ពលរដ្ឋខេត្តព្រះសីហនុ ១១៨នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះមានទារក និងកុមារ១៧នាក់

ពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ចំនួន១១៨នាក់បន្ថែមវិជ្ជមានកូវីដ-១៩ ក្នុងនោះមាន១៧នាក់ ជាទារក និងកុមារ។ ទន្ទឹមនឹងនេះ មានអ្នកជំងឺចំនួន៤១នាក់បន្ថែម

បានសះស្បើយផងដែរ។

រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៨នាក់បន្ថែមទៀត ដែលភាគច្រើនពលរដ្ឋរស់នៅក្នុងសង្កាត់លេខ១, សង្កាត់លេខ៣ និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្កាត់លេខ៤។ ពួកគាត់ជាអាជីវករផ្សារលើ និងក្រុមគ្រួសារ និងជាកម្មករសំណង់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែឧសភា

ឆ្នាំ២០២១ ដែលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង១១២នាក់ មានកុមារ និងទារក សរុប១៧នាក់។

បន្ថែមពីលើសេចក្តីជូនដំណឹងនេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ថា ខេត្តព្រះសីហនុ ក៏មានអ្នកជំងឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួន ៤១នាក់បន្ថែមបានសះស្បើយផងដែរ។ អ្នកនាំពាក្យរូបនេះ ឱ្យដឹងទៀតថា ខេត្តសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២,១០៦នាក់ ក្នុងនោះជាសះ

ស្បើយចំនួន៨៤៥នាក់។ អ្នកជំងឺ៩នាក់ បានស្លា.ប់ និងកំពុងសម្រាកព្យាបាលមានចំនួន ១២៥២នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦៩៧១ ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦០១៩នាក់។ មនុស្សស្លា.ប់ដោយសារកូវីដ-១៩

បានកើនដល់១១០នាក់៕

ប្រភព៖ ថ្មីៗ

Be the first to comment

Leave a Reply

Your email address will not be published.


*