មានដំណឹងថា តារាចម្រៀងល្បី Justin Bieber សហការក្នុងចម្រៀងថ្មី ជាមួយក្រុម K-POP បុរស BTS

(អាមេរិក)៖ ប្រៀបបានជាពាក្យចចាមអារ៉ាមដំបូង របស់តារាចម្រៀងល្បី Justin Bieber និងក្រុម K-POP បុរស BTS ខណៈអ្នកទាំងពីរ ត្រូវបានរាយការណ៍ថា

នឹងសហការគ្នាក្នុងបទចម្រៀងថ្មីមួយ ដែលនឹងបញ្ចេញនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយចេញពីគេហទំព័រព័ត៌មាន Page Six នាពេលថ្មីៗនេះ។

គេហទំព័រនេះ បានដកស្រង់សំដីចេញពីប្រភពមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះថា «ពួកគេ (Justin Bieber និង BTS) កំពុងតែចំណាយពេលវេលា សហការគ្នាក្នុងការ

ផលិតចម្រៀងថ្មី ដើម្បីឲ្យប្រាកដថា វាត្រូវបានបញ្ចេញមកដោយត្រឹមត្រូវ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចសហការគ្នាក្នុងបទចម្រៀងថ្មីនេះ ត្រូវបានគេមើលឃើញថា ប្រៀបបានជាលទ្ធផលនៃការច្របាច់បញ្ចូលគ្នារវាងសិល្បករនិងក្រុមហ៊ុនរបស់តារាចម្រៀងទាំងពីរ ខណៈ

នៅពីដើមខែមេសាកន្លងទៅ ផលិតកម្ម Hybe ដែលជាជម្រករបស់ក្រុម BTS បានទិញយកក្រុមហ៊ុនផ្សព្វផ្សាយតន្ត្រីដ៏ល្បី «Ithaca Holdings» របស់វិនិយោគិន

អាមេរិក Scooter Braun ក្នុងតម្លៃ១ពាន់លានដុល្លារអាមេរិក ខណៈកិច្ចព្រមព្រៀងទិញក្រុមហ៊ុននេះ គឺមានការចូលរួមដោយសិល្បករល្បីៗអាមេរិកជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពាក់ព័ន្ធនឹងដំណឹងនេះ ហាក់មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីផលិតកម្មរបស់ BTS ឡើយ ខណៈអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំថា តើនឹង

ដូចពាក្យចចាមអារ៉ាមឬយ៉ាងណា ខណៈគ្រប់គ្នាបានត្រឹមបញ្ចេញមតិថា ប្រសិនបើជាការពិតនោះ ចម្រៀងរបស់ពួកគេនឹងផ្ទុះការគាំទ្រខ្លាំងជាក់ជាមិនខាន៕

Be the first to comment

Leave a Reply

Your email address will not be published.


*