ជួយស៊ែលើកទឹកចិត្តគាត់ផង! លោកស្រី ទ្រី ដាណា បានជូនអំណោយ ដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ ចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលថវិកាចំនួន…

នៅរសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ២០២១នេះ​​ លោកស្រី​ ទ្រី​ ដាណា​ ម្ចាស់ហាងមាសពេជ្រ​ និងជាអគ្គនាយិកាគ្រឿងសម្អាងយីហោ​ម៉ាក​ NNP បានឱ្យតំណាងរបស់ខ្លួ​ន​ នាំយកគ្រឿងឧបភោគបរិភោគ​ រួមជាមួយថវិកាមួយចំនួន​ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ​ ចំនួន១០០គ្រួសារ​ ដែលរស់នៅតំបន់ក្រហម​ ស្ទឹងមានជ័យ​ ដេីម្បីជួលសម្រួលដល់ជីវភាពរស់នៅ​ ប្រចាំថ្ងៃរបស់ពួកគាត់បានមួយរយៈ​ ក្នុងអំឡុងពេលស្ថាន​ការណ៍ដ៏លំបាកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅលេីគណនីហ្វេសប៊ុកផេក​ របស់លោកស្រី​ ទ្រី​ ដាណា​ បានសរសេររៀបរាប់ឱ្យដឹងថា៖”ចែករំលែកជូនបងប្អូន ១០០គ្រួសារថ្ងៃនេះ នៅតំបន់ក្រហម សង្កាត់ស្ទឹង មានជ័យ ក្នុងមួយគ្រួសារ ទទួលបានមីមួយកេះ ត្រីខមួយយួរ ទឹកសុទ្ធមួយកេះ អង្ករ និងថវិកា ៥ម៉ឺនរៀល ដើម្បីដោះស្រាយអាហារហូបចុកសិន អំឡុងពេល បិ ទ ខ្ទ ប់ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបងប្អូន ចូលរួមទប់ស្កា ត់ កូ.វី.ដ ទាំងអស់គ្នា យើងនឹងឆ្ល ង ផុតគ្រោះកំណាចឆាប់ៗ។ អំឡុងពេលនេះ នាងខ្ញុំក៏គ្មានចំណូលដែរ ព្រោះអាជីវកម្មផ្អាកទាំងអស់ តែនាងខ្ញុំនៅតែចែករំលែក សម្រាប់អ្នកដែលកំពុងត្រូវការខ្លាំង និងអ្នកដែលមិនមានស្បៀងគ្រប់គ្រាន់។ អ្វីៗនឹងប្រសើរឡើង ឱ្យតែយើងចូលរួមទាំងអស់គ្នា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

បន្ទាន់! រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋទៅ…..

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលរួមពិធីបុណ្យស.ព ឬធ្លាប់ប្រាស្រ័យ ទាក់ទងជាមួយស្ដ្រីពីរនាក់ ឈ្មោះ ធើង ពៅ (ជើង ពៅ) អាយុ៤៥ឆ្នាំ និងឈ្មោះ ប៊ុន ថា អាយុ៥៥ឆ្នាំ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលវិជ្ជមានជំងឺកូវីដ១៩ សូមប្រញាប់ទៅពិនិត្យសំណាកជាប.ន្ទាន់។ ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ប្រជាពលរដ្ឋដែលសង្ស័យ ឬធ្លាប់មានប្រាស្រ័យទាក់ទងជាមួយស្ដ្រី២នាក់ខាងលើ ក្នុងពិធីបូ.ជាស.ព នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) សូមទៅពិនិត្យសំណាកនៅវេទិកា ៧មករា រៀងរាលម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)៕ ខ្លឹមសារលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាងក្រោមនេះ៖

Read More

ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ថែម ៦៩៨នាក់ទៀត ខណៈអ្នកជាសះស្បើយ ៩៩៤នាក់

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩៨នាក់ និងមាន ករណីជាសះស្បើយថ្មីចំនួន ៩៩៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៩៨នាក់នោះ គឺ មាន១នាក់ជា ពលករធ្វើដំណើរមកពីប្រទេសថៃ និង៦៩៧នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

Read More

រោងចក្រ ២០៦កន្លែង ផ្ទុះកូវីដ-១៩ ខណៈកម្មករជាង១៦០០នាក់ វិជ្ជមាន

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ មេសានេះ រោងចក្រ២០៦កន្លែង ផ្ទុះកូវីដ-១៩ ដោយក្នុងនោះ កម្មករនិយោជិតជាង១៦០០នាក់ ត្រូវបានរកឃើញវិជ្ជមាន។ នេះបើតាម លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទ.ប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ លោក ហេង សួរ បានលើកឡើងថា រោង ចក្រ២០៦កន្លែង ដែលផ្ទុះកូវីដ-១៩នេះ មាន១៣៤រោងចក្រនៅភ្នំពេញ, ២៣រោងចក្រនៅខេត្តកណ្ដាល, ២៦រោងចក្រនៅខេត្តតាកែវ, ១៦រោងចក្រនៅព្រះសីហនុ, ៤រោងចក្រនៅស្វាយរៀង, កំពង់ឆ្នាំមួយរោងចក្រ និងកំពង់ចាម១រោងចក្រ។ ការផ្.ទុះជំងឺកូវីដ-១៩ក្នុងរោងចក្រនេះ បានធ្វើឱ្យកម្មករ១៦៧៣នាក់ បាន ឆ្លងកូវីដ-១៩ ខណៈកម្មករជាង១,៧ម៉ឹននាក់ ត្រូវធ្វើចត្តាឡីស័ក។ បើតាមលោក ហេង សួរ រោងចក្រកាត់ដេរ និងសហគ្រាសតូច-ធំ ជិត៨ពាន់កន្លែង ដែលមានកម្មករ និងបុគ្គលិកជាង១,២លាននាក់ នៅរាជធានីភ្នំពេញ និងខេត្ត កណ្ដាល បានរងផលប៉ះពាល់នៅអំឡុងពេលបិទខ្ទ.ប់នេះ។ ប៉ុន្តែក្រោយ រដ្ឋាភិបាលបានកំណត់ពណ៌នៃតំបន់ឆ្លងរាលដាលកូវីដ-១៩នេះ គឺអាចមានរោងចក្រ ប្រមាណ៦០ភាគរយ នឹងដំណើរការឡើងវិញ។ បច្ចុប្បន្ននេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩សរុបជាង១ម៉ឺននាក់ហើយ ក្នុងនោះចំនួនអ្នកស្លា.ប់ដោយសារកូវីដ-១៩មានជាង៨០នាក់ ៕​ ប្រភព៖​ tmeytmey

Read More

ក្រុមហ៊ុនចិនផ្ដល់ម៉ាសជាង១លានម៉ាស និងសម្លៀកបំពាកពេទ្យ ៣ម៉ឺនកំប្លេរបន្ថែមទៀត ជូនរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ចិន, សៀងហៃ)៖ ក្រុមហ៊ុនចិនមួយមានឈ្មោះថា «ZHOUFANG GROUP» បានបន្ដការឧបត្ថម្ភម៉ាសជាង ១លានម៉ាស និងសម្លៀកបំពាក់ពេទ្យចំនួន ៣ម៉ឺន កំប្លេរថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រ.យុទ្ធប្.រឆាំងជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើង ដោយសារព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ពិធីប្រគល់ និងទទួលជំនួយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនចិនខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រគល់ដោយក្រុមហ៊ុនមួយរបស់ចិន «ZHOUFANG GROUP» ជូនដល់អគ្គកុងស៊ុលកម្ពុជាប្រចាំ នៅទីក្រុងសៀងហៃ លោក នាង សំរិតកុមារ។ នេះជាជំនួយដ៏ច្រើនម្ដងទៀតរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ដើម្បីរួមចំណែកទុ.ក្ខលំបាកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រ.យុទ្ធប្រ.ឆាំងជំងឺកូវីដ ក្រោយពេល ដែល កម្ពុជា បានជួបព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើឲ្យមានអ្នកឆ្លងរហូតដល់ជាង ១ម៉ឺននាក់ និងស្លា.ប់ជិត១០០នាក់។ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោក នាង សំរិតកុមារ បានបញ្ជាក់ជូនថា «កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទ និងមន្រ្តីស្ថានអគ្គកុងស៊ុល បានធ្វើ ដំណើទៅទីក្រុង NANCHANG ខេត្ត JIANGXI ដើម្បីចូលរួមពិធីប្រគល់ជំនួយពីក្រុមហ៊ុន ZHOUFANG GROUP នូវសម្ភារៈពេទ្យដើម្បីប្រ.យុទ្ធប្រ.ឆាំងនឹងជំងឺ COVID-19 ជូន ដល់រាជរដ្ឋាភិបាលកម្ពុជា»។ លោកបានបញ្ជាក់ថា ជំនួយដ៏ច្រើនរបស់ក្រុមហ៊ុនចិនខាងលើនេះរួមមាន៖ *ទី១៖ ម៉ាស ចំនួន ១.២០០.០០០ ម៉ាស (Medical mask ) *ទី២៖ សំលៀកបំពាក់ពេទ្យ ចំនួន ៣០.០០០ កំប្លេ *ទី៣៖ ម៉ាស KN95 ចំនួន ៥០.០០០ ម៉ាស។ នៅក្នុងឱកាសទទួលជំនួយខាងលើនេះ, អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានផ្តាំផ្ញើការសួរសុខទុ.ក្ខ និងថ្លែងអំណរគុណពីសម្តេចតេជោ ហ៊ុន…

Read More

លោក ហេង សួរ៖ កម្មករជិត ២ពាន់នាក់ឆ្លងជំងឺកូវីដ និងជាង ១៧,០០០នាក់ ធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ អំលុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មានកម្មករ និយោជិត ២ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន២០៦ បានឆ្លងជំងឺកូវីដ-១៩ ខណៈជាង ១៧,០០០នាក់ តម្រូវឱ្យធ្វើចត្តាឡីស័ក។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តវិធានការបិទខ្ទ.ប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្នុងចំណោមរោងចក្រ សហគ្រាសចំនួន២០៦នេះ មាននៅក្នុងរាជធានីភ្នំពេញ ១៣៤រោងចក្រ, ខេត្តកណ្ដាល មាន ២៣រោងចក្រ, ខេត្តតាកែវមាន ២៦រោងចក្រ, ខេត្តព្រះសីហនុមាន ១៦រោងចក្រ, ខេត្តស្វាយរៀងមាន ៤រោងចក្រ ខេត្តកំពង់ឆ្នាំងមាន ១រោងចក្រ និងខេត្តកំពង់ចាមមាន ១រោងចក្រ។ អ្នកនាំពាក្យរូបនេះបានថ្លែងយ៉ាងដូច្នេះថា «កម្មករដែលមានវិជ្ជមានជំងឺកូវីដ-១៩ មានចំនួនសរុប ១,៦៧៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមាន ១,៥៩៨នាក់។ រីឯកម្មករនិយោជិតដែលធ្វើចត្តាឡីស័កមានជាង ១៧,០០០នាក់។ ប៉ុន្តែចំនួននេះ អាចនឹងមានការកើនឡើង ឬប្រែប្រួលបន្តទៀត ពីព្រោះពេលនេះ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងធ្វើតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងស្វែងរកអ្នកដែលប៉ះពាល់ផ្ទាល់បន្ថែមទៀត»។ នៅអំលុងពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ បានបង្កផលប៉ះ ពា.ល់ដល់រោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរសរុបជាង ៦៩០ រោងចក្រ និងប៉ះពាល់ដល់ក្រុមហ៊ុនតូចធំដទៃទៀតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ សរុបជាង ៧,០០០ទីតាំងទៀត។ ការទទួលរងផលប៉ះពាល់នេះ ក៏បានបង្កឱ្យមានផលប៉ះពាល់ដល់បុគ្គលិក និងកម្មករនិយោជិត សរុបជាង ១,២០០,០០០នាក់ផងដែរ។ ទន្ទឹមនឹងការបិទខ្ទ.ប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ក្រសួងការងារបានតម្រូវឱ្យម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួល៥០ នៃប្រាក់ឈ្នួលខែមេសា ជូនកម្មករនិយោជិតរបស់ខ្លួន និងគួរតែមានការឧបត្ថម្ភបន្ថែមដល់ពួកគាត់ទៀតផងដែរ។ លោក ហេង សួរ បញ្ជាក់បន្ថែមថា ក្រៅពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់កម្មករនិយោជិតនោះ ក្រសួងការងារក៏បានពិភាក្សាជាមួយសមាគមផលិតស្បែកជើង សមាគមកាត់ដេរនៅកម្ពុជា…

Read More

អរគុណមិត្តចិន! វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀតនឹងដឹកមកដល់កម្ពុជានៅយប់នេះ

វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចូល រួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់ មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។ គួរបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជា ទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស៕

Read More

មន្រ្តីជំនាញរកឃើញអាល់.កុល.ក្លែង.ក្លាយជាង៦០០លីត្រ នៅ….

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចុះ អង្កេត និងយកគំរូផលិតផលអាល់កុលពីអ្នកលក់រាយ និងអ្នកប្រើប្រាស់ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក បានចំនួន ១១គំរូ ដើម្បីយកមកធ្វើតេស្តគុណភាព។ ក្រោយការធ្វើតេស្តរួច មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងរឹប.អូស.អាល់.កុលសម្លា.ប់មេរោគក្លែង.ក្លាយ (មេតាណុល) ចំនួន​ ៦៣០​លីត្រ​ មករក្សា ទុកដេីម្បីអនុវត្ត.នីតិ.វិធីបន្ត ៕

Read More

អ្នកបាត់ដំបងសូមជ្រាប! ស្អែកនេះផ្សារទាំង ១២ បើកដំណើរការឡើងវិញហើយ

រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសដាក់ឲ្យដំណើរការឡើងវិញនូវផ្នែកខាងក្នុងផ្សារ ឬតួផ្សារ នៃផ្សារក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និងស្រុកមោងឫស្សី ចាប់ពី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ស្អែកនេះតទៅ ក្រោយផ្អាកមួយរយៈដោយសារមានករណីឆ្លងជំងឺកូវីដ-១៩។ ផ្សារដែលត្រូវបានដាក់ឱ្យដំណើរការឡើងវិញជាបណ្តោះអាស.ន្ននូវផ្នែកខាងក្នុងផ្សារ ស្អែកនេះមានដូចជា ៖ ផ្សារ ធំបាត់ដំបង(ផ្សារណាត់ ) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សាររោងល្ខោន ផ្សារទំនើបភូពុយ ផ្សារអប្សរាផ្សារលើ ផ្សារវត្តលៀប និងផ្សារពោធិ៍វង្ស ក្នុងក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។ ផ្សារថ្មីថ្មគោល និងផ្សារឃុំជ្រៃ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្សារមោងឫស្សីចាស់ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ នុងសេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា ការបើកដំណើរការឡើងវិញ អាជ្ញាធរខេត្ត និងគណៈកម្មការគ្រប់គ្រងផ្សារ ត្រូវដឹកនាំការអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីត-១៩ ដោយត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ និងការអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលមិន គោរពដោយចេតនានូវវិធានការរដ្ឋបាលដែលរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ៕ ប្រភព៖​ SabayNews

Read More

រដ្ឋបាលខេត្តសៀមរាបបើកការចេញ-ចូលឡើងវិញ ទីតាំងផ្ទះចំនួន២០ ក្នុងក្រុងសៀមរាប ដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ

(សៀមរាប)៖ នៅថ្ងៃទី២៨ ខែមេសា នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឲ្យបើកការចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះចំនួន២០ក្នុងក្រុងសៀមរាប ដែល ធ្លាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាប ករណីទីតាំងខាងលើនេះ គឺពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ឈ្មោះ សរ សុវណ្ណារិទ្ធ ឈ្មោះ ជា គីម (១២ មេសា ២០២១) និងឈ្មោះ សួរ សារ៉ាន់ (១៣ មេសា ២០២១)។ តែដោយសារមានការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និង វិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញទីតាំងផ្ទះ ចំនួន២០ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត នៅបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សា គម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។ គួរបញ្ជាក់ថា ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២០នាក់ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គិតត្រឹមថ្ងៃទី២៨ ខែមេសានេះ មានអ្នកសះ ស្បើយ១២នាក់ និង៨នាក់ទៀតកំពុងបន្តព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

Read More