មិនឲ្យចាញ់ក្មេងៗទេ!!! តារា ៣ ដួង អាយុកាន់តែច្រើន តុបតែង​ខ្លួននៅ​តែ​ស្អាត​ទាក់​ទាញ ធ្វើអោយក្មេងៗច្រណែន

ទស្សនិកជន​​បាន​ស្គាល់​​ពីវត្តមាន​តារា​ចម្រៀង​អ្នក​នាង​ឱក​ សុគន្ធកញ្ញា​ អ្នក​នាង​ សុគន្ធ នីសា និង​កញ្ញា ពេជ្រ សោភា បើ​ទោះ​បី​ជា​តារា​ទាំង ​៣ ​ដួងនេះ​អាយុ​ច្រើន​មែន​ តែបើសម្រស់វិញ​​នៅតែ​​ស្អាត​ ធ្វើឲ្យ​មហាជន​មិន​សរសើរមិនបាន។

ជា​ការ​ពិត​ណាស់ តារា​ទាំង​ ៣ ​ដួង​ខាង​លើ​បាន​រក្សា​ឈ្មោះ​នៅ​ក្នុងរង្វង់​សិល្បៈ​ជាយូរណាស់​មក​ហើយ​ និង​បាន​ទាក់​ទាញ​អារម្មណ៍​ពី​បណ្ដា​អ្នក​គាំ​ទ្រ​យ៉ាង​ខ្លាំង​ ជា​ពិសេស​គឺ​​ការ​តុប​តែង​ខ្លួន​របស់​ពួកគេ​។

១.អ្នក​នាងឱក​ សុគន្ធកញ្ញា

អ្នក​នាងឱក សុគន្ធកញ្ញា​ ​ជា​តារា​ចម្រៀង​លេចធ្លោមួយដួង នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស មាស។ អ្នកនាង​បានរៀប​ការ​មាន​គ្រួសារ​ ​និង​ទទួល​បាន​កូន​ប្រុស​មួយ​រូបជា​ចំណង​ដៃ​​។

បើ​ងាក​មក​មើល​ពី​រូប​សម្រស់​និង​ការ​តុប​តែង​ខ្លួន​របស់​អ្នក​នាងតែងទាក់ទាញការ​ចាប់​អារម្មណ៍​ពី​មហាជន ជាង​នៅ​ក្រមុំ​ទៅ​ទៀត។ ​ការ​តុប​តែង​ខ្លួន​របស់ម្តាយ​វ័យ​ក្មេង​​រូប​នេះ​​ គ្រប់​ទម្រង់​មិន​ថា​បែប​បុរាណ​ ឬ​សម័យ​ ការ​ផាត់​មុខ ស្តាយ៍នៃ​ការ​តុប​តែង​នៅ​ពេល​ចូល​រួម​កម្ម​វិធី​ផ្សេងៗ​ បាន​ទាក់​ទាញ​នៅ​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំ​ទ្រ​យ៉ាង​ខ្លាំង​ និង​កោត​សរសើរ​ពី​រូប​សម្រស់​អ្នកនាង​។

២. អ្នក​នាង​សុគន្ធ នីសា

តារា​ចម្រៀង​រូប​ស្រស់​ សំឡេង​ស្រទន់ ​ថ្នម​ អ្នក​នាង​សុគន្ធ​ នីសា ថ្វី​ក្បិត​តែ​មាន​អាយុ​ច្រើន​បន្តិច​មែន ប៉ុន្តែ​រូប​សម្រស់​របស់​អ្នក​នាង​ហាក់​មិន​ចាស់​ដូច​អាយុ ហើយ​នៅ​តែ​ក្មេង​ជាង​វ័យ ទាំង​ស្បែក​ស​ខ្ចី​មត់​រលោង​ គួប​ផ្សំ​នឹង​រូប​​រាង​ដ៏​តូច​ច្រឡឹង​ ​ការ​តុប​តែង​យ៉ាង​ស្រស់​ស្អាត​គ្រប់​ទម្រង់​ស្ទើរ​តែ​មហាជន​អ្នក​គាំទ្រ​រក​កន្លែង​ទាស់​រូបនាងគ្មាន​ឡើយ។

តាំង​ពី​តារា​ចម្រៀង​មួយ​ដួង​នេះ​បាន​រៀប​ការ​មាន​ស្វាមី​រួច​មក ​ការ​តែង​ខ្លួន​របស់​​នាង​​កាន់​តែ​ស្អាត​ប្លែក​ជាង​ពី​ពេល​មុនៗ​ទៅ​ទៀត​ ដែល​រូប​សម្រស់​មួយ​នេះ​ក្មេងៗ​មួយ​ចំនួនស្ទើរតែ​សុំ​ខ្មាស​។

៣.​កញ្ញា​ ពេជ្រ ​សោភា

កញ្ញា​ពេជ្រ​ សោភា ភ្លេចៗ​អាយុ​៣៩ ឆ្នាំ​ទៅ​ហើយ​តែ​កុំនិយាយ​ពីសម្រស់​ និង​រូប​រាង​របស់នាង នៅ​តែ​ក្មេង​​ ស្រស់ស្អាត​។ ​បើ​ទោះ​បី​ជា​តារា​ចម្រៀង​រូប​នេះ​បាន​ចូល​ប្រ​លូក​ក្នុង​វិថី​សិល្បៈ​យូរយ៉ាង​ណា​ក៏​ដោយ​ ក៏​សម្រស់​របស់​នាង​​​កាន់​តែ​ស្អាត​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​ឆ្នាំ ក្នុង​នោះ​ឃើញ​ថា ទាំង​ការ​តុប​តែង​ខ្លួន​ ដែលបានបង្ហាញ​នៅ​រូប​ភាព​មួយ​សន្លឹកៗ​ចេញ​មក​តាម​បណ្ដាញ​​សង្គម​ ត្រូវ​បាន​មហាជន​សរសើរ​ថា​នៅ​តែ​ស្រស់ស្អាត​រក្សា​សម្រស់​បាន​ពីធម្មជាតិ ​មិន​សម​នឹង​អាយុ​របស់​នាង​នោះឡើយ៕

Related posts