អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទ.ប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ, កងកម្លាំងមូលដ្ឋាន ត្រូវបន្តអនុវត្តវិធានការបិទខ្ទ.ប់

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទ.ប់ដដែល ដោយមិន អនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ ហើយកងកម្លាំងមូលដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់.បន្តទៀត។ ការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយ បញ្ចប់ការហាមឃា.ត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សេចក្តីសម្រេចនេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្.ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានី ភ្នំពេញ និងក្រុងតាខ្មៅជាដើម៕

Read More

រាជរដ្ឋាភិបាល សម្រេចធ្វើការបញ្ចប់ការហាមឃា.ត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានសម្រេចធ្វើការបញ្ចប់ការហាមឃា.ត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្.ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទ.ប់ភូមិសាស្ត្រ រាជធានី ភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានជាធរមាន។

Read More

ដំណឹងបន្ទាន់ ! រដ្ឋបាលរាជធានី សម្រេចកែសម្រួលលក្ខខណ្ឌមួយចំនួន ជុំវិញការយកសំណាកពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០៣០/២១ សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានធ្វើការកែសម្រួលលក្ខខណ្ឌមួយចំនួនជុំវិញ ការយកសំណាកប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតំបន់ក្រហម ដោយទទួលបាននូវសំណើ-សំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រ ជាក់ស្តែងនៅក្នុងតំបន់ក្រហមនោះផ្ទាល់។ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្ថែមទីតាំងយកសំណាកមួយចំនួនទៀត និងគោលការណ៍យកសំណាក ដោយធ្វើការយកសំណាកចំពោះក្រុមបុគ្គលទាំងឡាយណា ដែល ធ្លាប់ប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងអ្នកកំពុងស្នាក់នៅតំបន់ប្រមូលផ្តុំដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ និងអ្នកដែលមានអាការៈ សង្ស័យ។ ចំពោះគ្រួសារដែលរស់នៅក្នុងតំបន់ក្រហម ដែលទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋាន ដោយមិនចាំបាច់ចេញ ទៅយកសំណាកឡើយ។ សូមអានសេចក្តីជូនដំណឹងលំអិតបន្ថែមទៀតនៅខាងក្រោមនេះ៕

Read More

អាជ្ញាធរខេត្តស្វាយរៀង ពិន័យបុរសម្នាក់ ២លានរៀល ដោយសារល្មើ.សនឹងបំរាមឆ្លងខេត្ត

(ស្វាយរៀង)៖ អាជ្ញាធរខេត្តស្វាយរៀង បានពិន័យអន្តរការណ៍លើបុរសម្នាក់ចំនួន ២លានរៀល ដោយសារល្មើ.សនឹងបំ.រាមឆ្លងខេត្ត នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ បុរសរូបនេះឈ្មោះ គង់ ឡុង បានអនុវត្តល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះ.ថ្នាក់.ធ្ងន់ធ្ងរផ្សេងទៀត។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសានេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្ត សេចក្ដីសម្រេចរាជរដ្ឋាភិបាល ស្ដីពីការហាមឃា.ត់ការធ្វើដំណើររវាងខេត្ត និងខេត្ត តំណាងអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយ មន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តករណីផាកពិន័យអន្តការណ៍ចំពោះបុគ្គល មិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាតការធ្វើដំណើររវាងខេត្ត និង ខេត្ត នៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ និងបានពិន័យបុរសខាងលើ ចំនួន ២លានរៀល។ យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ.ថ្នាក់.ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមាត្រា១០ មានចែងពី «បទមិនគោរពវិធានការរដ្ឋបាល» ដោយកំណត់ថា ដោយមិនគិតដល់បទល្មើ.សព្រហ្ម.ទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។ បើតាមមាត្រាដដែល, ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធ.នាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់.ធ្ងរដល់សុខភាព សាធារណៈ៕

Read More