នារាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe Cambodia 2022 បានបញ្ចប់ជាស្ថាពរ ដោយក្នុងនោះគេក៏បានស្វែងរកឃើញរាជិនីកំពូលសម្រស់គ្រងមកុដប្រចាំឆ្នាំ ២០២២ នេះផងដែរ ដែលបានទៅលើកញ្ញា ហង្ស ម៉ានីតា។ ជាមួយនឹងការទទួលបានតំណែងជាម្ចាស់មកុដបវរកញ្ញាចក្រវាលនេះ គេឃើញថា ប្រជាប្រិយភាពរបស់ MUC 2022 រូប គឺផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជា ក៏ដូចជាមហាជនក្រៅស្រុកមួយចំនួនផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ វិបសាយព័ត៌មានដ៏ល្បីមួយនៅវៀតណាម (Kenh14) ក៏បានធ្វើការចេញផ្សាយអួតសរសើរពីសមត្ថភាពរបស់បវរកញ្ញាកម្ពុជារូបនេះផងដែរ។ តាមការចេញផ្សាយរបស់វិបសាយបរទេសមួយនេះ បានលើកឡើងថា បើទោះបីជាកញ្ញា ហង្ស ម៉ានីតា មានកម្ពស់មិនសូវខ្ពស់ (១.៦៧ ម៉ែត្រ) បើប្រៀបនឹងបេក្ខភាពបវរកញ្ញាតំណាងឱ្យបណ្ដាប្រទេសដទៃក៏ពិតមែន ប៉ុន្តែ MUC 2022 រូបនេះ គឺមានរូបសម្រស់ដ៏បវរ និង សមត្ថភាពខ្ពស់ស័ក្តិសមនឹងតំណែងបំផុត។ គួរឱ្យដឹងថា កញ្ញា ហង្ស ម៉ានីតា បញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ ហើយបវរកញ្ញាចក្រវាលកម្ពុជា ២០២២ រូបនេះ មានសមត្ថភាពអាចនិយាយបានរហូតដល់ទៅ ៣ ភាសាយ៉ាងស្ទាត់ជំនាញ រួមមានភាសាខ្មែរ បារាំង និង អង់គ្លេស៕
Read MoreDay: June 22, 2022
រៀបការយូរដែរហើយ ទើបតែប្តីក្មេងអ្នកនាង Love Riya និយាយត្រង់ៗអំពីរឿងអូនទែន ទែន បែបនេះថា…
ដូចដែលប្រិយមិត្ត ជាច្រើនបានដឹងហើថា កន្លងផុតទៅថ្មីៗនេះ អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ដោយឡែក ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ។បើទោះបីជា អូនទែនទែន មិនមែនជាកូនស្រី បង្កើតរបស់ លោក គីមហៀង ក៏ដោយ តែលោកបានមើលថែ យ៉ាងយកចិត្តទុកដាក់បំផុត ដូចកូនបង្កើតអ៊ីចឹង មើលទៅពិតជាកក់ក្តៅណាស់។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ ព្រោះតែពេញចិត្តខ្លាំងចំពោះទង្វើរ របស់ អូនទែនទែន ធ្វើឲ្យ ស្វាមី Love Riya នៅលែងសុខហើយ ក៏បានទំលាយបែបនេះ ចេញមកថា “គាត់គឺជាក្មេងដែល រួសរាយ រាក់ទាក់ និងមានរបៀប ខ្លាំងណាស់ (ប៉ាស្រលាញ់កូនស្រី) ទែនទែនបងស្រីអាតន”។មើលរូប និងអានសារនេះចប់ គ្រប់គ្នាបង្ហាញអារម្មណ៍ ទំាងនេះចេញមកថា…
Read Moreស្រូតៗហ្មង! រៀបការបានជាង ១០ ថ្ងៃ Pancake និយាយដល់រឿងយកកូនដំបូងបាត់ហើយ…
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ Pancake Khemanit តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ បានដឹកដៃគូស្នេហ៍ដែលជាឧត្តមសេនីយ៍ ចូលរោងការហើយ ក្រោយមើលចិត្តគ្នាអស់ជាង ១០ ឆ្នាំ។ ក្រោយរៀបអាពាហ៍ពិពាហ៍ បានជាង ១០ ថ្ងៃ Pancake បានចេញមុខទម្លាយអារម្មណ៍ឱ្យដឹងថា៖ «ក្រោយរៀបការរួច បងខ្លាឃ្មុំ គាត់ក៏មកនិយាយប្រាប់ខ្ញុំថា ធ្វើខ្លួនមិនត្រូវ ព្រោះតែខ្ញុំហាក់មើលថែគាត់ជាងមុន ហួងហែងជាងមុន ហើយមានពេលវេលានៅជាមួយគ្នាច្រើនជាងមុន ដែលគាត់ហាក់មិនសូវទម្លាប់ ហេតុដូចនេះធ្វើខ្លួនមិនត្រូវ»។ «ហើយគាត់ក៏បានមកនិយាយជាមួយខ្ញុំ រឿងគម្រោងយកកូន ព្រោះគាត់វ័យច្រើនគួរសមដែរហើយ តែចំពោះរឿងនេះ ខ្ញុំសុំឆ្លើយបានត្រឹមថា បណ្តោយតាមធម្មជាតិ តាមដំណើរមិនបង្ខំ មានពេលណាក៏មានពេលហ្នឹងចុះ។ ចំណែកឯ រឿងការងារសិល្បៈវិញ គឺខ្ញុំនៅតែធ្វើការដូចដើម ដោយស្វាមីខ្ញុំគាត់មិនបានហាមអ្វីនោះទេ គាត់មានតែជម្រុញឱ្យខ្ញុំធ្វើអ្វីដែលខ្លួនស្រឡាញ់។ ពួកយើងមានតែលើកទឹកចិត្តគ្នា ហើយមើលថែគ្នាទៅវិញទៅមក»៕
Read Moreចំជាស្វាមីល្អមែន! លោកឧកញ៉ា ខេមរៈ សិរីមន្ត ទិញឡានទំនើបដាក់ស្លាកលេខពិសេស កាដូឱ្យប្រពន្ធថ្ងៃកំណើត…
បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបឡើងងារជាឧកញ៉ា បានសាងចំណងស្នេហ៍រៀបការនឹងភរិយា គឺអ្នកនាង ផល្លី និង មកដល់ពេលនេះឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ។ កន្លងមកមហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីជីវិតឯកជនរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ពាក់ព័ន្ធនឹងជីវិតគ្រួសារ ដោយមកដល់ពេលនេះលោក និង ភរិយា បានរស់នៅចាប់ដៃគ្នាយ៉ាងមានសុភមង្គលលើគំនរទ្រព្យពីអាជីពជាតារាចម្រៀងផង និង ពីមុខជំនួញអាជីវកម្មជាច្រើនក្នុងដៃនោះ។ ក្រោយជីវិតកំពុងទទួលបានភាពជោគជ័យ ទាំងមុខជំនួញ និង សុភមង្គលក្នុងគ្រួសារនោះ ថ្មីៗនេះឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រលើកសរសើរ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញលោកបានបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿង ដែលរថយន្តនោះលោកបានបញ្ជាក់ថាជាកាដូដែលលោកបានទិញសម្រាប់ប្រពន្ធសំណព្វចិត្តរបស់ក្នុងថ្ងៃខួបកំណើត។ រថយន្តថ្មីសន្លាងនេះដែរ គឺមានពណ៌ខ្មៅរលោងស្រិល ជាម៉ាក Jeep ស៊េរីថ្មី ត្រូវបានគេដឹងថាមានតម្លៃរាប់ម៉ឺនដុល្លារ។ អ្វីដែលចាប់អារម្មណ៍ទៀតនោះ រថយន្តថ្មីដែលលោកបានទិញជាកាដូជូនប្រពន្ធសម្លាញ់នោះ ថែមទាំងប្រើស្លាកលេខពិសេសជាឈ្មោះរបស់លោកទៀតផង។ បើងាកមើលភរិយារបស់ឧកញ៉ា ខេមរៈ សិរីមន្ត វិញ ក្រោយទទួលបានកាដូពីស្វាមីជារថយន្តម៉ាកទំនើបនេះរួច បានបង្ហាញអារម្មណរំភើបសប្បាយរីករាយយ៉ាងខ្លាំង៕
Read Moreស៊ែរបន្ទាន់! អាជ្ញាធរ ប្រកាសបញ្ឈប់លែងឱ្យមានការប្រើប្រាស់ និង ធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette
នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀនបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ ឱ្យបានដឹងថា អគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សូមឱ្យនគរបាលសហការចុះអប់រំណែនាំដល់ក្រុមយុវជនឱ្យឈប់ប្រើប្រាស់ផលិតផល SISHA និង E-Cigarette ដោយសារមានការប៉ះពាល់ដល់សុខភាព និង ចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និង រហូតដល់ការបង្ក្រាបតែម្តង។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ឱ្យដឹងថា ៖ ទី ១ ៖ ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និង ធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក។ ការដកហូតនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។ ទី ២ ៖ ត្រូវបញ្ឈប់ និង ឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និង ការនាំចូលផលិតផល SISHA និង E-Cigarette តាមគ្រប់រូបភាព និង ត្រូវធ្វើការផ្សព្វផ្សាយ ពីការហាមឃាត់មិនឱ្យមានការប្រើប្រាស់ផលិតផលនេះដល់យុវជន និង ការហាមឃាត់ មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និង ប្រជាជនទូទៅឱ្យបានទូលំទូលាយ។ ទី ៣ ៖ សមត្ថកិច្ច និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមគ្រប់ក្រសួងមន្ទីរ និង តាមមូលដ្ឋានសហការគ្នាបង្ក្រាប។ ការបង្ក្រាបនេះ គឺការឃាត់ខ្លួនជនដែលជួញដូរមកអប់រំ ណែនាំ ហើយកម្ទេចចោលនូវសម្ភារ និង ឧបត្ថម្ភនៃការប្រើប្រាស់ផលិតផលទាំងនេះ។ បើក្នុងករណីរកឃើញថាការប្រើប្រាស់ SISHA និង E-Cigaretter មានលួចចូលសារធាតុញៀន នោះនឹងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ជាធរមាន៕
Read Moreលឿនមែន! បែកពី លាន អាហ្វ្រីគីនីន មិនទាន់បានប៉ុន្មានផង ស្រាប់តែ កែវ វល័ក្ខ បើកបង្ហាញមុខមាត់គូដណ្តឹងថ្មីបាត់ មុខមាត់សង្ហាញដល់ហើយ
រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជាស្គាល់ អតីតពិធីករ លាន អាហ្វ្រីគីនីន ល្បីឈ្មោះថាជាឧកញ៉ាម្នាក់ ប៉ុន្តែ មានរឿងអាស្រូវបន្តកន្ទុយគ្នា អស់ពីរឿងបំណុល ពេលនេះ មានបញ្ហារកាំរកូសនឹងជីវិតគ្រួសារ ខណៈកំពុងមានក្តីសុខនឹងអ្នកថ្មី តែអតីតភរិយា ទម្លាយចរឹកពិត ជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ។ យ៉ាងណាមិញ ទោះអតីតភរិយា ចេញមកទម្លាយរឿងផ្ទៃក្នុងរបស់លោក អាហ្វ្រីគីនីន រួចលើកថា គ្មានអ្វីគួរស្តាយនោះឡើយ រូបនាងចេញមក គឺចង់ឲ្យអតីតស្វាមី ជួយចិញ្ចឹមកូននិងសងបំណុល ដែលរូបលោកបានបន្សល់ទុកឲ្យគ្រួសារ ព្រោះរូបនាងក៏មានគូដណ្តឹងថ្មី ដែលបានរៀបពិធីប្រពៃណីកាលពីខែមេសា កន្លងទៅនេះ។ តួយ៉ាង ចែកផ្លូវគ្នាដើររៀងខ្លួន អ្នកទាំងពីរសុទ្ធតែរកបានដៃគូថ្មីដូចគ្នា ដោយអតីតតារាសម្តែង កែវ វល័ក្ខ រកបានគូដណ្តឹងថ្មី សង្ហាខ្លាំង អាយុប្អូនដល់ទៅ១០ឆ្នាំ ខណៈឯលោក លាន អាហ្វ្រីគីនីន រកបានគូស្នេហ៍ថ្មី ជាស្ត្រីមេម៉ាយសាច់សខ្ចី ស្អាតដូចបវរកញ្ញា។ ជាក់ស្តែង មហាជនផ្ទុះការចាប់អារម្មណ៍នឹង សម្រស់របស់គូដណ្តឹងរបស់ អ្នកនាង កែវ វល័ក្ខ មិនត្រឹមតែសង្ហា រីឯមុខមាត់វិញ ក៏មើលទៅសុភាពរមទម្យ គួរឲ្យស្រឡាញ់ជាខ្លាំង៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreទោះជាចែកផ្លូវគ្នាច្រើនឆ្នាំ អតីតស្វាមីពិធីការិនី គង់ សុជាតិ បានមកចូលរួមក្នុងមង្គលការកូនប្រុស ហើយជូនពរយ៉ាងមានន័យដល់កូនៗថា…
ពិធីការិនី គង់ សុជាតិ បានរៀបចំពិធីមង្គលការឱ្យកូនប្រុសច្បងរបស់ខ្លួនឈ្មោះ ម៉ៅ សាល់ភាពបុត្រ យ៉ាងអធិកអធមកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ ដោយបានអញ្ជើញភ្ញៀវកិត្តិយសចូលរួម សុទ្ធសឹងតែជាកំពូលតារាល្បីៗ និង អ្នកមានមុខមាត់ក្នុងសង្គម។ ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា មុនរៀបការសាងគ្រួសារជាមួយលោក ជា វិបុល ដែលជាស្វាមីបច្ចុប្បន្ន កាលពីអតីតកាលអ្នកនាង គង់ សុជាតិ ធ្លាប់រៀបការម្ដងរួចមកហើយជាមួយលោក ម៉ៅ សាល់ភាព ដោយចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបន្សល់នូវកូនប្រុសម្នាក់ និង ស្រីម្នាក់ ហើយពួកគេក៏ផ្ដាច់និស្ស័យប្ដីប្រពន្ធ លែងលះគ្នាដើរផ្លូវរៀងខ្លួន ខណៈកូនៗទាំងពីរគឺអ្នកនាង គង់ សុជាតិ ជាអ្នកមើលថែរក្សា។ ងាកមកថ្ងៃមង្គលការកូនប្រុសច្បងវិញ លោក ម៉ៅ សាល់ភាព ក៏បានបង្ហាញវត្តមានចូលរួមថ្ងៃមង្គលកូនប្រុសដោយផ្ទាល់ដែរ ថែមទាំងបង្ហោះសារជូនពរកូនប្រុស និង កូនប្រសាស្រីក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ យ៉ាងមានអត្ថន័យទៀតផងថា ៖ «សូមឱ្យកូនទាំង ២ នាក់មានសុភមង្គល និង ស្រឡាញ់គ្នាជានិរន្ដរ៍ Love you … Both Salpheap»៕
Read Moreកន្លងផុតច្រើនឆ្នាំ សុវណ្ណ មករា និង សឿ សុធារ៉ា តួឯករឿង «ព្រះគោព្រះកែវ» ឆ្លងកាត់ព្យុះជីវិតស្មានមិនដល់
ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងពីប្រវត្តិខ្លះៗរួចមកហើយទាក់ទងនឹងរឿងបែបប្រវត្តិសាស្រ្ត «ព្រះគោព្រះកែវ» ហើយរឿងនេះក៏ត្រូវបានចងក្រងផលិតជាខ្សែភាពយន្តចំនួនពីរលើកផងដែរ ដោយលើកទី ១ ផលិតនៅឆ្នាំ ១៩៦៥ និង ចាក់បញ្ជាំងនៅខែកុម្ភៈ ឆ្នាំ ១៩៦៦ ដែលលោក សោម ដូរិន សម្តែងជាព្រះកែវ ,អ្នកនាង កែវ មន្ថា សម្តែងតួ ព្រះនាងពៅ។ សម្រាប់លើកទៅ ២ គឺផលិតនៅឆ្នាំ ២០០០ ជាងដែលតួសម្តែងគឺលោក សុវណ្ណ មករា និង អ្នកនាង សឿ សុធារ៉ា។ យ៉ាងណាមិញ កន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំមកនេះ ថ្ងៃនេះយើងនឹងលើកពីតួឯកប្រុសស្រីក្នុងរឿងខាងលើ ជំនាន់ទី ២ ដែលសម្តែងដោយលោក សុវណ្ណ មករា និង អ្នកនាង សឿ សុធារ៉ា មកបង្ហាញពីបច្ចុប្បន្នភាពខ្លះៗ ដោយពួកគេមានស្ថានភាពជីវិតដូចតទៅ ៖ ១. សុវណ្ណ មករា លោក សុវណ្ណ មករា ដែលជាតួអង្គឈ្មោះ ព្រះកែវ នៅក្នុងរឿងនោះ បច្ចុប្បន្នគឺកំពុងស្ពាយឈ្មោះជាពោះម៉ាកូនពីរ បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍ជាមួយអតីតភរិយា គឺអ្នកនាង ឈិន សុធារី ត្រូវបានលែងលះ។ មកទល់ពេលនេះលោកក៏បានផ្អាកការងារសិល្បៈចោលស្ទើរទាំងស្រុង ដោយមិននឹកនារឿងចូលសម្តែងវិញទៀតនោះឡើយ ដោយតាមរយៈទំព័រហ្វេសប៊ុក គេតែងសង្កេតឃើញលោកកំពុងប្រើប្រាស់ជីវិតបែបសាមញ្ញៗ មើលថែកូនៗ និង អ្នកផ្ទះរបស់លោក។ ២. សឿ សុធារ៉ា អ្នកនាង សឿ សុធារ៉ា ដែលមានឈ្មោះក្នុងរឿងថា ព្រះនាងពៅ នោះ បច្ចុប្បន្ននេះនាងត្រឡប់មកប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ បន្ទាប់ពីស្ងាត់បាត់មួយរយៈធំ។ យ៉ាងណាមិញ ការត្រឡប់មកវិញលើកនេះ សឿ សុធារ៉ា ហាក់ជំពាក់វាក់វិននឹងរឿងអាស្រូវច្រើន ដូចជា រឿងអាស្រូវបែកបាក់ស្វាមី…
Read More