ចោទថាម្ចាស់ផ្ទះជួលចាក់សោមិនឲ្យចេញក្រៅ តាមពិតអញ្ចឹងសោះ…….

(ភ្នំពេញ)៖ ស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកមួយឈ្មោះ Khmer Plus ដែលបានចុះផ្សាយបំភ្លើសខុសពីការពិត ខណៈ សមត្ថកិច្ចពុងតែស្វែងរកម្ចាស់ផេកនេះ ដើម្បីចូលខ្លួនមកបំភ្លឺលើករណីឡាយព័ត៌មានមិនពិតនេះ។ លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងយ៉ាងដូច្នេះ «ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំ.ពុលបរិយាកាសសង្គម ថាម្ចាស់ផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានចាក់សោរមិនឱ្យ អ្នកជួល ជាច្រើននាក់ចេញក្រៅបន្ទប់ ហើយបានឡាយថាម្ចាស់ផ្ទះលក់ទំនិញថ្លៃ១ជា២ដល់អ្នកជួលបន្ទប់ទាំងនោះទៀតផង»។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយអាជ្ញាធរសង្កាត់បានចុះដល់ទីតាំងជាក់ស្តែង ហើយបាន សាកសួរម្ចាស់បន្ទប់ជួល គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បាន បញ្ជាក់ថាទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅទីនេះ មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ បេីសិនជាមិនមានការចាំបាច់។ ឆ្លើយតបទៅនឹងការឡាយព័ត៌មានខុសពីការពិតនេះ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥៖០០នាទី ប្រជាពលរដ្ឋចំនួន៥រូប តំណាងឱ្យប្រជាពលរដ្ឋ ទាំងអស់ដែលបានជួលបន្ទប់ដូចមានទីតាំងបានបញ្ជាក់ជូនខាងលើ បានចូលខ្លួនមកបំភ្លឺ និងបកស្រាយជូនប្រជាពលរដ្ឋទាំងអស់ ដោយបានថតវីដេអូខ្លី ដើម្បី បញ្ជាក់ឱ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបច្បាស់ថា ការឡាយរបស់ផេក Khmer Plus គឺខុសពីការពិតទាំងស្រុង។ ស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាននេះ «គឺជាការឡាយក្នុងគោលបំណងអាក្រក់បំ.ពុលបរិយាកាសសង្គម ជាក់ស្តែងម្ចាស់ បន្ទប់គាត់អនុវត្តបានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ហេីយអ្នកជួលបន្ទប់ក៏បានបញ្ជាក់បន្ថែមថា បេីមានបញ្ហាសុខភាព ឬកិច្ចការចាំបាច់ ណាមួយក៏ម្ចាស់បន្ទប់ជួលគាត់រាយការណ៍ទៅអាជ្ញារមូលដ្ឋាន ដើម្បីសុំការអនុញ្ញាតឱ្យចេញដែរ តំណាងអ្នកជួលបន្ទប់បានបញ្ជាក់បន្ថែមថា ហើយក៏មិនមានការលក់បន្លែ ត្រី សាច់ ក្នុងតម្លៃខ្ពស់ទ្វេរដង ដូចសារព័ត៌មាននោះបានឡាយនោះទេ»។ ចំពោះករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងតែ ស្វែងរកម្ចាស់ផេកនេះ ដើម្បីចូលខ្លួនមកបំភ្លឺលើករណីឡាយព័ត៌មានមិនពិតនេះផងដែរ៕

Read More

កម្ពុជាឈរលំដាប់ទី២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋបានច្រើន និងលឿន

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន ជាប្រទេសដែលចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋបានច្រើន និងលឿន ជាមួយសន្ទសន៍ ប្រមាណ ១២.៤០ភាគរយ ខណៈប្រទេសសិង្ហបុរីឈរនៅលំដាប់ទី១ ជាមួយសន្ទស្សន៍ ៣៧.៤៨ភាគរយ។ របាយការណ៍ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានគូសបញ្ជាក់ដែរថា ប្រទេសឥណ្ឌូនេស៊ី ឈរនៅលំដាប់ទី៣ ជាមួយសន្ទស្សន៍ ៦.៨៩ភាគរយ, ប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី៤ ជាមួយសន្ទស្សន៍ ៤.០៣ភាគរយ, ប្រទេសឡាវ ឈរនៅលំដាប់ទី៥ ជាមួយសន្ទស្សន៍ ២.៥៣ភាគរយ, មីយ៉ាន់ម៉ា ឈរនៅលំដាប់ទី៦ ជាមួយសន្ទស្សន៍ ១.៩១ភាគរយ, ថៃ ឈរលំដាប់ទី៧ ជាមួយសន្ទស្សន៍ ១.៦៥ភាគរយ, ហ្វីលីពិន ឈរនៅលំដាប់ទី៨ ជាមួយសន្ទស្សន៍ ១.៦១ភាគរយ, ព្រុយណេ ឈរលំដាប់ទី៩ ជាមួយសន្ទស្សន៍ ០.៥៣ភាគរយ និងប្រទេសវៀតណាម ឈរនៅលំដាប់ទី១៩ ជាមួយសន្ទស្សន៍ ០.២៧ភាគរយ។ សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជា ចាក់ជូនប្រជាពលរដ្ឋបានជិត ១លាន ៣សែននាក់ហើយ។ កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែល កម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។ នៅថ្ងៃទី២៨ ខែមេសា កម្ពុជា នឹងទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៤០ម៉ឺនដូសបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង…

Read More

ផែនទីផ្លូវការនៃការបែងចែក “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” នៅរាជធានីភ្នំពេញ

+ “​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំបន់ក្រហម” មានដូចតទៅ៖ ១- ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) ២- ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ៣- ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ៤- ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១ ៥- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។ + “​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំបន់លឿងទុំ” មានដូចតទៅ៖ ១- ខណ្ឌចំការមន៖ សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦) ២- ខណ្ឌដូនពេញ៖ សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ផ្សារចាស់ ៣- ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី១, សង្កាត់អូរឫស្សីទី២, សង្កាត់អូរឫស្សីទី៣, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និងភូមិ៦) ៤- ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧) ៥- ខណ្ឌដង្កោ៖ សង្កាតព្រៃស (លើកលែងភូមិប្រការ) និងសង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបួរ) ៦- ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ៧- ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ៨- ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា, សង្កាត់អូរបែកក្អម និងសង្កាត់គោលឃ្លាង ៩- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១…

Read More

មិនទាន់ស្បើយនៅឡើយទេ!​ ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៥០៨បន្ថែមទៀត និង ជាសះស្បើយ១២៧នាក់

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥០៨នាក់ និងមាន ករណីជាសះស្បើយថ្មីចំនួន ១២៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥០៨នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

Read More

ចូលរួមរំលែកទុក្ខផង! ពលរដ្ឋ៣នាក់ទៀតហើយបានទទួលមរ.ណភាព ដោយសារកូវីដ ក្នុងនោះមាន២នាក់បានបាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យ

យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា មានពលរដ្ឋជនជាតិខ្មែរចំនួន៣នាក់មាន ស្ត្រីអាយុ៣៩ឆ្នាំ ស្ត្រីអាយុ៥២ឆ្នាំ និងបុរសអាយុ៧៧ឆ្នាំ បាន បាត់ប.ង់ជីវិត ដោយសារតែជំងឺកូវីដ១៩។ ក្នុងចំណោមអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ទាំង៣នាក់នោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីអាយុ៣៩ឆ្នាំ និងស្ត្រីអាយុ៥២ឆ្នាំ បានបាត់ប.ង់ជីវិតទៅ ហើយមុនពេលមកដល់មន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ ទទួលលទ្ធផលថា សពមានវិជ្ជមានជំងឺកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖

Read More

ថ្ងៃអង្គារនេះជាថ្ងៃទី៦ហើយ ដែលឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩លើស ៣០០,០០០នាក់ក្នុង១ថ្ងៃ, អន្តរជាតិកំពុងបង្កើនការផ្តល់ជំនួយ

(ញូដេលី)៖ នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ៣២៣,១៤៤នាក់ទៀត។ ទោះបីជា ចំនួននេះ ហាក់ទាបជាងថ្ងៃចន្ទម្សិលមិញបន្តិចមែន ប៉ុន្តែការរកឃើញអ្នកឆ្លងលើស ៣០០,០០០នាក់ក្នុងមួយថ្ងៃបែបនេះ បានកើតមានឡើង ០៦ថ្ងៃជាប់ៗគ្នាមក ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ បន្ថែមពីលើចំនួនករណីឆ្លងថ្មីៗ នៅតែបន្តកើនឡើងយ៉ាងគំហុកនោះ ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់ប.ង់ជីវិត ក្នុងមួយថ្ងៃៗក៏កំពុងកើនឡើងផងដែរ ដោយគិតត្រឹម ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺចំនួន ២,៧៧១នាក់ទៀតបានស្លា.ប់។ ក្រោយការបូកសរុបទិន្នន័យថ្មីៗ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅ ឥណ្ឌាកើនដល់ ១៧.៦២លានករណី ក្នុងនោះមានអ្នកស្លា.ប់សរុបជិត ១៩៨,០០០នាក់ និងជាសះស្បើយវិញ ១៤.៥៤លាននាក់។ ទោះជាបែបនេះក្តី អ្នកជំនាញជាច្រើននៅឥណ្ឌាបានអះអាងថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនជាងនេះ ព្រោះការធ្លាក់ចុះតួលេខ ដែលត្រូវបានប្រកាស ចេញនៅថ្ងៃនេះ បើធៀបនឹងថ្ងៃចន្ទម្សិលមិញ គឺដោយសារតែយុទ្ធនាការធ្វើតេស្ត មានការធ្លាក់ចុះខ្លាំងប៉ុណ្ណោះ មិនមែនបណ្តាលមកពីការឆ្លងរាតត្បាត COVID-19 មានសភាពថមថយវិញនោះឡើយ។ គួរបញ្ជាក់ថា ចំពោះមុខការឆ្លងរាតត្បាត COVID-19 ដ៏អាក្រក់បំផុត នៅលើសកលលោកនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិក នឹងជួយឥណ្ឌាបន្ថែមទៀត។ ដោយឡែកអាល្លឺម៉ង់ កាណាដា និងអង់គ្លេសបានសម្រេចចិត្តជួយឥណ្ឌារួចទៅហើយ តាមរយៈការបញ្ជូនឧស្ម័នអុកស៊ីសែន និងគ្រឿងបរិក្ខា ពេទ្យចាំបាច់។ បន្ថែមពីខាងលើនេះ ប្រទេសបារាំងទើបបានប្រកាសថា ខ្លួននឹងដឹកឧបករណ៍ផលិតអុកស៊ីសែន និងធុងស្តុកអុកស៊ីសែនធំៗ ទៅកាន់ឥណ្ឌា ស្របពេលដែលក្រុមមន្ត្រី អង្គការសុខភាពពិភពលោក (WHO) រាប់ពាន់នាក់បាននិងកំពុងរៀបចំ ប្រតិបត្តិការជួយសង្គ្រោះឥណ្ឌា ទៅកាន់គោលដៅសំខាន់ៗ៕ ប្រភព៖ freshnews

Read More

ឃា.ត់ខ្លួនជនជាតិថៃ៧នាក់​ មកស្រុកខ្មែរអត់.ច្បាប់​ និងបំរុងឆ្លងដែនទៅប្រទេសថៃវិញ

ខេត្តបន្ទាយមានជ័យ​ ៖​ ជនជាតិថៃចំនួន៧នាក់​ មកស្រុកខ្មែរ​គ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ ឃា.ត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ​ lN១៩៦០.០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា​ ៖​ កម្លាំងចម្រុះក្នុងនោះមាន កម្លាំងនគបាលប៉ុស្ដិ៍សង្កែ បានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ​ និងកម្លាំងយោធាវរៈ​៥១១​ បានចុះប្រតិបត្តិការទ.ប់ស្កា.ត់បានជនជាតិថៃចំនួន៧នាក់​ ក្នុងនោះមានស្រី២នាក់​ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ។​ កម្លាំងចម្រុះបានប្រាប់ឲ្យដឹងបន្តទៀតថា​ ៖​ ជនជាតិថៃទាំង៧នាក់​ ក្រោយពីសមត្ថកិច្ចសួរនាំ​ ពួកគាត់បានប្រាប់ឲ្យដឹងថា​ ពួកគាត់មកពីខេត្តឈៀងរ៉ាយ​ ប្រទេសថៃ​ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល១សប្តាហ៍ហើយ​ ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញក៏ត្រូវសមត្ថកិច្ច ឃា.ត់ខ្លួនតែម្តង។ បន្ទាប់ពីធ្វើការសាកសួរកម្លាំងសមត្ថកិច្ចចម្រុះ​ បានប្រគល់ពួកគាត់ជូនផ្នែកជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃដើម្បីបន្តនីតិវិធី ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Read More

ការបិទខ្ទ.ប់៖ ទោះមានបញ្ហាជីវភាព ឪពុកម្តាយខ្លះ នៅតែជំរុញកូនឲ្យខំសិក្សាក្នុងផ្ទះ

ភ្នំពេញ៖ ការបិទខ្ទ.ប់រាជធានីភ្នំពេញ ត្រូវរដ្ឋាភិបាល ចាត់ទុកជាវិធានការចាំបាច់មួយ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ប៉ុន្តែមានពលរដ្ឋមួយចំនួន កំពុងខ្វល់ខ្វាយពី ការខ្វះខាត និងការបាត់បង់ចំណូល។ ស្ថានភាពនេះក៏បានជះឥទ្ធិពលដល់ការសិក្សារបស់កុមារផងដែរ។ តែយ៉ាងណាឪពុកម្តាយនៅតែប្រឹងប្រែងបង្រៀន និងណែនាំ កូនរៀនដើម្បីឲ្យកូនទទួលបានចំណេះដឹង។ កូនប្រុសស្រីពីរនាក់របស់អ្នកស្រី លីហ្សា អាលីន ដែលស្ថិតនៅក្នុងផ្ទះជួលមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (តំបន់ក្រហម) រៀនតាមអនឡាញ មិនសូវបានជាប់លាប់ឡើយក្នុងអំឡុងការរាតត្បា.តជំងឺកូវីដ-១៩នេះ។ អ្នកស្រី អាលីនបានអះអាងថា កូនប្រុសស្រីរបស់អ្នកស្រី គឺចេះតែមានអារម្មណ៍មិនចង់រៀន និងធុញថប់។ អ្នកស្រី ប្រសាសន៍ថា៖«កូនខ្ញុំរៀនបានតែម្នាក់ទេ ដោយសារគ្រូគាត់សុំច្បាប់ឈឺ។ កូនពីរនាក់របស់ខ្ញុំប្រហែលជាមានបញ្ហាស្មុគស្មាញ។ ពេលខ្លះគាត់អត់ចង់រៀន ពេល ខ្លះគាត់ធុញថប់ គាត់ទៅណាអត់រួច គាត់លេងតែនៅលើផ្ទះតែមួយមុខគត់ ហើយគាត់អត់សូវញុំាអីបានទៀត។ ការបិទខ្ទ.ប់រាជធានីភ្នំពេញ បានធ្វើឲ្យស្ត្រីដែលជាបុគ្គលិកនៅភោជនីយដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញរូបនេះបាត់បង់ចំណូលទាំងស្រុង ប៉ុន្តែអ្នកស្រីនៅតែតាំង ចិត្តបង្រៀនកូន ពន្យល់មេរៀនកូន នាំកូនលេង និងគូររូបជាដើម។ អ្នកស្រី និយាយថា៖«ខ្ញុំចង់ឲ្យកូនចេះ ខ្លាចពេលដែលសាលាចូលរៀនវិញទៅ កូនអត់បានឡើង ថ្នាក់ ខ្ញុំព្យាយាមបង្រៀនកូនទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន»។ សម្រាប់អ្នកស្រី មាស សោភា ដែលរស់នៅក្នុងបន្ទប់ជួលក្នុងខណ្ឌឬស្សីកែវវិញ ទោះបីកំពុងតែខ្សត់ខ្សោយដោយសារបាត់បង់ចំណូលប្រចំាថ្ងៃក្តី អ្នកស្រីនៅតែដាស់តឿន និងណែនាំកូនឲ្យប្រឹងប្រែងរៀនតាមអនឡាញជាមួយគ្រូ។ ទូរសព្ទដៃតែមួយគត់ដែលជារបស់អ្នកស្រី សោភា ក៏ប្រគល់ឲ្យកូនរបស់ស្រីសម្រាប់សិក្សាតាមអនឡាញដែរ។ អ្នកស្រី សោភា ដែលជាបុគ្គលិកផាត់រូបនៅរាជធានីភ្នំពេញបានលើកឡើងថា៖«ខ្ញុំមានទូរសព្ទមួយគ្រឿងហ្នឹងសម្រាប់ឲ្យកូនខ្ញុំរៀនតាមអនឡាញជាមួយគ្រូ។ ពេលទ័ល ម្តងៗគឺខ្ញុំចង់យកតែទៅលក់ទេ។ ប៉ុន្តែខ្ញុំគិតថា បើខ្ញុំយកទៅលក់ កូនខ្ញុំនឹងអត់បានរៀនទេ»។ ដោយឡែកអ្នកស្រី រស្មី ខេម៉ា ដែលកំពុងមមាញឹកនឹងការមើលថែទាំកូនអាយុ១០ខែ ក៏មិនបោះបង់ការបង្រៀនកូន និងក្មួយ២ទៀតអាយុ៥ឆ្នាំដូចគ្នាដែរ។ អ្នកស្រី ខេម៉ា ប្រាប់ថា៖«កូនខ្ញុំ និងក្មួយខ្ញុំ គាត់រៀនតាមអនឡាញ៣ដងក្នុងមួយសប្តាហ៍ ប៉ុន្តែខ្ញុំអត់សូវមានពេលនៅរៀនជាមួយពួកគាត់ទេ ដោយសារខ្ញុំជាប់នៅជាមួយកូន តូចផង និងធ្វើការងារផ្ទះផង»។ ជាបុគ្គលិកភោជនីយដ្ឋានមួយកន្លែងក្នុងស្រុកអង្គស្នូល ខេត្តកណ្តាល អ្នកស្រី ខេម៉ា សង្កេតឃើញថា ក្រោយពីបិទខ្ទ.ប់រាជធានីភ្នំ ពេញមក កូន…

Read More

ឯកឧត្តម ហ៊ុន ម៉ាណែត៖ បេសកកម្ម ៥១ថ្ងៃ បានរៀបចំ ៥ មន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ១៩ សរុបប្រមាណ ៤.៣០០គ្រែ

យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងរយៈពេល ៥១ថ្ងៃ ក្រុមការងារយើងបានរួមគ្នា រៀបចំមន្ទីរពេទ្យ និង មណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន ៥ ( the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌល ព្យាបាលកូវីត១៩ ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ ៤.៣០០គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។ ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូន ទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុង ប្រទេសរបស់យើងបានឆាប់រហ័ស។

Read More

រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីបែងចែក តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង នៅឡើយទេ

(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ជូនសាធារណជនជ្រាបថា គិតត្រឹមយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីស្តីពីការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» នៅឡើយនោះទេ។ ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាត នូវផែនទីមិនផ្លូវការមួយ ស្តីពីការបែងចែក ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោកបញ្ជាក់ថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទើបនឹងចេញនៅ ថ្ងៃទី២៦ ខែមេសានេះ នឹងមានសុពលភាពចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ។ លោក ម៉េត មាសភក្តី សំណូមពរបញ្ឈប់ការចែកចាយផែនទីដែលច្នៃប្រឌិតមិនផ្លូវការទាំងឡាយជាបន្ទាន់ ហើយសម្រាប់អ្នកចែកចាយព័ត៌មានក្លែងក្លាយនេះ នឹងត្រូវ ចាត់ការតាមផ្លូវច្បាប់។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទ.ប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការ រីករាលដាល ជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»៕ ប្រភព៖​ freshnews

Read More