ប្រជាពលរដ្ឋអាចស្នើធ្វើលិខិតអនុញ្ញាតក្នុងការធ្វើដំណើរ ពីរដ្ឋបាលរាជធានីភ្នំពេញតាមរយ:ប្រព័ន្ធអេឡិចត្រូនិច

ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រជាពលរដ្ឋ អាចស្នើធ្វើលិខិតអនុញ្ញាតក្នុងការធ្វើដំណើរ ពីរដ្ឋបាលរាជធានីភ្នំពេញ តាមរយ:ប្រព័ន្ធអេឡិចត្រូនិច ដើម្បីងាយស្រួលធ្វើដំណើរនៅពេលមានការចាំបាច់ ក្នុងអំឡុងពេលការបិទខ្ទ.ប់នេះ។ លោក ម៉េត មាសភក្តី អ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសរបស់យើងកំពុងតែជួបប្រទះនៃការរាត ត្បាតនៃជំងឺកូវីដ១៩ ដែល ក្នុងអំឡុងពេលនេះ ភូមិ សាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅត្រូវបានបិទខ្.ទប់ ដែលតម្រូវឱ្យប្រជាពលរដ្ឋស្ថិតនៅក្នុងផ្ទះ ដើម្បីគោរពទៅតាមការណែនាំរបស់រាជ រដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏មានយន្ត ការសម្រាប់បងប្អូនប្រជាពល រដ្ឋមួយចំនួន ដោយឱ្យពួក គាត់អាចស្នើធ្វើលិខិតអនុញ្ញាតក្នុងការធ្វើដំណើរ តាមរយ: ការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិច ដែលមាន១៥ឆានែល ដែលក្នុងនោះគឺមានក្រុមការងារត្រៀមទទួលសំណើសុំ និងផ្តល់ត្រឡប់ទៅគាត់វិញ។ លោកបានបន្តទៀតថា ចំពោះការចុះឈ្មោះនៅតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ គឺពិតជាមានភាពងាយស្រួល ព្រោះនៅពេលដែលក្រុមការងារធ្វើរួចរាល់គឺពួកគាត់និង ផ្ញើត្រឡប់ទៅប្រជាពលរដ្ឋវិញដោយមិនចាំបាច់មកទទួលលិខិតពីរដ្ឋបាលរាជធានីភ្នំពេញនោះទេ។ សំឡេង៖ ក្រោមការដឹកនាំរបស់ឯកឧត្តមឃួងស្រេង លោកបានដាក់បទបញ្ជារៀបចំជាយន្តការមួយ ក្នុងការផ្ដល់លក្ខណៈងាយស្រួលតាមរយៈប្រព័ន្ធអេឡិចត្រូនិច គឺ មានន័យថា បងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាបហើយ ពីនីតិវិធីទី១ យើងបានចេញព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីយន្តការ Group telegrame ហើយ Grop telegrameនេះ ដែលបងប្អូនយើងអាចចូលបាន ហើយនៅក្នុងនឹងគឺមាន១៥ channel ១គឺរបស់រដ្ឋបាលរាជធានីភ្នំពេញផ្ទាល់ ហើយ និង១៤ទៀត គឺតំណាងឱ្យ រដ្ឋបាលខ័ណ្ឌទាំង១៤ មាន ន័យថា បើសិនជួនកាលគាត់មានភាពងាយស្រួល នៅក្នុងខ័ណ្ឌដូនពេញ អ៊ីចឹងគាត់ចូលទៅក្នុងGroup telegrame ខ័ណ្ឌដូនពេញ គ្រប់ ទាំងខ័ណ្ឌ ទាំងរាជធានី គឺមានក្រុមការ ងារ ដើម្បីត្រៀមទទួលព័ត៌ មានសំណើសុំ ហើយនឹងផ្ដល់នូវសេវាជូនគាត់វិញ ជាមួយ នឹងការពន្យល់ មុននឹងផ្ដល់ជូនសេវា ដោយពន្យល់ជូនគាត់សិន ។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យដល់ក្រុមការងារទាំងអស់ ដោយសារតែពេលខ្លះគឺពួកគាត់មមាញឹកក្នុងការងារ…

Read More

ក្រសួងសុខាភិបាល ប្រកាសពីករណីស្លា.ប់ស្ត្រីជនជាតិខ្មែរចំនួន០២នាក់ អាយុ៥៤ឆ្នាំ និងអាយុ ៥៤ឆ្នាំ ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២១ ខែមេសានេះ បានប្រកាសពីករណីស្លា.ប់ស្ត្រីជនជាតិខ្មែរចំនួន០២នាក់ អាយុ៥៤ឆ្នាំ និងអាយុ ៥៤ឆ្នាំ ដោយសារ ជំងឺកវីដ១៩។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពី៖ ១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣៖០០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ដ.ង្ហក់ ខ្លាំង។ ដោយការវិវត្តរបស់ជំងឺពីរមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈហត់ដ.ង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយស.ង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លា.ប់បាត់.បង់.ជីវិតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ដដែល វេលាម៉ោង ០០៖៤៥នាទីរំលងអាធ្រាត។ ២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលសម្រាក នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយមានរោគសញ្ញាក្តៅខ្លួន ក្អក ហត់ខ្លាំង។ ពីរមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពរបស់អ្នកជំងឺចេះតែធ្ងន់.ធ្ងរឡើងៗ អ្នកជំងឺមានអាការៈហត់ដង្ហក់ខ្លាំង ពិបាកដកដង្ហើម ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាម លក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយរួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លា.ប់បាត់បង់.ជី.វិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖០០នាទីព្រឹក។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរទាំងពីរខាងលើនេះ បានស្លា.ប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់.ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕

Read More

សូមចូលរួមរំលែកទុក្ខ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីករណីជនជាតិខ្មែរចំនួន ៥នាក់ បានបាត់.បង់.ជីវីត ដោយសារតែជំងឺកូវីដ១៩

មុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីជនជាតិខ្មែរចំនួន ៥នាក់ បានបាត់.បង់ជី.វីត ដោយសារតែជំងឺកូវីដ១៩។ ក្រសួងបានប្រកាសថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ មានករណីស្លា.ប់ជនជាតិខ្មែរចំនួន ០៥នាក់៖ បុរសឣាយុ ៣៣ឆ្នាំ ស្រ្តីឣាយុ ៦៦ឆ្នាំ បុរសឣាយុ ៦៣ឆ្នាំ ស្រ្តីឣាយុ ៥២ឆ្នាំ និងស្រ្តីឣាយុ ៦១ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។ សូមប្រិយមិត្តអានសេចក្តីប្រកាសលំអិតរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖

Read More

អាជ្ញាធរនឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហម

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា អជ្ញាធរនឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ ក្រហមក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងដូចខាងក្រោម៖ ១.ខណ្ឌមានជ័យមាន៖ សង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ២.ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ ៣.ខណ្ឌទួលគោក៖ ភូមិ១៤ ១៦ និង១៧ នៃសង្កាត់បឹងសាឡាង អជ្ញាធរបានបញ្ជាក់ថា ក្នុងតំបន់ក្រហម អ្នកមិនអាចចេញក្រៅផ្ទះជាដាច់ខាត លើកលែងតែ ៣ករណីប៉ុណ្ណោះរួមមាន៖ ១.មានបញ្ហាសុខភាពជាបន្ទា.ន់ ២.ទៅយកសំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត ៣.ទៅចាក់វ៉ាក់សាំងដូងទី២ នៅក្នុង តំបន់ក្រហមជិតបំផុត ៕

Read More

ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣០៣នាក់បន្ថែមទៀត ខណៈជាសះស្បើយ ២៣៩នាក់

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣០៣នាក់ និង មានករណីជាសះស្បើយថ្មីចំនួន ២៣៩នាក់ផងដែរ។ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣០៣នាក់ និង មានករណីជាសះស្បើយថ្មីចំនួន ២៣៩នាក់ផងដែរ។

Read More

តាមដងផ្លូវមានសភាពស្ងប់ស្ងាត់ បន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ចប្រើវិធានការ.ក្តៅ

ភ្នំពេញ៖ ចរាចរណ៍ចេញចូលក្នុងតំបន់បិទខ្ទ.ប់ក្នុងមូលដ្ឋានរាជធានីភ្នំពេញត្រូវបានស្ងប់ស្ងាត់បន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ចចម្រុះតាមមូលដ្ឋានប្រើធម៌.ក្តៅចំពោះ អ្នកដែលទទឹងរឹងរុះ។ ជាក់ស្តែងនៅលើកំណាត់ស្ពានព្រះមុនីវង្សចាស់ និងស្ពានថ្មី រហូតដល់រង្វង់មូលក្បាលថ្នល់ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌចំការមន ខណ្ឌបឹង កេងកងរាជ គឺចរាចរណ៍ចេញចូលមានការស្ងប់ស្ងាត់ច្រើនបន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ចចម្រុះបានប្រើធម៌.ក្តៅទៅលើអ្នកធ្វើដំណើដែលគ្មានលិខិតស្នាមដាក់តាម ខ្លួនយកទៅអប់រំ ព្រមទាំងផាកពិន័យនាយប់ថ្ងៃទី២០ ខែមេសានេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការបញ្ជាក់ពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យ សាធារណៈការសាលាខណ្ឌច្បារអំពៅ បានឱ្យដឹងថា បើពិនិត្យតាមការជាក់ស្តែង គឺតាមបណ្តាភូមិ និង សង្កាត់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវបានដាក់បារ៉ាស់ហាមការធ្វើដំណើចេញពីផ្ទះ និងឆ្លងភូមិមួយទៅភូមិមួយ ហើយបើនៅតែបំពានគឺត្រូវមានវិធានការតាមផ្លូវ ច្បាប់។ លោកប្រធានការិយាល័យបានបញ្ជាក់ថា វិធានការនេះគឺធ្វើឡើងនៅយប់ថ្ងៃទី២០ រហូតដល់ថ្ងៃទី២៨ ខែមេសា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងការធ្វើចរាចរណ៍នៅកំណាត់ស្ពានព្រះមុនីវង្សថ្មីចាស់នៅថ្ងៃទី២១ ខែមេសានេះ មានសភាពស្ងប់ស្ងាត់ ហើយក្នុងនោះគឺអ្នកធ្វើដំណើសុទ្ធតែមានលិខិតស្នាម ត្រឹមត្រូវចេញពីស្ថាបនរដ្ឋ ពិសេសគឺលិខិតអនុញាតិឱ្យធ្វើដំណើចេញដោយច្រកចេញចូលតែមួយតាមបណ្តាសាលាខណ្ឌ និងសាលារាជធានីភ្នំពេញ៕ អត្ថបទ៖ នរា ប្រភព៖ កម្ពុជាថ្មី

Read More

ស្រ្តីមានផ្ទៃពោះ៨ខែ អង្គុយយំម្នាក់ឯងតាមផ្លូវ ត្រូវប្ដីដេញចេញពីបន្ទប់ជួល​ ដោយសារមូលហេតុបែបនេះ

រាជធានីភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ជិះម៉ូតូមកឈប់អង្គុយយំតែម្នាក់ឯងតាមផ្លូវទាំងយប់ ត្រូវអ្នកដឹកជញ្ជូនអាហារឃើញសួរនាំនិងប្រាប់មកអ្នកយកព័ត៌មាន យើងចុះទៅជួយផ្សាយ ហើយនាងប្រាប់ថា “ប្ដីផឹកស្រាស្រវឹងរករឿងហើយដេញចេញពីបន្ទប់ជួលទាំងយប់ ទើបនាង រើឥវ៉ាន់ចេញពីបន្ទប់ ហើយជិះម៉ូតូចេញមកអង្គុយ តែឯងដូច្នេះ” បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះមកសួរនាំនិងនាំត្រលប់ទៅបន្ទប់ជួលវិញ ស្ថិតនៅច្រកផ្លូវលំមួយជាប់សាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះពេលទៅដល់ សួរខាងប្ដីទើបដឹងថា ប្រពន្ធបានវៃ.កូនស្រីដើមរបស់ខាងប្ដី ព្រោះតែនិយាយមិនស្ដាប់បង្គាប់ ហើយក៏កើតរឿងឈ្លោះប្រកែកគ្នា សំអាងហេតុផលនិង ប្រកាន់ជំហររៀងខ្លួនដដែលៗ មិនព្រមសម្របសម្រួលគ្នាឡើយ ទើបបុរសជាប្ដីបោះពាក្យសម្ដីថា ចង់ទៅណាក៏ទៅៗ ទើបប្រពន្ធរើឥវ៉ាន់ចេញមកក្រៅបន្ទប់អស់ រួចជិះ ម៉ូតូចេញទៅបាត់ទៅ ខ្លួនក៏មិនតាមលួងប្រពន្ធដែរ ក៏បិទទ្វារបន្ទប់ដេកពីរនាក់កូនស្រីបាត់ទៅ។ ចំណែកឯស្ត្រីជាប្រពន្ធបានជិះម៉ូតូ Icon មួយគ្រឿង ចេញទៅអង្គុយយំតែម្នាក់ឯង នៅចំណុចផ្លូវជាតិលេខ២ ចម្ងាយពីគល់ស្ពានអាកាសក្បាលថ្នល់ប្រហែល១០០ម៉ែត្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ តែក្រោយមកត្រូវបានអ្នកដឹកជញ្ជូនអាហារអនឡាញ Foodpanda ប្រទះឃើញ ក៏ចូលទៅសួរនាំ ហើយបានប្រាប់មកអ្នកយក ព័ត៌មានយើង ចុះទៅជួយផ្សាយ សួរនាំដំណើររឿងហេតុ ដោយនាងប្រាប់ថា “ប្ដីផឹកស្រាស្រវឹង រករឿងនាងដោយសារតែនាងបានវៃ.កូនស្រីប្រពន្ធដើម អាយុ៥ឆ្នាំ ទើប ឈ្លោះ.ប្រកែកគ្នា ហើយបោះពាក្យសម្ដីដ៏ឈឺចាប់មកថា កូនក្នុងផ្ទៃ នោះមិនដឹងជាកូនអ្នកណាទេ ចង់ទៅណាក៏ទៅៗទើបនាង រើឥវ៉ាន់ចេញដាក់ក្រៅបន្ទប់ ហើយជិះ ម៉ូតូចេញមកអង្គុយយំតែឯងដូច្នេះ” បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះមកសួរនាំនិងនាំត្រលប់ទៅបន្ទប់ជួលវិញ។ បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានយើងបានទៅជួយផ្សព្វផ្សាយ និងទុកអោយសមត្ថកិច្ចសម្របសម្រួលដែរ តែដោយឃើញប្រពន្ធមាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទៃពោះ៨ខែជាងហើយក៏អាណិត ក្រុមអ្នកសារព័ត៌មានយើងក៏បានជួយសម្របសម្រួលបន្តិចដែរ តែពួកគាត់ទាំងសងខាង បានប្រកាន់ជំហរត្រូវរៀងខ្លួន មិនព្រមថយ ម្នាក់បន្តិចឡើយ មានតែទុកអោយពួកគាត់ដោះស្រាយគ្នាតាមដំណើរជីវិតនេះចុះ ព្រោះថាជីវិតគ្រួសារមួយណាក៏ជៀសមិនផុតពីបញ្ហាឈ្លោះប្រកែកគ្នាដែរ គ្រាន់តែបញ្ហា ផ្សេងៗគ្នា សំខាន់ត្រង់ហានចាប់ដៃគ្នា ឆ្លងឧបសគ្គទាំងអស់នោះជាមួយគ្នាអត់ ? បញ្ហាដែលបានកើតឡើងត្រូវដោះស្រាយបញ្ចប់រឿងបានអត់? បើមិនបានគឺមិន បាន បើបានចាប់ដៃគ្នាដើរទៅមុខទៀត ទៅ….. តែធម្មតាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ យើងបានត្រឹមសំលឹងមើលឃើញតែសំបកក្រៅគេប៉ុណ្ណោះ រឿងពិតស៊ីជំរៅ…

Read More

អាជ្ញាធរសម្រេចបិទផ្សារដេប៉ូ ក្រោយមានអាជីវករនិងប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩

រដ្ឋបាលខណ្ឌទួលគោកបានចេញសេចក្ដីប្រកាសចម្រេចបិទផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១​ ជាបណ្ដោះអា.សន្ន បន្ទាប់ពីមានអាជីវករ និងប្រជាពលរដ្ឋមួយ ចំនួន ឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។ ក្នុងសេចក្ដីប្រកាសនេះ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌទួលគោកសូមផ្អាកដំណើរការបណ្ដោះ​អា.សន្ន​នូវ​មូលដ្ឋាន ផ្សារដេប៉ូ រយៈពេល១៤​ថ្ងៃ​ ចាប់ពីម៉ោងសូន្យនាទី​ថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៥ ​ខែឩសភា ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ដល់បងប្អូនអាជីវករ អតិថិជន និងប្រជាពលរដ្ឋដែលចេញ ចូលក្នុងទីតាំងផ្សារខាងលើនេះ។ រដ្ឋបាលខណ្ឌទួលគោកសូមអំពាវនាវដល់បងប្អូនអាជីវករ ​សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារ​ក្នុង​ទី​តាំងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ក៏ដូច ជាបងប្អូនប្រជាពលរដ្ឋដែល​បាន​ចេញ​ចូលចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១៤ ខែមាសា ឆ្នាំ២០២១ បើមានអាការៈ ឬមានការ​សង្ស័យ​ថាឆ្លងជំងឺកូវីដ១៩ សូមមកយកសំណាកតេស្ដរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅបរិវេន​ផ្សារ​ដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងអនុវត្តវិធានការចត្តាឡីស័ក ឲ្យបានត្រឹម ត្រូវ​តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ប្រភព៖ កម្ពុជាថ្មី អត្ថបទ ៖ សុខុម

Read More