បញ្ចេញតារាងទីតាំងចា.ក់វ៉ាក់សាំង សំរាប់អ្នករស់នៅតំបន់ក្រហមទាំងអស់

យោងតាមលិខិតរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ទាក់ទងទៅនឹងទីតាំងដែលត្រូវចា.ក់វ៉ាក់សាំងកូវីដ-១៩ ដែលនឹងរៀបចំឡើងដោយក្រុមគ្រូពេទ្យយោធា នៃកងយុទ្ធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ អាស្រ័យដូចនេះចំពោះអ្នករស់នៅក្នុងតំបន់ក្រហម សូមអានតារាងខាងក្រោមនេះដើម្បីធ្វើការចា.ក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ទាំងអស់គ្នា៕

Read More

សោកសៅណាស់! យុវតីខ្មែរអាយុ ២៣ឆ្នាំ សន្លប់ស្ដូកស្ដឹងបញ្ជូនដល់ពេទ្យស្លា.ប់បាត់ហើយ ទើបតេស្តដឹងឆ្លងកូវីដ

តាមសេចក្ដីប្រកាសព័ត៌មានដ៏សោកសៅពីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា នៅថ្ងៃទី ២៩ មេសា ២០២១ នេះ មានពលរដ្ឋខ្មែរ ៣នាក់ទៀតហើយ បានស្លា.ប់ បាត់.ប.ង់ជីវិត ក្នុងចំណោមនេះក៏មានយុវតីខ្មែរអាយុ ២៣ឆ្នាំម្នាក់ដែរ ។ សូមមកលម្អិតដូចខាងក្រោមនេះ៖ ២.មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មាន អាការៈក្តៅខ្លួន ក្អក ហត់ ហើយបាន ព្យាបាលនៅផ្ទះរយៈពេលមួយសប្ដាហ៍ ប៉ុន្តែសភាពជំងឺមិនបានធូរស្រាលះទើបក្រុម គ្រួសារបញ្ចូនទៅព្យាបាលបន្តនៅមន្ទីព្រះបាទនរោត្តមសីហនុងឃុំ នៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោងណ ១៦:៣០នាទី ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ដ.ង្ហក់ខ្លាំង ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានយកសំណាក ហើយ ទទួលបាន លទ្ធផលបញ្ចាក់ថា មានវិជ្ជមានគូង-១៩ ព្រមទាំងជួយស.ង្គ្រោះ.បន្ទាន់តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើ ប្រាស់ម៉ាស៊ីនជំនួយដង្ហើមវង ក៏នៅតែមិន អាចជួយស.ង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លា.ប់បាត់ប.ង់ជីវិត នៅវេលាម៉ោង ២១៖ ១៨នាទី នាថ្ងៃខែឆ្នាំដដែល។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ ខាងលើនេះ បានស្លា.ប់បា.ត់ប.ង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាធ្ងន់ធ្ងរ និងលោកសួតទាំង សងខាង ដោយសារវីសកូវី-១៩។ ៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ រស់នៅសង្កាត់ផ្សារ ថ្មី៣ ខណ្ឌជូនពេញ រាជ ធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ជាមួយរោគសញ្ញាខ្លួន ក្អក ហត់ខ្លាំង រួមទាំងមាន ប្រវត្តិជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយពេលមកដល់មន្ទីរ ពេទ្យក្រុមគ្រូពេទ្យបានយកសំណាក ហើយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូដ – ១៩។ ដោយការវិវត្តិរបស់ជំងឺចេះតែធ្ង.ន់ធ្ងឡើងៗ សភាពហត់ជង្វក់…

Read More

កម្មការិនីកើតកូវីដម្នាក់ទៀត បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, ទារកទើបកើតលទ្ធផលតេស្ដ អវិជ្ជមានកូវីដ

(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ បានសម្រាលកូនដោយជោគជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ អ្នកជំងឺកូវីដម្នាក់នេះ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានរក ឃើញវិជ្ជមាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នោះ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។ ស្ត្រីរូបនេះមានឈ្មោះ ហ៊ូ អមរ៉ា អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមានស្វាមី ឈ្មោះលឿត ណារិទ្ធ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមការបញ្ជាក់ពីស្វាមីរបស់ស្ត្រីអ្នកជំងឺកូវីដ ដែលទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យថា កូនស្រីរបស់ខ្លួនពេលដែលកើត ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយ ជាលទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ តែរង់ចាំការយកសំណាកធ្វើតេស្តបន្តចំនួន២លើកទៀត។ ជាមួយគ្នានេះ ប្តីស្រ្តីមានជំងឺកូវីដខាងលើ មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសម្រាលកូនប្រពន្ធរបស់គាត់ ប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូន៕

Read More

ថ្នាំគ្រាប់៤ប្រភេទនេះ អាចនឹងក្លាយជាក្ដីសង្ឃឹមទី២បន្ទាប់ពីវ៉ាក់សាំង ក្នុងការកម្ចាត់ជំងឺកូវីដ១៩

ក្រៅពីវ៉ាក់សាំង ពិភពលោកបានកំពុងតែមានអាវុធសំខាន់ ៤ ប្រភេទផ្សេងទៀតសម្រាប់ធ្វើសង្រ្គាមក.ម្ចាត់ជំងឺកូវីដ១៩ ដែលជាថ្នាំគ្រាប់ព្យាបាលជំងឺនេះ។ ដោយខ្លះ កំពុងបានដាក់ឲ្យប្រើប្រាស់បណ្តើរហើយ ខណៈថ្នាំខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍។ ថ្នាំទាំង ៤ ប្រភេទនោះរួមមាន៖ ១) Favipiravir កន្លងមក ថ្នាំ Favipiravir ធ្លាប់បានប្រើប្រាស់រួចមកហើយ ដោយត្រូវបានណែនាំជាថ្នាំព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាធ្ងន់.ធ្ងរដូចជាជំងឺ រលាកសួត ឬមានកត្តាហានិភ័យដូចជាទឹកនោមផ្អែម ដែលមិនអាចគ្រប់គ្រងបាន អ្នកជម្ងឺមានបញ្ហាសួត ឬអ្នកដែលមានវ័យចំណាស់ប៉ុណ្ណោះ។ សូម្បីប្រទេសថៃក៏បាន កំពុងប្រើថ្នាំមួយប្រភេទនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសខ្លួន រាប់ម៉ឺនគ្រាប់រួចមកហើយផងដែរ។ នេះបើតាមសារព័ត៌មាន independent កាលពី សប្តាហ៍មុន។ ២) ថ្នាំ Baricitinib យោងតាមប្រភពពីសារព័ត៌មាន livemintកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្នាំមួយប្រភេទនេះ ដើមឡើយជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ រ៉ាំរ៉ៃទេ តែក្រោយមកត្រូវបានរកឃើញថាវាអាចព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាកម្រិតមធ្យម​និងអ្នកជំងឺធ្ងន់.ធ្ងរដែលត្រូវការអុកស៊ីសែន​ឱ្យមាន អាការធូរស្រាលឡើងបាន ប៉ុន្តែវាត្រូវផ្សំជាមួយថ្នាំ Remdesivir។ ហើយវាត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅប្រទេសជប៉ុនរួមមកហើយដែរកាលពីសប្តាហ៍មុន។ ៣) ថ្នាំ PF-07321332 ថ្នាំមួយប្រភេទនេះ ជាថ្នាំគ្រាប់ផលិតដោយក្រុមហ៊ុន Pfizer ហើយពេលនេះក្រុមហ៊ុនកំពុងសាកល្បងវាទៅលើអ្នកស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុប។ ប្រសិន ការពិសោធន៍ទទួលជោគជ័យ ថ្នាំគ្រាប់បង្ការកូវីដ-១៩ Pfizer នេះអាចចាប់ផ្តើមផលិតនៅត្រឹមចុងឆ្នាំ២០២១។ ខណៈអ្នកផលិតវ៉ាក់សាំងសង្ឃឹមថា វានឹងការពារអ្នក ជំងឺកូវីដកុំឱ្យវិវត្តទៅជារោគសញ្ញា.ធ្ងន់.ធ្ងរ ក៏ដូចជាការពារវីរុសបំប្លែងខ្លួនប្រភេទថ្មីៗបានផងដែរ។ នេះបើតាមសារព័ត៌មាន telegraph ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។ ៤) ថ្នាំ Molnupiravir យោងតាមប្រភពពីសារព័ត៌មាន livemint ចុះផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ចំពោះថ្នាំ Molnupiravir នេះកំពុងស្ថិតក្នុងការ សាកល្បងដំណាក់កាលទី ៣ ដែលធ្វើឡើងដោយក្រុមហ៊ុន Natco Pharma Limited របស់ឥណ្ឌា ។…

Read More

លោកជំទាវ ឱ វណ្ណឌីន ពន្យល់អំពីឱសថបុរាណ “Lianhua Qingwen” ដែលក្រសួងសុខាភិបាលទើបទទួលស្គាល់ថ្មីៗនេះ

រាជធានីភ្នំពេញ៖ កាលពពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN» ដែលជាការបើកផ្លូវឱ្យឱសថនេះអាចចរាចរលើទីផ្សារក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះផងដែរ ក្រសួងសុខាភិបាលបានទទួលអំណោយជាឱសថបុរាណចិន «Lianhua Qingwen Capsules” ចំនួន 88,000ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភីបបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហ ប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួល យ៉ាងសកម្មរបស់ស្ថានទូតភាគីមិត្តចិន ប្រចាំនៅកម្ពុជា។ យោងតាមការបញ្ជាក់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ថ្នាំនេះជាប្រភេទឱសថបុរាណចិន ដែលមិនមាន ដាក់ថា ព្យាបាលកូវីដជានោះទេ ក្រសួងសុខាភិបាលទទួលស្គាល់នេះគឺប្រៀបដូចជាថ្នាំឱសថបុរាណផ្សេងៗទៀត ដែលតែងតែមកសុំចុះបញ្ជកានៅនឹងក្រសួងសុខាភិបាល អ៉ីចឹងឱសថនេះវាជាឱសថបុរាណចិន ហើយនៅក្នុងលិខិត វិញ្ញាបនបត្រទទួលស្គាល់ចុះបញ្ជិកានេះ ក៏អត់មានដាក់ថាព្យាបាលជំងឺកូវីដ១៩ ជាដែរ គឺគ្រាន់តែទទួល ស្គាល់ថាជាប្រភេទឱសថបុរាណចិន៕

Read More

សូមបន្តការប្រុងប្រ.យ័ត្ន! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ចំនួន៨៨០នាក់ ខណៈអ្នកជំងឺចំនួន២៨៨នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៨៨០នាក់ថែមទៀត ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៨៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៨៨០នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន រាជធានីភ្នំពេញ ៥១៨នាក់, ខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្តាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់, ខេត្តកំពង់ស្ពឺ ៩នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកំពង់ឆ្នាំង ៣នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្ត សៀមរាប ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។ សម្រាប់អ្នកជាសះស្បើយទាំង ២៨៨នាក់វិញ ក្នុងនោះមានម្នាក់ជាពលករមកពីប្រទេសថៃ និង ២៨៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយ ទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រភព៖ fresh news

Read More

ជួយស៊ែរ ដឹងសប្បាយចិត្តទាំងអស់គ្នា! មេធំ Pfizer ថា ថ្នាំគ្រាប់ថ្មី របស់ខ្លួន អាចព្យាបាលជំងឺកូវីដ១៩ បាន ១០០% នឹងបញ្ចេញនៅ………….

កាលពីថ្ងៃអង្គារទី២៧​ ខែមេសា​ ឆ្នាំ២០២១នេះ លោក Albert Bourla នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer បានប្រាប់សារព័ត៌មាន CNBC ថា ថ្នាំ គ្រាប់លេបតាមម៉ាត់ថ្មីរបស់ក្រុមហ៊ុនខ្លួន អាចព្យាបាលជំងឺកូវីដ១៩បាន ១០០% ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន Pfizer បានបង្កើតវ៉ាក់សាំង Covid-19 ហើយត្រូវបានអនុញ្ញាតជាលើកដំបូងនៅសហរដ្ឋអាមេរិកជាមួយក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech ដោយ បានចាប់ផ្តើមកាលពីខែមីនា ក្នុងការតេស្តសាកល្បងព្យាបាលនៅដំណាក់កាលដំបូង ដើម្បីសាកល្បងការព្យាបាលថ្មីប្រឆាំងនឹងជំងឺនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្នាំនេះ គឺជាផ្នែកមួយនៃថ្នាំដែលគេហៅថា protease inhibitors និងមានប្រសិទ្ធភាពរារាំងអង់ស៊ីម(ជាកាតាលីករគីមីជីវៈ ជួយជម្រុញល្បឿនប្រតិកម្មគីមីក្នុង សារពាង្គកាយ) ដែល វីរុ សត្រូវការ ច ម្ល ង នៅក្នុងកោសិកាមនុស្ស ។ ក្នុងនោះ ថ្នាំទប់ស្កាត់ប្រូតេអ៊ីនត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលភ្នាក់ងារ ប ង្ករោគផ្សេងៗ ដូចជា អេដស៍និងជំងឺរលាកថ្លើមប្រភេទ C ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើការតេស្តសាកល្បងព្យាបាលមានដំណើរការល្អ ហើយរដ្ឋបាលចំណីអាហារ និងឪសថអនុម័តឱ្យថ្នាំនោះ ថ្នាំអាចត្រូវបានចែកចាយពាសពេញសហរដ្ឋអាមេរិកនៅ ចុងឆ្នាំនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកសុខភាព បាននិយាយថា ថ្នាំដែលលេបតាមមាត់របស់ក្រុមហ៊ុន Pfizer នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារវីរុ សនេះ ព្រោះ សម្រាប់អ្នកដែលឆ្លងមេរោគនេះ អាចប្រើវានៅខាងក្រៅមន្ទីរពេទ្យបាន ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការលេបថ្នាំនេះ នឹងជួយការពារពីការវិត្តន៍របស់មេរោគ ឆ្លងកូវីដ១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីថ្នាំនេះ ក្រុមហ៊ុន Pfizer នៅតែកំពុងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនទៅលើកុមារអាយុចាប់ពី ៦ខែ ទៅ ១១ឆ្នាំ ។ មន្ត្រីសុខាភិបាលសាធារណៈ និងអ្នកជំនាញជំងឺ ឆ្លង បាននិយាយថា ការចាក់វ៉ាក់សាំងកុមារ គឺមានសារៈសំខាន់ណាស់ ក្នុងការប ញ្ចប់ការឆ្លងរាលដាលនៃមេរោគឆ្លងនេះ ។…

Read More

ក្រសួងទេសចរណ៍ ណែនាំឱ្យប្រតិបត្តិករទេសចរណ៍អនុវត្តតាមរាជរដ្ឋាភិបាល ដែលហា.មឃា.ត់អ្នកដំណើរមកពីឥណ្ឌាបណ្ដោះអា.សន្ន

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែក ឯកជន ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានហា.មឃា.ត់ការធ្វើដំណើរជា បណ្តោះអា.សន្នចំពោះជនជាតិឥណ្ឌា និងអ្នកដំណើរជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌាក្នុងរយៈពេលបីសប្តាហ៍មុន ចូលមក ប្រទេសកម្ពុជា តាមផ្លូវអាកាស ផ្លូវគោក ឬផ្លូវទឹក។ សុពលភាពនៃការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងក្រោយរយៈពេល ៤៨ ម៉ោង បន្ទាប់ពីការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញ ផ្សាយនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការសម្រេចយ៉ាងដូច្នេះរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ បម្លែងថ្មី ប្រភេទ B1.617 ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់. ធ្ងរ មកពីប្រទេសឥណ្ឌា ស្របពេលដែលកម្ពុជាក៏កំពុងរងនូវការរាត.ត្បាតធ្ងន់.ធ្ងរពីជំងឺកូវីដ-១៩ នេះផងដែរ។ ក្រសួងទេសចរណ៍ក៏បានស្នើឱ្យប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួម អនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Read More

ពុទ្ធបរិស័ទ្ធ នាំគ្នាយកបន្លែ ត្រី សា.ច់ ទៅព្យួរខ្លោងទ្វារវត្តរណេងរណោង ទុកប្រគេនព្រះសង្ឃ

ស្ថានការណ៍លំបាក ជំងឺកូវីដរាតត្បាតគ្រប់កន្លែង តំបន់ជាច្រើនត្រូវបានបិទខ្ទ.ប់ ប្រជាពលរដ្ឋជាច្រើននាក់មិនអាច​​ ចេញប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន ស្រប ជាមួយ កាលៈទេសៈដ៏លំបាកនេះ ព្រះសង្ឃមួយអង្គបានបង្ហាញក្តីរំភើប ជាមួយទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានព្យួរសា.ច់ បន្លែ ទឹកត្រី រណេងរណោងនៅនឹងរបង វត្តព្រោះតែមិនអាចប្រគេនជូនព្រះសង្ឃដែលគង់នៅក្នុងវត្តដោយផ្ទាល់។ នេះបើតាមការបង្ហោះដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រះញាណចរណមុនី វត្ត សន្សំកុសល(ព្រះគ្រូសូត្រស្តាំ) នាថ្ងៃទី ២៩ មេសា ឆ្នាំ២០២១ ព្រះសង្ឃមួយអង្គដែលគង់ក្នុងវត្តមួយ ក្នុងសង្កាត់បឹងទំពន់បានបង្ហោះរូបភាពច្រើនសន្លឹកដែលបង្ហាញពីទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុង សង្កាត់បឹងទំពន់ ដែលបានព្យួរសា.ច់ បន្លែច្រើនមុខ ទឹកត្រីសម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលដ៏លំបាកមួយនេះ។ ទង្វើររបស់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងទំពន់ បានធ្វើឲ្យមានការកោតសរសើរមិន​តិច នោះទេចំពោះការចែករំលែករបស់ពួកគាត់ នៅក្នុងស្ថានភាពដ៏លំបាកមួយ នេះ ៕ ប្រភព៖ sabaynews

Read More

ប្លែកៗ ប្រាក់ចំណូល និងចំណេញរបស់ Facebook នៅត្រីមាសទី១ កើនឡើងខ្លាំងដោយសារ…..

(អាមេរិក)៖ ក្រុមហ៊ុន Facebook បានយកឈ្នះលើការរំពឹងទុករបស់ក្រុមអ្នកវិភាគ Wall Street ចំពោះប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសដើមឆ្នាំ២០២១ ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា កំឡុងពេលនៃការផ្ទុះឡើងកូវីដ-១៩ បានធ្វើឲ្យ Facebook រក ប្រាក់ចំណូលបានច្រើន និងកើនឡើង ៤៨ភាគរយ ដោយសារតែមានអតិថិជនជាច្រើនបានចាយលុយក្នុងការ Boost នូវផលិតផល និងសេវាកម្ម។ ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ត្រីមាសចុងខែមីនានេះ ខ្លួនរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជ ចំនួនជាង ២៦ពាន់លានដុល្លារអាមេរិក ខណៈប្រាក់ ចំណេញសុទ្ធមានចំនួន ៩.៥ពាន់លានដុល្លារអាមេរិក។ លោក Mark Zuckerberg មេធំរបស់ Facebook បានអះអាងថា នៅពេលនេះ Facebook បាននិងកំពុងតែបន្តសកម្មភាពយ៉ាងមមាញឹកបំផុតក្នុងការបង្កើតនូវ e-commerce platform ដើម្បីអាចឲ្យ Creators ងាយស្រួលក្នុងការរកប្រាក់ជាមួយ Facebook៕ ប្រភព៖​ Freshnews

Read More