
អីយ៉ាស!!! អាយដលកាន់តែចាស់កាន់តែស្អាត ពេជ្រ សោភា ត្រូវមហាជនសរសើរ មិនដាច់ពីមាត់ នូវសម្រស់ក្នុងវ័យ៣៨ឆ្នាំ
កម្សាន្ត៖ ពិតណាស់ ពេជ្រ សោភា គឺជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍មិនតិចឆ្នាំ ជាមួយនឹងបទចម្រៀងដ៏ច្រើនសន្លឹកសន្ធាប់ ដោយអ្នកនាងបានចាប់ផ្តើមក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៤មកម៉្លេះ។ មិនតែប៉ុណ្ណោះ នាងក៏ជាតារាស្រីដែលមានសម្រស់ចាំផងដែរ បើទោះបីជា សោភា អាយុក្បែរៗ៤០ឆ្នាំ ក៏ពិតមែន ប៉ុន្ដែសម្រស់របស់នាងមិនចាញ់ក្មេងៗនោះទេ ពេជ្រ សោភា នៅតែមានសម្រស់ក្មេងវ័យហាក់មិនប្រែតាមអាយុសោះ។ ជាពិសេស តារាចម្រៀងប្រចាំផលិកម្មហង្សមាស រូបនេះ មានរាងដែលស្រីៗគ្រប់គ្នាប្រាថ្នាចង់បាន។ ជាក់ស្ដែង ក្នុងវ័យ៣៨ឆ្នាំ តារាចម្រៀងស្រីរូបនេះរឹតតែធ្វើឲ្យអ្នកគាំទ្រសរសើរពីសម្រស់ព្រាត […]