រំភើបជំនួស! ប្ដីប្រពន្ធ ២នាក់រៀបរាប់ទាំងទឹកភ្នែក ឃើញម៉ូតូខ្លួនឯងនៅឃ្លាំង OCIC ហើយក៏មករកអភិបាលរងក្រុង ឱ្យជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ​

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ឃ្លាំង ហួត ​អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅមុននេះបន្តិច បានបង្ហោះវីដេអូប្រមាណជិត ២នាទី ក្នុងវីដេអូនោះបានឱ្យដឹងថា ខ្លួនពីអ្នកប្ដីប្រពន្ធ បានបាត់ម៉ូតូ ដោយបានឃើញស្លាកលេខម៉ូតូនៅឃ្លាំង OCIC ដែលគេបិទស្រដៀង នឹងម៉ូតូរបស់ខ្លួនទើបចូលមករកអភិបាលរងរាជធានីភ្នំពេញជួយដោះស្រាយ និងជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ។

ក្នុងនោះផងដែរលោក ឃ្លាំង ហួត ក៏បានសរសេររៀបរាប់នៅក្នុងគណនីហ្វេស ប៊ុក យ៉ាងដូច្នេះថា៖ អាណិតណាស់តាមមករកខ្ញុំដល់សាលារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ ព្រោះថាឃើញនៅឃ្លាំង OCIC។ ពួកគាត់នៅផ្ទះជួល ១ខែ ៥០ដុល្លារ ហើយប្ដីជាមន្រ្តីចូលនិវត្តន៍ បច្ចុប្បន្នដើរបង្រៀនគេតាមផ្ទះ បាន១០០០០០រៀលក្នុងមួយខែ បង្រៀនបាន២,៣ផ្ទះ។ ខ្ញុំបានសន្យាជាមួយពួកគាត់ទាំងពីរថានឹងប្រឹងប្រែងដោះស្រាយជូនពួកគាត់ ៕

Related posts