កម្ពុជា ទទួលបានជំនួយជាបរិក្ខារពេទ្យតម្លៃជាង៣០ម៉ឺនដុល្លារទៀត ពីកូរ៉េ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់បរិក្ខារពេទ្យ ដែលមានតម្លៃស្មើ៣០ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការផ្ដល់ជូននេះ គឺ

ធ្វើឡើងក្នុងជំនួបរវាង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ លោក ផាក ហ៊ឹងខ្យង់ ជាមួយនឹងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាក្រសួងការបរទេស និងសហប្រតិបត្តិ

ការអន្តរជាតិ នៅថ្ងៃទី៥ ឧសភានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េឯកឧត្តម ផាក ហ៊ឹងខ្យង់ បានលើកឡើងថា ក្នុងមិត្តភាពយ៉ាងជិតស្និតជាមួយកម្ពុជា សាធារណរដ្ឋកូរ៉េ នឹងប្រឹង

ប្រែងជួយដល់កម្ពុជាដើម្បីយកឈ្នះការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ផាក ហ៊ឹងខ្យង់ បានបញ្ជាក់ដូច្នេះ៖ «ដោយយល់យ៉ាងច្បាស់ថា យើងមិនអាចមានសុវត្តិ

ភាពបានទេនៅពេលមនុស្សជុំវិញខ្លួនយើងគ្មានសុវត្តិភាព។ យើងនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតដិតជាមួយកម្ពុជា ជាសាមគ្គីភាពដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះមិនមែនជាលើកដំបូងឡើយដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កាលពីដើមឆ្នាំ២០២០ រដ្ឋាភិបាលកូរ៉េ បានផ្ដល់ថវិកាចំនួន

២០ម៉ឺនដុល្លារ និងឧបករណ៍ធ្វើតេស្ដរកមេរោគ ដែលមានតម្លៃស្មើនឹង ១០ម៉ឺនដុល្លាដល់កម្ពុជា។ ជាមួយគ្នានេះ តាមរយៈ កម្មវិធីជំនួយឆ្លើយតបនឹងកូវីដ-១៩ (ABC

Program: Agenda for Building Resilience Against COVID 19) សាធារណរដ្ឋកូរ៉េ ក៏បានផ្ដល់ ឧបករណ៍សម្រាប់តេស្តរកវីរុសចំនួន ២០, បន្ទប់ចល័ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំរាប់ដាក់អ្នកជំងឺកូវីដ ចំនួន៦០ ,គ្រឿងឧបភោគបរិភោគ និងឱសថសង្គ្រោះបឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់គោលដៅចំនួន៦ ដែលមានតម្លៃស្មើ

ប្រមាណ ១លានដុល្លារផងដែរ៕

ប្រភព៖ ថ្មីៗ

Be the first to comment

Leave a Reply

Your email address will not be published.


*