មិននឹកស្មានដល់ ! តន់ ចន្ទសីម៉ា សំងំ​ឱប​យកស្ប៉ត​ធំៗតម្លៃ​រាប់​សែន​ដុល្លារ

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​​​អ្នក​សិល្បៈ​ស្ទើរ​មួយ​ប្រទេស​កំពុង​តែ​ត្អូញ​ត្អែររឿង​ប្រាក់​ចំណូល ដោយសារ​តែ​ការ​ជះ​​ឥទ្ធិពល​នៃ​ជំងឺកូវីដ ១៩ ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ប្រាក់​ចំណូល​នោះ ស្រាប់​តែ​ប្រភព​​គួរ​ឲ្យ​ទុកចិត្ត​មួយ​​ទម្លាយ​ឲ្យ​​ដឹង​ថា តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra កំពុងតែ​សំងំ​ឱប​យកស្ប៉តត​ពាណិជ្ជកម្ម​ធំៗដែលមានតម្លៃ​រាប់​សែន​ដុល្លារ​ឯណោះ ។

ប្រភព​ខាង​លើ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តន់ ចន្ទសីម៉ា បាន​ក្លាយ​តារា​តំណាង​ផលិតផល(Brand Ambassador) ជា​ច្រើន​ក្នុង​រយៈ​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​នាង​ប្រមូល​បាន​លុយ​រាប់​សែន​ដុល្លារ​អាមេរិក​ឯណោះ។ ក្រុមហ៊ុន​ទាំង​នោះ មាន​ដូច​ជា​ក្រុមហ៊ុន​រថយន្ត ក្រុមហ៊ុន​ ផលិតផល​​គ្រឿង​សម្អាង និងមាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ចរចា​ជាមួយ​ភាគី​តារា​ស្រី​ថែម​ទៀត ។

មិន​មាន​តួលេខ​ជាក់​លាក់​ស្ដី​ពី​តម្លៃ​ខ្លួន​របស់​តារា​ស្រីរូបនេះត្រូវ​បាន​ទម្លាយ​ចេញ​ឡើយ ប៉ុន្តែ​ថ្មី​ៗ​នេះមាន​ដំណឹង​ថា សីម៉ា ទើប​នឹង​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ អាន់ឈ័រ ថែម​ទៀត ។ ជុំវិញ​រឿង​នេះដែរតាម​ប្រភព​ដដែល​បាន​ទម្លាយ​ឲ្យ​​ដឹង​បន្ថែម​ទៀតថា​ ដោយ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា សម្រាប់​ការងារ​ចុង​ក្រោយ​នេះតារា​ចម្រៀង​ស្រី​ សីម៉ា ទទួល​បាន​ថ្លៃ​ហត់​នឿយប្រមាណ​​ជាងមួយ​សែន​ដុល្លា​ឡើង​ទៅ​ហើយ ។ ដូច្នេះ​ហើយសរុប​ទៅ សីម៉ា ទាញ​ចំណូល​បានច្រើន​ណាស់​ពី​ការងារ​ក្រៅ​ពី​ចម្រៀង ។

ប្រភព​​​ដដែល​បាន​វាយ​​តម្លៃ​ថា ប្រសិន​បើ​មិន​​រង​ផង​ប៉ះពាល់​ដោយសារ​តែជំងឺកូវីដ ១៩ ​​ទេ​នោះ តន់ ចន្ទសីម៉ា គឺ​ច្បាស់​ជា​គ្មាន​ពេល​សម្រាក​ឡើយ ត្បិត​អី​​ក្រុមហ៊ុន​ធំៗ​ដែល​មក​ស៊ី​នៅ​ស្រុក​​ខ្មែរ​ជា​ច្រើន មួយ​ណា​ក៏​ចង់​បាន​នាង​ធ្វើ​ជាតារា​តំណាង​​ឲ្យ​ផលិតផល​របស់​ពួក​គេ​ដែរ ។

ជុំវិញ​ករណី​ខាង​លើនេះភាគីខាង​ សីម៉ា នៅ​មិន​ទាន់​សុំ​ការ​អធិប្បាយ​បាន​នៅ​ឡើយ តែលោក ​យឹម តាស្រង់ អ្នក​​គ្រប់គ្រង​ទូទៅ​របស់ផលិតកម្ម Galaxy Navatra បាន​ទទួល​ស្គាល់​ថា តម្លៃ​ដែល តន់ ចន្ទសីម៉ា ទទួល​​ការងារជា​​ Brand Ambassador ​ក្រុមហ៊ុន​ខាង​លើ គឺ​ពិត​ប្រាកដ​ហើយ ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​ខាង​ផលិតកម្ម​កំពុង​ពិចារណា​លើ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​​ទៀតដែល​មានបំណងចង់បាននាង ហើយ​ អូខេ ទៅលើក្រុមហ៊ុន​ទាំង​នោះ​ក្នុង​ពេល​ឆាប់ៗ​នេះ ៕ ដោយសហការ

Be the first to comment

Leave a Reply

Your email address will not be published.


*