តស៊ូណាស់! ខ្សែរជីវិតតារាចម្រៀងលោក ខេម ដោយធ្លាប់រត់ម៉ូតូឌុប ប្រឡងធ្លាក់ ២ដង ចុងក្រោយជាប់ នៅ CTN ហើយពេលនេះ…(មានវីដេអូ)

ដូចដែលបងប្អូនស្គាល់រួចមកហើយ តារាចម្រៀងដ៏ល្បីសម្លេងស្អកៗលោក ខេម ដោយបងប្អូនប្រិយមិត្តខ្លះបានស្គាល់តែភាពជោគជ័យដូចសព្វថ្ងៃនេះប៉ុណ្ណោះទេ។ ប៉ុន្តែបើតាមការរៀបរាប់របស់លោក ខេម ថាជីវិតគាត់ទម្រាំមានថ្ងៃនេះគឺឆ្លងកាត់ការលំបាកច្រើនណាស់ ខាងក្រោមនេះជារៀបរាប់របស់តារាចម្រៀងលោក ខេម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំចូលសិល្បៈដំបូង គឺខ្ញុំមកប្រឡងទេ ឆ្នាំ 2007 ខ្ញុំមកប្រឡងនៅ ប៉ុស្តិ៍លេខ 9 ហើយក៏មានបានជ័យលាភីទៅ ហើយក៏បានបន្តមកប្រឡងនៅ Rock ក៏មិនបានទទួលជ័យលាភី ទៅ អត់ជាប់អ៊ីចឹង ទៅរត់ម៉ូតូឌុប។ ឆ្នាំ 2007 ហ្នឹង ក៏មានការប្រឡងនៅប៉ុស្តិ៍ទូរទស្សន៍មួយ ខ្ញុំប្រឡងទៅ ក៏ធ្លាក់ទៅ ហើយខ្ញុំមកប្រឡង Rock ទៅក៏ ក្នុងមានបេក្ខជនមកប្រឡងរាប់ពាន់នាក់ មានតែខ្ញុំទេ ដែលគេឲ្យច្រៀងដល់ចប់ ធម្មតាច្រៀងជាមួយភ្លេង គេឲ្យច្រៀងតែបន្តិចៗទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង ទិត្យ វិច្ឆិកា ហ្នឹងកុំឲ្យភ្លេងឈប់ ឲ្យខ្ញុំច្រៀងឲ្យចប់ទៅ ដល់ពេលហើយគេហៅខ្ញុំមកខ្សឹប ថាអូនឯងដឹងតែជាប់ហើយ អូនឯង សំឡេងអូនឯង ប្លែកណាស់ ដល់ហើយ ធ្លាក់ទៅចុះគាត់មិនមែនគណៈកម្មការ​ឯណា បង ទិត្យ វិច្ឆិកា អ្នកខ្សឹប ទី១ យើងហួសចិត្ត ហើយទី ២ យើងគិតថា មិនដឹងទៅតវ៉ាជាមួយអ្នកណា ហើយខ្ញុំរំលឹកខ្លួន​ឯង ពេលហ្នឹងស្រណោះខ្លួនឯងណាស់ ធម្មតាគេទៅប្រឡង កំពង់ចាម បាត់ដំបង អីគេទៅប្រឡងនៅហ្នឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដល់ពេលកំពង់ឆ្នាំងជិតភ្នំពេញ គេអត់ គេឲ្យមកភ្នំពេញទំាងអស់ ទំាងកំពង់ស្ពឺ អីហ្នឹង រួចសម្បុរយើងបានផង ហើយមកពាក់ស្បែកជើងផ្ទាត់ ហើយឡើងទៅប្រឡងអាណិតខ្លួនឯង ហើយឡើងស្គម….កាលជំនាន់ខោហុងកុង។ ដល់ពេលធ្លាក់ពីហ្នឹងហើយ ក៏ទៅរត់ម៉ូតូឌុបតាមធម្មតាវិញទៅ ប៉ុន្តែក៏មានពួកម៉ាក់គាត់ចេះតែលើកទឹកចិត្តថា សាកម្តងទៀតទៅ ហើយខ្ញុំដាច់ចិត្តមកប្រឡងម្តងទៀត ហើយដាច់ចិត្តប្រឡងហ្នឹងដោយសារពួម៉ាកមួយទៀតដែលប្រឡងធ្លាក់នៅប៉ុស្តិ៍លេខ 9 គាត់ថាពួកម៉ាកឯងមកមក ឯងជួយទិញពាក្យដាក់ឲ្យ ហើយគ្នានោះក៏អ្នកអត់ដែរ ហើយខ្ញុំក៏ដាច់ចិត្តមកប្រឡងម្តងទៀត នៅ…

Read More

ជីវិតគឺជាការតស៊ូ! វាសនាមើលមិនឃើញមែនលោក ខេម ទម្លាយប្រវត្តិធ្លាប់រត់ម៉ូតូឌុបចិញ្ចឹមម្ដាយមេម៉ាយតែពេលនេះ…(មានវីដេអូ)

តារាចម្រៀងប្រុសសំឡេងស្អក ខេម បានចោលជីវិតជាមនុស្សសាមញ្ញធម្មតា មកបោះជំហានប្រឡូកក្នុងវិស័យសិល្បៈធ្វើជាមនុស្សរបស់មហាជនច្រើនឆ្នាំមកហើយ ដែលក្នុងនោះលោកក៏បានកែប្រែជីវភាពសឹងតែទាំងស្រុង ដោយពេលនេះ ខេម មានឈ្មោះបោះសំឡេងក្លាយជាតារាល្បី មានជីវភាពធូរធា មានមហាជនគាំទ្រច្រើនព្រោងព្រាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំឭកដល់ជីវភាពមុនចូលសិល្បៈ ខេម កម្រនឹងបើកបង្ហាញជីវិតឯកជនរបស់លោកឱ្យបង្ហាញដល់សាធារណជនណាស់ ស្រាប់តែថ្មីៗនេះ ខេម បានចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត «អ្នកជិតខាង» បានទម្លាយប្រវត្តិខ្លះៗ ដែលកាលពីក្មេង លោកធ្លាប់រត់ម៉ូតូឌុបដើម្បីចិញ្ចឹមម្ដាយជាស្រ្តីមេម៉ាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខេម បានឱ្យដឹងថា លោកជាកូនអ្នកខេត្តកំពង់ឆ្នាំង ហើយកាលលោកអាយុខ្ទង់ ១៦ ទៅ ១៧ ឆ្នាំ លោកមានម៉ូតូចាស់មួយគ្រឿងដើម្បីរកលុយផ្គត់ផ្គង់ជីវភាព ដោយលោកក្រោកពីព្រលឹមដឹកបន្លែផង ទៅរៀនផង និង ឆ្លៀតរត់ម៉ូតូឌុបដើម្បីចិញ្ចឹមម្ដាយផង ព្រោះលោកជាកូនកំព្រាឪពុកម្នាក់។ ចង់ជ្រាបលម្អិត សូមទស្សនាវីដេអូខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ពិតជាកំសត់ពេកហើយ! តារាចម្រៀង ខាត់ ជេមស៍ ទម្លាយគ្រាផ្ដើមស្នេហ៍តាមសុំស្រឡាញ់ប្រពន្ធអស់ ៤ ឆ្នាំ ទម្រាំគេបាក់ចិត្តព្រមរៀបការ…(មានវីដេអូ)

មហាជនបានជ្រាបហើយ កាលពីកន្លងទៅ តារាចម្រៀង លោក ខាត់ ជេមស៍ ក៏ធ្លាប់បានទម្លាយខ្លះៗពីជីវិតគ្រួសាររបស់លោក ដែលបានសាងជាមួយភរិយាអស់រយៈពេលជាង ២០ ហើយ។ មកដល់ពេលនេះ លោក និង ភរិយា មានកូនប្រុសស្រីចំនួន ៤ នាក់ ធំៗទន្ទឹមខ្លួនទៅហើយ ដែលជីវិតគ្រួសាររបស់លោក កំពុងតែរស់នៅយ៉ាងមានសុភមង្គល និង កក់ក្ដៅបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ខ្លាំងជាមួយនឹងជីវិតគ្រួសាររបស់ តារាប្រុសរូបនេះ ក្រោយពីបានស្ដាប់កិច្ចសម្ភាសរបស់លោកក្នុងកម្មវិធី 3FUN ដែលបានធ្វើការទម្លាយពីប្រវត្តិស្នេហារបស់លោក និង ភរិយា ឱ្យដឹងថា ទម្រាំតែអាចកាន់ដៃភរិយាសាងគ្រួសារជាមួយគ្នា លោកប្រើពេលតាមសុំស្រឡាញ់ភរិយាអស់រយៈពេល ៤ ឆ្នាំឯណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ លោក ខាត់ ជេមស៍ បានរៀបរាប់ឱ្យដឹងថា កាលពីគ្រាដំបូង លោកបានសារភាពស្នេហ៍ចំពោះភរិយា ប៉ុន្តែមិនបានសម្រេចឡើយ រហូតលោកព្យាយាមតាមសុំស្រឡាញ់ភរិយាអស់រយៈពេលដល់ទៅ ៤ ឆ្នាំ ទើបភរិយាព្រមស្រឡាញ់ ព្រោះតែពាក្យប៉ុន្មានឃ្លាដែលលោក និយាយទៅកាន់ភរិយាថា ៖ «បងអត់មានអីទេ បងមានតែបេះដូងស្មោះ បងស្រឡាញ់អូន បងមានតែបេះដូងស្មោះ បងអត់មានលុយមានអីដូចគេទេ»។ វីដេអូនេះដែរ កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន ធ្វើការចែករំលែក និង បង្ហាញពីអារម្មណ៍រំភើប ក្រោយស្ដាប់ប្រវត្តិស្នេហ៍របស់ តារាចម្រៀងរូបនេះ ព្រមទាំងធ្វើការជូនពរឱ្យគ្រួសាររបស់លោកកាន់តែទទួលបានសុភមង្គលផងដែរ៕

Read More

ទើសម៉េសរឿងគេសោះ! ពេជ្រ​ សោភា​ ហួសចិត្ត ក្រោយមានអ្នកទេីស ថាចូលកម្មវិធីគ្មានពេជ្រពាក់នឹងគេ…

ភ្នំពេញ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងពិធីមង្គលការកូនប្រុសអ្នកនាង គង់ ជាតិ បានរៀបចំយ៉ាងធំអធិកអធម ដោយមានការចូលរួមពីសំណាក់អ្នកមានមុខមាត់ ក៏ដូចជាអ្នកសិល្បៈសឹងតែគ្រប់គ្នាគ្មានបាត់មុខសូម្បីម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ក៏មានវត្តមានតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា បានចូលរួមជាមួយនឹងនឹងការបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌ស្វាយត្របែកព្រៃយ៉ាងស្រស់ស្អាតលេចធ្លោផងដែរ។ ដោយឡែក ក្នុងការតុបតែងខ្លួននេះ តារាស្រីរូបនេះក៏មិនបានពាក់សម្ញែងគ្រឿអាលង្ការអ្វីច្រើននោះដែរ។ ភ្លាមៗនោះស្រាប់តែមានអ្នករិះគន់ទៅលើរូបនាងថា ចូលរួមកម្មវិធីគេទាំងមូលតែបែរជាគ្មានពេជ្រពាក់នឹងគេទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនបង្អង់យូរ អ្នកនាងក៏បានតបទៅវិញយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ងើរជូនបងស្រីម្នាក់នោះជាពិសេស បងនិយាយថាពេជ្រ សោភា ទៅការគេទាំងមូលធ្វើខ្លួនចេញមកដូចអត់សមសោះ ថ្ងៃក្រោយបើគ្មានរបស់ពាក់មកខ្ចីខ្ញុំពាក់ទៅ បើក្រដឹងថាក្រ ចាញ់គេពាក់ពេជ្រពេញៗខ្លួន បងអើយខ្ញុំពាក់ពេជ្រតាំងពីថ្ងៃដែលខ្ញុំកើតរហូតដល់ថ្ងៃនេះគឺ ពេជ្រ សោភា មួយទៀតបងឯងកើតអីមកខឹងនឹងខ្ញុំមិនពាក់ពេជ្រ នឹងបង សូមទស្សនារូបភាពខាងក្រោម៖

Read More

អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្របាននិយាយថា បានរកឃើញត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោក ក្នុងទន្លេមេគង្គ ប្រទេសកម្ពុជា

កម្ពុជា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ត្រីបបែលទម្ងន់៣០០គីឡូក្រាមចាប់បានក្នុងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា គឺជាត្រីទឹកសាបដ៏ធំបំផុត ដែលត្រូវបានកត់ត្រា។ វាបានបំបែកកំណត់ត្រាចាស់ ដែលជាត្រីរាជទម្ងន់២៩៣គីឡូក្រាម ដែលចាប់បាននៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០០៥។ មិនមានការកត់ត្រាជាផ្លូវការ ឬមូលដ្ឋានទិន្នន័យនៃត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោកនោះទេ។ ទន្លេមេគង្គហូរចេញពីខ្ពង់រាបទីបេ ឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Zeb Hogan ដែលជាជីវវិទូដែលដឹកនាំគម្រោងអភិរក្ស Wonders of the Mekong ផ្ដល់មូលនិធិដោយ USAID បាននិយាយថា៖ «ក្នុងរយៈពេល២០ឆ្នាំនៃការស្រាវជ្រាវត្រីយក្ស នៅក្នុងទន្លេនិងបឹង នៅលើទ្វីបចំនួនប្រាំមួយ នេះគឺជាត្រីទឹកសាបដ៏ធំបំផុតដែលយើងបានជួបប្រទះ។» លោកដុកទ័រ Hogan ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Nevada ក្នុងទីក្រុង Reno ផងដែរនោះ បានបន្តទៀតថា៖ «ការរកឃើញនិងចងក្រងឯកសារត្រីនេះ គឺគួរឲ្យចាប់អារម្មណ៍ ហើយជាសញ្ញាវិជ្ជមានដ៏កម្រនៃក្ដីសង្ឃឹម ព្រោះវាបានកើតឡើងនៅក្នុងទន្លេមេគង្គ ដែលជាទន្លេដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គម្រោងអភិរក្សនេះធ្វើការជាមួយរដ្ឋបាលជលផលកម្ពុជា ដើម្បីបង្កើតបណ្ដាញអ្នកនេសាទ ដែលជូនដំណឹងដល់អ្នកស្រាវជ្រាវ ប្រសិនបើពួកគាត់ចាប់បានត្រីយក្ស ឬជិតផុតពូជ។ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា អ្នកនេសាទម្នាក់នៅឃុំកោះព្រះបានប្រាប់អ្នកស្រាវជ្រាវថា គាត់ចាប់បានត្រីបបែលមួយយ៉ាងធំ ដែលមានប្រវែងពីក្បាលទៅចុងកន្ទុយ ៣.៩៨ម៉ែត្រ និងទទឹងដងខ្លួន ២.២ម៉ែត្រ។ បន្ទាប់ពីត្រូវបានកឹបស្លាកលេខ ដើម្បីតាមដានបំលាស់ប្ដូរនាពេលអនាគតរបស់វា ត្រីបបែលនេះត្រូវបានគេលែងចូលទៅក្នុងទន្លេវិញ។ លោកដុកទ័រ Hogan បាននិយាយថា វាបានទៅបាត់ក្នុងទឹកទន្លេមេគង្គ ក្នុងពេលព្រលប់ នៅពេលដែលព្រះចន្ទកំពុងរះឡើងលើមេឃ។ ត្រីនេះត្រូវបានគេដាក់ឈ្មោះឲ្យថា «បូណ៌មី»។ ត្រីបបែលយក្សទឹកសាបនេះគឺជាប្រភេទជិតផុតពូជ៕

Read More

សម្រស់នៅស្អាតខ្ញង់ដដែល ទោះបីទម្ងន់កូន ៧ ខែហើយ អ្នកម៉ាក់វ័យក្មេង វ៉ាន់ នីឡា ខ្ទាតពោះកាន់តែធំ សម្រស់រឹតតែទាក់ទាញ…

ដូចដែលបងប្អូនបានស្គាល់រួចមកហើយ តារាកំប្លែងដ៏ល្បីល្បាញ សម្លេងស្រួល សាច់សខ្ចីញ៉េញ បានរៀបការរួចមកហើយ ។ គិតមកដល់ពេលនេះ តារាកំប្លែង វ៉ាន់ នីឡា និង ស្វាមី ជិតបានឃើញមុខតំណក់ឈាមដំបូងនៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរហើយ បន្ទាប់ពីរៀបចំពិធីមង្គលការតាមប្រពៃណីយ៉ាងអធិកអធមកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ដោយមានវត្តមានសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនចូលរួម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាក្រោយរៀបការមិនបានប៉ុន្មាន វ៉ាន់ នីឡា ក៏ស្រាប់តែប្រកាសដំណឹងល្អមានផ្ទៃពោះកូនដំបូងជាង ៤ ខែដល់បណ្ដាអ្នកគាំទ្រធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល តែទន្ទឹមនឹងនោះ គេឃើញមានមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នាបញ្ចេញយោបល់អបអរសាទរចំពោះនាង និង ស្វាមីដែលត្រៀមនឹងទទួលសមាជិកថ្មីក្នុងពេលខាងមុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលដែលកូនក្នុងផ្ទៃកាន់តែធំធាត់ឡើងប្រកបដោយសុខភាពល្អ ទំហំក្បាលពោះ វ៉ាន់ នីឡា ពេលនេះក៏កាន់តែខ្ទាតធំឡើងគួរឱ្យកត់សម្គាល់។ តួយ៉ាងថ្មីៗនេះ អ្នកម៉ាក់សម័យថ្មីខាងលើ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម បង្ហាញពីទំហំក្បាលពោះពេលនេះកាន់តែខ្ទាតធំឡើង ហើយរឿងដែលមហាជនលួចសរសើរនោះ ទោះបីទម្ងន់កូន ៧ ខែហើយក្ដី នីឡា នៅតែស្រស់ស្អាត សាច់ឈាមភ្លឺថ្លាដដែល៕

Read More

ឆ្លងកាត់ព្យុះភ្លៀងជាច្រើន! ពេលនេះ ម៉ាដូណា សងបំណុលតុងទីនគេអស់ ដឹកដៃប្ដីធ្វើខួបស្នេហ៍ ៧ ឆ្នាំ ផ្អើលអ្នកសិល្បៈចូលរួមព្រោងព្រាត…

កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ ម៉ាដូណា និង ប្ដី បានដឹកដៃគ្នារៀបចំខួបអាពាហ៍ពិពាហ៍ គម្រប់ ៧ ឆ្នាំរបស់ពួកគេធំដុំគួរសម ដោយមានការអញ្ជើញមិត្តសិល្បៈចូលរួមជាច្រើនកុះករ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការចំណាយលុយធ្វើខួបស្នេហ៍យ៉ាងផ្អែមល្ហែមនេះ ម៉ាដូណា ក៏បានទម្លាយតាមរយៈវីដេអូសម្ភាសន៍ជាមួយសិល្បករកម្ពុជា និង សង្គមបានឱ្យដឹងថា លោកបានសងបំណុលតុងទីនជាង ៥០ ម៉ឺនដុល្លារនោះរួចរាល់អស់ហើយ គ្មានជាប់ជំពាក់វ៉ាក់វិននឹងអ្នកណាទៀតទេ។ ក្នុងនោះ ម៉ាដូណា ក៏បានបញ្ជាក់បន្ថែមទៀតថា លោកមានបានដោយសារតុងទីន និង ចងការឱ្យគេ ប៉ុន្ដែពេលមានបញ្ហាកូនៗបោកលុយរត់ធ្វើឱ្យលោកវណ្ឌ-កលើកនោះ លោកក៏បានលក់ទ្រព្យសម្បត្តិខ្ចេចខ្ទីដើម្បីដោះបំណុលគេរហូតទាល់តែអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេនៅចាំបានថា ម៉ាដូណា ធ្លាប់យំសស្រាក់នៅក្នុងកម្មវិធីជជែកម្សាន្ត 3Fun មួយ ប្រកាសក្ដែងៗថាខ្លួនកំពុងវ័ណ្ឌ-កជាមួយបំណុលតុងទីនរហូតដល់ជាង ៥០ ម៉ឺនដុល្លារ ដោយសារតែការទុកចិត្តកូនតុងទីនដែលសុទ្ធសឹងតែជាមិត្តភក្ដិជិតស្និទ្ធ មានខ្លះងារជាឯកឧត្តម លោកជំទាវ និង ខ្លះទៀតគឺជាអ្នកសិល្បៈល្បីឈ្មោះគិតថាគេមិនបោក តែចុងក្រោយបែរជានាំគ្នារត់គេច៕

Read More

ធ្លាប់តែលំបាក! ពេលនេះ យីអ៊ុនឡើងក្រឺតៗ ទុំ សុវត្ថិ ក្ដាប់បានឱកាសមាស ក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនយក្សមួយនេះបាត់…

ដូចដែលបងប្អូន ប្រិយមិត្តភាគច្រើនបាន ស្គាល់រួចហើយ អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia Idol រដូវកាលទី ៤ ទុំ សុវត្ថិ មិនខាន ដោយមួយរយៈមុនមានការផ្ទុះការមតិជជែកវែកញែកជាច្រើនទៅលើទឹកដមសំឡេងរបស់លោក ថាលោកមានសមត្ថភាពច្រៀងបានពីរោះហើយបែរជាត្រូវធ្លាក់មិនអាចបន្តក្នុងកម្មវិធីទៅវិញ។ ក្រោយបរាជ័យអស់សិទ្ធិដណ្ដើមពានរង្វាន់ក្នុងកម្មវិធី Cambodia Idol រដូវកាលទី ៤ ប៉ុន្ដែ ទុំ សុវត្ថិ ទទួលបានមតិលើកទឹកចិត្តយ៉ាងច្រើនផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះសូម្បីថ្នាក់ដឹកនាំកំពូល ឧកញ៉ា តារាចម្រៀងរៀមច្បងនៅក្នុងសង្គមសិល្បៈជាច្រើន បានចូលរួមផ្ដល់កម្លាំងចិត្តដល់ ទុំ សុវត្ថិ ជាបន្តបន្ទាប់។ ចាប់ពីពេលនោះ ចំនួនប្រជាប្រិយភាពរបស់ ទុំ សុវត្ថិ ក៏ចាប់ផ្ដើមហក់ឡើងច្រើនគួរឱ្យកត់សម្គាល់ រហូតមកដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ទុំ សុវត្ថិ ត្រូវបានក្រុមហ៊ុនទូរស័ព្ទធំមួយប្រកាសនៅលើគេហទំព័ររបស់ខ្លួនជាផ្លូវការ បង្ហាញមុខ ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈតំណាងឱ្យទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន៕

Read More

អាណិតណាស់! ហ៊ិន ចាន់នីរ័ត្ន ទម្លាយអារម្មណ៍ទាំងយំគគ្រូកមុខគេឯង ពាក់ព័ន្ធរឿងអ្នកមានគុណទាំងពីរ…(មានវីដេអូ)

កន្លងមកទស្សនិកជនធ្លាប់បានឃើញរួចមកហើយពីជីវិតរស់នៅរបស់ពិធីការិនីរូបស្រស់ សំឡេងពីរោះ ហ៊ិន ចាន់នីរ័ត្ន ដែលនាងចូលចិត្តថតរូបស្អាតៗបង្ហាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឬ IG របស់នាងជារឿយៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាតារាស្រី ហ៊ិន ចាន់នីរ័ត្ន តែងតែបង្ហាញខ្លួនឱ្យទស្សនិកជនបានឃើញជាញឹកញាប់ក៏ពិតមែន តែពិធីការិនីរូបស្រស់នេះហាក់មិនដែលសូវបានបង្ហាញពីជីវិតឯកជនរបស់ក្រុមគ្រួសារ ឬ អ្នកមានគុណទាំងពីររបស់នាង ឱ្យមហាជនបានឃើញឡើយ ដែលមើលទៅខុសប្លែកពីអ្នកសិល្បៈមួយចំនួនតែងបង្ហាញពីក្ដីស្រឡាញ់ជាសាធារណៈឱ្យទស្សនិកជនបានដឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះកន្លងទៅ ពេលដែលពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានអញ្ជើញចូលរួមនៅក្នុងកម្មវិធី «ចឹងហ្អ!» តារាស្រីរូបនេះ ស្រាប់តែបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកមានគុណទាំងទឹកភ្នែកយ៉ាងកម្រ ដោយកន្លងមកនាងមិនសូវធ្លាប់បាននិយាយទៅកាន់អ្នកមានគុណទាំងពីរឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងកម្មវិធីនោះនាងក៏បានរៀបរាប់ថា៖ «នាងចង់និយាយពាក្យថាអរគុណទៅកាន់អ្នកមានគុណ ព្រោះតែពេលខ្លះនាងដឹងថាខ្លួនមិនដែលនិយាយទៅកាន់អ្នកទាំងពីរដោយសារតែនាងមានការអៀនខ្មាស» ។ ហ៊ិន ចាន់នីរ័ត្ន ក៏បានរៀបរាប់បន្តទៀតថា៖ «ពេលនេះគាត់ហត់ហើយ នាងក៏បានឱ្យពួកគាត់សម្រាកហើយ នាងមិនចង់ឱ្យអ្នកមានគុណលំបាកបន្តទៀត ថែមទាំងមិនឱ្យបារម្ភពីជីវភាពរបស់គ្រួសារទៀតទេ ព្រោះនាង និង ប្អូន ទៅអនាគតអាចឱ្យពួកគាត់រស់នៅបានស្រួលហើយ» ៕

Read More

ភ្ងាក់ព្រឺត! ខានឃើញយូរ ​ សម្រស់​ នាង​ គន្ធា​ ឥឡូវស្អាតខ្លាំង ប្តូរសឹង១៨០ដឺក្រេ

ប្រិយមិត្ត និងពុកម៉ែ បងប្អូន ជាពិសេសអ្នកដែលគាំទ្រវិស័យចម្រៀងផងនោះ ពិតជាទទួលជ្រាប និងដឹងអំពី កញ្ញា នាង គន្ធា ដែលជាតារាចម្រៀងពន្លកថ្មី នៅក្នុងផលិតកម្មសាន់ដេ និងធ្លាប់ជាអតីតបេក្ខនារីនៃការប្រកួតប្រជែងចម្រៀង នៅក្នុងកម្មវិធី Cambodia Idol ដែលជាកម្មវិធីប្រកួតប្រជែងសមត្ថភាពចម្រៀងដ៏ល្បី លំដាប់ថ្នាក់ពិភពលោកតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះ កញ្ញា នាង គន្ធា បានសាងប្រជាប្រិយភាពយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យផ្ទុះការសរសើរ ពីសំណាក់ហ្វេនៗ ក៏ដូចជា ប្រិយមិត្តអំពីសម្រស់របស់នាង ដ៏សែនស្រស់ស្អាត និងប្រែប្រួលស្ទើរតែទាំងស្រុង មុនពេលដែលកញ្ញា ចូលប្រលងចម្រៀង និងសម្រស់នាពេលបច្ចុប្បន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ ជាមួយនឹងសម្រស់ដ៏ផូងផង់របស់តារាស្រីរូបនវ បានធ្វើឲ្យអ្នកទស្សនាលាន់មាត់សរសើរមិនដាច់ពីមាត់ ជាមួយនឹងការប្រែប្រួលពីក្មេងស្រីដែលមានរូបសម្ផស្សមិនសូវបាន មកជានារីដ៏ស្រស់ស្អាតខ្លាំងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម៖

Read More