ពិតជាកក្រើកសង្វៀន! ពេជ្រ សម្បត្តិ នឹងត្រូវប៉ះផាត់ថាណា អាចានវីន វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រដាល់គុនខ្មែរខារ៉ាបាវរដូវកាលទី៨។ ពេជ្រ សម្បត្តិ បានផ្តួលធន់ ផានិតឱ្យសន្លប់ក្នុងទឹកទី១ ខណៈផាត់ថាណា ឈ្នះទួន ប៉េ ដោយពិន្ទុ នាជំនួប…

នៅក្នុងទឹកទី១ បង្គោលក្រហមក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ ទាត់គោះស្ទាបស្ទង់ បង្គោលខៀវហនុមានក្រញាំដែក ធន់ ផានិត បន្តិចបន្តួចជាការស្វាគមគ្នា តែបង្គោលខៀវនេះគេសងបកមកវិញ២ជើងធ្ងន់ៗជាហេតុធ្វើឱ្យអ្នកទស្សនាហ៊ោរកញ្ជ្រៀងក្រោមការឌឺដងទឹកមុខគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រ.យុ.ទ្ធ.គ្នាសងទៅមកដោយ ផានិត ទាត់ចេញឆ្វេងស្ដាំ ចំណែក សម្បត្តិ ដាល់ជាច្រើនកណ្តាប់ដៃផងដែរ តែបង្គោលក្រហមមិនបង្អង់បង្អូសពេលឡើយ វាយសន្ធប់ជាខ្លាំង និងបញ្ចេញស្នៀតពិសេសក្របីវ័ធសិលាពុះថ្មរ ឱ្យបង្គោលខៀវសន្លប់ស្តូកស្តឹងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកការប្រកួតរវាងបង្គោលខៀវរាជសីហ៍ជង្គង់ពិសឆ្លងដែន ផាត់ថាណា អាចានវីន និងមិត្តរួមទឹកដីមកពីប្រទេសថៃ ខ្ញីចាស់ ទួនប៉េ ស៊ីតសាមផាយ៉ាកបង្គោលក្រហម ក៏បានបង្ករបរិយាកាសឱ្យកក្រើកសង្វៀនប្រដាល់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងទឹក១ អ្នកទាំងពីរមានបច្ចេកទេសក្នុងការស្ទង់កម្រិតគ្នាទៅវិញទៅមក ចូលទឹក២ បង្គោលក្រហមដើរចូលវាយចេញកណ្តាប់ដៃចំៗទៅលើបង្គោលខៀវ តែក៏ត្រូវបានសងបកមកវិញធ្ងន់ៗដែរពី ផាត់ថាណា ពិសេសការឡើងជង្គង់របស់គេធ្វើឱ្យ ទួនប៉េ ចង់ដួលម្តងៗដែរ ចូលទឹក៣ ផាត់ថាណា បន្តវាយសង្គ្រប់ ទួនប៉េ បន្ថែមទៀតដើរចូលទាត់គ្នាទៅវិញទៅមកកាច់គ្រៀកឡើងជង្គង់សងទៅមកដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលទឹក៤ បង្គោលក្រហម ហាក់បីដូចជាថមថយកម្លាំងស៊ូសក្នុងការវាយតតាំង បង្គោលខៀវ ជាហេតុហុចឳកាសឱ្យបង្គោលខៀវ មានប្រៀបវាយដណ្តើមយកពិន្ទុពីបង្គោលក្រហម និងទឹក៥ អ្នកទាំងពីរកាន់តែថមថាយកម្លាំងទៅ ទម្លាក់ហ្គង់លែងចង់វាយបន្ត។ បញ្ចប់ការប្រកួតទាំង៥ ទឹកពេញបង្គោលខៀវ ផាត់ថាណា អាចានវីន ឈ្នះពិន្ទុ ទួនប៉េ ស៊ីតសាមផាយ៉ាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ជំនួបវគ្គផ្តាច់ព្រ័ត្រក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ នឹងតទល់កណ្តាប់ដៃរន្ទះជើងប្តូរជង្គង់ជាមួយ រាជសីហ៍ឆ្លងដែន ផាត់ថាណា អាចានវីន ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែក្រវាត់«ខារ៉ាបាវ»រដូវកាលទី៨។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា៕ ប្រភព៖ Thmey thmey

Related posts