អបអរសាទរ! ពេលនេះ រុស្ស៊ី បញ្ចប់ការសាកល្បងវ៉ាក់សាំង COVID-19 លើមនុស្សដោយជោគជ័យហើយ

August 3, 2020 admin 0

(ម៉ូស្គូ)៖ ខណៈពិភពលោកកំពុងប្រណាំងប្រជែងដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ចប់ការសាកល្បងវ៉ាក់សាំង លើមនុស្សដោយភាពជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន India.com នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។ យោងតាមទីភ្នាក់ងារព័ត៌មាន India.com ការសាកល្បងព្យាបាលវ៉ាក់សាំងលើមនុស្សដំបូងគេ នៅលើពិភពលោកត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov និងបានបញ្ចប់ដោយភាពជោគជ័យ។ លោក Vadim Tarasov ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ និងជីវសាស្ត្រ បានធ្វើការបញ្ជាក់ពីការវិវឌ្ឍនៃការសាកល្បងនេះ ដោយបន្ថែមទៀតថាក្រុមអ្នកស្ម័គ្រចិត្ត […]

ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះស៉ីនឡាគូ មកពីសមុទ្រចិនខាងត្បូង ធ្វើឲ្យកម្ពុជានឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ពីថ្ងៃនេះដល់ថ្ងៃទី០៥ ខែសីហា

August 2, 2020 admin 0

ក្រសួងធនធានទឹក បានបញ្ជាក់អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖ * ទី១៖ បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) * ទី២៖ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ * ទី៣៖ តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ […]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

August 1, 2020 admin 0

(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលវិធានការច្បាប់ត្រូវប្រកាន់យកដោយខានមិនបាន។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងលោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមរយៈសកម្មភាពផ្សព្វផ្សាយលើ facebook […]

មិនធម្មតា! ខេត្តព្រៃវែងជាប់ចំណាត់ថ្នាក់លេខ១ លើដំណាំស្រូវនៅឆ្នាំ២០១៩-២០២០ (មានវីដេអូ)

August 1, 2020 admin 0

(ភ្នំពេញ)៖ ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨.៦% ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើការដាំដុះស្រូវ (ឆ្នាំ២០១៩ និងឆ្នាំ២០២០)។ នេះបើតាមការឲ្យដឹងពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ជា សុមេធី បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ ក្នុងខេត្តព្រៃវែង ស្រូវវស្សាអនុវត្តសរុប២៧០,៥៤៤ហិកតា ស្មើនឹង១០៨.២២% នៃផែនការ […]

ឯកឧត្តម ពេជ្រ ស្រស់ “មុនក្លាយខ្លួនជាប្រធានគណបក្សយុវជនកម្ពុជា ក៏ធ្លាប់ធ្វើការងារមួយដូចលោកពែកមីដែរ…”

August 1, 2020 admin 0

ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្តម ពេជ្រ ស្រស់ ដែលតែងតែស្រែករឿងអយុត្តិធម៏ របស់ប្រជាពលរដ្ឋ​ កាលពីពេលកន្លងមក ជាហេតុធ្វើឲ្យមហាជន ពិតជាមានការគាំទ្រ និងស្រលាញ់លើរូបលោកជាខ្លាំង ព្រោះតែពេលប្រជាពលរដ្ឋ មានការលំបាក គឺរូបលោក បានចូលរួមបញ្ចេញមតិ នៅក្នុងដោះស្រាយ ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ រូបលោក បានបង្ហោះសារមួយសន្លឹក ដែលធ្វើឲ្យមហាជន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានដឹងថា រូបលោកក៏ធ្លាប់មានជីវិតកំសត់ ដូចជាលោកពែកមី តារាកំប្លែងយើងដូចគ្នា […]

លោក រ៉ុង ឈុន ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

August 1, 2020 admin 0

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាប្រហែល៥០០ម៉ែត្រ។ ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោល នូវសេចក្តីថ្លែងការណ៍របស់លោក […]

ថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ១ខែទៀត

August 1, 2020 admin 0

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹងថា រាជរដ្ឋាភិបាលប្រទេសនេះ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ខែទៀត។ «រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន១ខែទៀត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសការពារការឆ្លងជំងឺនេះ ក្នុងរលកទី២ ដែលអាចនឹងមានផលប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ច និងសង្គមរបស់ថៃ»។ ស្ថានទូតក៏បានសំណូមពរប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាលថៃ […]

ឥណ្ឌាបំបែកកំណត់ត្រាទៀតហើយ! ក្នុង១ថ្ងៃរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៥៧,០០០នាក់!

August 1, 2020 admin 0

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥៧,១១៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៦៤នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។ នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ […]

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ!

August 1, 2020 admin 0

(ភ្នំពេញ)៖ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នៅពេលនេះលោក រ៉ុង ឈុន កំពុងស្ថិតក្រោមការសាកសួរនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។