លោក ខៀវ កាញារីទ្ធ៖ លើលោកយើងនេះគ្មានកាសែតណាមួយ ដែលឯករាជ្យនោះទេ (មានវីដេអូ)

August 4, 2020 admin 0

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា នៅលើពិភពលោកយើងនេះគ្មានកាសែតណាមួយដែលឯករាជ្យ១០០%នោះទេ ហើយក៏មិនមានអ្នកសារព័ត៌មានណាដើរហួសបន្ទាត់និពន្ធនាយកដែរ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការរៀបចំសន្និសីទរបស់ អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល […]

លោកផែង វណ្ណៈ ថា មានបុរសម្នាក់ ទិញឡានគេមិនអោយលុយគេហេីយ​ប្ដឹងម្ចាស់​ឡានទៀត​ ពិតជា…

August 4, 2020 admin 0

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានរៀបរាប់ឲ្យដឹងថា “មហាថោ ក ទា ប​ ទិញឡានគេមិនអោយលុយគេហេីយ​ប្ដឹងម្ចាស់​ឡានទៀត​ ! ពេល​ដឹង​រឿង​ពិត​ អាណិត​លោក​ សាត​ ពិសិទ្ធ​ ហួសថ្លែង​ លោកបានលក់រថយន្ត​ Honda CRV សេរី​ឆ្នាំ​ ១៩៩៩​​ ទៅ​អោយឈ្មោះ​ ធី​ ចាន់ថុល​ ជាងផ្សារដែក​ តម្លៃ​ […]

ការពិតជីវិតអ្នកមេម៉ាយសាច់សខ្ចី Love Riya លំបាក វេទនា ខ្លាំងដល់ម្លឹង​ ដោយអ្នកនាង បានប្រាប់ថា…មានវិដេអូ

August 4, 2020 admin 0

អ្នកលក់ឡេ សាច់សខ្ចី អ្នកនាង Love Riya បានធ្វើការនិយាយនៅក្នុងឡាយ ពីចោរចូលលួចទូដែក នៅក្នុងផ្ទះ ជាហេតុធ្វើឲ្យមហាជន អាណិតជាខ្លាំង។ នៅក្នុងការឡាយវិដេអូនេះ អ្នកនាង ក៏បានប្រាប់ពីជីវិតដ៏កំសត់របស់អ្នកនាង ដែលឆ្លាប់ឆ្លងកាត់កន្លងមក ធ្វើឲ្យមហាជនកាន់តែអាណិតថែមទៀត។ នៅក្នុងវិដេអូនៅ អ្នកនាងបានប្រាប់ពីជីវិតកាលគ្រាក្រលំបាក អ្នកនាងធ្លាប់ឆ្លងកាត់អ្វីខ្លះ ហើយត្រូវប្រឈមមុខនឹងអ្វីខ្លះ ទើបធ្វើឲ្យអ្នកនាង រឹងមាំរហូតមកដល់ពេលនេះ ហើយបានក្លាយជាមនុស្សម្នាក់ដែលមានលុយកាន់ពេញៗដៃ មានឡានជិះ មានពេជ្រពាក់ មានផ្ទះនៅយ៉ាងធំនោះ។ […]

ខកប្រាណអស់ ខំតែជឿ ដំបូង Love Riya ផ្អើលថាចោរលួចលុយនៅក្នុងទូរដែក ៣០ មុឺនដុល្លារ ដល់ពេលសម្ថតកិច្ចចុះផ្ទាល់ស្រាប់តែនាងថាអត់បាន…

August 4, 2020 admin 0

កណ្តាល ៖ នៅកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីចោរលួចគាស់ផ្ទះអ្នកលក់ឡេស្រីល្បីឈ្មោះម្នាក់ គឺអ្នកនាង សេង ស្រីរ័ត្ន ដែលមហាជនហៅថា Love Riya ទីតាំងកើតហេតុណ៍នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ យ៉ាងណាមិញនៅកាលពីវេលាម៉ោង១០.០០នាទី ជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះទៅលេងខេត្តកំពតដោយបានបិទបារ៉ែតភ្លេីង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ទី១វិញបានបិទទ្វារតែភ្លេចចាក់សោរ រួចហេីយ បានធ្វេីដំណេីរចេញពីផ្ទះទាំង អស់គ្នាទៅ។ លុះដល់ថ្ងៃទី២ […]

នុះធ្ងន់ករហើយ! បំភ្លៃការពិតថាបាត់៣០ម៉ីនដុល្លា ស្នងការខេត្តកណ្តាល ព្រមានចាត់វិធានការមួយនេះទៅលើ Love Riya គឺ…

August 4, 2020 admin 0

អ្នកនាងបានប្រាប់ថា ៖“ចោរមក លួចទូដែក របស់អ្នកនាង ជិះសុទ្ធតែឡាន ហើយវា វាយក្រោយ ផ្ទះដើម្បីចូ លទៅ លួចលុយរប ស់អ្នក នាង”អ្នកនាង បានបន្ថែម ទៀតថា “លុយនៅក្នុងទូដែក តូច របស់អ្នក នាង មានចំនួន ៣០ម៉ឺនដុល្លារ ដែល ចោរលួច យកទៅបាត់ តែសំ ណាង […]

ចិននឹងសងសឹកវិញ ប្រសិនបើអ្នកកាសែតចិនរងសម្ពាធ ឬក៏ត្រូវបណ្តេញចេញពីអាមេរិកនោះ

August 4, 2020 admin 0

(សៀងហៃ)៖ និពន្ធនាយកកាសែតរដ្ឋចិន Global Times លោក ហ៊ូ សីជីន (Hu Xijin) បាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹក ក្នុងនោះរួមទាំងការបង្វែរគោលដៅ លើអ្នកកាសែតអាមេរិក ដែលកំពុងឈរជើងនៅក្នុងទីក្រុងហុងកុង ប្រសិនបើអ្នកកាសែតចិនរងសម្ពាធ ឬក៏ត្រូវបណ្ដេញចេញពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។ តាមរយៈសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារនេះ […]

មិនគួរឲ្យជឿទេ ស្ត្រីខ្មែររូបនេះមកត្រូវស្លា ប់ យ៉ាងអាណោចអាធ័មនៅប្រទេសថៃដោយសារតែមូលហេតុអាក្រក់មួយនេះ…ហើយស្ថានទូតខ្មែរដូចជាមិនខ្វល់សោះ…

August 4, 2020 admin 0

ហ្វេសប៊ុក ៖ នេះបើយោងទៅតាមខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vadthanak Preap បានធ្វើការបង្ហោះនៅលើគណនីរបស់ខ្លួនថា ៖ សោកស្តាយណាស់អ្វីដែលសង្វេគតក់ស្លុតបំផុតនោះ គឺ កូនតូចស្ទើមិនចាំមុខអ្នកម្តាយនៅឡើយ ថ្ងៃមុនសោះឃើញសើចក្អាកក្អាយ សប្បាយជាមួយស្វាមីនិងបុត្រជាទីស្រលាញ់ ឥឡូវ ប្រែក្លាយជាបែបនេះទៅវិញ អ្នកណាមិនស្លុត ? ។ សូមឲ្យដួងវិញ្ញាណ ប្អូនជួយអភិបាលកូនរបស់ប្អូនផង នេះជាកម្មរបស់សត្វលោក អ្នកខ្លះព្រាត់រស់ និងខ្លះទៀតព្រាត់ស្លា ប់ ។ តែយ៉ាងណាពួកយើង […]

ឃើញ លោក ខាន់ ជេមស៌ អង្គុយធ្វើមុខស្អុយ យ៉ាងកំសត់ ជាប់នៅកោះរ៉ុងជាច្រើនថ្ងៃនោះ ស្រាប់តែឯកឧត្តមគួច ចំរើន បង្ហោះសារលើកទឹកចិត្តទៅកាន់លោក ខាន់ ជេមស៌ ថា…

August 4, 2020 admin 0

កោះរ៉ុង៖ តារាចម្រៀងដ៏ល្បីឈ្មោះ និងមានសំនៀងផ្អែមរណ្តំចិត្តលោក ខាន់ ជេមស៌ កំពុងតែជាប់នៅលើកោះរ៉ុង ខណៈពេលដែលស្ថានការណ៍នៅទីនោះ មានភាពតឹងតែងបន្តិច ព្រោះតែមានកម្ពុជាយើងមានកំពុងតែរងនូវព្យុះស៊ីនឡាគូ (SINLAKU) បានធ្វើឲ្យមានខ្យល់ រលកធំ មិនអាចធ្វើដំណើរបាន។ ដោយឡែកតារាចម្រៀង លោក ខាន់ ជេមស៌ បានបង្ហោះរូបភាពយ៉ាងកំសត់កំពុងជាប់នៅកោះរ៉ុង ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ពេលបានឃើញស្ថានការណ៍របស់លោកនៅពេលនេះ។ ជាមួយគ្នានោះផងដែរ លោក ខាន់ […]

ត្រាំ បញ្ជាក់បន្ថែម៖ «បើការចរចាទិញមិនអាចសម្រេចនៅមុនថ្ងៃទី១៥ ខែកញ្ញា នោះ TikTok នឹងត្រូវបិទមិនឲ្យដំណើរការនៅអាមេរិក»

August 4, 2020 admin 0

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរចិត្តវិញភ្លាមៗ ជាមួយការបញ្ជាក់ជាថ្មីថា បើសិនជាក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកដទៃ មិនអាចទិញបណ្ដាញទំនាក់ទំនងសង្គម TikTok ពីក្រុមហ៊ុន ByteDance របស់ចិននៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះទេ នោះបណ្ដាញទំនាក់ទំនង សង្គមដ៏មានប្រជាប្រិយភាពមួយនេះ នឹងត្រូវបិទមិនឱ្យធ្វើប្រតិបត្តិការតទៅទៀត នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃអង្គារ ទី០៤ […]

លោក ពេជ្រ ស្រស់ ស្នើសូមដោះលែង លោក រ៉ុង ឈុន

August 4, 2020 admin 0

ថ្មីៗនេះ លោក ពេជ្រ ស្រស់ ដែលជាប្រមុខ គណបក្សយុវជនកម្ពុជា បានលើកឡើងជុំវិញ ការចាប់ខ្លួនលោករ៉ុង ឈុនថា៖ ការចាប់លោក រ៉ុង ឈុន ប្រៀបបានផ្តល់ការដូរ ឲ្យប្រទេសវៀតណាម ហើយកាន់តែធ្វើឲ្យខ្មែរ មានការប្រេះឆា ផ្ទៃក្នុងបន្ថែមទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីជាលោក រ៉ុង ឈុន និយាយលើស ឬគ្មានមូលដ្ឋាន ច្បាស់លាស់ក៏ពិតមែន ប៉ុន្តែភាគីរដ្ឋាភិបាល […]