ស្រស់ស្អាតខ្លាំង!! រូបថតរួមគ្នា ឱក សុគន្ធកញ្ញា និងគ្រួសារបង្ហោះស្វាគមន៍ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ដែលត្រូវនឹថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀតហើយ ក្រោយឃើញកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា

បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងគ្រួសារ និងកូនប្រុសបណ្តូលចិត្តរំលេចទៅដោយទេសភាពស្រុកស្រែយ៉ាងស្រស់បំព្រង ឃើញហើយគួរទីគយគន់ និងចង់ស្នាក់អាស្រ័យផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អមមកជាមួយនឹងរូបភាពដ៏កម្រនេះអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានភ្ជាប់ដោយសំណេរក្នុងន័យស្វាគមន៍ឆ្នាំថ្មីថា៖ «អរុណសួស្ដីបងប្អូនទាំងអស់គ្នា ក្រោកទទួលទេវតាទាំងព្រលឹម មានសិរីសួស្ដី សេចក្ដីសុខ ឈ្នះអស់រឿងអាក្រក់គ្រប់ៗគ្នា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានលាន់មាត់សរសើរពីភាពស្រស់ស្អាតនិងភាពសាកសមរបស់គ្រួសារប្ដីប្រពន្ធមួយគូនេះបែបនេះថា៖ wwwផ្ទះបៃតងទេសភាពនឹងស្អាតណាស់បង,

ពិតជារំភេីបណាស់ដែលបានកាត់ជូនស្វាមី បង,ស្អាតខ្លាំងណាស់,ខ្ញុំសប្បាយចិត្តណាស់ពេលដែលឃើញតារាខ្មែរនៅតែរក្សានឹងជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ។,ចង់បានដូចអាដល់ណាស់,ស្អាតណាស់ព្រះអើយ, Idol sweet ឡើងអូនឈឺបេះដូងហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលអ្នកខ្លះក៏បានពោលជូនពរឆ្នាំថ្មី សូមឱ្យទទួលបានសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារកាន់ខ្លាំងផងដែរ ៕

Be the first to comment

Leave a Reply

Your email address will not be published.


*