេះដែរ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបកស្រាយពីការយល់ច្រលំមួយចំនួនរបស់បងប្អូន

ប្រជាពលរដ្ឋកម្ពុជា ឱ្យយល់ច្បាស់បន្ថែមថា ប៊ីចេង មានឈ្មោះជាភាសាអង់គ្លេស Monosodium glutamate ជាពាក្យកាត់ហៅថា MSG ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះនេះដាក់ឡើងដោយសារ វាកើតចេញពីសារធាតុ២គឺ Monosodium និង Glutamate ៖ ដោយ Monosodium គឺជាប្រភេទអំបិលសូដ្យូម

មួយប្រភេទ បូកជាមួយនឹង Glutamate អាស៊ីត ជាសារធាតុសម្បូរជាងគេក្នុងលោក ដែលគេអាចទាញចេញបានពី សារ៉ាយសមុទ្រ ផ្សិត

សណ្តែក ពោត ទឹកដោះគោ និងបន្លែផ្សេងៗទៀត។ ហើយសារធាតុផ្សំនេះត្រូវបានរកឃើញមុនគេតាំងពីឆ្នាំ១៩០៨ ដោយជនជាតិជប៉ុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Kikunae Ikeda ស្រាវជ្រាវចម្រាញ់បានសារធាតុ Glutamate អាស៊ីត ដំបូងចេញពីសារ៉ាយសមុទ្រដែលប្រជាជនជប៉ុនចូលចិត្តញ៉ាំ

លាយជាមួយនឹងអំបិល បំប្លែងបានជា គ្រីសស្តាល់ពណ៌ស មានគុណប្រយោជន៍បន្ថែមរសជាតិដល់ម្ហូប។ រសជាតិគ្រឿងទេសមួយមុខនេះ

ត្រូវបានគេទទួលស្គាល់នឹងប្រើប្រាស់នៅទូទាំងអាស៊ី ជាពិសេសក្នុងប្រទេសចិន​និងជប៉ុនតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចូលដល់ជំនាន់ដែលជនជាតិចិន និងជប៉ុនចំណាកស្រុកទៅរស់នៅអាមេរិកច្រើន ក៏បានកកើតចេញជារឿងរ៉ាវប្រកាន់ពូជសាសន៍

សូម្បីតែរស់ជាតិម្ហូបអាហារក្តីក៏គេមិនចូលចិត្តដែរ។ លុះដល់ឆ្នាំ១៩៦០ ក៏បានលេចវត្តមានអ្នកសិក្សាស្រាវជ្រាវម្នាក់ទៀត បែរជាលើកឡើងថា

ប៊ីចេងដែលបានប្រើដាក់នៅក្នុងម្ហូបអាហារ អាចប៉ះទ.ង្គិ.ចដល់ខួរក្បាល ដោយសារការស្រាវជ្រាវនោះបានយកប៊ីចេងចាក់ទៅក្នុងកូនកណ្តុរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាទល្ធផលដែលទទួលបានខួរក្បាលកូនកណ្តុរមានប្រតិកម្មមិនប្រក្រតី ហេតុនេះហើយធ្វើឱ្យគេប្រកាសថា សារធាតុនៅក្នុងប៊ីចេងនេះអាចនឹង

ធ្វើឱ្យខូចខួរក្បាល។ តែការសិក្សាស្រាវជ្រាវមួយនេះ មិនមានទិន្នន័យណាបង្ហាញថា បានសាកល្បងទៅលើមនុស្សឡើយ ហើយចំណែកឯ

កម្រិតប៊ីចេងចាក់ចូលទៅក្នុងខ្លួនសត្វកណ្តុរនោះទៀតសោត វាច្រើនលើសបរិមាណដែលមិនសមស្របទៅនឹងសត្វកណ្តុរឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងដំណឹងដែលសិក្សាមិនបានច្បាស់លាស់ខាងលើនេះ ក៏បានចែកចាយពាសពេញពិភពលោក រហូតដល់មានមនុស្សជាច្រើន មិនទទួល

ទានប៊ីចេងជាដាច់ខាតទាំងក្នុងប៉ែកអាមេរិក និងអាស៊ី។

ក្រោយមកក៏មានអ្នកស្រាវជ្រាវថ្មីមួយក្រុមទៀត បានសង្កេតឃើញថា សារធាតុប្រមាណជាង​៣០ ទៅ៤០ភាគរយ អាចនឹងប៉ះទ.ង្គិ.ច ប្រសិនណាអ្នក

ទទួលទានប្រើប្រាស់នូវគ្រឿងទេសមួយមុខនេះច្រើនក្នុងចំនួន៥ក្រាមក្នុង១ពេល ដែលវាជាចំនួនមួយគ្មានអ្នកណាអាចញ៉ាំដល់ម្លឹងទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាភស្តុតាងស្តែងឡើងបន្ថែម ក្នុងការធ្វើតេស្តដោយដាក់ប៊ីចេងទៅក្នុងម្ហូបទទួលទានក្នុងបរិមាណសមល្មម បានបង្ហាញឱ្យឃើញថា

ពុំមានអ្នកណាមានបញ្ហា ឬប្រតិកម្មទៅនឹងម្ហូបដែលបានដាក់ប៊ីចេងនោះឡើយ។ ចាប់ពីពេលនោះមក ប៊ីចេងក៏ត្រូវបានទទួលស្គាល់ដោយក្រសួង

អាហារ និងថ្នាំ ប្រចាំសហរដ្ឋរិក កំណត់យកជាអាហារដែលមានសុវត្ថិភាពសម្រាប់សុខភាពវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែដោយជំនឿងប់ងល់ទៅនឹងសាច់រឿងដើមពេក ទើបធ្វើឱ្យផ្នត់គំនិតដែលគិតថា ញ៉ាំប៊ីចេងធ្វើឱ្យខូចខួរក្បាល ពុកឆ្អឹង កកើតជាជំងឺផ្សេងៗ

នៅដក់ជាប់មិនព្រមរបូតចេញងាយៗឡើយ។ លើសពីនេះ ទៅទៀត លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏មានប្រសាសន៍ទៀតថា សូម្បីតែខ្លួនលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងក្រុមគ្រួសារទាំងមូល ក៏នៅតែញ៉ាំប៊ីចេងដែរ ពីព្រោះវាកើតចេញពីសារធាតុដែលគេទាញយកពី សារ៉ាយសមុទ្រ ពោត ទឹកដោះគោ

និងបន្លែធម្មជាតិ (កុំឱ្យតែប្រើលើសលប់ពេក)។ ជាក់ស្តែងប្រសិនបើលោកអ្នកប្រើស្ករក្នុងកម្រិតច្រើនវាអាចនឹងប៉ះពាល់ខ្លាំងជាងប៊ីចឹងទៅទៀត

ដោយបង្ករជាជំងឺដូចជា ទឹកផ្អែម លើសឈា.ម ជំងឺបេះដូង …ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យតាមរយៈតាមចែករំលែកខាងលើរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី មិនមានន័យថាជម្រុញឱ្យបងប្អូនប្រើប៊ីចេងតែម្តងនោះឡើយ

ព្រោះចំណង់ចំណូលចិត្តមនុស្សមានទំនោររសជាតិផ្សេងៗគ្នា។ ជាមួយគ្នានេះទៅទៀត ការចែករំលែកនេះ មានគោលបំណងបង្ហាញឱ្យបងប្អូន

ប្រិយមិត្តអ្នកអានយល់ដឹងបន្ថែម កុំមានជំនឿទៅលើរឿងដែលមិនបានវិភាគពិរណាច្បាស់លាស់ ដោយពឹងផ្អែកទៅលើទំនោរនិយមជឿតមាត់៕

ប្រភព៖​ Healthy Cambodia