ដាច់ចង្កេះបាត់! ឃើញតែឈ្លោះគ្នា តាមការពិតពូ ចក់ បណ្តើរភរិយា មកញាំស៊ុបធ្វើព្រងើយ…(មានវីដេអូ)

រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះ នរណាមិនល្បី រឿងគូស្វាមីភរិយារបស់ នាយជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាល្បីឈ្មោះ ដែលឈ្លោះគ្នាផ្អើលពេញបណ្តាញសង្គម ហែកកេ.រ្ត៍គ្នាប្រកាសលែងលះ មានស្នាមមេដៃភស្តុតាងច្បាស់ៗ បែរចុងក្រោយ ជានាផ្អែមលើសដើម។ ជាងនេះទៅទៀត ផ្អែមជាងស្ករមិនទាន់ប៉ុន្មាន អ្នកនាង ផល្លា ប្រពន្ធនាយជីងចក់ ប្រកាសឲ្យគេឯង តាមចាប់ស្វាមីខ្លួន ព្រោះចោទថាជាចោរ លួចនាឡិកាពេជ្រ រហូតហ៊ានប្រកាសឲ្យ អ្នកចាប់បានដល់ទៅ១ម៉ឺនដុល្លារ រីឯខាង Admin ជីងចក់ បង្ហោះសារចាប់ផ្តើមជាថ្មី ព្រមទាំងព្រលះភរិយាខ្លួន ពេញៗមាត់ថា ត្រចៀកស ស្តាប់តែសម្តីអ្នកជុំវិញខ្លួន។ ស្រាប់តែ ថ្មីៗនេះ ត្រូវហ្វេនៗថតជាប់ អ្នកទាំងពីរ បណ្តើរគ្នាយ៉ាងត្រសង ទៅជួបជុំគ្រួសារហូបអាហារល្ងាចជាមួយគ្នា ធ្វើព្រងើយ ធ្វើឲ្យអ្នកគាំទ្រ ចាំតាមដានអ្នកទាំងពីរ ស្ទើរតែវីវក់ នាំគ្នាអាណិតនាំគ្នាអាសូរ តែចុងក្រោយ បែរជាការសម្តែងទៅវិញ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ផ្ទុះការសរសើរ! ស្វាមី ឱក សុគន្ធកញ្ញា មើលថែប្រពន្ធយ៉ាងល្អពេលចេញក្រៅម្ដងៗ

ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី បានរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីរយៈពេលជាង ៣ ឆ្នាំហើយ ដោយប្ដីប្រពន្ធអ្នកទាំងពីរថែមទាំងមានកូនប្រុសដ៏ឆ្លាតវៃម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។ ក្រោយរៀបការយ៉ាងអធិកអធមកាលពីពេលកន្លងមក និង សាងគ្រួសារមួយយ៉ាងពេញលេញជាង ៣ ឆ្នាំមកនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងបង្ហាញពីជីវិតឯកជនពោរពេញដោយសុភមង្គលនៅលើបណ្ដាញសង្គមជារឿយៗ ជាពិសេសអាចនិយាយបានថា កំពូលតារាស្រីរូបនេះជានារីដែលមានសំណាង ព្រោះមិនត្រឹមតែបានរៀបការជាមួយស្វាមីមានទាំងរូបសម្បត្តិសង្ហាសមសួន មកពីត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភទេ ថែមទាំងជាបុរសដឹងសុខទុក្ខភរិយាទៀត។ តួយ៉ាងថ្មីៗនេះ ឱក សុគន្ធកញ្ញា និង ស្វាមី បានកាន់ដៃគ្នាទៅចូលរួមពិធីមង្គលការកូនប្រុសរបស់ពិធីការិនី គង់ សុជាតិ ក្នុងនោះលោក អ៊ឹង សុខលី ក៏បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពយកចិត្តទុកដាក់ មើលថែភរិយាយ៉ាងល្អ ធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយសរសើរសំណាងកំពូលតារាស្រីរូបនេះជាខ្លាំង៕

Read More

សុំសសើរ!! ដោយក្តីស្រលាញ់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសម្លរនំបញ្ចុក ចែកជូនក្រុមគ្រួសារ ហូប មើលទៅរីករាយណាស់…

ពេលបច្ចុប្បន្ននេះ កេរ្ត៍ឈ្មោះរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នរណាៗក៏បានស្គាល់ ជាអ្នកឧកញ៉ាវ័យក្មេងមួយរូប ក្នុងចំណោមអ្នកជំនួញវ័យក្មេងល្បីឈ្មោះដទៃទៀតរបស់កម្ពុជា អ្វីដែលធ្វើឲ្យ មហាជនកាន់តែចាប់អារម្មណ៍នឹងរូបលោកនោះគឺ ការនិយមប្រើជីវិតសាមញ្ញបំផុត។ ជាក់ស្តែង រូបលោកក៏ធ្លាប់បង្ហើបពីជីវប្រវត្តិ មុននឹងក្លាយជា អ្នកឧកញ៉ា លុយវាល់លានដុល្លារយ់ាងដូច្នេះ រូបលោកផ្តើមចេញពី ពលករធ្វើការស៊ីឈ្នួលនៅប្រទេសកូរ៉េ ជាកូនកសិកររាស្ត្រសាមញ្ញតែប៉ុណ្ណោះ ហេតុដូច្នេះទើប ធ្វើឲ្យរូបលោកមិនដែលភ្លេចកំណើត ការរស់នៅតាមបែបសាមញ្ញរបស់ខ្លួន។ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ អ្នកឧកញ៉ា បង្ហោះសារថា “ចេញពីប្រជុំ សន្យាជាមួយអ្នកផ្ទះថា ស្លនំបញ្ចុក ឥឡូវដោះស្រាយតាមអ្វីដែលបានសន្យា”។ តោះកុំឲ្យចាំយូរទៅមើលសកម្មភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្លសម្លប្រហើរ នំបញ្ចុក ទំាងអស់គ្នា ថាទំនងគួរឲ្យចង់ញុំាខ្លាំងប៉ុណ្ណានោះ ៖

Read More