មិនធម្មតា! នារីម្នាក់បានប្ដី ៥ នាក់នៅផ្ទះតែមួយ តែដល់ពេលមានកូន ១ មិនដឹងម្នាក់ណាជាឪពុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសឥណ្ឌា៖ ស្ត្រី​វ័យ​ក្មេង​សញ្ជាតិ​ឥណ្ឌា​ម្នាក់ បាន​រៀបការ​ជាមួយ​នឹង​បុរស ៥ នាក់ ដោយ​ទាំង ៥ នាក់​នោះ សុទ្ធ​តែ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ទាំង​អស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ប្រាប់​សារព័ត៌មាន The Sun ស្ត្រី​ជា​ម្ដាយ​កូន​មួយ​រូប​នេះ បាន​រៀបរាប់​ថា រូបនាង​តែងតែ​គេង​ឆ្លាស់​គ្នា​ជាមួយ​នឹង​ប្ដី​ទាំង ៥ របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​នាង មិន​ដឹង​ថា ប្ដី​រូប​ណា​ជា​ឪពុក​បង្កើត​របស់​កូន​នាង​នោះ​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​មើល​ដំបូង គ្រប់​គ្នា​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ប្លែក ប៉ុន្តែ​នេះ​គឺ​ជា​ប្រពៃណី​នៅ​ក្នុង​ភូមិ​តូច​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ដែល​មនុស្ស​ស្រី​គឺ​អាច​រៀបការ​ជាមួយ​បងប្អូន​បង្កើត​របស់​ស្វាមី​ដំបូង​របស់​ខ្លួន​បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rajo Verma បាន​រៀបការ​ជាមួយ​ស្វាមី​ដំបូង​របស់​ខ្លួន​ឈ្មោះ Guddu កាល​ពី​ឆ្នាំ ២០០៩ ដោយ​ក្រោយ​មក​រូប​នាង​ក៏​បាន​បន្ត​រៀបការ​ជាមួយ​បងប្អូន​បង្កើត​របស់​ប្ដី​នាង​ចំនួន ៤ នាក់​ផ្សេង​ទៀត (Baiju, Sant Ram, Gopal និង Dinesh ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនៀមទម្លាប់​ប្រពៃណី​ហិណ្ឌូ​បុរាណ​មួយ​នេះ គឺ​ដំបូង​ឡើយ​ត្រូវ​បាន​អនុវត្ត​ពាសពេញ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​បច្ចុប្បន្ន​មាន​ភាគតិច​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ធ្វើ​វា ។ ទំនៀមទម្លាប់​ស្ត្រី​មាន​ប្ដី​ច្រើន​នេះ គឺ​ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​តាម​តំបន់​ណា​ដែល​មាន​មនុស្ស​ប្រុស​ច្រើន​ជាង​មនុស្ស​ស្រី ៕

ប្រភព៖ Popular