Hot News: កុមារមិនដឹងអ្វីសោះចំនួន ១៧នាក់បានបាត់បង់ជីវិតក្នុងករណីនៅកីឡដ្ឋានបាល់ទាត់ឥណ្ឌូនេស៊ី ខណៈហេតុការណ៍នេះត្រូវគេចាត់ទុកជាករណីដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក

ឥណ្ឌូនេស៊ី៖ អំពើហិង្សាដែលជាការវាយតប់គ្នារវាងក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែងកើតមានជារឿយៗ ជាពិសេសនៅក្នុងក្របខណ្ឌបាល់ទាល់នៅក្នុងខេត្ត Jakarta ដែលសម្បូរទៅដោយអ្នកគាំទ្រមានលក្ខណៈជ្រុលនិយមនិងហិង្សានិយម។

យ៉ាងណាក្តីកាលពីចុងសប្តាហ៍កន្លងទៅនេះ មានហេតុការណ៍ហិង្សាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងក្រុង Malang ខេត្ត Java ដែលបានបណ្តាលឲ្យមានមនុស្សស្លា.ប់រហូត​ដល់ ១២៥នាក់ និងបង្កឲ្យមានអ្នករងរបួសចំនួន ៣២៣នាក់ផងដែរ។

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលានេះបានបញ្ជាក់ថា អំពើហិង្សាខាងលើនេះត្រូវបានគេចាត់ទុកថា ជាអំពើហិង្សាដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក។ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា

នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ១៧នាក់ជាកុមារ ដែលមិនបានធ្វើសកម្មភាពហិង្សាអ្វីទាល់តែសោះ ពោលគឺពួកគេបានស្លា.ប់យ៉ាងអាណោចអាធ័មបំផុត ព្រោះតែឥរិយាបថគឃ្លើន គ្មានការពិចារណា និងអសីលធម៌បំផុតពីសំណាក់ក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ជាមនុស្សធំពេញវ័យ។

គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ផ្តើមឡើងដោយក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Arema FC ដែលបានលេងចាញ់ក្រុមភ្ញៀវគឺក្រុមបាល់ទាត់ Persebaya Surabaya ក្នុងលទ្ធផល ៣-២ទាំងមិនអស់ចិត្ត ហើយរហូតមកទល់នឹងពេលនេះដាក់បន្ទុកទៅលើអ្នកណាម្នាក់ឬការពិន័យយ៉ាងនោះនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ៕

Related posts