ទម្លាយឈ្មោះពិត រចនា រ៉ាវាឌី ចូលសិល្បៈដំបូងៗ និង មូលហេតុប្តូរឈ្មោះថ្មី…

មហាជនទូទៅអ្នកគាំទ្រតារាសម្តែង និងបង្ហាញម៉ូដ ស្រស់សោភាកញ្ញ រចនា រ៉ាវាឌី តាំងពីនាងចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈ ប្រាកដជាធ្លាប់បានដឹងហើយថា «រចនា រ៉ាវាឌី » គឺមិនមែនជាឈ្មោះកំណើតរបស់តារាស្រីវ័យក្មេងខាងលើនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រចនា រាវ៉ាឌី គឺមានឈ្មោះពិតថា រស់ រចនា ហើយឈ្មោះនេះដែរនាងបានប្រើប្រាស់តាំងពីចាប់ផ្តើមក្នុងវិស័យសិល្បៈដំបូងមកម៉្លេះ ដោយកាលនោះគេចាំបានថាតារាស្រី រស់ រចនា ឬ រចនា រ៉ាវាឌី បានចាប់ផ្តើមអាជីពជាអ្នកដើរបង្ហាញម៉ូដមុននឹងបោះជំហានចូលវិស័យសម្តែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងការផ្លាស់ប្តូរឈ្មោះនោះដែរ រចនា រ៉ាវាឌី ធ្លាប់បានឱ្យដឹងថា មូលហេតុដែលនាងប្តូរនោះ ក៏ព្រោះតែនាងស្រឡាញ់តួអង្គស្រីម្នាក់ក្នុងខ្សែភាពយន្ត មានឈ្មោះ រ៉ាវាឌី និង ចាត់ទុកតួអង្គនោះជា Idol របស់ខ្លួន ទើបនាងសម្រេចប្តូរឈ្មោះក្នុងវិស័យសិល្បៈពី រស់ រចនា ទៅជា រចនា រ៉ាវាឌី តែម្តងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរឱ្យដឹងថា រចនា រ៉ាវាឌី បានបោះជំហានក្នុងវិស័យសិល្បៈត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តែតារាស្រីរូបនេះហាក់ទទួលបានការគាំទ្រយ៉ាងសម្បើមពីសំណាក់មហាជន ក្នុងនាមជាសិល្បការិនីវ័យក្មេងមានអាយុត្រឹមតែ ២០ ឆ្នាំ ៕

Be the first to comment

Leave a Reply

Your email address will not be published.


*