អស្ចារ្យណាស់!​ ភ្លៀងធ្លាក់នៅ ប្រាសាទបាយ័ន លេចចេញរូបភាពដូចផ្ទាំងគំនូរ ប្រៀបបានឋានសួគ៌ាល័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈានចូលមកដល់រដូវវស្សា កម្ពុជាចាប់ផ្ដើមមានភ្លៀងធ្លាក់ស្រោចស្រព ត្រជាក់ត្រជុំ ស្ទើរទូទាំងប្រទេស អំណោយផលទៅដល់ប្រជាកសិករ ដែលលោករង់ចាំទឹកភ្លៀង ធ្វើស្រែយកស្រូវ និង ងាយស្រួលសម្រាប់អ្នកចម្ការ ស្រោចស្រពផល្លាដំណាំផ្សេងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើយើងក្រឡេកទៅមើល ទេសភាពនៅភូមិសាស្ត្រអង្គរ ដែនដីអច្ឆរិយៈវិញ គេសង្កេតឃើញថា ក្រោយមានភ្លៀងធ្លាក់មួយប្រាវ ស្រោចស្រពតួប្រាសាទបាយ័ន (អង្គរធំ) ធ្វើឱ្យទេសភាពនៅទីនោះ ហាក់ស្រស់ត្រកាល លើកសម្រស់ប្រាសាទឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត គួរឱ្យទាក់ទាញក្រៃលែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ គ្រាប់ភ្លៀងធ្លាក់ស្រិចៗ លាយឡំផ្ទៃមេឃងងឹត បានធ្វើឱ្យប្រាសាទមួយនេះ លេចឡើងនូវភាពអស្ចារ្យគួរ​ឱ្យចង់គយគន់ ប្រៀបបានទៅនឹងបាតុភូតអ្វីមួយ ហាក់លើកសម្រស់ប្រាសាទ ស្រស់ស្អាតដូចដើមនាសម័យអតីតកាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ គេសង្កេតឃើញមានដើមឈើធំៗ ដុះស្រោងជុំវិញតំបន់អង្គរ លាស់ពណ៌បៃតងខ្ចី រេរាំទៅតាមកម្លាំងខ្យល់ ហាក់បង្កើតឱ្យមានទស្សនីយភាពរស់រវើក ទាក់ទាញឱ្យមហាជនចង់ទៅទស្សនាកម្សាន្ត ទិដ្ឋភាពបែបនេះក្នុងរដូវវស្សា នាទឹកដីអង្គរ ខេត្តសៀមរាប ៕

ប្រភព៖ Popular Magazin