
ពិតទេ? អ្នកគ្រប់គ្នាអាចលើកថ្មដែលមានទម្ងន់ ១៣៧តោននេះអង្រួនបានយ៉ាងងាយ (មានវីដេអូ)
បារាំង៖ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ផ្ទាំងថ្មដ៏ល្បីល្បាញមួយផ្ទាំងដែលស្ថិតនៅក្នុងព្រៃនៃតំបន់ Huelgoat ភាគឦសាននៅប្រទេសបារាំង គឺជាថ្មក្រានីតប្រវែង ៧ម៉ែត្រ និងមានទម្ងន់ ១៣៧តោន ដែលមនុស្សម្នាក់ៗអាចលើកអង្រួនបានដោយដៃផ្ទាល់តែម្នាក់ឯង ប្រសិនបើពួកគេដឹងពីរបៀបលើកអង្រួនវា។ គួរដឹងបន្តិចថា ព្រៃនៃតំបន់ Huelgoat គឺជាជម្រកនៃផ្ទាំងថ្មធំៗជាច្រើន និងជាភូមិសាស្ត្រអច្ឆរិយៈផងដែរ។ ក្នុងនោះ ផ្ទាំងថ្មដែលអាចលើកអង្រួនបាន គឺមានការពេញនិយមជាងគេបំផុតក្នុងចំណោមផ្ទាំងថ្មដទៃទៀត។ វាទំហំធំ និងធ្ងន់ខ្លាំង ដែលធ្វើឱ្យ មនុស្សគ្រប់គ្នាគិតថាខ្លួននឹងមិនអាចលើកវាបានឡើយ […]