ទីបំផុតនាវាអវកាស SN15 របស់មហាសេដ្ឋី Elon Musk បញ្ចប់ការធ្វើតេស្តដោយជោគជ័យ (Video inside)

(តិចសាស់)៖ នាវាអវកាសគំរូ SN15 របស់ក្រុមហ៊ុន SpaceX នៃមហាសេដ្ឋីអាមេរិកលោក អ៉ីឡុន ម៉ាសក៍ (Elon Musk) បានបញ្ចប់ការធ្វើតេស្តដោយរលូនជាលើក ដំបូង ទាំងទៅលើការហោះឡើង, ការបញ្ជាការហោះហើរលើរយៈកម្ពស់ខ្ពស់ និងការចុះចតត្រឡប់មកកាន់ ចំណុចដែលវាត្រូវចុះចតវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន space នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។ ប្រធានវិស្វករនៃកម្មវិធីហោះហើររបស់ SpaceX លោក ចន អ៉ីស្ព្រាក់ខឺ (John Insprucker) បានថ្លែងថា «យើងបានចុះចតវិញហើយ! នាវាអវកាស (Starship) បានចុះចតហើយ»។ ការធ្វើតេស្តរបស់ SN15 គឺធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ (ពេលវេលានៅសហរដ្ឋអាមេរិក) ដែលត្រូវចំឱកាសប្រារព្ធខួបទី ៦០ឆ្នាំ នៃ ការបញ្ជូនអវកាសយានិក អាមេរិកដំបូងគឺលោក អាឡាន ហ្សេភើដ (Alan Shepard) ឡើងទៅកាន់ទីអវកាស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា នាវាអវកាសគំរូ SN15 ដែលត្រូវបានគ្រោងធ្វើតេស្ត តាំងតែពីចុងសប្តាហ៍មុននោះ ត្រូវបានពន្យារមកដល់វេលាម៉ោង ៦៖២៤នាទីល្ងាចថ្ងៃពុធ (ម៉ោងនៅ រដ្ឋតិចសាស់)។ វាបានហោះឡើង ចេញពីមូលដ្ឋាន បូកា ជីកា (Boca Chica) នៃក្រុមហ៊ុន SpaceX ស្ថិតតាមបណ្តោយឆ្នេរសមុទ្ររដ្ឋតិចសាស់ ភាគខាងត្បូង សហរដ្ឋអាមេរិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការបញ្ជាក់របស់ SpaceX នាវាអវកាស SN15 បានហោះឡើងក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ ទើបធ្វើការហោះសម្តែងរាង ដូចនាវាអវកាសមុនៗ រួចក៏ធ្វើការ ចុះចតមកកាន់ទីតាំង (landig pad) ដើមវិញ។ សកម្មភាពរបស់ SN15 ជារួមគឺមានរយៈពេល ៦នាទី។…

Read More

មុនចូលទឹកដីខេត្ត២នេះបាន ដាច់ខាតត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃជាកំហិត

យោងតាមការបញ្ជាក់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ពលរដ្ឋគ្រប់រូបដែលមានបំណងត្រឡប់ម កភូមិដ្ឋាន ឬមកធ្វើការ ឬមកលេងសាច់ញាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានធ្វើការជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តផ្សេងៗ ចូលមកកាន់ទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវពិនិត្យសំណាក។

Read More