ប្រជាជនជប៉ុន ឆោឡោរត់រកកន្លែងលាក់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បា.ញ់.មីស៊ីល រំលងប្រទេស

រដ្ឋាភិបាល​ជប៉ុន​ បាន​ជំរុញឲ្យ​ប្រជាជន​នៅ​កោះ​ហុកកៃដូ រត់រកកន្លែងសុវត្ថិភាព បន្ទាប់ពីកូរ៉េ​ខាង​ជើង​ បា.ញ់.មីស៊ីលផ្លោង ហោះសំដៅមកខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មីស៊ីលនេះ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បា.ញ់​.បង្ហោះ​នៅ​ប្រហែល​ម៉ោង ៧ និង ២៥ នាទី​ព្រឹក​ថ្ងៃ​អង្គារទី០៤ខែតុលានេះ​។

គណនី Twitter ផ្លូវការរបស់ទីក្រុង Ishikari លើកោះហុកកៃដូ បានបង្ហោះថា “មីស៊ីលនេះ ត្រូវបានគេជឿថា បា.ញ់.ចេញពីប្រទេសកូរ៉េខាងជើង។ មានការជម្លៀសមនុស្សនៅខាងក្នុងអគារ ឬក្រោមដី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលជាមួយគ្នានោះ គណនី Twitter ផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានបង្ហោះសារ សុំឲ្យប្រជាជននៅកោះហុកកៃដូ រត់រកកន្លែងលាក់ខ្លួនផងដែរ។ បន្ទាប់​មកលោក​បាន​បង្ហោះ​សារ Update ថា ​មីស៊ីល​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនេះបន្តថា “មីស៊ីលដូចដែលរៀបរាប់ខាងលើ ត្រូវបានគេជឿថា បានឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ០៧:២៩នាទី។ ប្រសិនបើអ្នកឃើញអ្វីដែលគួរឲ្យសង្ស័យ សូមកុំចូលទៅជិតវា ហើយត្រូវទាក់ទងប៉ូលិសឬនាយកដ្ឋានពន្លត់អ.គ្គិ.ភ័.យ.ភ្លាមៗ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រធានខុទ្ទកាល័យលោក Hirokazu Matsuno, មីស៊ីលផ្លោងនេះ បានហោះពីលើតំបន់ Tohoku។

គួរបញ្ជាក់ថា ការបា.ញ់.បង្ហោះនេះគឺជាការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដើម្បីឆ្លើយតបជាក់ស្តែងចំពោះស.ម.យុ.ទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូរ៉េ​ខាង​ជើង ​ចាត់​ទុក​ស.ម.យុ.ទ្ធ​បែប​នេះ​ថា​ជា​ការ​ហាត់​សម​សម្រាប់ការ​លុកលុយ បើ​ទោះ​បី​ជាទី​ក្រុង​សេអ៊ូល និង​វ៉ាស៊ីនតោន​និយាយ​ថា ស.ម.យុ.ទ្ធនេះមាន​លក្ខណៈ​ការពារ​ក៏​ដោយ៕ ប្រភព៖ កម្ពុជាថ្មី

Related posts