ផ្ទុះការចាប់អារម្មណ៍ខ្លាំង! ទើបតែអាយុ៧ឆ្នាំសោះ សប្តាហ៍ទី១ កែវ ហ្សាណា បេក្ខភាព The Voice Kids មានទេពកោសល្យសិល្បៈអស្ចារ្យ…

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ បានត្រលប់មកធ្វើឱ្យទស្សនិកជនរំជើបរំជួលចង់ឃើញទេពកោសល្យរបស់កុមារា កុមារីជាថ្មីកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែចាប់ផ្ដើមបើកឆាកសប្ដាហ៍ទី ១ ភ្លាម កម្មវិធីប្រឡងចម្រៀងដ៏ល្បីខាងលើ ទទួលបានកុមារា កុមារីពោរពេញដោយសមត្ថភាពច្រៀងជាច្រើនរូប ក្នុងនោះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់កំពុងផ្ទុះការចាប់អារម្មណ៍ជាងគេទៅលើកុមារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ កែវ ហ្សាណា ដែលនាងតូចទើបតែមានអាយុ ៧ ឆ្នាំសោះ បានបង្ហាញពីភាពលេចធ្លោគួរឱ្យភ្ញាក់ផ្អើលមិនធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងតូច ហ្សាណា ឆក់បានការចាប់អារម្មណ៍ពីទស្សនិកជនដំបូងតាមរយៈការតុបតែងខ្លួនបែបឃ្យូតគួរឱ្យស្រឡាញ់ រហូតដល់ពេលបញ្ចេញសមត្ថភាពច្រៀង ហ្សាណា ធ្វើបានយ៉ាងល្អដោយអាចទាញបានការគោះប៊ូតុងពីគណៈកម្មការដល់ទី ៣ រូបព្រមគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីសមត្ថភាពផ្នែកចម្រៀង កែវ ហ្សាណា ត្រូវបានគេដឹងថាគឺជាសមាជិកហាត់រៀននៅក្លឹប «ព្រះកាយច័ន្ទ» ដែលជាសាលាបង្រៀន និង អប់រំ កាយវាចារចិត្ត និង បណ្ដុះបណ្ដាលទម្រង់ផ្នែកសិល្បៈសឹងគ្រប់ជំនាញ ហើយកុមារី កែវ ហ្សាណា ក៏ចេះរាំរបាំបុរាណ សម្ដែង ដើរម៉ូត ជាពិសេសនាងថែមទាំងចេះរាំ K-Pop ជាដើម៕ ប្រភព៖ ប្រជាប្រ័យ

Related posts