Day: April 23, 2021

ដំណឹងបន្ទាន់ ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអោយពលរដ្ឋស្នាក់នៅក្នុង “តំបន់ក្រហម” ទាំងអស់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត បើមិនសហការ ត្រូវទទួលទោ.សតាមច្បាប់

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១២/២១ សណន ដែលបានចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រមូលសំណាក តេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។ ក្នុងសេចក្តីណែនាំនេះដែរបានកំណត់អោយប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ “តំបន់ក្រហម” ទាំងអស់សូមទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត ទៅតាមទីតាំងដែល បានកំណត់ ហើយបើក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការ…

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា អ្នកស្នាក់នៅតំបន់ក្រហម ដែលមិនសហការក្នុងការយកសំណាក នឹងត្រូវពិ .ន័យអន្តរការណ៍ ពី១លាន ទៅ៥លានរៀល

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១២/២១ សណន ដែលបានចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។ ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម! ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ!…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស

(ភ្នំពេញ)៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់.ពន្ធ.មនុស្ស នេះបើយោងតាមព្រះរាជក្រឹត្យ ក្នុងព្រះរាជក្រឹត្យ បានត្រាស់បង្គាប់យ៉ាងដូច្នេះថា «មាត្រា១៖ ដកហូតឋានន្ដរស័ក្ដី នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពល ខេមរភូមិន្ទចំពោះ…

ថ្ងៃនេះ នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន៦៥៥នាក់ថែមទៀត និងជាសះស្បើយ ២២៤នាក់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ និងមាន ករណីជាសះស្បើយថ្មីចំនួន ២២៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥៥នាក់នោះ គឺមាន ០១នាក់ជា ពលករមកពីប្រទេសថៃ និង៦៥៤នាក់ទៀត ជា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍…

ឯកឧត្តម គួច ចំរើន បានចុះត្រួតពិនិត្យគោលដៅក្នុងតំបន់បិទខ្ទ.ប់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ​៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ…

សូមអរគុណដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យជប៉ុនខ្លាំងណាស់ ជាមន្ទីរពេទ្យទី៩ហេីយ ដែលក្រុមគ្រួសារស្ត្រីមានផ្ទៃពោះម្នាក់បែកទឹកភ្លោះ​តែមិនទាន់ឈឺពោះ ហេីយដឹកតាមម៉ូតូចូលពិនិត្យមេីល៨មន្ទីរពេទ្យរួចហេីយមិនទទួលឡេីយ

រាជធានីភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះកូនដំបូងម្នាក់មិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះ អស់រយៈពេលជាច្រើនម៉ោង ទើបក្រុមគ្រួសារ ដឹកបញ្ជូនទៅរកមន្ទីរពេទ្យ ដោយមានបងប្អូនអ្នកសារព័ត៌មានយើងជួយជូនទៅមន្ទីរពេទ្យដែរ តែចូលមន្ទីរពេទ្យមួយហើយ ដោយមិនដឹងមូលហេតុអ្វីឡើយ ក៏បន្តទៅមន្ទីរពេទ្យមួយទៀត អស់រយៈពេលជិត៤ម៉ោង មកដល់មន្ទីរពេទ្យទី៩ គឺមជ្ឈមណ្ឌល គាំពារ មាតា និង ទារក (ពេទ្យជប៉ុន) ក្រុមគ្រូពេទ្យបានទទួលពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងជួយសម្រាលបានកូនប្រុសម្នាក់ដោយជោគជ័យហើយ។ ហេតុការណ៍មិនដែលធ្លាប់ជួបប្រទះនេះបានកើតឡើងកាលពីវេលាម៉ោង០១៖៣០នាទីយប់រំលងអធ្រាត្រ…

លោកផ្កាយពីរ និងបក្ខពួក សារភាពថា ធ្លាប់ដឹកមនុស្ស (ភ្នំពេញ-បាវិត, បាវិត-ភ្នំពេញ) ៣ដងមកហើយ

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះធ្វើការប.ង្ក្រាប និងបានឃា.ត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ ប្រុស…

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទខ្ទ.ប់ក្រុងព្រះសីហនុ ១៤ថ្ងៃ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទ.ប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីជំងឺកំពុងកំរើក ឡើងវិញខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការបិទខ្ទ.ប់នេះ ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា។ ក្នុងកំលុងពេលបិទខ្.ទប់នេះ រដ្ឋបាលខេត្តហាមឃាត់ការធ្វើដំណើរ…