ពិតជាគួរ​ឲ្យ​អាសូរ ! ៣ថ្ងៃមុនប្អូនស្រី អាយុ៣ឆ្នាំ ថ្ងៃនេះបងប្រុស អាយុ៦ឆ្នាំ ត្រូវឡើងឡានពេទ្យ

ខេត្តតាកែវ ៖ លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ថា «គួរ​អោយ​រន្ធត់​ចិត្ត​ណាស់ ៣​ថ្ងៃមុន​ក្មួយ​ប្រុស ជូន​ប្អូនស្រី ​ឈ្មោះ​កុសល់ សុ​មុន្នី អាយុ​៣​ឆ្នាំ ត្រូវ​បាន​គ្រូពេទ្យ​នាំ​ឡើង​ឡាន​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​ទៅ​ព្យាបាល​ជាមួយ​ម្តាយ ។ ជាក់ស្តែង ថ្ងៃ​ទី​២០​នេះ ក្មួយ​ប្រុស មាន​វិជ្ជមាន​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ជាមួយ​ម្តាយ និង​ប្អូនស្រី​បន្ត​ទៀត »។ លោក​អភិបាលស្រុក​សំរោង ក៏​សូម​ជូនពរ ក្មួយ​សំណាងល្អ ឆាប់​ជា​សះស្បើយ​ពី​​​ ជ​ម្ងី​កូ​ ​វី​ដ ១៩ ។ នៅ​វេលា​ម៉ោង ៥.៣០ នាទី​ល្ងាច​នេះ មន្ត្រី​សុខាភិបាល​ខេត្តតាកែវ បាន​មក​យក ក្មួយ​ប្រុស កុសល អៀង​មុន្នី អាយុ​៦​ឆ្នាំ រស់នៅ ភូមិ អញ្ចាញ ឃុំ ជើង​គួ​ន ស្រុក​សំរោង ដែល​ឆ្លង ​កូ ​វី​ដ ​ពី​ម្តាយ យក​ទៅ​ដាក់​ព្យាបាល​ជាមួយ​ម្តាយ និង​ប្អូនស្រី នៅ​មន្ទី​សុខាភិបាល​ខេត្តតាកែវ ក្រោយ​យក​សំណាក​រក​ឃើញ​វិជ្ជ មាន កាលពី​រសៀល​ម៉ោង ៣.០០​នា​ថ្ងៃ​ទី​១៩ ខែមេសា​នេះ ។ ក្មេងទាំងពីរនេះជាបងប្អូនបង្កើតនឹងគ្នា ដែលម្តាយបានកើត កូវីដ-១៩ បានសម្រាកព្យាបាលនៅពេទ្យ ។ សូម​បងប្អូន បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ រួម​គ្នា​ទប់ស្កា ត់​ ការ រីក​រាលដាល​នៃ ​ជ​ម្ងី​ កូ​វី​ដ​-១៩ ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល និង​រាជរដ្ឋាភិបាល ៣ ការពារ ៣​កុំ និង​២​ចូលរួម ដើម្បី​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង ៕

Read More

លោក ឌូតើតេព្រមានថាការប្រឈមមុខជាមួយចិននៅតំបន់សមុទ្រចិនខាងត្បូង នឹងក្លាយជាការបង្ហូរឈា.ម

ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបាននិយាយថាការប្រឈម.មុខជាមួយចិននៅសមុទ្រចិនខាងត្បូងនឹងក្លាយជាការបង្ហូរឈា.ម បើសិនជា ទីក្រុងប៉េកាំងធ្វើសកម្មភាពរុករកប្រេងនៅក្នុងតំបន់ជ.ម្លោះដែនទឹកមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី២០ ខែ មេសា ឆ្នាំ២០២១។ ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទសប្ដាហ៍នេះ និងជាលើកដំបូងបំផុតចាប់តាំងពីនាវាចិនរាប់រយគ្រឿងត្រូវបានប្រទះឃើញក្នុងតំបន់ថ្ម ប៉ប្រះ ទឹក វីតសាន់ (Whitsun) កាលពីខែមីនាកន្លងទៅ លោក ឌូតើតេនៅតែប្រកាន់ជំហរដដែលថាហ្វីលីពីនមិនចង់មានជ.ម្លោះជាមួយចិនទេ។ ប៉ុន្តែលោកនឹង បញ្ជូន នាវាច.ម្បាំងទៅកាន់តំបន់ជ.ម្លោះ បើសិនជាចិនធ្វើសកម្មភាពរុករកប្រេងនៅទីនោះ។ ប្រធានាធិបតីហ្វីលីពីនរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជា យើងធ្វើ ដំណើរទីនោះដើម្បីអះអាងពីយុត្តាធិការរបស់យើង នោះវាអាចនឹងក្លាយជាការបង្ហូរឈា.ម…យើងនឹងបញ្ជូននា.វាច.ម្បាំងទៅកាន់តំបន់ជ.ម្លោះហើយយើង នឹងធ្វើស កម្ម ភាពភា្លម បើពួកគេ (ចិន) ធ្វើសកម្មភាពរុករកប្រេងមែននោះ»។ គួរបញ្ជាក់ថា ភាពតានតឹងរវាងហ្វីលីពីន និងចិនបានផ្.ទុះឡើងជាថ្មីកាលពីខែមីនាកន្លងទៅ បន្ទាប់ពីនាវាចិនរាប់រយគ្រឿងត្រូវបានប្រទះឃើញនៅឯតំបន់ថ្មប៉ប្រះ ទឹក Whitsun នៃទីប្រជុំកោះ Spratly ដែលជាតំបន់ជ.ម្លោះដែនទឹករវាងប្រទេសជាច្រើនក្នុងនោះមានទាំងហ្វីលីពីន និងចិន។ ទីក្រុងប៉េកាំងបានច្រានចោលការ ទាមទារ ពីហ្វីលីពីនឱ្យនាវារបស់ខ្លួនចាកចេញ ដោយអះអាងថានាវាទាំងនោះសុទ្ធតែទូកនេសាទប៉ុណ្ណោះ៕

Read More

ថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤៣១នាក់​ និងមានអ្នកជាសះស្បេីយ​ ចំនួន​ ៣១នាក់

ថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤៣១នាក់​ និងមានអ្នកជាសះស្បេីយ​ ចំនួន​ ៣១នាក់

Read More

នារី៣នាក់គេច.វេះពីការធ្វើចត្តាឡីស័ក រត់ពីខេត្តតាកែវ មកខេត្តមណ្ឌលគិរី ត្រូវអ្នកភូមិរាយការណ៍ទៅអាជ្ញាធរចុះមកបញ្ជូ.នទៅធ្វើចត្តាឡីស័កដដែល

យោងតាមការបញ្ជាក់ពី ការពិត GCNP បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥០នាទីព្រឹក ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមាន អ្នកមកពីក្រៅខេត្តមកស្នាក់នៅ ក្រុមគ្រូពេទ្យ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយអាជ្ញាធរភូមិសង្កាត់​ បានចុះត្រួតពិនិត្យ បន្ទប់ជួលស្ថិតនៅភូមចំការតែ​ សង្កាត់ស្ពានមាន​ជ័យ​ ក្រុងសែនមនោរម្យ​ បន្ទប់លេខC២និងA៥។​ តាមការពិនិត្យជាក់ស្តែងគឺមានមនុស្សចំនួន០៣នាក់​ ដែល រត់.គេចមកពីខេត្តតាកែវ​ ហេីយគេច.វេះពីការធ្វេីចត្តាឡីស័ក៖ ១- ឈ្មោះ ខេន ស្រីណា ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើត ភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ២- ឈ្មោះ នឹម ណាវី ភេទស្រី ជនជាតិខ្មែរ អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។ ៣- ឈ្មោះ ហេង ស្រីយីន ភេទស្រី ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។ ពលរដ្ឋទាំង០៣នាក់ខាងលើត្រូវបានបញ្ជូនទៅធ្វើចត្តាទ្បីស័កនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ៕

Read More

ព្រហើនមែន! បើកម៉ូតូបុ.កប៉ារ៉ាស់បិទខ្ទ.ប់របស់សមត្ថកិច្ច ហើយជេរប្រមាថ និងវា.យសមត្ថកិច្ចថែមទៀត

យោងតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន​ និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃា.ត់ ខ្លួន​ នៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបេីកបរម៉ូតូបុ.កប៉ារ៉ាស់បិទខ្ទ.ប់​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ និងបានជេរប្រមា.ថ មេីល.ងាយ និងវា.យ បង្ករបួសស្នាមមកលេីសមត្ថកិច្ច​ទៀតផង​ ។ ពេលនេះសមត្ថកិច្ចកំពុងតែនាំ.ខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ​ និងរៀបចំសំណុំឯកសារប.ញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ៕

Read More

ជនជាតិចិន២នាក់ បន្លំបើករថយន្ដសង្គ្រោះប.ន្ទាន់ បំណងឆ្លងកាត់ខេត្តកំពត ទៅខេត្តព្រះសីហនុ ត្រូវកាត់ទោសសិនមុនបណ្ដេញចេញពីកម្ពុជា, តុលាការចេញដីកាឃុំ.ខ្លួនដាក់ពន្ធ.នាគារ

(កំពត)៖ ជនជាតិចិន២នាក់ បន្លំបើករថយន្ដសង្គ្រោះប.ន្ទាន់ ក្នុងគោលបំណងឆ្លងកាត់ខេត្តកំពត ទៅខេត្តព្រះសីហនុ បំពានសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុង ការបិទខ្ទ.ប់មិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដែលកម្លាំងនគរបាលចា.ប់ខ្លួននោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីផ្ដ.ន្ទាទោសតាមច្បាប់សិន មុនបណ្ដេញចេញពីកម្ពុជា។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តុលាការខេត្តកំពត បានចេញដីកាឃុំ.ខ្លួនពួកគេទាំង២នាក់ ដាក់ពន្ធនាគារជាបណ្តោះអា.សន្ន។ យោងតាមដីកាឃុំ.ខ្លួនរបស់លោក ង៉ូវ ហួតឆាយ ចៅក្រមជំនុំជម្រះ បានចោទជនទាំង២នាក់នេះពីបទ «ធ្វើសកម្មភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញ មុខងារសាធារណៈ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ និងរារាំងដល់ការអនុវត្តវិធានការ» តាមមាត្រា៦១០ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នា.ក់ធ្ងន់.ធ្ងរផ្សេងទៀត ប្រព្រឹត្តទៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ដកំពត កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញបញ្ចប់ការ សួរនាំ ជនជាតិចិនទាំង២នាក់នេះ ត្រូវបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផ្ដ.ន្ទាទោស ទើបបណ្ដេញចេញពីកម្ពុជាតាមក្រោយ។ គួរជម្រាបថា ប្រតិបត្តិការនេះកម្លាំងនគរបាលផែនអន្ដោប្រវេសន៍ខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ សហការជាមួយនគរបាលជំនាញ ឃាត់ជនជាតិចិនទាំង២នាក់នេះ តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ ប៉ុន្ដែនៅពេលឃាត់ខ្លួនបានគ្រាន់តែសួរនាំបឋមប៉ុណ្ណោះ ព្រោះត្រូវយកសំណាកទៅពិនិត្យជាមុនសិន ទៅបន្ដនីតិវិធីបន្ថែមទៀត។ លុះលទ្ធផលបង្ហាញថាអវិជ្ជមាន ទើប កម្លាំងនគរបាលជំនាញចាត់ការបន្ដតាមនីតិវិធី ដែលបច្ចុប្បន្ននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងផែនអន្ដោប្រវេសន៍ បានបញ្ជូនខ្លួនជនជាតិចិន ទាំង២នាក់នេះ ទៅកាន់ទីស្នាក់ការត្រៀមបណ្ដេញចេញ នៅខេត្តព្រះសីហនុ ដើម្បីបណ្ដេញចេញពីកម្ពុជាតែម្ដង។ លោកឧត្តមសេនីយ៍ទោ ម៉ៅ មធុរិទ្ធ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនជាតិចិនទាំង២នាក់នេះ ព្យាយាមបើករថយន្តសង្គ្រោះប.ន្ទាន់ ដែលមានដាក់ឡូហ្គូ «មន្ទីរ…

Read More

បិទផ្សារពោធិ៍ចិនតុងជាបណ្ដោះអាស.ន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចចិត្តទាំងប.ង្ខំ​ ចេញលិខិតទាំងយប់ បិទជាបណ្តោះអា.សន្នផ្សារពោធិ៍ចិនតុង ចំនួន១៤ថ្ងៃ ដោយពិនិត្យឃេីញ​វិជ្ជមាន​កូវីដ-១៩​ ចំពោះអាជីវករនៅទីតាំងផ្សារពោធិ៍ចិនតុងក្នុងសង្កាត់កាកាបទី១ ដោយរដ្ឋបាលខណ្ឌសូមធ្វើការផ្អាក រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ នាទី​ថ្ងៃទី២០ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់់ជំងឺឆ្លងកូវីដ-១៩ ទៅដល់បង ប្អូនអាជីរករ អតិថិជន ក៏ដូចជា ប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីផ្សារខាងលើ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ឆ្លៀតឱកាសនេះសូ​មអំពាវនាវដល់បងប្អូនអាជីវកនៅផ្សារពោធិ៍ចិនតុង​ សូមមកយកសំណាកនាព្រឹកស្អែកនៅទីតាំងសាលាបឋមសិក្សាសុភ មង្គល​ ដោយឡែកអាជីវករនៅផ្សារសិនជូរីដែលមិនទាន់យកសំណាក​ ក៏សូមអញ្ជេីញមកយកសំណាកនៅទីតាំងនេះដែរ។​ សូមអរគុណ​!

Read More

លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំង១៤ ចេញប័ណ្ណសម្គាល់ខ្លួនជូនពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ ដើម្បីអាចចេញពីលំនៅឋានទៅផ្សារ ក្នុងពេល ​​Lockdown

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានតាមខណ្ឌទាំង១៤ ត្រូវចេញប័ណ្ណសម្គាល់ខ្លួនឲ្យប្រជាពលរដ្ឋមួយគ្រួសារម្នាក់ ដើម្បី អាចចេញពីលំនៅដ្ឋានទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ។ ដោយឡែកផ្សាររដ្ឋ និងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួង សុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបាន នៃការរីករាលដាលជំងឺកូវីដ១៩។ ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។ ក្រៅពីការបញ្ជាក់បែបខាងលើនេះ លោក ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាព ធានាឲ្យបានក្នុងមូលដ្ឋាន គ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកស៉ី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការ នៃបិទខ្ទប់រាជធានីភ្នំពេញនេះ។ លោកបន្ថែមថា ចំពោះការអនុញ្ញាតជូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋាន ជាអ្នក ចេញបណ្ណសម្គាល់ខ្លួនឲ្យ ដោយមួយគ្រួសារចេញបានតែម្នាក់ប៉ុណ្ណោះ ហើយផ្សាររដ្ឋ និងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្ត តាមត្រូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នោះគឺ «៣ការពារ និង៣កុំ»។ ដោយឡែកចំពោះការងារចែកអំណោយ លោក ឃួង ស្រេង បានជំរុញឲ្យខណ្ឌទាំងអស់ អនុវត្តឲ្យមានតម្លាភាព លឿន រហ័ស ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ដែលមាន ការខ្វះខាត បានទាន់ពេវេលា៕

Read More

ក្រសួងធនធានទឹក៖ ឥទ្ធិពលជ្រលងសម្ពាធទាប នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ពីថ្ងៃទី២១-២៧ ខែមេសា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ជ្រលនៃសម្ពាធទាបឥណ្ឌា បាននឹងកំពុងបង្កើនឥទ្ធិពលគ្របដណ្តប់មកលើកកម្ពុជា ជាមួយនឹងខ្យល់ប្រែប្រួល បក់មកពីភាគខាង ត្បូង និងភាពអាគ្នេយ៍ ដែលស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន។ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្.ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ផងដែរ៕

Read More

ចំនួនសរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុងតំបន់រោងចក្រ បានកើនដល់ ១,០២៣នាក់

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅតាមរោងចក្រ កម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ១,០២៣នាក់​ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ និង អ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់​មកជាបន្ទា.ន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល ឲ្យបាន ត្រឹមត្រូវ។ សូមអរគុណ!

Read More