#១០ចំណុចអំពីចិត្តបុរស ១.បុរសប្រើខួរក្បាលច្រើនជាងបេះដូង។ ដូច្នេះទើបបានជាបុរសភាគច្រើន មានមនោសញ្ចេតនារឹងៗជាងនារី។ មានតែបុរសមួយចំនួនក្នុងចំណោមពួកសិល្បករ និងពួកកវីនិពន្ធប៉ុណ្ណោះ ដែលអាចនឹងមានមនោសញ្ចេតនាទន់ភ្លន់ជាងនារីបាន។ ២.បុរសស៊ូស្រក់ញើសឈាម ហើយមិនងាយស្រក់ទឹកភ្នែកទេ។ តែបើបុរសយំវិញ មានន័យថាគាត់ឈឺចាប់ជាងនារីទៅទៀត។ ៣.គ្មានស្រីស្អាតណា ដែលគេចផុតពីខ្សែភ្នែកបុរសៗតាមប្រមាញ់នោះឡើយ។ បុរសរហ័សចាប់ចិត្តស្រឡាញ់លើនារីទាំងឡាយ តែមិនងាយចង់បានមកធ្វើជាប្រពន្ធនោះទេ។ ៤.បុរសភាគច្រើនលង់ស្រឡាញ់នារីស្អាត តែយកនារីល្អមករៀបការ។ ៥.មិនថាព្រាននារី ឬសុភាពបុរសទេ ពួកគេសុទ្ធតែជាអ្នកចូលចិត្តរាយអន្ទាក់ស្នេហ៍ គ្រាន់តែបច្ចេកទេសខុសគ្នា។ ព្រាននារីខ្លាំងខាងលែបខាយសម្ដី ចំណែកសុភាពបុរសខ្លាំងខាងរៀបឫក។ ព្រាននារីពូកែខាងឆក់យកបេះដូងនារី រីឯសុភាពបុរសពូកែខាងថែរក្សាបេះដូងនារី។ ៦.បុរសភាគច្រើនថ្វីបើមិនងាយស្មោះនឹងនារី តែបើគាត់ស្រឡាញ់ពិតប្រាកដហើយ គាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ ៧.បុរសសម្បូរតណ្ហាច្រើនជាងនារី តែកម្សួលតណ្ហាបុរសបានតែមួយចម្រៀកនៃនារីប៉ុណ្ណោះ។ (និយាយឱ្យអាក្រក់ស្ដាប់បន្តិចគឺ បុរសឆាប់ឃ្លាន ហើយឆាប់ឆ្អែត តែនារីមិនងាយឃ្លានទេ តែបើឃ្លានហើយគឺមិនងាយឆ្អែត)។ ៨.បុរសភាគច្រើនមិនសូវចូលចិត្តរឿងកំប៉ិកកំប៉ុកទេ។ គាត់ចូលចិត្តរឿងធំៗ រឿងអស្ចារ្យ ហើយមហិច្ឆតារបស់គាត់ស្មើមេឃ។ ចំពោះប្រភេទវីរបុរសវិញ គាត់ស្រឡាញ់ជាតិជាងប្រពន្ធកូនរាប់រយដង។ ៩.បុរសចូលចិត្តឱ្យគេសរសើរសមត្ថភាពខ្លួន បើទោះជាគាត់ដាក់ខ្លួនក៏ដោយ។ ដូច្នេះហើយ ទើបអំនួតត្រូវបានគេរកឃើញនៅក្នុងខ្លួនបុរសច្រើនជាងនារី។ ១០.ចំណុចខ្សោយរបស់បុរសភាគច្រើន គឺសម្រស់ស្រីស្អាត។ បុរសខ្លាំងយ៉ាងណា ក៏នៅតែអាចស្លាប់ក្រោមដៃដ៏ទន់ភ្លន់របស់នារី។ តែបើមានបុរសណាមិនចេះស្រឡាញ់នារីវិញ គាត់គឺជាប្រភេទបុរសដែលចិត្តដាច់បំផុត ឬក៏ទៅជាឃោរឃៅបំផុតនៅលើលោក។ បុរសប្រភេទនេះ ច្រើនឋិតនៅក្នុងពួកអ្នកដែលហ៊ានបូជាជីវិតដើម្បីបុព្វហេតុអ្វីមួយ។ ដោយ យួង សូដា
Read Moreប្រពៃណាស់ ! ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដល់ខែបុណ្យកឋិនទានភ្លាម លេងម៉ាអស់ដៃ ដោយបានយកលុយចូលបុណ្យចំនួន…
ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ អ្នកលក់អនឡាញដ៏ល្បីឈ្មោះ គឺ លោកស្រីអ៊ាន សៀវម៉ី ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ផេក Sivmey Online shop និងជាម្ចាស់ផលិតផល Ei Ei តាមរយៈសកម្មភាពមនុស្សធម៏ និងធ្វើបុណ្យជាច្រើន ហើយមហាជនតែងតែស្ងើចសរសើរមិនដាច់ពីមាត់ថាជាមនុស្សល្អ និង គួរឲ្យគោរពស្រលាញ់អ្នកនាង ជាខ្លាំង ព្រោះតែអំពើ ចិត្តសប្បុរសរបស់អ្នកនាង។ អ្នកនាងពិតជាគួរអោយកោតសរសើរយ៉ាងខ្លាំង ដោយសារតែអ្នកនាងទើបតែត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់ គោរមងារ ជាឧកញ៉ា ស្រាប់តែបានបរិច្ចាគថវិការចំនួន៥០០០០ដុល្លារបន្ថែមទៀត ជួយដល់កាកបាទក្រហម សាខាខេត្តកណ្ដាល កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២០ ដោយគ្រាន់តែក្នុងហេតុផលបរិច្ចាគអោយគ្រប់៩ម៉ឺនដុល្លារ អោយត្រូវនឹងថ្ងៃកំណើត របស់អ្នកនាង នៅថ្ងៃទី៩ ខែ៩ ខាងមុខ។ ជាក់ស្តែង កាលពីប៉ុន្មានមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះសារថា “គ្មានអ្វីសប្បាយចិត្តជាងធ្វើបុណ្យរួមបងប្អូនយើងទេមែនអត់បងប្អូន ថ្ងៃ27ត្រូវជាថ្ងៃ9រោចអ្នកម្តាយគាត់បានធ្វើបុណ្យកឋិនទាននៅវត្តសំរោងកែវសុវណ្ណារាម នៅភូមិត្រាច នាងខ្ញុំឧកញ៉ា អ៊ានសៀវមុី បានចូលបុណ្យអ្នកមានគុណទាំងពី 4000$ ហើយបានចូលបុណ្យកសាងវត្តដូច ជាចណ្តើឡើងវិហ៊ា និងបាឡាំងព្រះ នឹងមានអំណោយជូនដល់ចាស់100ជាងគ្រួសារ មានដូចជា សារុងមួយ ក្រម៉ាមួយ នឹងលុយចំ20000រៀលក្នុងមួយនាក់ នឹងក្មេងមួយចំមួយផងដែរ ។ នាងខ្ញុំ ឧកញ៉ា អ៊ានសៀវមុី សូមជូនបុណ្យដល់ពុកម៉ែប្រជាជនខ្មែរទាំងអស់គ្នា”៕
Read Moreអូន រូប៊ី កូនស្រី សំណព្វរបស់ អ្នកឧកញ៉ា ហុង ពីវ កាន់តែធំ សម្រស់កាន់តែស្អាត គួរឲ្យស្រលាញ់
អ្នកឧកញ៉ា ហុង ពីវ ត្រូវបានមហាជនទទួលស្គាល់ថា ជាសេដ្ឋីលើវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងតែរកស៊ី ខាងលំនៅឋាន ក្នុងតម្លៃមធ្យមនៅកម្ពុជា ។ មានបងប្អូនជាច្រើន គ្រាន់តែបានឮពាក្យថាគម្រោងបុរីពិភពថ្មី គេច្បាស់ជានឹកឃើញដល់មុនគេ នោះគឺឈ្មោះ អ្នកឧកញ៉ា ហុង ពីវ មិនខាន ដែលជាម្ចាស់បុរី និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុដ៏ល្បីឈ្មោះបោះសំលេង នៅកម្ពុជា។ បើងាកទៅមើល រូបសម្រស់កូនស្រី របស់លោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ អូន រូប៊ី (RUBY) គឺឈ្មោះរបស់កូនស្រី អ្នកឧកញ៉ា ហុង ពីវ ដែលមហាជនជាច្រើន បានស្គាល់ ប្អូនស្រីតាមរយៈ ប៉ាឡូធំ របស់បុរីពិភពថ្មី គ្រប់គ្នាជិះទៅណាក៏បានឃើញ ។ ប្អូនស្រី រូបនេះ ពិតជាសម្រស់ស្អាតខ្លាំងមែនទែន ។ ប្អូនស្រី ពេលនេះ កាន់តែស្រស់ស្អាត និងគួរឲ្យក្នាញ់ ។ ជាក់ស្តែងនៅក្នុងគណនីរបស់តារាស្រី ស្រស់ស្អាត ស៊ិន យូប៊ីន បានបង្ហោះរូបភាព ជាមួយប្អូនអូនរូប៊ី ជាច្រើនស្លឹក ដែលមើលទៅអូន រូប៊ី ស្រស់ស្អាតខ្លាំងមែនទែន ហើយក៏គួរឲ្យក្នាញ់ ណាស់ជាមួយនឹងកាយវិការដ៏ក្រមិចក្រមើមរបស់អូន រូប៊ី។
Read Moreធ្លាប់ក្រទើបដឹង ! អ្នកស្រី ទ្រី ដាណា ថាគាត់ស្រឡាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់កូនសិស្សក្រីក្រម្នាក់នេះណាស់ ហើយអ្នកស្រីបានជួយលុយចំនួន…
ហ្វេសប៊ុក ៖ ពិតណាស់នៅកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះមានលោកគ្រូម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sok Rithydouk បានបង្ហោះវិដេអូរបស់ក្មេងប្រុសម្នាក់ដោយអមមកជាមួយនិងសារដ៏វែងមួយដែលមានអត្ថន័យបែបនេះថា ៖ « មានកូនសិស្សជាច្រេីនដែលលេាកគ្រូជួយ តែកូនធ្វេីអេាយគ្រូចងចាំកាលវ័យកុមារ លេាកគ្រូនិងជួយកូនអេាយរៀនដល់ចប់ និងផ្តល់កំលាំង៧០អេាយ រឹងមាំឡេីង លេាកគ្រូ និង ជំរុញកូនអេាយខំរៀន សេចក្តីល្អដែលគ្រូធ្វេី គឺ សំុតែសេចក្តីល្អ និងជួបតែ សេចក្តីចំរេីន ចង់ប្រាប់ថាស្រលាញ់កូនណាស់ លេាកគ្រូមិនអាចបេាះបង់កូនបានឡេីយ » ។ ជាក់ស្តែងក្រោយឃើញវិដេអូដែលលោកគ្រូបានបង្ហោះរួចដោយក្តីអាណិតអាសូរទៅដល់ក្មេងជាពន់ពេកអ្នកស្រី ទ្រី ដាណា បានឲ្យក្រុមការងាររបស់អ្នកស្រីយកអំណោយទៅជួយដល់ក្មេងប្រុសដែលជាសិស្សក្រីក្រខាងលើហើយអ្នកស្រីក៏បានភ្ជាប់មកជាមួយនិងសារមានន័យបែបនេះថា ៖ « ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៍អស់ហើយ បើខោវិញពាក់ចងចង្កេះ តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។ យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង»៕
Read Moreហានិភ័យណាស់ញោម!! ជួបផ្ទាល់ហើយប្រេងកូឡាសម័យបុរាណ ឡើងច្រែះគម្របអស់
ហ្វេសបុក៖ នៅក្នុងបណ្តាញសង្គមហ្វេសបុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងទៅនឹងរឿងមួយ ដែលមានញាតិញ៉ោមបានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ដោយក្នុងនោះគេសង្គេគឃើញថា ក្រោយពីបានទទួលទេយ្យវត្ថុហើយ ព្រះអង្គបានបើកមើល ស្រាប់តែប្រទះឃើញដប់ប្រេងកូឡាមួយ ឡើងច្រែះគម្របអស់។ ដោយឃើញដូចច្នេះ ព្រះអង្គក៍យកមកបង្ហោះក្នុងគណនីហ្វេសបុករបស់ខ្លួនផ្ទាក់ ដោយបានសរសេររៀបរាប់ថា៖ «បានជួបផ្ទាល់ហើយប្រេងកូឡាសម័យបុរាណ សូមម្ចាស់ទានជ្រាបថា បើអាចពេលធ្វើបុណ្យសូមរៀបទេយ្យវត្ថុខ្លួនឯងចុះទើបល្អ។ កុំឲ្យដូចករណីនេះ ប្រេងកូឡាដឹងសល់តាំងពីជំនាន់ណាហើយ ឡើងច្រែះគម្របអស់ហើយ។ ប្រើរបស់ខូចចឹងមានហានិភ័យណាស់ញោម!» ស្របពេលនោះដែលក៍មានបងប្អូនក្នុងបណ្តាញសង្គមបានចូលទៅមិនយ៉ាងច្រើន ជាក់ស្ដែងម្ចាស់អាខោនឈ្មោះThavrin Poengបានខមិនថា «កូណាមិនចូលចិត្តទិញរបស់ស្រាប់ទេ ចូលចិត្តរៀបចំខ្លួនឯងតាមតម្រូវការលោកត្រូវប្រើប្រាស់» ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ៖
Read Moreភ្ញាក់ផ្អើលថ្មីៗនេះ ឌីជេ មាំ និង ឌីជេ ក្លាំ ជួបគ្រោះថ្នាក់ចរាចរណ៍ ឡានខ្ទេចទាំងអស់ ចំណែកមនុស្សវិញគឺ…(មានវិដេអូ)
ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាDJមាំ គឺជាអ្នកចម្រៀងម្នាក់ដែលកំពុងតែមានប្រជាប្រិយយ៉ាងខ្លាំង និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជននៅលើបណ្តាញសង្គម ទាំងហ្ជាក់ស្តែងនៅមុននេះបន្តិចបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគណនីហ្វេសប៊ុករបស់តារាចម្រៀង ចាន់ មករា បានបង្ហោះឲ្យមហាជនដឹងបែបនេះថា « សំណាងណាស់សម្លាញ់ DJក្លាំ នឹងDJមាំ ដែលមិនគ្រោះថ្នាក់ ដោយគុណទឺកដោះម្តាយថ្លៃមើលឡានខ្ទិចឣស់ សូមបងធ្វើដំណើតាមខេត្តពេលយប់ត្រូវប្រុងប្រយ័ត្នឣោយបានខ្ពស់ » ។ វេសប៊ុកនិងបណ្តាញសង្គមយូធូបតាមរយៈការបកស្រាយបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទរបស់លោក។ យ៉ាងណាមិញក្រោយដឹងដំណឹងបែបនេះរួចឃើញថាមានអ្នកគាំទ្រជាច្រើនបានសម្តែងក្តីតក់ស្លុត ហើយគ្រប់គ្នាបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ DJក្លាំ នឹងDJមាំ ដែលជួ បគ្រោះហេតុការណ៍ថ្នាក់ចរាចរណ៍នេះហើយថែមទាំងបានជូនពរឲ្យអ្នកទាំងពីរឲ្យជួបតែសេចក្តីសុខកុំឲ្យមានរឿងអ្វីកើតឡើងក៏ដោយ ៕ សូមទស្សនាវិដេអូខាងក្រោម៖
Read Moreទម្លាប់គួរអនុវត្ត! សំរាប់សុភាពនារីដែលចង់ស្គមនិងរាងស្អាត
ទម្លាប់គួរអនុវត្ត! សំរាប់សុភាពនារីដែលចង់ស្គមនិងរាងស្អាត ទំព័រដើម គួរដឹង ពួកគេជានរណា ទាក់ទាញ សុខភាព & សម្រស់ បែបផែនជីវិត គ្រួសារ & ស្នេហា ទេសចរណ៍ ថ្មីៗ គួរដឹងទម្លាប់គួរអនុវត្ត! សំរាប់សុភាពនារីដែលចង់ស្គមនិងរាងស្អាត គ្មានអ្វីធ្វើឲ្យស្រីៗពិបាកចិត្តជាងពេលឡើងទម្ងន់នោះទេព្រោះវាធ្វើឲ្យរាងមិនស្អាត ស្លៀកអ្វីក៏មិនសម។ ដោយសារតែបែបនេះ អ្នកតែងចង់ចម្រកទម្ងន់ និងរក្សារាងមែនទេ? អ្វីដែលអ្នកត្រូវធ្វើនោះគឺផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃទាំងនេះ៖ ១. ភេសជ្ជៈ៖ ជំនួសឲ្យការញ៉ាំភេសជ្ជៈដែលមានជាតិស្ករច្រើន អ្នកមិនគួរងាកមកញ៉ាំទឹកផ្លែឈើស្រស់វិញ។ ២. កំណត់ការញ៉ាំអាហារ៖ មិនត្រូវញ៉ាំរហូតដល់ឆ្អែតជ្រុលនោះទេ។ គួរកំណត់ញ៉ាំត្រឹម ៨០ % បានហើយ។ ៣. ញ៉ាំអាហារពេលព្រឹក៖ គឺញ៉ាំឲ្យបានទៀងទាត់ និងរាល់ថ្ងៃទើបល្អសម្រាប់សុខភាព និងការរក្សាទម្ងន់របស់អ្នក។ ៤. កំណត់អាហារដែលត្រូវញ៉ាំ៖ បើចង់ញ៉ាំច្រើន អ្នកអាចញ៉ាំនៅពេលព្រឹក និងថ្ងៃត្រង់ តែត្រូវជៀសវាងញ៉ាំច្រើននៅពេលល្ងាចព្រោះវាធ្វើឲ្យឡើងទម្ងន់លឿន។ ៥.ដើរឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃ៖ ការដើរពិតជាសំខាន់ណាស់សម្រាប់រក្សារាងអ្នកឲ្យនៅស្អាត។ ស្រីៗគួរបង្កើតទម្លាប់ដើរឲ្យបានជាប្រចាំ។ ៤. កំណត់អាហារដែលត្រូវញ៉ាំ៖ បើចង់ញ៉ាំច្រើន អ្នកអាចញ៉ាំនៅពេលព្រឹក និងថ្ងៃត្រង់ តែត្រូវជៀសវាងញ៉ាំច្រើននៅពេលល្ងាចព្រោះវាធ្វើឲ្យឡើងទម្ងន់លឿន។ ៥.ដើរឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃ៖ ការដើរពិតជាសំខាន់ណាស់សម្រាប់រក្សារាងអ្នកឲ្យនៅស្អាត។ ស្រីៗគួរបង្កើតទម្លាប់ដើរឲ្យបានជាប្រចាំ ៦. គួរជៀសវាងការញ៉ាំអាហារកញ្ចប់ច្រើន៖ អាហារទាំងនេះញ៉ាំហើយធ្វើឲ្យយើងឆាប់ឃ្លានឡើងវិញ បន្ទាប់មកយើងនឹងញ៉ាំបន្ថែមទៀតដែលធ្វើឲ្យឡើងគីឡូលឿនបំផុត៕
Read Moreលោកឧកញ៉ា ម៉ុង ឫទ្ធី ធ្វើដំណើរទៅប្រជុំ ឃើញកសិករដឹកមើមដំឡូង និងចេកលក់តាមផ្លូវ ក៏ចុះជួយទិញទាំងអស់ ទុកចែកជូនសមាជិកព្រឹទ្ធសភា ហើយថែមទាំងបង្ហោះសារអប់រំដ៏មានអត្ថន័យមួយឃ្លាថែមទៀត
ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។ ក្រៅពីធ្វើជំនួញធំៗជាច្រើននោះ គេក៏ឧស្សាហ៍ឃើញលោកឧកញ៉ាជួយដល់អ្នកក្រីក្រជាច្រើន ដែលមានជីវភាពខ្វះខាតផងដែរ។ ថ្មីៗនេះយោងតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា វេលាម៉ោង៧ព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរមកចូលរួមប្រជុំពេញអង្គព្រឹទ្ធសភាឃើញកសិករដឹក មេីមដំឡូងចំរុះមានទាំងចេកផងឈប់ជួយទិញរបស់គាត់ទាំងអស់យកមក ជូនសមាជិកសមាជិការព្រឹទ្ធសភាយេីង ហូបទុកជាអាហារសម្រន់ ។ ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ទៀតថា “របស់ថោកតែបេីយេីងចេះនាំគ្នាអោយតម្លៃវាទៅនិងមានតម្លៃដូចគេដូចឯងអីចឹងដែ មិនខុសអីពីដុំថ្មទេនៅពេលដែលយេីងលេីកយកមកដាក់នៅលេី រោងឬអាសនៈណាមួយហេីយនាំគ្នាចេះតែមកបន់ស្រន់ទៅ មានពេលខ្លះវាអាចក្លាយជាអ្នកតាជួយយេីងអោយបាត់ចុកពោះម្តងម្កាលអីចឹងដែរ”។
Read Moreជួយស៊ែរអោយឃើញដល់ម្ចាស់ផង! អធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រកាសស្វែងរកម្ចាស់រថយន្ត ដែលបានជ្រុះស្លាកលេខនៅតាមបណ្តោយផ្លូវជាតិលេខ៤
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការប្រកាសនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកម្ចាស់ស្លាកលេខរថយន្តជាច្រើន ដែលបានជ្រុះបាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា សូមប្រកាសម្ចាស់រថយន្ត ស្លាកលេខរថយន្ត ដែលបានជ្រុះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខបុរីញូវថោន , អាចមកទទួលយកវិញបាន។ ដូច្នេះប្រសិនបើម្ចាស់រថយន្តបានឃើញស្លាកលេខរបស់ខ្លួន សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 092 400 406 មន្រ្តីប៉ុស្តិ៍កន្ទោក និង 071 555 5527 (ផ្នែកសេនាធិកា)៕ ប្រភព៖ Khmer Note
Read Moreមូលហេតុដែលមនុស្សស្រីស្អាតៗ ឆ្លាតៗ សុខចិត្តនៅ Single ដោយសារតែ…
ជាធម្មតាអ្វីៗកើតឡើងក្នុងលោកនេះសុទ្ឋតែមានគូរបស់វា យ៉ាងណាមនុស្សបុរសជាគូនិងស្ត្រីវាជារឿងធម្មជាតិ ។ តែក្នុងនោះក៏មានមនុស្សស្រីមួយចំនួនមិនទាន់ចង់បានគូអនាគតរបស់ខ្លួនដែរ ដោយមូលហេតុច្រើនយ៉ាងរបស់នាង ។ ១. នាងត្រូវការឯករាជ្យភាពោះ ជីវិតឯករាជ្យរបស់ស្ដ្រីសម័យថ្មីនេះ គឺពួកគេគិតថាវានាំឲ្យពួកគេមានអាម្មណ៍ស្រស់ថ្លាគ្រប់ពេល។ ចង់ធ្វើអីតាមចិត្តប្រាថ្នា មិនស្ថិតនៅក្រោមសម្ពាធរបស់នរណាម្នាក់ ទោះបីចង់ដើរផ្សារ ចង់ចាយវាយ ចង់ដើរលេង ចង់ទៅណាមកណា ទៅជាមួយអ្នកណា ឬចង់ធ្វើអ្វីផ្សេងៗទៀត ក៏បានតាមចិត្ត។ ២. នាងត្រូវការបង្កើតអាជីវកម្មផ្ទាល់ខ្លួនោះ ស្ដ្រីមួយចំនួនមិនទាន់សម្រេចចិត្តជ្រើសរើសជីវិតមានគូ ដោយសារគេមានមហិច្ឆតាចង់បង្កើតមុខរបរផ្ទាល់ខ្លួនឲ្យជោគជ័យខណៈពេលដែលខ្លួននៅលីវសិន ព្រោះនៅម្នាក់ឯង គេមានពេលច្រើនដើម្បីគិតគូពីជីវភាពខ្លួនឯង។ ណាមួយ ប្រសិនបើគេដើរដួលក្នុងអាជីវកម្មរបស់គេ ក៏គ្មានអ្នកណាស្ដីបន្ទោស។ ៣. នាងមានគោលដៅធំមួយដែលត្រូវចាប់យកោះ នារីខ្លះនាងមានគោលដៅធំរបស់នាងដែលត្រូវកំណត់ដើរឲ្យដល់ ដើម្បីកុំឲ្យគេថា “កូនស្រីវិលចង្រ្កានមិនជុំ”។ ម៉្យាងទៀត នាងចង់ស្វែងយល់ពីខ្លួនឯងឲ្យច្បាស់សិន មុនស្វែងរកគូស្រករ។ ៤. នាងរង់ចាំទេវបុត្ររបស់នាងោះ នារីខ្លះចិត្តស្មោះលុះមរណា ស្នេហាគ្មានពីរដូចឃុននារី និងចៅចិត្រជាដើម។ នាងអាចនឹងកំពុងរង់ចាំបុរសក្នុងក្ដីប្រាថ្នារបស់នាង ដោយហេតុថា នាងបានរឹតចំណងស្នេហាជាមួយគេយូរយារណាស់មកហើយ។ ម៉្យាងទៀត ប្រសិនបើនាងរើសអ្នកផ្សេង ខ្លាចប៉ះចំមនុស្សមិនល្អដូចទេវបុត្រក្នុងក្ដីប្រាថ្នារបស់នាង។ ៥. នាងរីករាយក្នុងភាពយុវវ័យរបស់នាង ទោះនារីៗខ្លះ នាងមានគណនីធនាការ មានលុយចាយគ្រប់គ្រាន់ អាចដើរលេងបានទាំងក្នុងនិងក្រៅប្រទេស។ ដូច្នេះ នាងចង់ចំណាយពេលវេលាក្នុងភាពយុវវ័យរបស់នាងឲ្យអស់ មុនពេលនាងសម្រេចចិត្តរៀបការ៕
Read More