
កុំប្រហែសឲ្យសោះ!! លោក ជំទាវ ឱ វណ្ណឌីន បានប្រាប់ថា ជំងឺនេះអាចបណ្តាលឲ្យស្លា.ប់បាន (មានវីដេអូ)
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឲ្យដឹងថា « ជំងឺអុតស្វា(Monkeypox)នៅពេលដែលឆ្លង អាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតបាន។» ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ BTV News លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា «ជំងឺអុតស្វា(Monkeypox)ដែលកំពុងតែជាក្តីកង្វល់ និងផ្ទុះការរីករាលទៅលើប្រទេសជាច្រើននៅលើសាកលលោកនាពេលបច្ចុប្បន្ននេះ ពុំមែនជាជំងឺអុតស្វាយ ហើយក៏មិនមែនជាជំងឺកញ្ជ្រិលនោះទេ។» លោកជំទាវបានជម្រាបថា រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) គឺមានលក្ខណៈជាពងទឹកគ្រាប់ធំៗ […]