លេងធម៌ក្តៅហើយពេលនេះ!!! លោក Honda ថា បើកីឡាករកម្ពុជាធ្វើរឿងនេះមិនបាន លោកនឹងបញ្ជូនពួកគេទៅក្លិបវិញ

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានព្រមានទៅកាន់កូនក្រុមថា សម្រាប់ការកោះហៅលើកក្រោយ ប្រសិនបើកីឡាកររូបណារត់មិនដល់ ២០.៥ ដែលលោកកំណត់ទេ នោះលោកនឹងបញ្ជូនកីឡាករទាំងនោះទៅក្លិបរបស់ពួកគេវិញ។ ជាការពិតណាស់លោក Honda បានលើកឡើងបែបនេះបន្ទាប់ពីបញ្ចប់បេសសកកម្មនៅប្រទេសឥណ្ឌា ដែលកម្ពុជា ពុំបានឡើងទៅកាន់វគ្គបន្តឡើយ ដោយ កម្ពុជាទទួលបានលទ្ធផលស្មើ១ និង ចាញ់២ ហើយ ភាពកំសោយរបស់ក្រុមដែលលោកមើលឃើញ នោះ គឺ ការមិនសូវរត់ ដែលជាហេតុលោកត្រូវបង្កើតច្បាប់ដ៏តឹងរឹងនេះឡើង។ ក្នុងអត្ថបទដកស្រង់ពី Cambodia 2023 លោក Honda បាននិយាយថា៖ ខ្ញុំនឹងមិនជ្រើសរើសយកចូលជម្រើសជាតិទេប្រសិនបើ រត់មិនដល់ ២០,៥ (30-15 intermittent fitness test)។ បើនិយាយឲ្យស្មោះត្រង់ វាជាការធ្វើតេស្តមួយដ៏ឆ្កួត ដែលខ្ញុំមិនដែលឃើញពីមុនមក ប៉ុន្តែសម្រាប់ពេលនេះខ្ញុំត្រូវតែជ្រើសរើសយកវា (តេស្ត)។ ដឹងអត់ ហេតុអ្វី ខ្ញុំមិនប្រើច្បាប់ដ៏ឆ្កួតហ្នឹងពីមុនមក?…តែពេលនេះយើងត្រូវបើវាហើយគឺដើម្បីចង់ឈ្នះក្រុមទាំងអស់ហ្នឹង។ ខ្ញុំឃើញថា យើងលេងមិនសូវរត់សោះ បើមើល២០នាទីដំបូងពេលប៉ះ អាហ្វហ្គានីស្ថាន វិញយើងរត់មិនដល់គេផង៕ លោក Keisuke Honda

Read More

អតីតពិធីការិនី គឹម លីហ្សា លូកដៃក្នុងរឿង បេក្ខភាពបវរកញ្ញា កំពុងតែល្បី រឿងស្នេហាត្រីកោណលើបណ្តាញសង្គម ហើយបោះសម្តីដូច្នេះ…(មានវីដេអូ)

ពិតណាស់ ប៉ុន្មានថ្ងៃនេះ ទាំងបណ្តាញសង្គម ហ្វេសប៊ុក និងTikTok សុទ្ធតែល្បីរឿង បេក្ខភាពបវរកញ្ញាម្នាក់ ដែលល្បីមានស្នេហាត្រីកោណ ជាជនទី៣ក្នុងចំណងគ្រួសារអ្នកដទៃ ដែលធ្វើឲ្យគេឯងផ្ទុះការរិះគន់យ៉ាងដំណំ ផ្អើលភ្លូកទឹកភ្លូកដី ជាពិសេស ក្រោយពេលអតីតភរិយា ចេញមុខបកស្រាយ។ ជាក់ស្តែង អស់ទ្រាំយូរហើយ ចប់ការប្រកួតភ្លាម បង្ហោះវីដេអូបកស្រាយខ្លះៗទាំងកណ្តាលអធ្រាត លែងសម្រក់ទឹកភ្នែកដូចមុន ហើយនិយាយលះៗ ខុសប្លែកពីអត្តចរឹក ក្នុងការLiveបកស្រាយទាំង២លើកកន្លងមក។ ជាមួយគ្នានេះ ឃើញប្រែប្រួលមុខមាត់ខុសគ្នាដាច់ គ្រាន់តែមួយមុនការប្រកួត និងក្រោយចប់ការប្រកួតសោះ អតីតពិធីការិនី គឹម លីហ្សា បោះសម្តីដូច្នេះ ក្រោយស្តាប់វីដេអូរៀបរាប់ប៉ុន្មាននាទីនោះ ថា ៖ មុនប្រឡងអូនដូចកូនទន្សាយ​ គ្រាន់តែចប់វគ្គផ្តាច់ព្រាត់អូនដូចកូនខ្លា​ អានឹងអូនទេីបជាឌុងសិល្បះពិតប្រាកដ​ បទប៉ែនបានគ្រប់ទំរង ដំបូងស្មានថាតួរឯក​ ចែខំអាណិត​ ដល់តែចេញជនរងគ្រោះពិតប្រាកដមកចែអស់ចិត្ត​ 80% ដល់តែតួឯកក្លាចជាតួរខ្មេីតមកទៀត​ ចែធ្លាក់ថ្លេីក្តុកម៉ង​ prank ចាហាវម៉ង៕ គឹម លីហ្សា បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

អបអរសាទរ! កញ្ញា ហង្ស ម៉ានីតា ឈ្នះជាស្ថាពរក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២២

នារាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ ពីកម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe Cambodia 2022 បានឈានដល់ទីបញ្ចប់ជាស្ថាពរ ដោយក្នុងនោះគេក៏បានស្វែងរកឃើញរាជិនីកំពូលសម្រស់គ្រងមកុដ ប្រចាំឆ្នាំ ២០២២ នេះហើយ។ ឆ្លងកាត់ការប្រកួតប្រជែងអស់ជាច្រើនវគ្គ ដោយបានចំណាយពេលអស់ជាច្រើនសប្តាហ៍នៅក្នុងប្រទេសរួចមក បេក្ខនារីដ៏ស្រស់ស្អាតមួយរូប គឺកញ្ញា ហង្ស ម៉ានីតា ពាក់ស្លាកលេខ ១៨ បានយកឈ្នះជាស្ថាពរក្នុងចំណោមបេក្ខនារី ២០ នាក់ ដោយបានក្លាយជារាជិនីគ្រងមកុដបវរកញ្ញា Miss Universe Cambodia ប្រចាំឆ្នាំ ២០២២ និង ទទួលបានការបំពាក់មកុដដោយកញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021។ ជាមួយនឹងការទទួលបានតំណែងជាម្ចាស់មកុដបវរកញ្ញាចក្រវាល នេះ គេឃើញថា មានមហាជន និង អ្នកគាំទ្រខ្មែរជាច្រើនសម្ដែងការសាទរចំពោះនាង។ ក្នុងនោះ អ្នកគាំទ្រក៏សង្ឃឹមថា កញ្ញា ហង្ស ម៉ានីតា នឹងបើកទ្វារឱ្យកម្ពុជាចូលបាន Top កំពូលនៅក្នុងកម្មវិធី Miss Universe នាឆ្នាំនេះផងដែរ។ គួរឱ្យដឹងដែរថា ក្រៅពីកញ្ញា បានគ្រងមកុដ Miss Universe Cambodia 2022 ហើយនោះ នៅមានបេក្ខនារី ៤ រូបផ្សេងទៀត បានជាប់ជ័យលាភីរងផងដែរ ដោយក្នុងនោះមានដូចជា កញ្ញា ហេង សុទ្ធនិស្ស័យ ជាប់ជ័យលាភីរងទី ១, កញ្ញា ហេង បូនីកា ជាប់ជ័យលាភីរងទី ២, កញ្ញា រតនា សុខាវត្តី ជាប់ជ័យលាភីរងទី ៣, និង កញ្ញា ហុន ហ្គិចឡាង…

Read More