ម៉ាដូណា ផុសឲ្យម្ចាស់រថយន្តដែលបានបុកក្មួយស្រីរបស់ខ្លួនចូលខ្លួនមកដោះស្រាយភ្លាមបើមិនចង់…..

ភ្នំពេញ ៖ ថ្មីៗនេះតារាសម្តែងភេទទី៣ លោក ម៉ាដូណា បានជួបទុក្ខព្រោះតែក្មួយស្រីរបស់ខ្លួនត្រូវបានរថយន្តមួយបានបើកបុកបណ្តាលឲ្យរងរបួសពេលនេះកំពុងតែគេងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រអាគារថ្មី ជាន់ទី៣ បន្ទប់9315 ។

ជាមួយគ្នានេះដែរនៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ លោក ម៉ាដូណា ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងគោលបំណងដើម្បីឲ្យជនបង្ករចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាស់ជាមួយនិងក្មួយស្រីរបស់ខ្លួនដែលជាជនរងគ្រោះ ហើយខ្លឹមសារនៅក្នុងការបង្ហោះនោះមានអត្ថន័យយ៉ាងដូច្នេះថា ៖

« សូមម្ចាស់ឡានដែរបើកបុ​​​ កយប់មិញនៅជិតស្តប់សេរីភាព ផ្សារថ្មី បើបានឃើញការបង្ហោះហើយជួយមកដោះស្រាយផង នៅកាល់ម៉ែត្រអាគារថ្មី ជាន់ទី៣ បន្ទប់9315កុំអោយឆែកកាំម៉ារ៉ាឃើញឡានបង្ហោះទាន់🇰🇭សូមអោយឆាប់ជាក្មួយ » ។

Be the first to comment

Leave a Reply

Your email address will not be published.


*